យុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុប

(VOVWORLD) -  កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបបានបើកនៅទីក្រុងប៊្រុចសែល (បែលហ្ស៊ិក) នាថ្ងៃទី ២១ ខែមីនា។ បានប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនោះ ក្រៅពីបញ្ហាលេចធ្លោដែលពិភាក្សាអំពីការចាកចេញរបស់ចក្រភពអង់គ្លេសមក គេរំពឹងថាថ្នាក់ដឹកនាំបណ្តាប្រទេសជាសមា ជិកនៃសហភាពអឺរ៉ុបនឹងពិភាក្សាអំពីយុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុបទៀតផង។ នេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់សហភាពអឺរ៉ុប ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្ទាប់ពីដំណើរការនៃការបង្កើតកង ទ័ពអ៊ឺរ៉ុបរួមមួយ កំពុងទទួលបានវឌ្ឍនភាពគួរឲ្យកត់ សម្គាល់។

យុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុប - ảnh 1យុទ្ធសាស្ត្រឧសហ្សាហកម្មអឺរ៉ុបជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់សហភាពអឺរ៉ុប ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង កំពុងទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ 

គោលគំនិតបង្កើតយុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុបត្រូវបានផ្តួចផ្តើមដោយអាល្លឺម៉ង់និងបារាំង។ អឺរ៉ុបជាកន្លែងដែលធ្វើឧស្សាហូបនីយកម្មដំបូងបំផុតលើពិភពលោក។ អស់ រយៈពេលជាយូមកហើយ ផលិតផលឧស្សាហកម្មអឺរ៉ុបមានភាពល្បីឈ្មោះដោយ សារតែគុណភាពខ្ពស់។ ឧស្សាហកម្មដែលពេញនិយមគឺ លោហៈធាតុ ការផលិតម៉ាស៊ីន សាធាតុគីមី ការកែច្នៃម្ហូបអាហារ ការផលិតទំនិញប្រើប្រាស់ជាដើម។

បង្កើនការប្រកួតប្រជែង

យោងតាមលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់គឺលោកស្រីនិងប្រធានាធិ បតីបារាំងលោក Emmanuel Macron បានស្នើឱ្យពិភាក្សា ពីយុទ្ធសាស្ដ្រឧស្សាហកម្មអឺរ៉ុប នៅក្នុងបរិបទដែលថ្នាក់ដឹកនាំទាំងពីររូបកំពុងស្វែងរក “ការធានាឱ្យមានការ ងារសម្រាប់អនាគត នៅក្នុងវិស័យអាជីវកម្មយុទ្ធសាស្រ្តនៅអឺរ៉ុប”។ លោកស្រី Merkel ក៏បានលើកឡើងពីគម្រោងប្រកបដោយនវានុវត្តន៍និងការស្រាវជ្រាវជាយុទ្ធសាស្ត្រ ក្នុងនោះមានទាំងការដែល អាល្លឺម៉ង់និងបារាំង ជំរុញឱ្យមានការបង្កើតសម្ព័ន្ធសមា គមផលិតអាគុយរថយន្ត ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងនៅអាស៊ីផងដែរ។ អធិការបតីអាល្លឺម៉ង់សង្ឃឹមថា ជាមួយសមភាគីបារាំង នឹងបញ្ចុះបញ្ចូលបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) អំពីគោលគំនិតនៃការកសាងយុទ្ធសាស្ត្រឧស្សាហកម្មអ៊ឺរ៉ុបមួយនៅឯកិច្ចប្រជុំកំពូលនេះតែម្តង។

នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសបារាំងនិងអាល្លឺម៉ង់ ដែលជាប្រទេសនាំមុខគេនៅអ៊ឺរ៉ុប បានលើកឡើងពីគោលគំនិតយុទ្ធសាស្ត្រឧស្សាហកម្មអឺរ៉ុបនៅឡើយ។ ពោលគឺកាលពីខែកុម្ភៈ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងលើគោលនយោបាយឧស្សាហកម្មថ្មី របស់អឺរ៉ុប ដើម្បីជួយឧបត្ថម្ភដល់ក្រុមហ៊ុននានាក្នុងតំបន់ចូលរួមប្រកួតប្រជែងជាមួយនឹងគូប្រជែងនៅខាងក្រៅ។ ហេតុដូច្នេះហើយ ប្រទេសទាំងពីរនឹងជំរុញការវិនិយោគកាន់តែខ្លាំងក្លាទៅក្នុងកម្មវិធីច្នៃប្រឌិត កំណែទម្រង់នូវគោលការណ៍ប្រកួតប្រជែងនិងបង្កើតយន្តការជួយគាំពារបច្ចេកវិទ្យាដែលបានអភិវឌ្ឍនៅក្នុងតំបន់។

ប្រទេសបារាំងនិងអាល្លឺម៉ង់ក៏បានស្នើសុំឱ្យក្រុមប្រឹក្សាអឺរ៉ុបដែលជាស្ថាប័នតំណាងរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក EU នូវសិទ្ធិវេតូលើសេចក្តីសម្រេចប្រឆាំងភាពផ្តាច់មុខមួយចំនួនរបស់គណៈកម្មការអឺរ៉ុប នៅក្នុង “បណ្តឹងជាក់លាក់មួយចំនួនដែលបានកំណត់ច្បាស់លាស់”។ គំនិតផ្តួចផ្តើមរួមគ្នាបាននាំចេញបន្ទាប់ពីគណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានសម្រេចលើការហាមឃាត់សម្ព័ន្ធក្រុមហ៊ុន Siemens (Germany) ទិញក្រុមហ៊ុន Alstom (បារាំង) ដើម្បីបង្កើតឡើងសម្ព័ន្ធក្រុមផ្លូវរថភ្លើងធំបំផុតរបស់អឺរ៉ុប ដែលប្រកួតប្រជែងជាមួយ គូប្រជែងធំៗ នៅលើពិភពលោក។

ក៏ស្ថិតក្នុងគំនិតនៃការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម កាលពីប៉ុន្មានឆ្នាំកន្លងទៅគណៈកម្មការអឺរ៉ុប (EC) បានដាក់ចេញអាទិភាពសម្រាប់គោលនយោបាយឧស្សាហកម្មអឺរ៉ុបនិងបានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុប យល់ដឹងច្បាស់ពី សារៈសំខាន់នៃឧស្សាហកម្មនៅក្នុងកំណើននិងការបង្កើតការងារ។ EC ក៏បានប្រកាសថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺចាំបាច់ខ្លាំងណាស់ក្នុងការបង្កើនផលិតភាពរបស់ទ្វីបអឺរ៉ុប តាមរយៈការកំណត់ឡើងវិញ គំរូអាជីវកម្ម បង្កើតឡើងផលិតផលនិងសេវាកម្មថ្មីៗផងដែរ។ ទន្ទឹមនឹងនេះ EC បានបង្កើតវេទិកា “គោលនយោបាយយុទ្ធសាស្ត្រស្តីពីសហគ្រាសឌីជីថល” ដើម្បីផ្តោតលើការផ្លាស់ប្តូរឌីជីថលសម្រាប់ឧស្សាហកម្មនិយាយរួមក៏ដូចជាពាណិជ្ជកម្មអឺរ៉ុបនិយាយដោយឡែក។

បញ្ហាប្រឈម

នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលមានវត្តមាននៅគ្រប់ទីកន្លែង ដែលទាមទារឱ្យបណ្តាប្រទេសអ៊ឺរ៉ុប មិនត្រឹមតែវិនិយោគទុនយ៉ាងច្រើនទៅលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងត្រូវការការវិនិយោគលើការអភិវឌ្ឍឧស្សាហកម្មទៀតផង។ ទ្វីបអឺរ៉ុបចាំបាច់ត្រូវមានឧស្សាហកម្មថ្មីនិងទាន់សម័យទំនើបៗ ដែលត្រូវបានសាងសង់នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ បើមិនចង់យឺតយ៉ាវនោះទេ។

ទ្វីបអឺរ៉ុបត្រូវបានគេស្គាល់ថាជាប្រភពដើមនៃបដិវត្តន៍ឧស្សាហកម្ម។ ហើយគោលគំនិតនៃការកសាងយុទ្ធសាស្ដ្រឧស្សាហកម្មអឺរ៉ុប មិនមែនជាគំនិតអាក្រក់នោះទេ ប៉ុន្តែដើម្បីមានសាមគ្គីភាពនិងការស្រុះចិត្តគ្នា អំពីយុទ្ធសាស្ដ្រ ពិតប្រាកដថា ត្រូវមានកិច្ចប្រជុំកំពូលឲ្យបានច្រើនថែមទៀតជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ