យកសុភមង្គលនិងសេចក្តីសុខរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់ការអភិវឌ្ឍ

(VOVWORLD) -  សេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ជាមួយខ្លឹមសារសំខាន់ៗជាច្រើន ដែលកំណត់ទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសជាតិ កំពុងចាប់ផ្តើមត្រូវបានផ្សព្វ ផ្សាយយ៉ាងទូលំទូលាយនៅទូទាំងបក្សទាំងមូលនិងក្នុងប្រជាជនទាំងមូល។ ក្នុងសេចក្តីសម្រេចចិត្តនេះ បក្សកុម្មុយនិស្តវៀតណាមបន្តជ្រួតជ្រាបយ៉ាងច្បាស់នូវរាល់គោលនយោបាយទាំងអស់ ដែលស្តែងចេញមកពីសេចក្តីប្រាថ្នា សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ ពោលគឺ យកសុភមង្គលនិងសេចក្តីសុខរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់ការអភិវឌ្ឍ។

យកសុភមង្គលនិងសេចក្តីសុខរបស់ប្រជាជនធ្វើជាគោលដៅសម្រាប់ការអភិវឌ្ឍ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ TTXVN)

ក្នុងពិធីបិទមហាសន្និបាតលើកទី ១៣ របស់បក្ស រួមជាមួយជោគជ័យនៃមហាសន្និបាតអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងសកម្មភាព ដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតឲ្យឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញមានប្រសាសថា៖ “ត្រូវនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតឲ្យឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ និងប្រែរាល់ការសម្រេចចិត្តសំខាន់ៗនៃមហាសន្និបាត ឲ្យទៅជាការពិតជាក់ស្តែង។  នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តើយើងអាចធ្វើទៅបានទេ? ហើយអាចប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាការពិតជាក់ស្តែងបានដែរឬអត់ ពោលគឺអាចនាំមកនូវទ្រព្យសម្បត្តិនិងសុភមង្គលជូនដល់ប្រជាជនដែរឬទេ? នេះទើបជាជោគជ័យពិតប្រាកដនៃមហាសន្និបាត”។

ការនាំមកនូវទ្រព្យសម្បត្តិនិងសេចក្តីសុខដល់ប្រជាជនគឺជាសារដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់នៅក្នុងពិធីបិទមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម។ ប្រការនេះក៏ជាគោលដៅនិងគុណតម្លៃស្នូលដែលបក្សកុម្មុយនិស្តវៀតណាមខិតខំសម្រេចបានក្នុងរយៈពេល ៩១ ឆ្នាំកន្លងមក។ ចាប់តាំងពីដែលបានបង្កើតមក រហូតមកដល់បច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមតែងតែប្រកាន់ខ្ជាប់ខ្ជួននូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញ៖ “នៅលើផ្ទៃមេឃ គ្មានអ្វីដែលមានតម្លៃជាជាងប្រជាជនទេ។ នៅលើពិភពលោក គ្មានអ្វីដែលមានតម្លៃដូចកម្លាំងសាមគ្គីរបស់ប្រជាជនទេ”។ ជោគជ័យនៃបដិវត្តវៀតណាមតាមរយៈសម័យកាលប្រវត្តិសាស្ត្រ ជាពិសេសតាមរយៈពេល ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី គឺជាភស្តុតាងដែលបង្ហាញថា បក្សបានលើកកម្ពស់ធនធានមនុស្សក្នុងការការពារ កសាងនិងអភិវឌ្ឍប្រទេសជាតិ ដើម្បីនាំមកនូវសុភមង្គលនិងសេចក្តីសុខជូនដល់ប្រជាជន។ ហេតុដូច្នេះ មហាសន្និបាតលើកទី ១៣ របស់បក្ស បន្តជ្រួតជ្រាបនូវ ទស្សនៈ “ប្រជាជនគឺជាឬសគល់” ដើម្បីផ្តោតការយកចិត្តទុកដាក់ខ្ពស់និងជ្រាលជ្រៅចំពោះជីវភាពរស់នៅនិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន"។

គំនិតនៃ “ប្រជាជនគឺជាឬសគល់” ថែទាំដល់ប្រជាជននិងពង្រីកភាពជាម្ចាស់របស់ប្រជាជន ត្រូវបានសុក្រិដជាជំហានថ្មី នៅក្នុងមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។ ជាក់ស្តែង នៅក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតបក្សបានសុក្រិដបាវចនា “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ និងប្រជាជនពិនិត្យ” ដោយបំពេញបន្ថែមនូវបញ្ហាធំចំនួន ២ គឺ “ប្រជាជនឃ្លាំមើលនិងប្រជាជនទទួលផល” ឲ្យក្លាយជាបាវចនាពេញលេញ។ សាស្រ្តាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានអះអាងថា៖ “ប្រជាជនទទួលផលគឺជាវិចារវិទ្យា។ ព្រោះថា ការឈានចូលសេដ្ឋកិច្ចទីផ្សារ កម្លាំងចលករសំខាន់គឺអត្ថប្រយោជន៍។ ភាពសុខដុមនៃអត្ថប្រយោជន៍គឺសំខាន់ណាស់។ ពោលគឺ អ្នកធ្វើ អ្នកនឹងទទួលបានផល ហើយអ្នកធ្វើច្រើន អ្នកនឹងទទួលបានផលច្រើន។  នេះគឺជាគោលការណ៍នៃសង្គមនិយម មានន័យថា បែងចែកតាមកម្លាំងពលកម្ម។ ប្រជាជនគឺជាអ្នកដែលបង្កើតទ្រព្យសម្បត្តិដោយផ្ទាល់ ហើយប្រជាជនត្រូវតែជាមុខសញ្ញាដើម្បីទទួលផល។ នោះគឺជាធម្មជាតិនៃរបបសង្គមហើយនោះក៏ជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍសង្គមផងដែរ”។

ដើម្បីឱ្យប្រជាជនទទួលផលពិតប្រាកដ ចាំបាច់ត្រូវមានការយល់ដឹងចាប់ពីថ្នាក់លើទៅដល់ថ្នាក់ក្រោម ជាពិសេសពីមូលដ្ឋានតែម្តង។ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំសង្កាត់ គឺត្រូវតែជ្រួតជ្រាបការយកសុភមង្គលនិងសេចក្តីសុខរបស់ប្រជាជនជាគោលដៅសម្រាប់ការអភិវឌ្ឍ។  បន្ទាប់ពីមហាសន្និបាតនីមួយៗ មេរៀនដ៏ជ្រាលជ្រៅដែលបក្សភាគនិងប្រជាជននៅខេត្ត Ha Tinh ទទួលបាននោះគឺត្រូវកសាងនិងចេញផ្សាយកម្មវិធីជាក់ស្តែង  ដើម្បីនាំសេចក្តីសម្រេចចិត្តនេះឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងឆាប់ៗ។ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត  Ha Tinh លោក Hoang Trung Dung បានឲ្យដឹងថា៖ “ជាមួយនឹងខ្លឹមសារដែលបានមហាសន្និបាតដាក់ចេញ យើងនាំមកនូវបរិយាកាសប្រជាធិបតេយ្យនិងសប្បាយរីករាយនៃមហាសន្និបាត ដើម្បីអនុវត្តន៍តាមតំបន់នីមួយៗ។ រាល់ខ្លឹមសារដែលបានមហាសន្និបាតដាក់ចេញ នឹងត្រូវបានផ្សព្វផ្សាយឲ្យបានសមស្របតាមវិស័យនិងតំបន់នីមួយៗ ដើម្បីបំពេញសេចក្តីត្រូវការនិងសេចក្តីប្រាថ្នារបស់ប្រជាជន។ នាំប្រទេសវៀតណាមបន្តមានជំហានអភិវឌ្ឍន៍ ហើយធ្វើយ៉ាងម៉េច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសំភារៈនិងខាងស្មារតីផង”។

ប្រជាប្រិយភាពគឺជារង្វាស់នៃតម្លៃរបស់បក្សកុម្មុយនិស្តវៀតណាម។ ហើយក៏ជាប្រភពនៃភាពរឹងមាំបង្កើតឡើងកម្លាំងរស់និងភាពអមតៈរបស់បក្សកុម្មុយនីស្តវៀតណាមផងដែរ។ នោះក៏ជាប្រភពនៃការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះបក្ស ហើយទឹកចិត្តរបស់ប្រជាជនតែងតែរួមបញ្ចូលគ្នានិងប្តេជ្ញាចិត្តក្នុងការសម្រេចបំណងប្រាថ្នា កសាងប្រទេសវៀតណាមរឹងមាំនិងសម្បូររុងរឿងសំរាប់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ