(VOVWORLD) - ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា សម្រេចបាន កំណើនប្រមាណ៥%ដល់៦% ដែលជាសញ្ញាវិជ្ជមាន បើធៀបនឹងកំណើន អវិជ្ជមាន ៤,៤% ក្នុងឆ្នាំ២០២០។ ការគ្របដណ្ដប់វ៉ាក់សាំងយ៉ាងឆាប់រហ័ស គួបផ្សំការបើកចំណាយកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏ធំសម្បើម ជាពិសេសនៅតាមប្រទេសមហាអំណាចសេដ្ឋកិច្ចនានាដូចជាអាមេរិក ចិន និងសហភាពអឺរ៉ុប នៅតែជា កម្លាំង ចលករស្នូលសម្រាប់ដំណើរការស្ដារឡើងវិញនៃសេដ្ឋកិច្ចសកល។
(រូបថត៖ Reuters) |
១. ជម្ងឺរាតត្បាតកូវីដ-១៩បន្តផ្ទុះឡើងយ៉ាងទូលំទូលាយ
ឆ្នាំ២០២១ជាឆ្នាំទី២នៃវិបត្តិកូវីដ-១៩ ជាមួយនឹងរលកនៃការឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងការខូចខាតកាន់តែច្រើនឡើង ដោយសារតែការលេចចេញនៃវីរុស SARS-CoV-2 បំប្លែងថ្មីដូចជា Delta និង Omicron។ គិតដល់ចុងខែធ្នូ ឆ្នាំ ២០២១ លើទូទាំងពិភពលោកមានអ្នកឆ្លងកូវីដសរុបចំនួនជិត២៨០លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត៥លាន៥សែននាក់។ អាស្រ័យលើវត្តមាននៃវ៉ាក់សាំង ជាច្រើនប្រភេទ ប្រទេសជាច្រើនបានសម្របខ្លួនជាជំហានៗប្រកបដោយ សុវត្ថិភាព ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង ព្រមទាំងបើកទ្វារឡើងវិញ ដើម្បី ស្ដារ សេដ្ឋកិច្ចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការកើតមានជាបន្ត បន្ទាប់ នៃវីរុសបំប្លែងថ្មីបានបង្កឡើងបញ្ហាប្រឈមជាមួយក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩។
(រូបថត៖ vov.vn) |
២. សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២១មានសញ្ញានៃការងើបឡើងវិញ
ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា សម្រេចបាន កំណើនប្រមាណ៥%ដល់៦% ដែលជាសញ្ញាវិជ្ជមាន បើធៀបនឹងកំណើន អវិជ្ជមាន ៤,៤% ក្នុងឆ្នាំ២០២០។ ការគ្របដណ្ដប់វ៉ាក់សាំងយ៉ាងឆាប់រហ័ស គួបផ្សំការបើកចំណាយកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏ធំសម្បើម ជាពិសេសនៅតាមប្រទេសមហាអំណាចសេដ្ឋកិច្ចនានាដូចជាអាមេរិក ចិន និងសហភាពអឺរ៉ុប នៅតែជា កម្លាំង ចលករស្នូលសម្រាប់ដំណើរការស្ដារឡើងវិញនៃសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការ ខាតបង់ប្រមាណ៣,៣ទ្រីលាន ដុល្លាអាមេរិក ការងារធ្វើរាប់សិបលានកន្លែងត្រូវបាត់បង់ និងការអាក់ខាននៃខ្សែ សង្វាក់ ផ្គត់ផ្គង់នៃសេដ្ឋកិច្ចពិភពលោកនោះ សមត្ថភាពចលនានៃសេដ្ឋកិច្ចពិភព លោកក្នុងឆ្នាំ២០២២នៅតែផ្អែកយ៉ាងខ្លាំងទៅលើស្ថានភាពជម្ងឺកូវីដ-១៩។
(រូបថត៖ Reuters) |
៣. ក្ដីសង្ឃឹមថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពីកិច្ចប្រជុំ COP២៦។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសទាំង១៩៧ដែលអញ្ជើញចូលរួម កិច្ចប្រជុំអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦) បាន អនុម័តលើ “សន្ធិសញ្ញាអាកាសធាតុ Glasgow”។ នៅឯកិច្ចប្រជុំនេះដែរប្រទេស ចំនួន១០០បានសន្យាបញ្ចប់គ្រោះកាប់បំផ្លាញព្រៃឈើ កាត់បន្ថយការបំភាយ ឧស្ម័ន មេតានចំនួន៣០%ត្រឹមឆ្នាំ២០៣០។ អាមេរិកនិងចិន ដែលជាប្រទេស បំភាយ ឧស្ម័នយ៉ាងច្រើនបំផុតលើពិភពលោកបានចេញសេចក្ដីថ្លែងការណ៍រួម ដោយប្ដេជ្ញាសហប្រតិបត្តិការគ្នាកសាងយុទ្ធសាស្ត្រដ៏យូរអង្វែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លទ្ធផលនៃកិច្ចប្រជុំបាននាំមក នូវក្ដីសង្ឃឹម ដ៏ធំធេងជូនដល់ពិភពលោក ក្នុងការទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតពីការ ប្រែប្រួលអាកាសធាតុ។
(រូបថត៖ Getty Images) |
៤. អាមេរិកដកទ័ពចេញពីអាហ្គានីស្ថានក្រោយសង្គ្រាម២០ឆ្នាំ តាលីបង់ឡើង កាន់អំណាចវិញ។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ទាហានចុងក្រោយបំផុតរបស់អាមេរិក បានចាកចេញពីអាហ្គានីស្ថាន បញ្ចប់ជាផ្លូវការសង្គ្រាមរយៈពេលដ៏វែងបំផុតក្នុង ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ក្រោយរយៈពេល២០ឆ្នាំ ទាហានអាមេរិកនិង សម្ព័ន្ធមិត្តចំនួន៣.៥០០នាក់ រួមជាមួយទាហានក្នុងស្រុកនិងជនស៊ីវិលអាហ្គានីស្ថានរាប់ម៉ឺននាក់ទៀត បានស្លាប់នៅប្រទេសនេះ ហើយក្លាយទៅជាការគិតមមៃដ៏ធំចំពោះ សហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះទេ កម្លាំងតាលីបង់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានចូលកាន់កាប់រដ្ឋធានីកាប៊ូល បន្ទាប់ពីដណ្ដើមយកការ គ្រប់គ្រងតំបន់ដែនដី សឹងតែទាំងអស់របស់អាហ្គានីស្ថាន ធ្វើឲ្យអនាគត របស់ អាហ្គានីស្ថានកាន់តែអស្ថិរភាពនិងគួរឲ្យព្រួយបារម្ភ។ ហានិភ័យ នៃការ នាំចេញ លទ្ធិភេវកម្ម ជម្លោះនិងអំពើហឹង្សាអាចគំរាមកំហែងដល់សន្តិសុខ នៃតំបន់អាស៊ីខាងត្បូងទាំងស្រុងក៏ដូចជាពិភពលោកទាំងមូលផងដែរ។
(រូបថតឧទាហរណ៍៖ vov.vn) |
៥. អាមេរិក-ចិនបន្តប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើគ្រប់វិស័យ។
ចាប់តាំងពីពេលក្លាយទៅជាប្រធានាធិបតីអាមេរិកជំនាន់ទី៤៦ជាផ្លូវការ (កាល ពីថ្ងៃទី២០ មករា ឆ្នាំ២០២១) មក លោក Joe Biden បានផ្តោតសំខាន់ទៅលើការ កសាងសមរភូមិសម្ព័ន្ធភាពថ្មីដើម្បីឆ្លើយតបនឹងចិន។ ការប្រកួតប្រជែងយុទ្ធ សាស្ត្រ រវាងអាមេរិក-ចិនបានក្លាយទៅជាការប្រឈមមុខដាក់គ្នាលើគ្រប់វិស័ យហើយកាន់តែខ្លាំងឡើងៗ។ ក្នុងនោះ អាមេរិកទាមទារឲ្យចិនត្រូវធ្វើសម្បទានក្នុង បញ្ហាតៃប៉ិ-ចិន សមុទ្រខាងកើត សមុទ្រ Hoa Tung ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាដើម។ រីឯខ្លួនវិញ ចិនមិនធ្វើសម្បទានឡើយ ហើយថែមទាំងបង្កើនកម្លាំង ផ្ទៃក្នុង សំដៅប្រកួតប្រជែងដណ្ដើមយកឋានៈជាមហាអំណាចសេដ្ឋកិច្ច ធំបំផុត របស់អាមេរិកទៀតផង។ ទោះបីជាមិនធ្វើសម្បទាននិងមិនព្រមព្រៀងគ្នាទាល់តែ សោះ ក៏ដោយ ប៉ុន្តែអាមេរិកនិងចិននៅតែបង្ហាញសញ្ញានៃការត្រៀមខ្លួនជា ស្រេចសម្រាប់សន្ទនាគ្នា ដើម្បីមិនទុកឲ្យភាពតានតឹងនិងការប្រឈមមុខ ដាក់គ្នាលើសពីការគ្រប់គ្រងនោះឡើយ។
(រូបថត៖ Reuters) |
៦. ការបង្កើតសម្ព័ន្ធភាព AUKUS ធ្វើឲ្យផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅនូវស្ថានភាព តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក
កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី (AUKUS) កាលពីថ្ងៃទី១៥ ខែកញ្ញា បានគូសសញ្ញាជំហានថ្មីរបស់អាមេរិកក្នុង យុទ្ធសាស្ត្របង្វែរអ័ក្សទៅកាន់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ព្រមទាំង បង្កើត ឡើងការផ្លាស់ប្ដូរធំៗក្នុងដងជញ្ជីងយុទ្ធសាស្ត្រនៃតំបន់ផងដែរ។ យន្តការ AUKUS ជួយរឹតបន្តឹងទំនាក់ទំនងរវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ប៉ុន្តែធ្វើឲ្យ ភាពតានតឹងកើនឡើងក្នុងទំនាក់ទំនងរវាងអាមេរិក-ចិន ក៏ដូចជាបង្កឡើងការ បែកបាក់គ្នាក្នុងទំនាក់ទំនងរវាងអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ។
(រូបថត៖ Reuters) |
៧. យុគសម័យកាន់អំណាចរបស់លោកស្រី Merkel បានបញ្ចប់ - ចន្លោះ ប្រហោងទំនេរដែលបានបន្សល់ទុកមកនិងការរំពឹងទុកនាពេលអនាគតសម្រាប់អាល្លឺម៉ង់ក៏ដូចជាអឺរ៉ុប
ដំណាក់កាលកាន់អំណាចរបស់លោកស្រី Angela Merkel បានបិទបញ្ចប់នៅ ពេលដែលលោក Olaf Schozl ត្រូវបានសភាជាន់ទាបអាល្លឺម៉ង់អនុម័តឲ្យចូល កាន់តំណែងជាអធិការបតីអាល្លឺម៉ង់កាលពីថ្ងៃទី៨ ខែធ្នូ។ ក្នុងអំឡុងពេល១៦ឆ្នាំ កាន់ អំណាច លោកស្រីអធិការបតី Merkel បានដឹកនាំប្រទេសអាល្លឺម៉ង់និង សហភាពអឺរ៉ុប (EU) ជំនះលើវិបត្តិធំៗជាច្រើនដូចជា វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ វិបត្តិជនចំណាកស្រុកឆ្នាំ២០១៥ វិបត្តិបំណុលសាធារណៈឆ្នាំ២០១០ ឬដំណើរ ការ Brexit ដើម្បីនាំឲ្យអាល្លឺម៉ង់ក្លាយទៅជា “ក្បាលរថភ្លើងរបស់អឺរ៉ុប” យ៉ាងពិត ប្រាកដ។ ដូច្នេះ ការដែលលោកស្រី Merkel ដកខ្លួនចេញពីឆាកនយោបាយ បានធ្វើឲ្យលេចឡើងការព្រួយបារម្ភអំពីចន្លោះប្រហោងទំនេរមួយសម្រាប់អាល្លឺម៉ង់ និង EU ប៉ុន្តែក៏ផុសឡើងក្ដីសង្ឃឹមអំពីការផ្លាស់ប្ដូរថ្មីមួយនាពេលខាងមុខផងដែរ។
(រូបថត៖ Reuters) |
៨. រដ្ឋប្រហារនៅមីយ៉ាន់ម៉ា ស៊ូដង់ ហ្គីណេ...
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ ចំណុះ រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ត្រូវដកហូតពីអំណាច ហើយអំណាចត្រូវបានផ្ទេរទៅ រដ្ឋាភិបាលយោធា។ នៅទ្វីបអាហ្វ្រិកវិញ ស៊ូដង់បានធ្លាក់ចូលក្នុងវិបត្តិ នយោបាយ បន្ទាប់ពីកងទ័ពបានរំលាយរដ្ឋាភិបាលចែករំលែកអំណាចស៊ូដង់ ហើយប្រកាសស្ថានភាពអាសន្ននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ក្នុងឆ្នាំ២០២១ ទ្វីបអាហ្វ្រិកក៏បានឃើញករណីរដ្ឋប្រហារជាច្រើនទៀតនៅម៉ាលី ហ្គីណេ ជាដើម។ ការវិវឌ្ឍន៍នយោបាយដ៏ស្មុគស្មាញនេះបានឆ្លុះបញ្ចាំងនូវនិន្នាការអស្ថិរ ភាពនយោបាយសង្គមនៅក្នុងប្រទេសជាច្រើន។
(រូបថត៖ vov.vn) |
៩. ទំនាក់ទំនងរុស្ស៊ី-លោកខាងលិចឈរនៅមាត់ជ្រោះនៃការដួលរលំ
ក្នុងឆ្នាំ២០២១ ទំនាក់ទំនងរវាងរុស្ស៊ី-អ៊ុយក្រែនស្រាប់តែកើតតានតឹង ដោយការដែលភាគីទាំងពីរនិងអាមេរិក បានបង្កើនការដាក់ពង្រាយកម្លាំង យោធាទៅកាន់តំបន់ព្រំដែនរួមនៃប្រទេសទាំងពីរ។ ស្ដែងចេញពីបញ្ហាជាច្រើន នៅសមុទ្របាល់ទិក សមុទ្រខ្មៅ រហូតដល់វិបត្តិជនចំណាកស្រុកនៅព្រំដែន ប៉ូឡួញ-បេឡារុស ហានិភ័យនៃការផ្ទុះជម្លោះរវាងលោកខាងលិចនិងរុស្ស៊ី កំពុងស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។ កាលពីថ្ងៃទី១៧ ខែធ្នូ រុស្ស៊ីបានប្រកាសសេចក្ដីព្រាងនៃសន្ធិសញ្ញា ៨ ចំណុចជាមួយលោកខាង លិច សំដៅបន្ធូរស្រាលភាពតានតឹងនៅអឺរ៉ុបហើយសម្របសម្រួលវិបត្តិអ៊ុយក្រែន។ ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងថ្មីក្នុងពេលឆាប់ៗនោះ គឺទំនាក់ទំនង រវាងរុស្ស៊ី-លោកខាងលិចអាចត្រូវបានរុញច្រានដល់មាត់ជ្រោះនៃការដួលរលំទាំងស្រុង។
(រូបថត៖ Reuters) |
១០. ជើងហោះហើរពាណិជ្ជកម្មលើកដំបូងទៅក្នុងអវកាស បើកយុគសម័យ ថ្មីសម្រាប់ការធ្វើដំណើរក្នុងចក្រវាល
នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងអាមេរិក) សម្ព័ន្ធក្រុមហ៊ុនបច្ចេក វិទ្យា SpaceX បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសដឹកអ្នកដំណើរ ដំបូង បង្អស់នៅលើពិភពលោក ធ្វើដំណើរកំសាន្តក្នុងលំហអវកាស (គន្លងផែនដី)។ ព្រឹត្តិការណ៍នេះជាការបោះជំហាន ដ៏ធំបំផុតនៃវិស័យទេសចរណ៍អវកាសលើពិភពលោក។ ក្រៅពី SpaceX ក្រុមហ៊ុនអវកាសជួរមុខផ្សេងទៀតដូចជា Virgin Galactic Blue Origin ក៏បានសាកល្បងជើងហោះហើរឯកជន ដឹកអ្នកដំណើរចូលទៅក្នុងចក្រវាល ដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនៃវិស័យទេសចរណ៍អវកាស៕