ពង្រីកតួនាទីរបស់សមាគមកសិករវៀតណាមក្នុងបុព្វហេតុកសាងប្រទេសជាតិ

(VOV World)_ដោយប្រធានបទ÷ សាមគ្គីភាព -ផ្លាស់ប្តូរថ្មី-ម្ជាស់ការ-ធ្វើ​សមា
ហរ​ណកម្ម-អភិវឌ្ឍន៍ចីរភាព មហាសន្និបាតដំណាងទូទាំងប្រទេស លើកទី៦ នៃ
សមាគមកសិករ​​វៀតណាម ​អាណត្តិ ២០១៣-២០១៨ ត្រូវបានបញ្ចប់​នា​ថ្ងៃទី ៣ 
កក្កដា នៅ ទីក្រុងហាណូយ។ សន្និបាតលើកនេះ បានបង្ហាញនូវ​សុឆន្ទះ គោលបំ
ណង  និងបញ្ញា របស់កម្មាភិបាល សមាជិកសមាគម កសិករវៀតណាម ក្នុងការ បន្តពង្រីកប្រពៃណីបដិវត្តន៍ រួមចំណែកសំខាន់ ចូលក្នុងការអនុវត្តបុព្វហេតុឧស្សា
ហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។ ​

ពង្រីកតួនាទីរបស់សមាគមកសិករវៀតណាមក្នុងបុព្វហេតុកសាងប្រទេសជាតិ - ảnh 1
មហាសន្និបាតដំណាងទូទាំងប្រទេស លើកទី៦ នៃ សមាគមកសិករ​​វៀតណាម ​អាណត្តិ ២០១៣-២០១៨ (TTXVN)

មហាសន្និបាតដំណាងទូទាំងប្រទេស លើកទី៦ នៃសមាគមកសិករ​​វៀតណាម ​អាណត្តិ ២០១៣-២០១៨ ត្រូវបានប្រព្រឹត្តទៅក្នុងដំណាក់កាល​ ដែលវៀត​ណាមកំពុង ប្រមូលផ្តុំគ្រប់កម្លាំងសំរាប់ការកសាងជនបទថ្មី ​ក្នុងស្ថានភាព ​ជីវភាពរស់នៅរបស់ប្រ
ជាជន តាមដែលនៅ​មានការលំបាកនៅឡើយ។ ប្រការនេះ ទាមទារសមាគមកសិករ
គ្រប់ ជាន់ថ្នាក់ ត្រូវបំពេញភារកិច្ចអោយបានល្អជាងទៀត បន្តផ្លាស់ប្តុរថ្មីបែបផែនចល
នាកសិករ ​ដើម្បីបំពេញរាល់​តម្រូវការ​ថ្មីក្នុងស្ថានភាព​ជាក់ស្ដែង​ លើកស្ទួយ​ជីវភាព​រស់នៅ សមត្ថភាពផលិត​កម្ម អាជីវកម្ម និងមនសិការទទួលខុសត្រូវរបស់សមាជិក សមាគមម្នាក់ៗ កសិករម្នាក់ៗ រួមចំណែកចូលក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រ
ទេសជាតិ។ លោក Leu Vu Dieu អនុប្រធានសមាគមកសិករវៀតណា​មបាន​អោយ​
ដឹងថា÷ 

          “ ក្នុងអាណត្តិមហាសន្និបាត លើកទី ៦ ពីឆ្នាំ២០១៣-២០១៨ សមាគមកសិករ បន្តផ្លាស់ប្តូរថ្មី និង​លើក​កំពស់ប្រសិទ្ធិភាពសកម្មភាពរបស់សមាគម លើកកំពស់ស
មត្ថភាព​ក្នុងជួរកម្មាភិបាលនៅសមាគមគ្រប់ជាន់ថ្នាក់ ដើម្បីត្រៀមរៀបចំអោយការបំ
ពេញ រាល់ភារកិច្ចដែលបក្ស រដ្ឋ ប្រគល់ជូន។ ទីមួយគឺ ចូលរួមការកសាងគោលន
យោបាយ  បដិវាទសង្គម និងឃ្លាំមើលការអនុវត្តរាល់ការផ្តួចផ្តើមគំនិត  គោល នយោបាយរបស់បក្ស រដ្ឋក្នុងតំបន់ជនបទ។ ទីពីរគឺ ស្រាវជ្រាវ នាំចេញបណ្ដាបទដ្ឋាន
 និងយុ​ទ្ធសាស្ត្រធ្វើសកម្មភាពកសាង​​កសិករគំរូ​ក្នុងដំណាក់កាល ឧស្សាហូបនីយកម្ម  ទំនើបភាវូបនីយកម្មប្រទេសជាតិ។”

          ដើម្បីអនុវត្តបានគ្រប់គោលដៅពោលខាងលើប្រកបដោយជោគជ័យតាមមតិ
របស់ ​បណ្ដាដំណាងចូលរួមមហាសន្និបាត ​លើកទី ៦នេះ ថា÷​សមាគមកសិករវៀត
ណាមត្រូវ ដើរតួនាទីស្នូល ក្នុងចលនាកសិករទូទាំង​ប្រទេស ចូលក្នុងបុព្វហេតុកសាង
ជនបទថ្មី។ គ្រប់សកម្មភាពរបស់សមាគមត្រូវឆ្ពោះទៅមូលដ្ឋាន ទីប្រជុំជន កែលំអរ
ការ ងារបញ្ជាណែនាំ …។ល។ សមាគមកសិករត្រូវយកចិត្តទុកដាក់ដល់ បណ្ដាកម្ម
វិធីគំរោង ការណ៍ រួមសហការ​​ជិតស្និទ្ធិជាមួយក្រប់ក្រសួង ស្ថាប័ន ដើម្បីលើកកំពស់
គុណភាពពិគ្រោះ​យោបល់ ជួយឧបត្ថម្ភទុន ច្បាប់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សំរាប់ប្រ
ជាកសិករ។ លោក Vu Van Tham ប្រធានសមាគមកសិករខេត្ត Quang nam បានចាត់
ទុកថា÷   

          “សមាគមកសិករអាណាត្តិថ្មី ត្រូវប្រមូលផ្ដុំស្រាវជ្រាវលើកឡើងរបណ្ដាគោល​នយោបាយដែលឆ្លុះបញ្ជាំងដ៏ត្រឹមត្រូវនូវ​ស្ថានភាពកសិករ។ ពិសេសគឺបណ្ដាគោល
នយោបាយ​ស្ដីពីសិទ្ធិប្រយោជន៍របស់ប្រជាជន ក្នុងនោះមានគោល​នយោបាយស្ដីពី
វិនិយោគ សំរាប់អភិវឌ្ឍន៍កសិកម្ម លើវិស័យចំនួន២គឺ ដាំដុះនិង​ចិញ្ចឹមសត្វ។ សមា គមក៏ត្រូវស្រាវជ្រាវលើកមតិគោលនយោបាយសមដៅបង្ក​លក្ខណៈ​សំរាប់ប្រជាក
សិករ ក្នុងផលិតកម្មដុចជាប្រភពទុន ផ្ទេរប្តូរវិទ្យាសាស្ត្រ​បច្ចេកទេសសំរាប់ប្រជា
កសិករជាដើម។”

          ថ្លែងមតិនៅមហាសន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានចាត់ទុកថា សមាគមកសិករអាណត្តិ២០១៣-២០១៨ មានតួនាទី
សំខាន់ ដើម្បីកសាងវណ្ណកសិករក្នុងដំណាក់កាលជំរុញ​ឧស្សាហូបនីយកម្ម​-ទំនើបភា
វូបនី យកម្មនិងសមាហរណកម្មអន្តរជាតិ។ ​ដូច្នេះត្រូវ​ពង្រីកតួនាទីរបស់សមាគម
កសិករដើម្បី ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាកសិករក្នុងខឿន
សេដ្ឋកិច្ចទីផ្សារ។

          “បញ្ហាមួយក្នុងចំណោមបញ្ហាធំៗរបស់សម្ព័ន្ធភាពកម្មករ-កសិករ-បញ្ញាវ័ន្តគឺ​
សម្ព័ន្ធ​ភាពអំពីសេដ្ឋកិច្ចធ្វើជាមូលដ្ឋានឲ្យសម្ព័ន្ធភាពនយោបាយ។ ការផ្លាស់ប្តូរ​ទំនិញរវាងឧស្សាហកម្មនិងកសិកម្ម រវាងជនបទនិងទីក្រុងជារបៀបចងសម្ព័ន្ធ​សេដ្ឋកិច្ចមានឥទ្ធិពលជំរុញយ៉ាងខ្លាំងក្លាប្រជាកសិករផលិតកម្មតភ្ជាប់ទីផ្សារ​សហ ប្រតិបត្តិការពលកម្មជាដើម។ សមាកមត្រូវមានការប្តេជ្ញាចិត្តខ្ពស់វិធានការល្អ​ណែ
នាំ ប្រជាកសិករផលិតកម្មអាជីវកម្មពូកែ។”

          ជាមួយអត្តចរិតប្រពៃណីរបស់វណ្ណកសិករ សមាគមកសិករវៀតណាមក្នុង​ដំ ណាក់កាលថ្មីនឹងប្រមូលផ្ដុំពង្រីកយ៉ាងខ្លាំងក្លាតួនាទីរបស់ខ្លួនដើម្បីនាំសកម្មភាព
របស់សមាគមគ្រប់ជាន់ថ្នាក់មានការបោះជំហានអភិវឌ្ឍន៍ថ្មីប្រសិទ្ធភាពខ្ពស់ជាង
លើគ្រប់វិស័យជាង៕



ប្រតិកម្មទៅវិញ

ផ្សេងៗ