ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម

(VOVWORLD) - នៅក្នុងសន្និបាតលើកទី៧ រួមជាមួយនឹងការវាយតម្លៃលើគ្រប់ជ្រុងជ្រោយ និង បរានុម័ត រាល់សមិទ្ធិផល គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបានដកចេញបទពិសោធន៍ចំនួន៥; ដាក់ចេញភារកិច្ចសំខាន់ៗ ចំនួន ៥ សម្រាប់អំឡុងពេលពាក់កណ្តាលអាណត្តិនីតិកាលទី ១៣; ធ្វើការបោះឆ្នោតទំនុកចិត្តចំពោះសមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ 

១. ចេញសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនក្នុងពាក់កណ្តាលអាណត្តិនៃមហាសន្និ បាត បក្សលើកទី ១៣

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 1

នៅក្នុងសន្និបាតលើកទី៧ រួមជាមួយនឹងការវាយតម្លៃលើគ្រប់ជ្រុងជ្រោយ និង បរានុម័ត រាល់សមិទ្ធិផល គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបានដកចេញបទពិសោធន៍ចំនួន៥; ដាក់ចេញភារកិច្ចសំខាន់ៗ ចំនួន ៥ សម្រាប់អំឡុងពេលពាក់កណ្តាលអាណត្តិនីតិកាលទី ១៣; ធ្វើការបោះឆ្នោតទំនុកចិត្តចំពោះសមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ ក្នុងសន្និសីទលើកទី៨ គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបានចេញសេចក្តីសម្រេចចិត្តសំខាន់ៗ ចំនួន៤; ពិនិត្យ និងផ្តល់យោបល់លើការរៀបចំផែនការរបស់គណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិ ២០២៦-២០៣១។

សន្និបាតមជ្ឈិមសំខាន់ៗ ចំនួនពីរក្នុងឆ្នាំស្នូលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ បានអះអាងនូវការដឹកនាំប្រកបដោយស្ថិរភាព ប្រាជ្ញាឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្សក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣; ដោះស្រាយទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព រាល់បញ្ហាកើតឡើងថ្មី ក្នុងការអនុវត្តជាក់ស្តែង ដើម្បីឲ្យ ប្រព័ន្ធនយោបាយទាំងមូលមានការប្តេជ្ញាចិត្ត  និងខិតខំបំពេញការងារប្រកបដោយជោគជ័យ តាមគោលដៅអភិវឌ្ឍន៍ដែលមហាសន្និបាតបក្សលើកទី១៣ បានដាក់ចេញ។

២. សកម្មភាពកិច្ចការបរទេសបញ្ជាក់ពីឋានៈ និងកិត្យានុភាពរបស់វៀតណាម

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 2

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាធិការ ប្រធានរដ្ឋនៃសាធារណ រដ្ឋ ប្រជាមានិតចិនលោក Xi Jinping, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើនផ្សេងទៀត; ដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទៅកាន់ប្រទេសជាច្រើន បានបង្កើតនូវសញ្ញាសម្គាល់សំខាន់ក្នុងការងារកិច្ចការបរទេសរបស់វៀតណាម។ នៅឆ្នាំ ២០២៣ វៀតណាម និងចិនបានព្រមព្រៀងគ្នាក្នុងការកសាង "សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន"; ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូទូលំទូលាយ ភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ដែលក្នុងនោះមានសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ៥ ផងដែរ។

សៀវភៅ “កសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូតវៀតណាមដ៏ទូលំទូលាយ និងទំនើប បង្កប់ដោយអត្តសញ្ញាណ “ដើមឬស្សីវៀតណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ត្រូវបានដាក់ជាផ្លូវការ ហើយជាមូលដ្ឋានគ្រឹះទ្រឹស្តី និងការអនុវត្តជាក់ស្តែង បង្ហាញនូវសតិអារម្មណ៍ខ្ជាប់ខ្ជួន និងហ្មត់ចត់របស់បក្សស្តីពី គោលនយោបាយកិច្ចការបរទេស និងការទូតរបស់វៀតណាម។

ជោគជ័យនៃសកម្មភាពកិច្ចការបរទេសឆ្នាំ ២០២៣ បានគូសបញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ រួមចំណែកបង្កើត និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍនិងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។

៣. សុក្រិតយន្តការគ្រប់គ្រងអំណាច; ជំរុញការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 3

នៅឆ្នាំ ២០២៣ ការិយាល័យនយោបាយនឹងផ្សព្វផ្សាយបទប្បញ្ញត្តិជាច្រើនស្តីពីការគ្រប់គ្រងអំណាច ទប់ស្កាត់អំពើពុករលួយ និងភាពអវិជ្ជមានក្នុងការងារបុគ្គលិក។ ការស៊ើបអង្កេត ការផ្តន្ទាទោស ការកាត់ក្តី និងការអនុវត្តសាលក្រម; ត្រួតពិនិត្យ  ប្រតិបត្តិវិន័យបក្ស និងសកម្មភាពអធិការកិច្ច និងសវនកម្ម។ បទប្បញ្ញត្តិទាំងនេះរួមចំណែកដល់ការបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងអំណាច របស់កម្មាភិបាល បក្ខជន ជាពិសេសគឺថ្នាក់ដឹកនាំ។

សៀវភៅ “តស៊ូយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន រួមចំណែកកសាងបក្ស រដ្ឋរបស់យើងកាន់តែស្អាតស្អំ និងរឹងមាំ” របស់អគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានដាក់ឱ្យដំណើរការ រួមចំណែកបញ្ជាក់យ៉ាងច្បាស់អំពីទ្រឹស្តីរបស់បក្សយើងលើការងារបង្ការ ប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន  ការកសាង និងកែទម្រង់បក្ស។

ការស៊ើបអង្កេតបន្តពង្រីកដំណាក់កាលទី ២ នៃករណីទាក់ទងនឹងក្រុមហ៊ុន Viet A ករណីបានកើតឡើងនៅនាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស); ករណីបានកើតឡើងនៅក្រុមហ៊ុន FLC Group, Tan Hoang Minh, ប្រព័ន្ធអេកូឡូស៊ី AIC ; ករណីកើតឡើងនៅធនាគារ SCB, ក្រុមហ៊ុន Van Thinh Phat Group, ក្រុមហ៊ុន An Dong ... ដោយធ្វើចំណាត់ការជនជាប់ចោទជាច្រើននាក់គឺជាកម្មាភិបាលជាន់ខ្ពស់ទាំងកំពុងកាន់ដំណែង និងចូលនិវត្តន៍ ក្នុងស្មារតី "គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថានរណានោះទេ” រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនចំពោះបក្ស និងរដ្ឋ។

៤. សេដ្ឋកិច្ចរបស់វៀតណាមមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងពិភពលោកដែលអស្ថិរភាព

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 4

នៅឆ្នាំ ២០២៣ គោលដៅសំខាន់ៗ នៃសេដ្ឋកិច្ចត្រូវបានសម្រេច ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពជាមូលដ្ឋាន កំណើន GDP អាចសម្រេចបាន ៥% ហើយសមតុល្យធំៗត្រូវបានធានា។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុច្រើនក្នុងកម្រិតធំបំផុតមិនធ្លាប់មាន ត្រូវបានអនុវត្តន៍ព្រមៗគ្នា និងប្តូរផ្តាច់ ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; បំពេញយន្តការ និងគោលនយោបាយដើម្បីកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងតម្លៃនៃទំនិញសំខាន់ៗ និងដោះស្រាយការលំបាកក្នុងទីផ្សារហិរញ្ញវត្ថុ ដីធ្លី សំណង់ និងអចលនទ្រព្យ។

ទោះបីជាគោលដៅកំណើនមិនត្រូវបានសម្រេចដូចបំណងក៏ដោយ ប៉ុន្តែនេះគឺជាការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ក្នុងបរិបទដែលសេដ្ឋកិច្ចវៀតណាម ត្រូវ រងផលប៉ះពាល់ដោយ "ខ្យល់បញ្ច្រាសវិល" ជាច្រើន។

៥. លក្ខណៈលោតផ្លោះក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន - បង្កើតល្បឿនសន្ទះអភិវឌ្ឍន៍

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 5

ឆ្នាំ ២០២៣ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីដោះស្រាយការលំបាកអំពីយន្តការ និងគោលនយោបាយ បង្កើតចំណុចលោតផ្លោះក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការចាប់ផ្តើមសាងសង់ស្ថានីយ និងគម្រោងផ្លូវរត់របស់អាកាសយានដ្ឋាន Long Thanh និងសម្រេចរួចរាល់ផ្លូវគោកល្បឿនលឿនចំងាយជិត ៧០០ គីឡូម៉ែត្រ ដោយនាំឲ្យមានប្រវែងសរុបឡើងទៅដល់ ១.៨៥២ គីឡូម៉ែត្រ។ ទន្ទឹមនឹងនោះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងៗទៀត ដែលមាន ទុនវិនិយោគសាធារណៈសរុបជាង ៩៤ ពាន់ពាន់លានដុង រួមចំណែកលុបបំបាត់ការកក់ស្ទះចរាចរណ៍ បញ្ចប់ជាបណ្តើរៗនូវការតភ្ជាប់ក្នុងតំបន់ បង្កើតកម្លាំងចលករដើម្បីពន្លឿនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានមានការផ្លាស់ប្ដូរយ៉ាងសំខាន់លើការត្រះរិះ មានវិធីសាស្ត្រច្នៃប្រឌិត កាត់បន្ថយនីតិវិធីរដ្ឋបាល និងអន្តរការី ធ្វើឲ្យប្រសើរឡើងនូវស្មារតីទទួលខុសត្រូវ ធានាបាននូវវឌ្ឍនភាពការងារ និងគម្រោងនានា។

៦. រយៈពេល ៨០ ឆ្នាំ នៃគម្រោងអំពីវប្បធម៌វៀតណាម

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 6

គម្រោងអំពីវប្បធម៍វៀតណាមជាមួយនឹងគោលការណ៍ចំនួនបី ដែលបង្ហាញពីវប្បធម៌បដិវត្តន៍របស់វៀតណាម៖ ជាតិសាសន៍ វិទ្យាសាស្ត្រ និងមហាជន ឆ្លងកាត់ ៨០ឆ្នាំ  ចាប់តាំងពីបានបង្កើតឡើងមក នៅតែបញ្ចេញពន្លឺចែងចាំងនូវតម្លៃស្នូលនៃឯកសារដែលមានកម្រិតកម្មវិធីនយោបាយ រក្សាដដែលនូវទ្រឹស្តីនិងតម្លៃសហសម័យយ៉ាងជ្រាលជ្រៅ និងបន្តបំភ្លឺផ្លូវសម្រាប់ការងារកសាង និងការពារមាតុភូមិ។

សកម្មភាពរំលឹកខួបលើកទី ៨០នៃគម្រោងអំពីវប្បធម៌វៀតណាមបានបញ្ជូនសារដ៏មានអត្ថន័យជាច្រើន សំដៅបន្តលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ និងតម្លៃជាក់ស្តែងនៃគម្រោងដើម្បីឱ្យវប្បធម៌ពិតជាក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី កម្លាំងផ្ទៃក្នុង កម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ ដូចក្នុងស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៣ របស់បក្ស។

៧. អគ្គីភ័យនិងការផ្ទុះឆេះដ៏ធ្ងន់ធ្ងរជាច្រើនបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 7

នៅឆ្នាំ ២០២៣នេះ អគិ្គភ័យ និងផ្ទុះជិត ២.០០០ករណី ធ្វើឲ្យមនុស្សជិត ១៥០នាក់ត្រូវស្លាប់ បណ្តាលឱ្យខូចខាតសម្ភារៈធ្ងន់ធ្ងរ ជាពិសេសគឺភ្លើងឆេះផ្ទះល្វែងខ្នាតតូចដែលបានកើតឡើងនៅថ្ងៃទី ១២ ខែកញ្ញានៅខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ បណ្តាលឲ្យមនុស្ស ៥៦ នាក់ត្រូវស្លាប់ និងមនុស្សចំនួន ៣៧ នាក់រងរបួស។

តួរលេខដែលលងបន្លាចទាំងនេះបង្ហាញពីស្ថានភាពគួរឱ្យព្រួយបារម្ភក្នុងការបង្ការ និងពន្លត់អគ្គីភ័យ រួមទាំងភាពធូររលុងដែលអនុញ្ញាតឱ្យមានការសាងសង់ គម្រោងខុសច្បាប់ជាច្រើន មិនធានាសុវត្ថិភាពអគ្គីភ័យ; ជាមួយគ្នានោះ ការងារអធិការកិច្ចនិងការធ្វើតេស្តមិនមានភាពតឹងរ៉ឹងដែលនាំឱ្យមានការរំលោភបំពាន អូសបន្លាយ; ការយល់ដឹងរបស់ប្រជាជនក្នុងការធានាសុវត្ថិភាព និងការការពារភ្លើងគឺមិនខ្ពស់... ទាមទារឱ្យមានការផ្លាស់ប្តូរ និងការកែតម្រូវយ៉ាងខ្លាំង។

៨. ស្ថានភាពខ្វះឱសថ និងបរិក្ខារពេទ្យមិនទាន់ត្រូវបានដោះស្រាយទាំងស្រុង

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 8

បើទោះជារដ្ឋសភា រដ្ឋាភិបាល និងក្រសួងសុខាភិបាល បានចេញឯកសារជាច្រើន ដើម្បី "បំបាត់ការលំបាក" សម្រាប់វិស័យសុខាភិបាលក៏ដោយ ប៉ុន្តែការខ្វះខាតថ្នាំសង្កូវ សម្ភារៈ និងបរិក្ខារពេទ្យ នៅក្នុងមន្ទីរពេទ្យពីមជ្ឈឹមដល់មូលដ្ឋាន មិនទាន់ត្រូវបានដោះស្រាយឱ្យបានហ្មត់ចត់នៅឡើយ។  មូលហេតុគឺដោយសារផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ និងប្រព័ន្ធឯកសារផ្លូវច្បាប់មិនទាន់គ្រប់គ្រាន់; ការអនុវត្តការដេញថ្លៃទិញនៅតែមានបញ្ហា ជាពិសេសការភ័យខ្លាចថា មានកំហុសរបស់បុគ្គល អង្គភាព មូលដ្ឋានជាច្រើន...។ យ៉ាងណាមិញ ក្នុងរយៈពេលវែង ដំណោះស្រាយត្រូវបានទាមទារឱ្យកាន់តែខ្លាំងក្លាជាង ដើម្បីដោះស្រាយបញ្ហានេះទាំងស្រុង។

៩. កំណត់ពេលវេលាអនុវត្តន៍កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 9

ការអនុវត្តកំណែទម្រង់ទូទៅនៃគោលនយោបាយប្រាក់បៀវត្សរ៍ដោយផ្អែកលើមុខតំណែងការងារដោយធានាថា មិនទាបជាងប្រាក់ខែបច្ចុប្បន្ននឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២៤។ គោលដៅចម្បងនៃគោលនយោបាយនេះគឺធ្វើយ៉ាងម៉េចដើម្បីប្រាក់ឈ្នួលក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដល់ជីវភាពរបស់ពលករ និងក្រុមគ្រួសារ; បើកប្រាក់បៀវត្សរ៍ត្រឹមត្រូវ ក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស បង្កើតការលើកទឹកចិត្តក្នុងការលើកកម្ពស់ផលិតភាពការងារ និងប្រសិទ្ធភាពការងារ រួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព និងសមធម៌សង្គម  ធានាស្ថិរភាពនយោបាយ សង្គម លើកកម្ពស់គុណភាពនៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ .

១០. រក្សាស្ថិរភាពមុខវិជ្ជាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ ២០២៥

ព្រឹត្តិការណ៍និងបញ្ហាជាតិសំខាន់ៗចំនួន ១០ ក្នុងឆ្នាំ ២០២៣ ជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម - ảnh 10

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០២៥ នឹងមានមុខវិជ្ជាចំនួន ៤  រួមមានមុខវិជ្ជាចាប់បង្ខំចំនួន ២ គឺ៖ គណិតវិទ្យា អក្សរសាស្ត្រ និងមុខវិជ្ជាជម្រើស ២ ក្នុងចំណោមមុខវិជ្ជានៅថ្នាក់ទី១២។ ផែនការនេះកាត់បន្ថយសម្ពាធនៃការប្រឡង និងការតាមដានយ៉ាងដិតដល់នូវស្មារតីច្នៃប្រឌិតនៃកម្មវិធីអប់រំចំណេះទូទៅ វាយតម្លៃយ៉ាងត្រឹមត្រូវនូវសមត្ថភាព និងដំណើរការសិក្សារបស់សិស្សានុសិស្ស តាមមធ្យោបាយសំខាន់ៗ និងជួយឱ្យសិស្សបង្ហាញពីសមត្ថភាពស្របតាមទិសដៅការងារ នៅកម្រិតវិទ្យាល័យ។ ត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០២៥ ផែនការនេះទទួលបានមតិឯកភាពខ្ពស់ពីសិស្ស មាតាបិតា និងគ្រូបង្រៀនភាគច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ