ពង្រឹងទំនាក់ទំនងវៀតណាម-ចិនអភិវឌ្ឍន៍ស្អាតស្អំ
VU DUY -  
|
ពង្រឹងទំនាក់ទំនងវៀតណាម-ចិនអភិវឌ្ឍន៍ស្អាតស្អំ (VOV) |
Vovworld-វៀតណាមនិងចិនជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនង
ពីយូរលង់មកហើយ។ មុននេះ៦៥ឆ្នាំ នាថ្ងៃទី១៨មករាឆ្នាំ១៩៥០ សាធារណៈរដ្ឋ
ប្រជាមានិតចិន រដ្ឋដំបូងលើពិភពលោកបានបង្កើតទំនាក់ទំនងការទូតជាមួយយ្យ
សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយម
វៀតណាមគូសសញ្ញារបត់ប្រវត្តិសាស្ត្រសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងដំណាក់កាលប្រទេសទាំងពីរប្រក្រតីទំនាក់ទំនងនាឆ្នាំ១៩៩១ ឡើងវិញស្ទើ
តែមិនអាចជឿបានថា ត្រឹមតែ២៣ឆ្នាំក្រោយនោះ តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀត
ណាម-ចិននាឆ្នាំ២០១៤បានកើនឡើង១៥០០ដង (ទទួលបានជាង៥៥ពាន់លាន
ដុល្លារអាមេរិកបើប្រៀបនឹងកំរិត៣២លានដុល្លារអាមេរិកនាឆ្នាំ១៩៩១)។ ក្នុងអំឡុង
១០ឆ្នាំកន្លងទៅ ចិនជាមិត្តទំនិញពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ក្លាយទៅជា
ទីផ្សារនាំចេញធំទី២របស់វៀតណាមបន្ទាប់ពីអាមេរិក។ ភាគីទាំងពីរបានចុះហត្ថលេខា
លើផែនការអភិវឌ្ឍន៍៥ឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន
ដំណាក់កាល២០១២-២០១៦ ក្នុងឱកាសអគ្គលេខាលោក Nguyen Phu Trong ទៅ
បំពេញទស្សនកិច្ចចិននាខែតុលាឆ្នាំ២០១១។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម
របស់នាយករដ្ឋមន្ត្រីចិនលោក Li Keqiang (នាឆ្នាំ២០១៣) ភាគីទាំងពីរបានឯកភាព
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មដែលចំណុចស្នូលគឺសហប្រតិបត្តិការ
កសាងលើគំរោងការណ៍គំរូមួយចំនួនមានទ្រង់ទ្រាយធំៗអំពីហេដ្ឋានរចនាសម្ព័ន្ធតភ្ជាប់
ចរាចរជាដើម។
វៀតណាមមាននិស្សិតជាង១៣ពាន់នាក់កំពុងសិក្សារៀនសូត្រនៅចិននិងចិនក៏មាន
និស្សិតរាប់ពាន់នាក់កំពុងសិក្សារៀនសូត្រនៅវៀតណាមផងដែរ។ កិច្ចសហប្រតិបត្តិការ
យោធាសន្តិសុខវប្បធម៍កីឡាសុខាភិបាលវិទ្យាសាស្ត្របច្ចេកវិទ្យារវាងប្រទេសទាំងពីរក៏
ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។ ទន្ទឹមនឹងនោះសកម្មភាពជួបប្រាស្រ័យមិត្ត
ភាពរវាងប្រជាជននៃប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ។
អំពីព្រំដែនដែនដី ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គោលការណ៍
សារវន្តដោះស្រាយបញ្ហាព្រំដែនដែនដីនិងកិច្ចព្រមព្រៀងគោលការណ៍សារវន្តបញ្ជា
ណែនាំដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន។
បណ្ដាការជួបប្រាស្រ័យនិងជួបសន្ទនាជាន់ខ្ពស់បានប្រព្រឹត្តទៅជាប្រចាំច្រើនបែបច្រើន
យ៉ាងនិងសកម្មដែលជាកំលាំងចលករសំខាន់ សំដៅបង្កើនទំនុកទុកចិត្តនយោបាយមាន
ឥទ្ធិពលកំណត់ទិសដៅសំរាប់ការអភិវឌ្ឍន៍នៃទំនាក់ទំនងសហប្រតិបត្តិការជាក់ស្ដែងបង្ក
លក្ខណៈដើម្បីភាគីទាំងពីរដោះស្រាយជំលោះការខ្វែងគំនិតជាជំហានៗ។
ទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្សកុម្មុយនីស្តចិនត្រូវបានជំរុញដែល
ចំណុចភ្លឺថ្លាគឺសិក្ខាសាលាទ្រឹស្តីនានាសំដៅផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាស្ថានភាព
ជាក់ស្ដែងអំពីកសាងបក្សគ្រប់គ្រងប្រទេសជាតិ។
ទំនាក់ទំនងជាប្រពៃណីមិត្តភាពវៀតណាម-ចិនកសាងនិងពូនជ្រុះដោយលោក
ប្រធានហូជីមិញនិងលោកប្រធាន Mao Zedong រួមជាមួយបណ្ដាជំនាន់ថ្នាក់ដឹកនាំបដិវត្ត
និងប្រជាជននៃប្រទេសទាំងពីរជាទ្រពសម្បត្តិដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ ដែលទាមទា
បក្សទាំងពីរប្រទេសទាំងពីរត្រូវគោរពនិងរក្សា។
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនលើកនេះរបស់អគ្គលេខាបក្សលោក
Nguyen Phu Trong បានប្រព្រឹត្តទៅក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៦៥នៃទិវា
បង្កើតទំនាក់ទំនងការទូត ទន្ទឹមនឹងនោះបន្តលាតត្រដាងគោលមាគ៌ាកិច្ចការបរទេស
ឯករាជ្យម្ចាស់ការរបស់បក្សនិងរដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចរួមចំណែកពង្រឹងរក្សា
ស្ថានភាពមិត្តភាពស្ថិរភាពបង្កើនកំលាំងអភិវឌ្ឍន៍ស្អាតស្អំសំរាប់ទំនាក់ទំនងវៀតណាម
-ចិន បង្កលក្ខណៈងាយស្រួលដើម្បីបន្តដោះស្រាយបញ្ហានៅសេសសល់រវាងប្រទេស
ទាំងពីរ រួមចំណែករក្សាពង្រឹងបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងការពារមាតុ
ប្រទេស៕
VU DUY