ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស

(VOVWORLD) - ខាងក្រោមនេះគឺជាព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស។

១. មហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស ទទួលបានជោគជ័យ “ដ៏ល្អប្រសើរ”

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 1រូបថត៖ vov.vn

អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា៖ “មហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្ស ទទួលបានជោគជ័យយ៉ាងល្អប្រសើរ!”។ អង្គមហាសន្និបាតបានកំណត់នូវកិច្ចការសំខាន់ៗចំនួន ៦ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣;  សម្រេចចិត្តលើទិសដៅ គោលដៅនិងភារកិច្ចនៃបដិវត្តន៍របស់ប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ពោលគឺដល់ឆ្នាំ ២០២៥ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មតាមទិសទំនើប ឆ្លងហួសកម្រិតចំណូលមធ្យម ទាប ដាក់ចេញទិសដៅឆ្ពោះទៅឆ្នាំ ២០៣០ ខួបលើកទី ១០០ ទិវាបង្កើតបក្ស ហើយវៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប ចំណូលមធ្យមខ្ពស់ និងទស្សនៈវិស័យដល់ឆ្នាំ ២០៤៥ រំលឹកខួបលើកទី ១០០ នៃទិវាបង្កើតប្រទេសជាតិ ហើយវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍និងមានចំណូលខ្ពស់។

អង្គមហាសន្និបាតបានអះអាងថា “ប្រទេសជាតិសម្រេចបានសមិទ្ធផលធំធេងជាច្រើន មានអត្ថន័យប្រវត្ថិសាស្ត្រ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុននឹងអនុវត្តន៍ការផ្លាស់ប្តូរថ្មី។ ប្រទេសជាតិយើងមិនដែលមានបុព្វហេតុដ៏ធំធេង សក្កានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ”។

២. ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១- ២០២៦ ទទួលបានជោគជ័យល្អប្រសើរថ្វីត្បិតតែជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 2រូបថត៖ vov.vn

នាថ្ងៃទី ២៥ខែឧសភា ប្រជាជនចំនួនជិត ៧០ លាននាក់ បានទៅបោះឆ្នោត (ឈានដល់ ៩៩,៦% ចំនួនម្ចាស់ឆ្នោតទៅបោះឆ្នោត) ដើម្បីជ្រើសរើសសមាជិកសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ពោលគឺមានចំនួនច្រើននិងសមាមាត្រខ្ពស់ជាងអាណត្តិបោះឆ្នោតមុននេះ។

ការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ ស្របតាមច្បាប់ សមភាព ធានាសុវត្ថិភាព និងសន្សំសំចៃ ហើយពិតជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនទាំងមូល។ ការបោះឆ្នោតបានបន្សល់ទុកនូវចំណុចភ្លឺជាច្រើន ដែលគូសសញ្ញា “ជាលើកដំបូង” ដូចជា ជាលើកដំបូងដែលរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យនិងសុវត្ថិភាពក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងជាថ្មីម្តងទៀត; ជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រ នៃ៧៦ ឆ្នាំរបស់រដ្ឋសភា ដែលមានតំណាងក្រុមជនជាតិភាគតិចបំផុតចំនួនពីរគឺជនជាតិ Lu និងជនជាតិ Brau ចូលរួមក្នុងរដ្ឋសភា។

៣. ជំងឺរាតត្បាតកូវីដ ១៩ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។ វៀតណាមដាក់ពង្រាយយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 3រូបថត៖ vov.vn

ការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ លើកទី៤ ដែលភាគច្រើនជាវ៉ារ្យ៉ង់ Delta នៃវីរុស SARS-CoV-2 បានបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងខេត្ត-ក្រុងទូទាំងប្រទេស ជាពិសេសទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូង។ ជំងឺរាតត្បាតបានបណ្តាលឱ្យមនុស្សស្លាប់ជិត ៣ម៉ឺន នាក់ និងខាតបង់លើសេដ្ឋកិច្ច ចំនួន ៣៤៦.០០០ ពាន់លានដុង។

ទន្ទឹមនឹងការបង្កើតមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩ វៀតណាមបានអនុវត្តន៍យុទ្ធសាស្ត្រ “ការទូតវ៉ាក់សាំង” ដោយដាក់ពង្រាយយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត។ នៅបំណាច់ឆ្នាំ ២០២១ វៀតណាមបានសម្រេចជាមូលដ្ឋានការចាក់វ៉ាក់សាំងដូសទី២ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយបានបញ្ចប់ការចាក់ដូសទី ១ សម្រាប់មនុស្សដែលមានអាយុពី ១២ ទៅ ១៨ ឆ្នាំ។

ការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតបានផ្លាស់ប្តូរពីបាវចនា “សូន្យកូវីដ” ទៅជា “ការសម្របខ្លួនដោយសុវត្ថិភាព មានភាពបត់បែននិងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ ១៩”។ គោលនយោបាយសន្តិសុខសង្គមជាច្រើនត្រូវបានអនុវត្តដើម្បីជួយកម្មករនិយោជិត និងជនងាយរងគ្រោះជំនះការលំបាកក្នុងជីវភាព។

ដោយសារមានការតាំងចិត្តនិងវិធានការម៉ឺងមាត់ រហូតមកដល់ពេលនេះ ទោះបីជាជំងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្តី ប៉ុន្តែក៏ត្រូវបានគ្រប់គ្រងផងដែរ។

៤. យកឈ្នះលើ “ព្យុះ” កូវីដ ១៩ GDP នៅតែកើនឡើងជាវិជ្ជមាន។ កត្តាវិជ្ជមានជាច្រើនបង្កើតសន្ទុះសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំខាងមុខ

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 4រូបថត៖ vov.vn

ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ បានបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ ជាមួយនឹងការគ្រប់គ្រងយ៉ាងខ្លាំងក្លា និងមានភាពបត់បែនរបស់រដ្ឋាភិបាល ការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្តរបស់គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន និងប្រជាជននោះ GDP របស់វៀតណាមនៅឆ្នាំ ២០២១ ត្រូវបានព្យាករណ៍ថា នៅតែមានកំណើនវិជ្ជមាន ហើយទំហំនៃការនាំចេញនិងនាំចូលឈានដល់កំណត់ត្រាជាង ៦០០ ពាន់លានដុល្លារ។ ឆ្នាំ ២០២១ ក៏បង្ហាញពីការអភិវឌ្ឍដ៏លេចធ្លោនៃពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលផងដែរ។

លទ្ធផលខាងលើគឺដោយសារតែវៀតណាមបានប្រើប្រាស់និងធ្វើសមកាលកម្មគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ក៏ដូចជាគោលនយោបាយម៉ាក្រូផ្សេងទៀត។ រដ្ឋសភាក៏បានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តជាច្រើនស្តីពីហិរញ្ញវត្ថុ ថវិកា ការវិនិយោគសាធារណៈ និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ រដ្ឋាភិបាលបង្កើតកម្មវិធីមេសម្រាប់ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ តាមបាវចនានៃការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងអាចបត់បែនបាន ព្រមទាំងបង្កើតយុទ្ធសាស្ត្របង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

៥. ជំរុញសកម្មភាពការទូត និងលើកកំពស់ឋានៈរបស់ប្រទេសជាតិ

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 5រូបថត៖ vov.vn

នៅឆ្នាំ ២០២១ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាសកលក៏ដោយ ប៉ុន្តែសកម្មភាពកិច្ចការបរទេសពហុភាគីនិងទ្វេភាគីរបស់វៀតណាម នៅតែបានប្រព្រឹត្តទៅជាបន្តបន្ទាប់។ លេចធ្លោគឺ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងបានទទួលជួបគណៈប្រតិភូអន្តរជាតិជាច្រើន; លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី គុយបា និងកម្ពុជា; លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ; ចូលរួមសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) និងជួបសន្ទនាទ្វេភាគីជាមួយប្រមុខរដ្ឋ; បំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋបារាំង; ប្រធានរដ្ឋសភា លោក Vuong Dinh Hue បំពេញទស្សនកិច្ចនៅអឺរ៉ុប កូរ៉េខាងត្បូងនិងឥណ្ឌា ...។

នៅឆ្នាំ ២០២១ សន្និសីទកិច្ចការបរទេសជាតិលើកទី ១ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានកំណត់នូវភារកិច្ចជាក់លាក់ក្នុងកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងការទូតរបស់ប្រជាជន។

៦. សន្និសីទវប្បធម៌ទូទាំងប្រទេសបានបំផុសសេចក្តីប្រាថ្នាប្រជាជាតិ លើកតម្កើងតម្លៃវប្បធម៌ និងកម្លាំងពលំរបស់ប្រជាជនវៀតណាម

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 6រូបថត៖ vov.vn

បន្ទាប់ពីរយៈពេល ៧៥ ឆ្នាំ ចាប់តាំងពីសន្និសីទវប្បធម៌ទូទាំងប្រទេសចំនួនពីរលើកនៅឆ្នាំ ១៩៤៦ និង ១៩៤៨មក សន្និសីទវប្បធម៌ទូទាំងប្រទេសឆ្នាំ ២០២១ បានបន្តប្រភពនៃ “វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រទេសជាតិ” ដោយដាក់វប្បធម៌ឱ្យស្មើគ្នាជាមួយនឹងនយោបាយពាណិជ្ជកម្ម សេដ្ឋកិច្ចសង្គម។ សន្និសីទបានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ដាក់ចេញដំណោះស្រាយអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

អញ្ជើញថ្លែងមតិដឹកនាំសន្និសីទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong សង្ឃឹមថា ការងារវប្បធម៌នឹងមានការផ្លាស់ប្ដូរថ្មី កាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងនេះទៅទៀត ដែលជាការកត់សម្គាល់នូវព្រឹត្ដិការណ៍ថ្មីស្ដីពីមាគ៌ាពង្រឹងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមក្នុងយុគសម័យថ្មី។

៧. កិច្ចការកសាងនិងពង្រឹងបក្សបន្តត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជាមួយនឹងវឌ្ឍនភាពថ្មី

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 7រូបថត៖ vov.vn

សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៣ បានចេញសេចក្តីសន្និដ្ឋានលេខ 21-KL/TW ដែលភ្ជាប់ការងារកសាងនិងកែសម្រួលបក្ស ជាមួយការកសាងប្រព័ន្ធនយោបាយ; ដោយបំពេញបន្ថែមទម្រង់មួយចំនួននៃការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ។ ការិយាល័យនយោបាយបានយល់ព្រមបំពេញបន្ថែមខ្លឹមសារ “អសកម្ម” និងរៀបចំគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រឆាំងអំពើពុករលួយឱ្យក្លាយជាគណៈកម្មាធិការមជ្ឈឹមបញ្ជាណែនាំអំពីការងារប្រឆាំងអំពើពុករលួយ និងអំពើអសកម្ម។

គណៈកម្មាធិការប្រតិបត្តិមជ្ឈិមនិងការិយាល័យនយោបាយបានចេញឯកសារសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការកសាងនិងកែសម្រួលបក្ស ដោយមានគំនួសពណ៌ថ្មីៗជាច្រើនអំពីគោលនយោបាយលើកទឹកចិត្តនិងការពារកម្មាភិបាលប្រកបដោយថាមពលនិងការច្នៃប្រឌិត ដើម្បីផលប្រយោជន៍រួមរបស់បក្សកុម្មុយនិស្តវៀតណាម; អំពីអ្វីដែលបក្ខជនមិនត្រូវធ្វើ; អំពីការលើកលេងដំណែងនិងការលាលែងសម្រាប់កម្មាភិបាល។

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពអវិជ្ជមាននៅតែបន្តត្រូវបានដឹកនាំ បញ្ជាណែនាំនិងអនុវត្តន៍យ៉ាងម៉ឺងមាត់។ គណៈកម្មាធិការអធិការកិច្ចមជ្ឈិមបានលើកសំណើរនិងតម្រូវឲ្យដាក់វិន័យអង្គការបក្សចំនួន១២ និងបក្ខជនចំនួន២០ ជាសមាជិកនៃការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ពាក់ព័ន្ធនឹងសំណុំរឿង និងករណីដែលគណៈកម្មាធិការដឹកនាំតាមដានបញ្ជាណែនាំ។

៨. ការកាត់ទោសនិងការកាត់ក្តីយ៉ាងតឹងរ៉ឹងលើសំណុំរឿងធំៗ ធ្ងន់ធ្ងរ ស្មុគស្មាញ ជាច្រើន

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 8រូបថត៖ vov.vn

នៅឆ្នាំ ២០២១ ករណីសេដ្ឋកិច្ចនិងអំពើពុករលួយទាំងអស់នឹងត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់ដោះស្រាយតាមច្បាប់; ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់មេក្លោង ដឹកនាំ រំលោភលើមុខតំណែងនិងអំណាចរបស់ខ្លួនចំពោះទ្រព្យសម្បត្តិដ៏ធំរបស់រដ្ឋ។ ការកាត់ទោសករណីធំៗ ធ្ងន់ធ្ងរនិងស្មុគស្មាញជាច្រើនដូចជា៖ ករណីដែលកើតឡើងក្នុងវិស័យសុខាភិបាល; ករណីបានកើតឡើងនៅអង្គភាពមួយចំនួនចំណុះបញ្ជាការដ្ឋានការពារសមុទ្រ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ករណីរំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ បានកើតឡើងនៅខេត្ត Binh Duong, Khanh Hoa និងទីក្រុងហូជីមិញជាដើម។ ស្ថាប័នស៊ើបអង្កេតក៏បានកាត់ទោសករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិស្តីពីការផលិតនិងការដេញថ្លៃឧបករណ៍ធ្វើតេស្តកូវីដ ១៩ សំដៅកេងប្រវ័ញ្ទរបស់ក្រុមហ៊ុន Viet A។ ករណីនេះក៏បានលើកជាចម្ងល់ជាច្រើនអំពីទំនួលខុសត្រូវរបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងផ្នែកមុខងារក្នុងការអនុវត្តការត្រួតពិនិត្យ និងដោះស្រាយការរំលោភក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

៩. ផ្លូវរថភ្លើងក្រុង Cat Linh - Ha Dong ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការបន្ទាប់ពីការពន្យារពេលជាច្រើនលើក

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 9រូបថត៖ vov.vn

បន្ទាប់ពី ១០ ឆ្នាំ និងត្រូវខកខានចំនួន ៤ លើកមក  នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ខ្សែផ្លូវរថភ្លើងក្រុង Cat Linh - Ha Dong ដែលជាគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងសាកល្បងដំបូងរបស់ទីក្រុងហាណូយនិងទូទាំងប្រទេស ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

ពីការវិនិយោគដំបូងជាង ៨.៧៧០ ពាន់លានដុង គម្រោងត្រូវចំណាយឡើងទៅដល់ជាង ១៨.០០២ ពាន់លានដុង។ យោងតាមកាលវិភាគ ដំបូងគម្រោងត្រូវបានគេកំណត់ថា នឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មចាប់ពីខែមិថុនា ឆ្នាំ ២០១៥តទៅ ប៉ុន្តែ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២១ ដែលខ្សែផ្លូវរថភ្លើងក្រុង Cat Linh - Ha Dong នឹងត្រូវដាក់ឱ្យដំណើរការ។

ការយឺតយ៉ាវ ការចំណាយថវិការច្រើនជាងការកំណត់ដំបូងក្នុងការអនុវត្តគម្រោងនេះបាននាំមកនូវមេរៀនជាច្រើនអំពីការគ្រប់គ្រងនិងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងកម្ចី ODA។

១០. ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានឈានចូលវគ្គជម្រុះជុំទី ៣ នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ តំបន់អាស៊ី

ព្រឹត្តិការណ៍និងបញ្ហាក្នុងប្រទេសដែលលេចធ្លោបំផុតចំនួន ១០ ក្នុងឆ្នាំ ២០២១ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើស - ảnh 10

នៅឆ្នាំ ២០២១ ក្រុមវៀតណាមបានឈានដល់វគ្គជម្រុះជាលើកដំបូង នៃព្រឹត្តិការណ៍ World Cup តំបន់អាស៊ី។ នេះមិនត្រឹមតែជាការទទួលស្គាល់ពីសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការអភិវឌ្ឍនៃប្រវត្តិបាល់ទាត់ផងដែរ។ ការហ្វឹកហាត់ជាមួយក្រុមកំពូលៗក្នុងទ្វីបនេះ ជួយឱ្យកីឡាករវៀតណាមទទួលបានបទពិសោធន៍ និងភាពក្លាហានកាន់តែច្រើន ហើយទន្ទឹមនឹងនោះក៏បង្កើតនូវភាពជឿជាក់សម្រាប់ក្រុមជម្រើសជាតិវៀតណាម ឲ្យកាន់តែមានទំនុកចិត្តនៅពេលចូលរួមប្រកួតធំៗនៅថ្ងៃក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ