ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ចុះកំដៅ

(VOVWORLD) - ជាង៤៨ម៉ោងបានកន្លងផុតទៅហើយបន្ទាប់ពីពេលវេលាដែលអ៊ីរ៉ង់អនុវត្តការវាយប្រហារដោយមីស៊ីលផ្លោងតម្រង់ទៅលើមូលដ្ឋានសឹកចំនួន២នៅអ៊ីរ៉ាក់ដែលមានទាហានអាមេរិកឈរជើង កាលពីព្រឹកព្រលឹមថ្ងៃទី៨ខែមករា ប៉ុន្តែមិនទាន់មានរបាយការណ៍ថ្មីណាមួយស្ដីពីការវិវត្តន៍ខាងយោធាជាបន្ត របស់ភាគីទាំងពីរនៅឡើយទេ។ លើសពីនេះទៅទៀត ភាគីទាំងពីរមានការ ថ្លែងជាបន្តបន្ទាប់តាមទិស “បញ្ចុះកំដៅនៃភាពតានតឹង” ដែលធ្វើអោយ សាធារណៈមតិអាចនឹងនរចិត្តជាបណ្ដោះអាសន្នថា គ្រោះអាសន្នផ្ទុះឡើង សង្គ្រាមរវាងអាមេរិក-អ៊ីរ៉ង់កំពុងបន្ធូរបន្ថយ។

ទាំងអាមេរិកនិងអ៊ីរ៉ង់មិនចង់អោយសង្គ្រាមផ្ទុះឡើងទេ។ នេះជាការ អត្ថាធិប្បាយរបស់អ្នកវិភាគនិងអ្នកជំនាញយោធាអន្តរជាតិជាច្រើនក្នុង ប៉ុន្មានថ្ងៃកន្លងទៅ សូម្បីតែក្នុងពេលវេលាដែលភាពតានតឹងឡើងដល់ កំពូល ជាមួយនឹងករណីកងទ័ពជើងអាកាសអាមេរិកសម្លាប់លោកឧត្តម សេនីយ៍ Qassem Soleimani របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ហើយកងទ័ពអ៊ីរ៉ង់ឆ្លើយសងសឹកវិញដោយការបាញ់មីស៊ីលផ្លោង ទៅលើមូលដ្ឋានសឹកនៅអ៊ីរ៉ាក់។ រហូតមកដល់ពេលនេះ ទាំងវ៉ាស៊ីនតោន និងតេអេរ៉ង់សុទ្ធតែបង្ហាញអាកប្បកិរិយាផ្សះផ្សា ដែលជួយបញ្ចុះកំដៅនៃ បរិយាកាសសង្គ្រាមកំពុងកើនឡើងក្នុងតំបន់។

        អ៊ីរ៉ង់អះអាងថា “បានសងសឹករួច” ហើយមិនចង់រុញអោយភាពតាន តឹងកើនឡើង

        បន្ទាប់ពីការវាយប្រហារដោយមីស៊ីលតម្រង់ទៅលើ មូលដ្ឋានសឹកអ៊ីរ៉ាក់ដែលមានទាហានអាមេរិកឈរជើងកាលពីទៀបភ្លឺថ្ងៃទី៨ខែមករាកន្លងទៅ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានអះអាងភ្លាមមួយរំពេចថា គេបាន “សម្រេចគោលដៅសងសឹកអាមេរិករួចរាល់ហើយ”។ រដ្ឋមន្រ្តីការបរទេស អ៊ីរ៉ង់លោក Javad Zarif សរសេរលើបណ្ដាញសង្គម Twitter ថា តេអេរ៉ង៉ បាន “សម្រេចការសងសឹក” ក្នុងគោលដៅស្វ័យការពារតាមធម្មនុញ្ញអង្គការ សហប្រជាជាតិ ហើយ “មិនស្វែងរកភាពរិតតែខ្លាំងឡើងឬធ្វើសង្គ្រាមនោះទេ ប៉ុន្តែនឹងស្វ័យការពារខ្លួនឯងនៅចំពោះមុខការឈ្លានពានទាំងអស់”។

        ក្នុងពេលជាមួយគ្នានោះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានពណ៌នាការវាយប្រហារសងសឹកខាងលើ ជា “ការទៈកំផ្លៀងចំមុខអាមេរិកមួយដែរ”។ ហើយសំណូមពរអោយកង កម្លាំងអាមេរិកដកទ័ពចេញពីមជ្ឈឹមបូព៌ា។ ប៉ុន្តែ លោករូបនេះមិនគំរាម កំហែងពីសកម្មភាពយោធាជាបន្តនោះឡើយ។

        ក្រៅពីនោះ អ៊ីរ៉ង់ក៏បានទាក់ទងជាមួយអាមេរិកតាមរយៈកាណាល់ យ៉ាងហោចណាស់ចំនួន៣ រួមមានប្រទេសស្វីសនិងប្រទេសផ្សេងៗទៀត សំដៅបញ្ជូនសារថា តេអេរ៉ង់បាន “សងសឹករួចមរាល់” ហើយរង់ចាំប្រតិកម្ម ពីអាមេរិក។

ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ចុះកំដៅ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា នឹងមិនឬមិនទាន់វាយប្រហារសងសឹកអ៊ីរ៉ង់ កាលពីយប់ថ្ងៃទី៨ខែមករា (រូបថត៖ AP)

        អាមេរិកមានប្រតិកម្មយ៉ាងប្រុងប្រយ័ត្ន

        នាថ្ងៃទី៨ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ថ្លែងសុន្ទរកថាស្ដីពីករណីវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ដែលក្នុងនោះ អះអាងថា មិនមានទាហានអាមេរិកណាមួយត្រូវរងរបួសក្នុងរឿងហេតុនេះ ទេ។ ការថ្លែងនេះត្រូវបានចាត់ទុកជា ការបន្ធូរស្រាលភាពតានតឹងដ៏សំខាន់ ដែលសរអោយឃើញថា អាមេរិកនឹងមិនឆ្លើយតបតវិញអ៊ីរ៉ង់ដោយកម្លាំង យោធា ឬបញ្ឆះភ្លើងជម្លោះនៅមជ្ឈឹមបូព៌ានោះឡើយ។ ព្រឹទ្ធសមាជិក អាមេរិកលោក Rand Paul បានសរសេរលើ Twitter ថា “លោកប្រធានា ធិបតី Trump មិនចង់មានសង្គ្រាមគ្មានទីបញ្ចប់”។

        តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការដែលគ្មានមនុស្សស្លាប់ឬរង របួសក្នុងការវាយឆ្មក់ រួមជាមួយសារ “បានសងសឹករួចរាល់ហើយ” របស់អ៊ីរ៉ង់ បានធ្វើអោយលោកប្រធានាធិបតី Trump មានសន្និដ្ឋានថា អ៊ីរ៉ង់បាន “ធ្វើ សម្បទាន”។ ហេតុដូច្នេះហើយ ជំនួសការឆ្លើយតបតវិញដោយកម្លាំង យោធា លោកម្ចាស់សេតវិមានបានប្រកាសថា នឹងដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់។

        បន្ទាប់នោះ សភាអាមេរិកដឹកនាំដោយគណៈបក្សប្រជាធិបតេយ្យកាល ពីថ្ងៃទី៩ខែមករាបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីអំណាចសង្គ្រាម ក្នុងនោះសំណូមពរអោយលោកប្រធានាធិបតី Donald Trump បញ្ឈប់អំពើ អមិត្តផ្នែកយោធាជាមួយអ៊ីរ៉ង់ លើកលែងតែត្រូវបានរដ្ឋសភាប្រគល់សិទ្ធិ ឬក្នុងករណីដែលអាមេរិកត្រូវប្រឈមនឹងការវាយប្រហារប្រដាប់អាវុធជាពិតប្រាកដ។ សេចក្ដីសម្រេចចិត្តនេះមិនត្រូវការហត្ថលេខារបស់ប្រធានាធិបតីនោះ ឡើយ ដោយសារវាត្រូវបានហៅថា “សេចក្ដីសម្រេចចិត្តនៃការស្រុះចិត្តគំនិត”។

        ព្រួយបារម្ភនិងមន្ទិលសង្ស័យ

        ជាមួយនឹងការវិវត្តន៍នាពេលថ្មីៗនេះរបស់ទាំងអាមេរិកនិងអ៊ីរ៉ង់ មនុស្ស ជាច្រើនជឿជាក់ថា សេណារីយ៉ូស្ដីពីការប្រឈមមុខដាក់គ្នាខាងយោធាដ៏ គ្រោះថ្នាក់រវាងភាគីទាំងពីរត្រូវបានលុបបំបាត់ជាបណ្ដោះអាសន្ន។ ប៉ុន្តែ មនុស្សខ្លះទៀត នៅតែព្រួយបារម្ភនិងមន្ទិលសង្ស័យពីគ្រោះអាសន្នភាព តានតឹងបន្តកើនឡើងនៅមជ្ឈឹមបូព៌ា។

        ការព្រួយបារម្ភនេះស្ដែងចេញពីការថ្លែងរបស់លោកឧត្តមសេនីយ៍ Mark Milley ប្រធានក្រុមប្រឹក្សានាយសេនាធិការកងទ័ពចម្រុះអាមេរិក (JCS) ដែលថា៖ មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារថ្ងៃទី៨ខែមករាមានចេតនា “សម្លាប់ទាហានអាមេរិក”។ មិនត្រឹមតែប៉ុណ្ណោះទេ លោកឧត្តមសេនីយ៍ Miley ថែមទាំងថ្លែងថា លោកនិងមន្ត្រីយោធាអាមេរិកផ្សេងៗបានចាត់ទុក ថា មានលទ្ធភាពជាច្រើនដែលក្រុមអ៊ីស្លាមនិកាយ Shiite គាំពារដោយអ៊ីរ៉ង់ នឹងបន្តអនុវត្តការវាយប្រហារតម្រង់ទៅលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី។ ការថ្លែងរបស់លោកឧត្តមសេនីយ៍ Milley មន្ត្រីយោធាជាន់ខ្ពស់នៃមន្ទីរ បញ្ចកោណត្រូវបានចាត់ទុកថា មានលទ្ធភាពដែលអាមេរិកមិនរំលងទាំង ស្រុងអោយអ៊ីរ៉ង់ក្នុងករណីវាយឆ្មក់ដោយមិនអើពើដល់សារសន្តិភាពពីលោកប្រធានាធិបតី Donald Trump នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ