មិនអាចក្លែងបន្លំទស្សនាទានដើម្បីប្រែក្លាយគ្មានទៅជាមានបានឡើយ

មិនអាចក្លែងបន្លំទស្សនាទានដើម្បីប្រែក្លាយគ្មានទៅជាមានបានឡើយ - ảnh 1
ចិនបញ្ជូនស្ថានីយ៍ខួង Haiyangshiyou 981 ក្នុងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម (VOV)

        Vovworld-មាត្រាទី៥៧នៃអនុសញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការ​សហប្រជា
ជាតិឆ្នាំ១៩៨២ (UNCLOS) បានកំណត់ថា ទទឹងនៃដំបន់សេដ្ឋកិច្ច​ផ្ដាច់មុខរបស់
ប្រទេសឆ្នេរសមុទ្រមិនហួសពី២០០ម៉ាយឡើយ។ មាត្រាទី៧៦​របស់ UNCLOS
១៩៨២ ក៏កំណត់ដែរថា របៀបជ្រើសរើសមួយដើម្បីកំណត់​ទទឹង​អប្បបរមានៃដំបន់
ខ្ពង់រាបបាតសមុទ្រនៃប្រទេសឆ្នេរសមុទ្រមាន២០០ម៉ាយ។​ រីឯ​របៀបកំណត់ចំនួន
៣ទៀត តាម UNCLOS ១៩៨២នោះសុទ្ធតែច្រើនជាង​២០០​ម៉ាយ។ ហេតុនេះហើយ ជាមួយរបៀបបញ្ជាក់ទទឹងដំបន់ខ្ពង់រាបបាត​សមុទ្រ​ចំនួន​៤ ការដាក់ស្ថានីយ៍ខួង
Haiyangshiyou 981 នៅឆ្ងាយពីកោះ Ly Son របស់​វៀតណាម១១៩ម៉ាយ ស្ថិតទាំង
ស្រុងក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិង​ដំបន់​សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។

ភស្តុតាងរំលោភដ៏ច្បាស់លាស់

        ចិនបានរំលោភដ៏ច្បាស់លាស់ ទាំងខាងប្រវត្តិសាស្ត្រនិងកត្តិយុត។ មុន​បង្អស់ តាមហេតុផលពីភាគីចិនថា​កន្លែងដាក់ស្ថានីយ៍ខួងចំណុះដំបន់សមុទ្រ Xisha របស់
ចិន (Xisha ជាឈ្មោះហៅរបស់ចិនសំរាប់ប្រជុំកោះ Hoang Sa របស់​វៀតណាម)។ បើចាត់ទុកតាមយោបល់នេះ ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរ​លើ​ធម្មនុញ្ញអង្គការ
សហប្រជាជាតិដោយការទន្ត្រានកាន់កាប់មិនស្របច្បាប់នៅ Hoang Sa តាមរយៈ
ព្រឹត្តិការណ៍ប្រើប្រាស់អំពើហឹង្សានាឆ្នាំ១៩៧៤។ បណ្ឌិត Nguyen Thi Lan Anh នៅសាលាសភាបណ្ឌិតការទូតវៀតណាមបានឲ្យដឹងថា៖

        “យើងសុទ្ធតែដឹងថា នាឆ្នាំ១៩៤៥ បន្ទាប់ពីបរាជ័យនៃសង្គ្រាមលោកលើក​ទី២ ធម្មនុញ្ញអង្គការសហប្រជាជាតិបានចាប់បដិសន្ធិជាមួយគោលដៅរក្សាសន្តិភាព​ស្ថិរភាពលើពិភពលោក។ ក្នុងនោះបានកំណត់ថា សន្តិភាពនិងការដោះស្រាយ​
ជំលោះ​ជាកាតព្វកិច្ចដាច់ខាតចំពោះប្រទេសសមាជិកនានា។ ប្រទេសសមាជិកមិន​ត្រូវប្រើប្រាស់អំពើហឹង្សានិងហាមគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ ប៉ុន្តែ​ជាមួយ
ព្រឹត្តិការណ៍ឆ្នាំ១៩៧៤ ចិនពេលនោះជាប្រទេសសមាជិកបានរំលោភ​​លើ​ធម្មនុញ្ញ
អង្គការសហប្រជាជាតិនិងអំពើរនេះមិនអាចបង្កើតអធិបតេយ្យភាព​ស្របច្បាប់
សំរាប់ចិននៅ Hoang Sa ឡើយ។”

        មិនត្រឹមតែរំលោភដ៏ធ្ងន់ធ្ងរលើសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៃ
ប្រទេសឆ្នេរសមុទ្រជាមួយដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ​របស់ខ្លួនត្រូវបានកំណត់ច្បាស់លាស់ក្នុង UNCLOS ១៩៨២ ពីបំរែបំរួលបច្ចុប្បន្ន​លើស្ថានភាពជាក់ស្ដែង​ចិនបានរំលោភទៅលើសិទ្ធិសេរីភាពខាងនាវាចរណ៍ គំរាម​
កំហែង​សន្តិភាពសន្តិសុខក្នុងដំបន់។ នាថ្ងៃទី៥ឧសភាកន្លងមក នាយកដ្ឋាន​កិច្ចការ
នាវាចរណ៍ចិនបានចេញសេចក្តីប្រកាសហាមឃាត់នាវាចេញចូលក្នុងក្របខ័ណ្ឌ៣
ម៉ាយពីកន្លែងស្ថានីយ៍ខួង Haiyangshiyou 981។ ស្របតាម UNCLOS ១៩៨២ ឯកសារ
ជាលាយល័ក្ខអក្សរកត្តិយុតអន្តរជាតិខ្ពស់បំផុតនាបច្ចុប្បន្ន បណ្ឌិត Nguyen Thi Lan
Anh បានអះអាងថា៖

        “ដោយការដាក់ពង្រាយនាវាច្រើនប្រភេទយន្តហោះចំបាំង ចិនបាន​រំលោភ​ទៅ​លើសិទ្ធិសេរីភាពខាងនាវាចរណ៍ មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេ ថែម​ទាំង​ប្រទេសទាំងអស់លើពិភពលោកទៀតផង។ ព័ត៌មានពីស្ថានភាពជាក់ស្ដែង​ថា​ខណៈ
ដែលនាវាប៉ូលីសសមុទ្ររបស់វៀតណាមទើបនឹងមកដល់ពី៧ដល់១០​ម៉ាយចំងាយពី
ស្ថានីយ៍ខួងនោះ ត្រូវនាវារបស់ចិន រួមទាំងនាវាចម្បាំងគំរាមកំហែង​និង​វាយប្រហារ។ ហេតុនេះហើយអំពើរនេះក៏អាចកើតមានឡើងចំពោះនាវា​ណាមួយដែលឆ្លងកាត់
ដំបន់នេះ។ សមុទ្រខាងកើតជាកន្លែងផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្មសំខាន់​លើ
ពិភពលោក ប្រសិនបើនាវាណាឆ្លងកាត់ក៏ត្រូវទប់ស្កាត់ដូច្នេះគឺរំលោភលើ​សេរីភាព
នាវាចរណ៍​សិទ្ធិមួយត្រូវបានកត់សម្គាល់ក្នុងមាត្រាទី៥៨របស់ UNCLOS ១៩៨២។”

ក្លែងបន្លំទស្សនាទានដើម្បីប្រែក្លាយគ្មានទៅជាមាន

        តាមមេធាវី Le Thanh Son ថា សកម្មភាពបញ្ជូនស្ថានីយ៍ Haiyangshiyou 981 ក្នុង
ដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមគឺជាជំហានបន្តក្នុងឧបាយកលទន្ទ្រានកាន់កាប់
សមុទ្រខាងកើតរបស់ចិន។​ ដោយការប្រកាសមានជំលោះដែលដំបន់ Scarborough របស់ហ្វីលីពីនជាឧទាហរណ៍មួយ ចិនកំពុងក្លែងបន្លំទស្សនាទាន​ដោយ​ចេតនា បោកបញ្ឆេតសាធារណៈមតិដើម្បីចាត់ទុកថា កំពុងមានការត្រួត​ស៊ីគ្នា​រវាងបណ្ដា
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខជាមួយបណ្ដាប្រទេសក្នុងដំបន់ ពីនោះជាក់​ស្ដែងនូវមហិច្ចតា
ប្រែក្លាយខ្សែអណ្ដាតគោក្លាយទៅជាខ្សែព្រំដែនត្រូវបានទទួលស្គាល់អង្វែងកាល។
មេធាវី Le Thanh Son បានអះអាងថា៖

        “ពីការគ្មានជំលោះ គេបានប្រែក្លាយប្រការនោះទៅជាមួយជំលោះ។ ក្នុង​ពេល
​មានជំលោះ គេបាននាំចេញសេចក្តីប្រកាសអធិបតេយ្យភាពនិងប្រការ​នោះ​គ្រោះ
ថ្នាក់ណាស់។ ពីការបន្លំ គេបានបង្កើតសាធារណៈមតិដើម្បី​ពិភពលោក​យល់ថា ដំបន់ដាក់ស្ថានីយ៍ខួងរបស់គេជាដំបន់ជំលោះ។ ប៉ុន្តែ​វៀតណាមប្តេជ្ញាបដិសេធ អះអាងនេះមិនមែនជាដំបន់ជំលោះ នេះគឺជា​អំពើរ​ឈ្លានពាន។”

វៀតណាមប្តេជ្ញារក្សារឹងមាំអធិបតេយ្យភាពជាតិ

        វៀតណាមមានមូលដ្ឋានកត្តិយុតនិងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់អះអាង​នូវអធិបតេយ្យភាពចំពោះ Hoang Sa និង Truong Sa និងសិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការចំពោះដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់ខ្ពង់រាបបាតសមុទ្រតាមការ​
កំណត់របស់ UNCLOS ១៩៨២។

        ជាមួយបំណងរួមចំណែកសកម្មសំរាប់សន្តិភាពអភិវឌ្ឍន៍ក្នុងដំបន់ និង​រក្សា​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងប៉ុន្មានថ្ងៃកន្លងមក វៀតណាមខំប្រឹងប្រែង​អនុវត្តទិសស្លោកដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។ រីឯចិនបាន​ធ្វើ
​អ្វីខ្លះ ដើម្បីខំប្រឹងប្រែងតាមយៈការសន្ទនាមិត្តភាពដោះស្រាយសមស្របបញ្ហា
លើ​សមុទ្រ ធ្វើឲ្យសមុទ្រខាងកើតក្លាយទៅជាដំបន់សមុទ្រសន្តិភាពមិត្តភាព​
សហប្រតិបត្តិការ ដូចក្នុងស្មារតីកិច្ចព្រមព្រៀងគោលការណ៍៦ខដោះស្រាយ​បញ្ហា
សមុទ្រខាងកើតដែលត្រូវបានវៀតណាមនិងចិនចុះហត្ថលេខានៅប៉េកាំងនាឆ្នាំ
២០១១? ចម្លើយគឺច្បាស់លាស់ណាស់និងសាធារណ់ៈមតិកំពុងរងចាំ​កាយវិការពី
ភាគីចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ