ពង្រឹងនិងបង្កើនការវិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រពីសន្និសីទវប្បធម៌

(VOVWORLD) - រយៈពេលមួយឆ្នាំ បន្ទាប់ពីសន្និសីទវប្បធម៌ជាតិលើកទី២ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១មក តួនាទីនិងសារៈសំខាន់នៃវប្បធម៌មានការផ្លាស់ប្តូរជាវិជ្ជមាន ពីការយល់ដឹងទៅជាសកម្មភាពគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យទាក់ទងនឹង តួនាទី ឋានៈនិងសារៈសំខាន់នៃវប្បធម៌។ 
ពង្រឹងនិងបង្កើនការវិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រពីសន្និសីទវប្បធម៌ - ảnh 1ការសម្តែងចម្រៀងប្រជាប្រិយបុរាណ Quan ho Bac Ninh ក្នុងពិធីបើកមហោស្រព “ដំណើរឆ្ពោះទៅតំបន់ Quan Ho ២០២៣”។ (រូបថត៖ VOV)

តំបន់ជាច្រើនមានទស្សនវិស័យឈានមុខ ក្នុងការអនុវត្តគោលនយោបាយពិសេសអំពីវប្បធម៌។ ក្រៅពីនោះ មានយន្តការ គោលនយោបាយ និងធនធានជាច្រើន សម្រាប់ការអភិវឌ្ឍវប្បធម៌ ក៏ត្រូវបានកំណត់ កែសម្រួល និងបង្កើតច្រករបៀងច្បាប់បើកចំហរ ដើម្បីឲ្យវប្បធម៌ពិតជាមូលដ្ឋានគ្រឹះខាងវិញ្ញាណ ទាំងគោលដៅ និងជាកម្លាំងចលករដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ភូមិ Diem ឬក៏បានហៅថាភូមិ Viem Xa ឃុំ Hoa Long ស្រុក Yen Phong ខេត្ត Bac Ninh គឺជាស្រុកកំណើបរមបុរាណនៃទឹកដី Kinh Bac ដែលមានប្រវត្តិ និងប្រពៃណីនៃភូមិវៀតណាម។ ភូមិ Diem បានគេស្គាល់ជាប្រភពដើមនៃចម្រៀងប្រជាប្រិយបុរាណ Quan ho ហើយត្រូវ បានគណៈកម្មាធិការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់អង្គការសហប្រជាជាតិទទួល ស្គាល់ថាជា បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។ នៅប៉ុន្មានថ្ងៃជិតបុណ្យតេត ប្រពៃណី ចង្វាក់ចម្រៀងប្រជាប្រិយ Quan ho បានបន្លឺឡើងពេញភូមិ គ្រប់ច្រកល្ហក បងប្អូនបុរស នារីតែងតែជួបជុំគ្នាច្រៀងចម្រៀង Quan ho។

ភូមិ Diem គឺជាភូមិតែមួយគត់ក្នុងចំណោមភូមិ Quan ho ទាំង ៤៥ នៅខេត្ត Bac Ninh ដែលមានទីសក្ការៈបូជាបុព្វបុរសរបស់ចម្រៀង Quan ho ដែលត្រូវ បានស្គាល់ថា មានបទចម្រៀងប្រជាប្រិយ Quan ho ចំណាស់ជាងគេ។ ក្រៅពីភូមិ មាន ចម្រៀង Quan ho ដើមចំនួន ៤៥ កន្លែង រហូតមកទល់ពេលនេះ ខេត្ត Bac Ninh បានអភិវឌ្ឍន៍ភូមិមានចម្រៀង Quan ho រាប់រយភូមិ។ សិល្បៈករ សិល្បៈការិនី Quan ho តែង តែទទួលបានរបបឧបត្ថម្ភជាប្រចាំខែ។ ជាពិសេស ក្រោយសន្និសីទវប្បធម៌ជាតិឆ្នាំ ២០២១ មូលដ្ឋានបានចេញនូវគោលនយោបាយទាន់ពេលវេលាជាច្រើន ដើម្បីលើកទឹក ចិត្តដល់សិល្បៈករប្រកបអាជីព។ គណៈកម្មាធិការបក្សខេត្ត Bac Ninh បានប្តេជ្ញាបង្កើន ការវិនិយោគជាអប្បបរមាសម្រាប់ការអភិវឌ្ឍវប្បធម៌ដល់ ៤% នៃការចំណាយថវិកាសរុប។ អាស្រ័យហេតុនេះ រួមចំណែកលើកទឹកចិត្តដល់សិល្បករ សិល្បការិនី និងសិប្បករ ជំនាន់ក្រោយ ឱ្យសកម្មក្នុងការបង្រៀន ដើម្បីអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌ វប្បធម៌។ លោកស្រី Nguyen Thil Kim Quynh ប្រធានក្លឹប Quan ho អនុសង្កាត់ Luong Xa សង្កាត់ Van An ទីក្រុង Bac Binh ខេត្ត Bac Ninh បានសំណេះសំណាលថា៖ “មួយឆ្នាំបន្ទាប់ពីសន្និសីទ វប្បធម៌ត្រូវបានវិនិយោគយ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៍ ជាពិសេស នៅមូលដ្ឋាន។ កាលពីមុនមូលដ្ឋាននានាមិនសូវទទួលបានការយកចិត្តទុកដាក់។ ប៉ុន្ត ចាប់តាំងពីសន្និសីទវប្បធម៌មក សិប្បករភូមិ Quan ho ទទួលបានការយកចិត្តទុកដាក់ ការអភិរក្ស និងការថែទាំកាន់តែច្រើនជាង”។ 

ពង្រឹងនិងបង្កើនការវិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រពីសន្និសីទវប្បធម៌ - ảnh 2សកម្មភាពវប្បធម៌ និងសិល្បៈនៅវិថីដើរថ្មើរជើងនៅបឹង Hoan Kiem និងតំបន់ជុំវិញ តែងតែទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិជាច្រើនមកទស្សនា។ (រូបថត៖ Nhat Nam/hanoimoi.com.vn)

មិនត្រឹមតែនៅខេត្ត Bac Ninh ប៉ុណ្ណោះទេ ស្មារតីពង្រឹងវប្បធម៌ពីសន្និសីទវប្បធម៌ជាតិ លើកទី ២ បានសាយភាយយ៉ាងទូលំទូលាយពីខេត្ត ក្រុង ទៅដល់ភូមិដាច់ស្រយាល។ រដ្ឋធានីហាណូយ ជាកន្លែងដែលប្រមូលផ្តុំនូវតម្លៃវប្បធម៌ដ៏ល្អរបស់ប្រទេសជាតិ តែងតែជាអ្នកត្រួសត្រាយក្នុងការអភិវឌ្ឍន៍វប្បធម៌ និងប្រជាជន។ បន្ទាប់ពីសន្និសីទវប្បធម៌ជាតិ  ទីក្រុងហាណូយបានចេញសេចក្ដីសម្រេចចិត្តស្តីពីការអភិវឌ្ឍន៍វិស័យវប្បធម៌ ដំណាក់កាល ២០២១-២០២៥ កំណត់ទិសំដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលក្នុងនោះមានសេចក្តីសម្រេច បែងចែកថវិកាចំនួន ២៧ ពាន់ពាន់លានដុង (១,៤ ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងការស្ដារឡើងវិញនូវបេតិកភណ្ឌ ចំនួន ១.២៨៧កន្លែង។ ក្នុងពេលជាមួយគ្នានោះ Thua Thien Hue គឺជាមូលដ្ឋានដំបូងគេដែល ប្រមូលធនធានដើម្បីធ្វើមាតុភូមិនិវត្តន៍នូវវត្ថុបុរាណមានប្រភពពីវៀតណាមដែលសាត់ព្រាត់នៅបរទេស។ ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue លោក Phan Thanh Hai បានឲ្យដឹងថា៖ “ បទពិសោធន៍របស់ទីក្រុង Hue ក្នុងការកៀងគរធនធានពីសង្គមមួយចំនួន ក្នុងការអភិ រក្ស ស្តារឡើងវិញ និងការកៀងគរធនធានពីសង្គម ការអំពាវនាវឱ្យមានមាតុភូមិនិវត្តន៍ នៃបេតិកភណ្ឌវប្បធម៌ គឺដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍អាជីវកម្មជាចម្បង។ ទីពីរ ផលប្រយោជន៍របស់ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលប្រយោជន៍នៃការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃបេតិកភណ្ឌ។ រឿងទាំងពីរនេះផ្លាស់ប្តូរការយល់ឃើញ ជាពិសេសអាជីវកម្ម និងសហគមន៍។ ពីនោះមក ប្រជាពលរដ្ឋមានឆន្ទៈចូលរួមក្នុង យុទ្ធនាការបរិច្ចាគដើម្បីទទួលបានធនធានបន្ថែមទៀត”។

ពង្រឹងនិងបង្កើនការវិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រពីសន្និសីទវប្បធម៌ - ảnh 3អាវ Nhat Binh ពីរាជវង្សង្វៀន ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរវត្ថុបុរាណ Hue។ (រូបថត៖ VOV)

អាចមើលឃើញថា ក្រោយរយៈពេលមួយឆ្នាំនៃសន្និសីទវប្បធម៌ជាតិ មានការផ្លាស់ប្តូ រការយល់ដឹងគ្រប់កម្រិត និងគ្រប់វិស័យអំពីតួនាទី និងអត្ថន័យសំខាន់នៃវប្បធម៌ ដោយ ចាត់ទុកវប្បធម៌ជាមូលដ្ឋានគ្រឹះនៃស្មារតីសង្គម ដោយទទួលខុសត្រូវភារកិច្ច "បំភ្លឺផ្លូវ សម្រាប់ប្រទេសជាតិ”។ ដូច្នេះហើយ រដ្ឋាភិបាលបានចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌វៀតនាមដល់ឆ្នាំ២០៣០។ នេះត្រូវបានចាត់ទុកថា ជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់បំផុតដើម្បីតម្រង់ទិស និងគ្របដណ្សប់លើបញ្ហាវប្បធម៌ជាច្រើនទៀតដូចជា៖ ការកសាងកម្មាភិបាលទទួលបន្ទុកការងារវប្បធម៌ បរិយាកាសវប្បធម៌ដែលមានតម្លាភាព ផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ឬស្ថាប័នវប្បធម៌ដែលសក្តិសមក្នុងសម័យ ហ្វីជីមិញ...។ អតីតអនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Dao Duy Khoat បានចាត់ទុកថា៖ "ច្បាស់ជាងនេះទៅទៀត ក្នុងសន្និសីទវប្បធម៌លោកអគ្គលេខាបក្សបានបូកសរុប និង លើកកម្រិតទ្រឹស្តីស្តីពីការអភិវឌ្ឍវប្បធម៌មក ក្រសួងស្ថាប័នគ្រប់កម្រិតគ្រប់វិស័យ មាន ការផ្លាស់ប្តូរការយល់ដឹង និងការទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌ជាតិ។ បន្ទាប់ពីសន្និសីទ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បានរៀបចំសិក្ខាសាលាមួយដើម្បីបង្កើតប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ និងប្រព័ន្ធតម្លៃមនុស្សវៀតណាម។ សិក្ខាសាលារបស់រដ្ឋសភាស្តីពីស្ថាប័ន យន្តការ គោលនយោបាយ ធនធាន..សម្រាប់ ការអភិវឌ្ឍវប្បធម៌។ ទាំងអស់នេះគឺជាការផ្លាស់ប្ដូរច្បាស់លាស់ជាមួយនឹងសកម្មភាព ជាក់ស្ដែងនៅគ្រប់កម្រិត និងគ្រប់វិស័យ”។

មហាសន្និបាតបក្សលើកទី១៣ និងបន្ទាប់មកសន្និសីទវប្បធម៌ជាតិលើកទី២ នៅឆ្នាំ ២០២១ បានបញ្ជាក់ថា ត្រូវតែមានដំណោះស្រាយសម្រាប់វប្បធម៌ ដើម្បីក្លាយជាកម្លាំង ចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ។ ដើម្បីធ្វើដូច្នេះបាន វៀតណា មបានចាប់ផ្តើមកម្មវិធីគោលដៅជាតិស្តីពីវប្បធម៌ឡើងវិញ សំដៅសម្រេចបាននូវការ ពង្រឹង និងអភិវឌ្ឍន៍វប្បធម៌របស់ប្រទេសជាតិ។ ទាំងនេះនឹងជាកាតាលីករដ៏សំខាន់ ដែលជាមូលដ្ឋាននយោបាយ និងច្បាប់សម្រាប់ការវិនិយោគដ៏ធំនៅក្នុងវប្បធម៌ បំបាត់ ការលំបាកសម្រាប់ប្រភពធនធានមនុស្សបំពេញការងារវប្បធម៌ ដើម្បីវប្បធម៌ពិតចាមូលដ្ឋានគ្រឹះខាងស្មារតី ជាគោលដៅផងនិងជាកម្លាំជលករផង រួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ