ពិភពលោកលើកត្រដែតទស្សនៈរបស់វៀតណាមនៅក្នុងបញ្ហាសន្តិសុខដែនសមុទ្រ

(VOVWORLD) - នាពេលថ្មីៗនេះ  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាក្សាជាន់ខ្ពស់ស្ដីពី បញ្ហាបង្កើនសន្តិសុខដែនសមុទ្រជាលើកដំបូង។ ប្រធានបទនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ពិភពលោកលើកត្រដែតទស្សនៈរបស់វៀតណាមនៅក្នុងបញ្ហាសន្តិសុខដែនសមុទ្រ - ảnh 1លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh (រូបថត៖ TTXVN)

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាននាំចេញសមណើរចំនួន ៣ នោះគឺ មជ្ឈដ្ឋានអន្តរជាតិចាំបាច់ត្រូវយល់ដឹងលើគ្រប់ជ្រុងជ្រោយអំពីសារៈសំខាន់សមុទ្រ ក៏ដូចជាការគំរាមកំហែងដល់សន្តិសុខដែនសមុទ្រ។ ទីពីរចាំបាច់ត្រូវមានដំណោះស្រាយជាសកល ដោយផ្អែកលើប្រព័ន្ធបណ្ដាយន្តការ និងគំនិតផ្ដួចផ្ដើមអំពីសន្តិសុខដែនសមុទ្រតំបន់ ដែលត្រូវបានអង្គការសហប្រជាជាតិសម្រេបសម្រួល ដើម្បីបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ការសម្របសម្រួលធ្វើសកម្មភាព ឆ្លើយតបនឹងបញ្ហាប្រឈមរួមជាសកលឲ្យទាន់ពេលវេលា។ ហើយបញ្ហាចុងក្រោយ និងសំខាន់បំផុតគឺ បណ្ដាគោលនយោបាយយោបាយ ច្បាប់ និងការប្រព្រឹត្តិរបស់បណ្ដាប្រទេសអំពីបញ្ហាដែនសមុទ្រគឺត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS ឆ្នាំ ១៩៨២ ផងដែរ។

លើកត្រដែតច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២

លោកបណ្ឌិត James Rogers សហស្ថាបនិក និងជានាយកទទួលបន្ទុកការសិក្សាស្រាវជ្រាវនៃក្រុមប្រឹក្សាភូមិសាស្ត្រយុទ្ធសាស្ត្រចក្រភពអង់គ្លេសបានចាត់ទុកថា សំណើរទាំង ៣ នេះគឺសំដៅទប់ទល់នឹងរាល់បញ្ហាប្រឈមសន្តិសុខដែនសមុទ្រ ដែលលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានលើកឡើង ក្នុងសុន្ទរកថារបស់ខ្លួន គឺមានអត្ថន័យពិសេស មិនត្រឹមតែចំពោះបណ្ដាប្រទេសនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។ លោកបណ្ឌិត Rogers បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្ដីពីការបង្កើតបណ្តាញយន្តការ និងគំនិតផ្តួចផ្តើមអំពីសន្តិសុខដែនសមុទ្រនៅតំបន់សមុទ្រខាងកើត ដោយចាត់ទុកថា សំណើរនេះចាំបាចត្រូវទទួលបានការគាំទ្រ មិនត្រឹមតែនៅអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង ជាពិសេសគឺពាក់ព័ន្ធនឹងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។  យោងតាមលោកបានឲ្យដឹងថា ការបង្កើតយន្តការសម្របសម្រួល សំដៅលើកទឹកចិត្តបណ្ដាប្រទេសលើកត្រដែតសិទ្ធិធ្វើនាវាចរណ៍យ៉ាងសំខាន់ ដែលបានចែងក្នុង UNCLOS ឆ្នាំ ១៩៨២ គឺពិតជាចាំបាច់ណាស់។

ក្នុងពេលនេះ គេហទំព័រកិច្ចការបរទេស “The Diplomatic Society” (ឥណ្ឌា) កាលពីថ្ងៃទី ១៦ ខែសីហា បានចុះផ្សាយអត្ថបទរបស់ស្ថាបនិកគេហទំព័រ និងជាអគ្គនិពន្ធនាយកគេហទំព័រ លោក Kirtan Bhana ដោយបានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាម ស្ដីពីសន្តិសុខដែនសមុទ្រ។ អ្នកនិពន្ធរូបនេះបានសង្កត់ធ្ងន់ថា UNCLOS ឆ្នាំ ១៩៨២ គឺជាមូលដ្ឋានគតិយុត្តិអន្តរជាតិ ដ៏សំខាន់ ដើម្បីបង្កើនសន្តិសុខដែនសមុទ្រ ហើយនារយៈពេលដ៏ខ្លីខាងមុខ នោះ សហគមន៍អន្តរជាតិអាចបង្កើតផែនការសហប្រតិបត្តិការសន្តិសុខនាវាចរណ៍សកល ដែលត្រូវបានអង្គការសហប្រជាជាតិសម្របសម្រួល សំដៅឆ្លើយតបនឹងរាល់បញ្ហាប្រឈមសកលរួមឲ្យទាន់ពេលវេលា។

ក្រោយពីព្រឹត្តិការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយឆែកបានចុះផ្សាយអត្ថបទជាច្រើន ដោយបានវាយតម្លៃជាវិជ្ជមាន និងលើកត្រដែតតួនាទីរបស់វៀតណាមក្នុងការរួមចំណែកធានាសន្តិសុខដែនសមុទ្រ ក៏ដូចជាគោលជំហររបស់វៀតណាម ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយសន្តិវិធី ដែលផ្អែកលើច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២។ គេហទំព័រអេឡិចត្រូនិក halonoviny.cz បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសជាប់សមុទ្រនោះវៀតណាមបាន និងកំពុងខិតខំប្រឹងប្រែងចូលរួមការពារ និងបង្កើនសន្តិខុសដែនសមុទ្រ។

ពិភពលោកលើកត្រដែតទស្សនៈរបស់វៀតណាមនៅក្នុងបញ្ហាសន្តិសុខដែនសមុទ្រ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

គេហទំព័រ parlamentnilisty.cz ក៏បានចុះផ្សាយអត្ថបទដោយបានលើកត្រដែតគោលការណ៍របស់វៀតណាម ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ដោយសន្តិវិធី ដែលផ្អែកលើច្បាប់អន្តរជាតិ និង UNCLOS ព្រមទាំងប្រឆាំងជំទាស់នឹងរាល់សកម្មភាពរំលោភបំពានជាឯកតោភាគីលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ព្រមទាំងអះអាងថាតម្លៃរបស់ UNCLOS និង សាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ឆ្នាំ ២០១៦ ផងដែរ។

សន្តិសុខដែនសមុទ្រគឺជាបញ្ហាសកល

សម័យពិភាក្សាស្តីពីបញ្ហាសន្តិសុខដែនសមុទ្រដែលត្រូវបានរៀបចំឡើងជាលើកដំបូងដូច្នេះ បានសរឲ្យឃើញថា មជ្ឈដ្ឋានអន្តរជាតិកាន់តែមានចំណាប់អារម្មណ៍ដល់បញ្ហាសន្តិសុខដែនសមុទ្រ ក្នុងនោះមានសមុទ្រខាងកើត។ ចំណាប់អារម្មណ៍ទាំងនេះគឺមានលក្ខណៈសត្យានុម័ត ព្រោះថា ចំពោះចំណុចក្ដៅគគុកក្នុងជម្លោះ ការគម្រាមកំហែងសន្តិសុខប្រពៃណី និងក្រៅប្រពៃណីទាំងអស់គឺសុទ្ធតែមាននិន្នាការកើនឡើងនៅលើដែនសមុទ្រ និងមហាសាគរ ប៉ុន្តែប្រទេសនានាមិនទាន់បានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឡើយ។

ក្នុងបរិបទនេះ សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ជាមួយនឹងសំណើសំខាន់ៗទាំងបីគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ វៀតណាមបានចង្អុលបង្ហាញយ៉ាងត្រឹមត្រូវថា រាល់បញ្ហាប្រឈមគឺទាមទារឲ្យមានរបៀបឆ្លើយតបដែលមានលក្ខណៈសមូហភាព និងសកលយ៉ាងពិតប្រាកដ។ វីធីអភិក្រមរបស់វៀតណាមក្នុងបញ្ហាសន្តិសុខដែនសមុទ្រ គឺត្រឹមត្រូវទាំងស្រុង ហើយស្របគ្នាជាមួយទស្សនៈជាផ្លូវការរបស់ប្រទេសជាច្រើនផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ