មជ្ឈិមបូព៌ាប្រឈមមុខនឹងហានិភ័យនៃជម្លោះដ៏ទូលំទូលាយ

(VOVWORLD) - ការធ្វើឃាតមេដឹកនាំជាន់ខ្ពស់នៃកម្លាំងហេសបូឡានិងកម្លាំងហាម៉ាសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាប់ចូលក្នុងវិបត្តិហិង្សាថ្មី។ យោង តាមអ្នកជំនាញជាច្រើន ហានិភ័យនៃជម្លោះដ៏ទូលំទូលាយនៅក្នុងតំបន់ កំពុងស្ថិតនៅ កម្រិតខ្ពស់បំផុតចាប់តាំងពីជាច្រើនខែមក។

មជ្ឈិមបូព៌ាប្រឈមមុខនឹងហានិភ័យនៃជម្លោះដ៏ទូលំទូលាយ - ảnh 1មេដឹកនាំនយោបាយនៃចលនាអ៊ីស្លាមហាម៉ាស លោក Ismail Haniyeh។ (រូបថត៖ France24)

កាលពីថ្ងៃទី ៣១ ខែកក្កដា មេដឹកនាំនយោបាយនៃចលនាអ៊ីស្លាមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ មុននោះ នៅយប់ថ្ងៃទី ៣០ ខែកក្កដា មេដឹកនាំជាន់ខ្ពស់នៃកងកម្លាំងហេសបូឡា នៅក្នុងប្រទេសលីបង់ គឺ លោក Fuad Shukr ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារ តាមជើងអាកាសរបស់កងទ័ពអ៊ីស្រាអែលទៅលើរដ្ឋធានី Beirut សំដៅសងសឹកចំពោះ រឿងហេតុដែលជនស៊ីវិលអ៊ីស្រាអែល ១២ នាក់ បានស្លាប់ដោយការវាយឆ្មក់ដោយ កាំភ្លើងធំកាលពីថ្ងៃទី ២៨ កក្កដា នៅខ្ពង់រាប Golan។ រលកនៃអំពើហឹង្សានាពេល បច្ចុប្បន្នកំពុងបណ្ដាលឱ្យ “ឡអណ្ដាតភ្លើង” មជ្ឈិមបូព៌ា ក្តៅជាងពេលណាៗទាំងអស់។

បង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាយ៉ាងទូលំទូលាយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

មេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ លោក Ismail Haniyeh បានស្លាប់ ខណៈពេលមកកាន់អ៊ីរ៉ង់ ដើម្បីចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៊ីរ៉ង់ លោក Masoud Pezeshkian។ ទោះបីជារដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយ ឬ មិនទទួលខុសត្រូវក្នុងឧប្បត្តិហេតុនេះក៏ដោយ ប៉ុន្តែយោងតាមអ្នកសង្កេតការណ៍ការ ធ្វើឃាតមេដឹកនាំនយោបាយជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាស បានបង្កើតចំណុចរបត់មួយ នៅក្នុងវិបត្តិបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ ម្យ៉ាងមួយ ឧបទ្ទវហេតុនេះបានធ្វើឱ្យជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាសកាន់តែធ្ងន់ធ្ងរ ហើយម្យ៉ាងវិញទៀតការសម្លាប់មេដឹកនាំ ក្រុមហាម៉ាស់បានបណ្ដាលឲ្យហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែច្បាស់លាស់ជាងពេលណាៗទាំងអស់។ បន្ទាប់ពីរឿងហេតុ នេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian សុទ្ធតែបានប្រកាសថា នឹងសងសឹកក្នុងទ្រង់ទ្រាយធំ ដោយការរិះគន់ សំដៅត្រង់ទៅលើអ៊ីស្រាអែល។

មជ្ឈិមបូព៌ាប្រឈមមុខនឹងហានិភ័យនៃជម្លោះដ៏ទូលំទូលាយ - ảnh 2រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ រ៉យទ័រ)

សំណួរដែលបានចោទសួរគឺថា តើការសងសឹករបស់អ៊ីរ៉ង់ និងកងកម្លាំងសម្ព័ន្ធ មិត្តក្នុងតំបន់នឹងត្រូវដាក់ពង្រាយនៅកម្រិតណា? កាលពីខែមេសាកន្លងទៅ ដើម្បីសង សឹងនឹងការវាយប្រហារលើអគារស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ឧត្តម សេនីយ៍ជាន់ខ្ពស់មួយចំនួនរបស់អ៊ីរ៉ង់នោះ ជាលើកដំបូងក្នុងអំឡុងច្រើនទសវត្សរ៍ កន្លងមក អ៊ីរ៉ង់បានបាញ់មីស៊ីលជាង ៣០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (UAV) វាយប្រហារដោយផ្ទាល់លើទឹកដីអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះត្រូវបានអ៊ីរ៉ង់ព្រមានច្រើនថ្ងៃជាមុន ហើយក៏ត្រូវបានចាត់ទុកថា ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្នផងដែរ ដើម្បីជៀសវាងការបង្កជម្លោះដោយផ្ទាល់រវាង អ៊ីរ៉ង់និងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទទួល ស្គាល់ថា លោកមិនអាចទស្សន៍ទាយបានទាំងស្រុង ពីផលប៉ះពាល់នាពេលខាងមុខ លើសន្តិសុខនៅមជ្ឈិមបូព៌ា។

“រឿងបន្ទាន់ឥឡូវនេះ គឺភាគីទាំងអស់ត្រូវមានការជ្រើសរើសយ៉ាងត្រឹមត្រូវនៅ ប៉ុន្មានថ្ងៃខាងមុខ ព្រោះជម្រើសទាំងនេះគឺជាភាពខុសគ្នារវាងការបន្តលើផ្លូវហិង្សា អសន្តិសុខ និងការរងទុក្ខ ឬការឆ្ពោះទៅរកអ្វីៗដ៏ល្អប្រសើរសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ប៉ុន្តែតាមពិត ខ្ញុំមិនអាចទាយទុកជាមុនអំពីផលវិបាក និងផលប៉ះពាល់នៃរឿងហេតុ នាពេលថ្មីៗនេះ ទៅលើអ្វីដែលនឹងកើតឡើងនោះទេ”។

ការបញ្ចប់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា?

ក្រៅពីហានិភ័យទទាក់ទងនឹងការកើនឡើងនៃជម្លោះនៅក្នុងតំបន់ វិបត្តិហិង្សានាពេលបច្ចុប្បន្ន ជាពិសេសការធ្វើឃាតមេដឹកនាំនយោបាយរបស់ហាម៉ាស់ លោក Ismail Haniyeh ក៏បណ្ដាលឲ្យឱកាសនៃការសម្រេចបានបទឈប់បាញ់មួយ និងការ ផ្លាស់ប្តូរចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងចលនាហាម៉ាស កាន់តែ ផុយស្រួយផងដែរ។ មុនពេលការធ្វើឃាតកើតឡើង ការចរចារវាងអ៊ីស្រាអែល និង ចលនាហាម៉ាស តាមរយៈការសម្រុះសម្រួលរបស់កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានជាប់គាំងអស់រយៈពេលច្រើនខែ ហើយទើបតែបានរស់ឡើងវិញកាលពីសប្តាហ៍ មុន នៅពេលដែលមន្ត្រីនៃភាគីពាក់ព័ន្ធ ខិតខំប្រឹងប្រែងដើម្បីបន្តការចរចានៅទីក្រុង គែរ (អេហ្ស៊ីប)។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើឃាតលោក Ismail Haniyeh ទំនងជា នឹងបញ្ចប់កិច្ចខិតខំប្រឹងប្រែងទាំងនោះ។ អ្នកជំនាញ Sanam Vakil នាយិកាកម្មវិធី សិក្សានៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅ Chatham House បានធ្វើអត្ថា ធិប្បាយថា៖

 “ការធ្វើឃាតលោក Ismail Haniyeh ប្រាកដជានឹងធ្វើឱ្យខូចដល់ការចរចាលើបទ ឈប់បាញ់នៅពេលនេះ នៅពេលដែលភាគីនានា បានវិលត្រឡប់ទៅរកដំណាក់កាល ដ៏តានតឹងបំផុត និងពោរពេញទៅដោយភាពមិនប្រាកដប្រជា។ ខ្ញុំមិនឃើញដំណោះ ស្រាយរយៈពេលវែងដ៏មានន័យណាមួយក្នុងពេលអនាគតដ៏ខ្លីនេះទេ”។

យោងតាមការវិភាគរបស់លោកស្រី Sanam Vakil កាយវិកាថ្មីៗពីភាគី អ៊ីស្រាអែលបង្ហាញថា ថ្នាក់ដឹកនាំអ៊ីស្រាអែលកំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រសំខាន់ៗ ជាក់ស្ដែងគឺផ្លាស់ប្តូរអាទិភាពសកម្មភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខ កាន់តែទូលំទូលាយនៅទូទាំងតំបន់ ដោយប្រទេសអ៊ីរ៉ង់ជាចំណុចស្នូល ជាជាងការ ផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ ខ្មាំងជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ការផ្លាស់ប្តូរនេះបង្ខំឱ្យភាគីពាក់ព័ន្ធក្នុង វិបត្តិនៅមជ្ឈិមបូព៌ាមានវិធីអភិក្រមផ្សេង ជាពិសេសសម្ព័ន្ធមិត្តលោកខាងលិចរបស់ អ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែ សីហា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby ក៏បាននិយាយ ផងដែរថា ការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមិនមែនជារឿង "ជៀសមិនរួច" ទេ ហើយថា រដ្ឋាភិបាលអាមេរិកកំពុងប្រើប្រាស់គ្រប់វិធានការការទូត និងយោធាដើម្បី ទប់ស្កាត់ហានិភ័យនេះតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ