រដ្ឋសភាវៀតណាមនិងស្វីសបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី ​Nguyen
Thi Kim Ngan គណៈប្រតិភូក្រុមប្រឹក្សារដ្ឋ (ព្រឹទ្ធសភា) ស្វីស ដឹកនាំ​ដោយ​ លោកប្រធាន
 Ivo Bischofberger បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ​ការនៅវៀតណាម។ ការ
ដែល ថ្នាក់ដឹកនាំកំពូលរបស់ព្រឹទ្ធសភាស្វីសជ្រើសរើសវៀតណាម ជាប្រទេសដើមដំបូង 
មកបំពេញទស្សនកិច្ច ចាប់ពីពេលទទួលដំណែងនេះ (ខែវិច្ឆិកាឆ្នាំ២០១៦) បាន
បង្ហាញនូវការយកចិត្តទុកដាក់និងគោរព របស់ភាគីស្វីស និងបុគ្គលលោក ប្រធាន 
Ivo Bischofberger ចំពោះការជំរុញទំនាក់ទំនង​សហប្រតិបត្តិការជាមួយវៀតណាម។ 
ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកបើកចេញយថាទស្សន៍សហប្រតិបត្តិការ 
រវាងប្រទេសទាំងពីរ នៅលើវេទិកាសភាក៏ដូចជាវិស័យអប់រំ ពាណិជ្ជកម្ម​ផងដែរ។

រដ្ឋសភាវៀតណាមនិងស្វីសបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋសភាវៀតណាមនិងស្វីសបង្កើនកិច្ចសហប្រតិបត្តិការ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ចាប់ពីថ្ងៃទី២៨​ដល់ថ្ងៃទី
៣១មិនា ​​ប្រធានព្រឹទ្ធសភា លោក Ivo Bischofberger ជួបសន្ទនាជា​មួយ​ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសម្ដែង​ការគួរសម ប្រធានរដ្ឋ 
លោក Tran Dai Quang។ លោក Ivo Bischofberger  ​ក៏មានគំរោងជួបប្រាស្រ័យជាមួយ
ដំណាងក្រសួងឧស្សាហ ពាណិជ្ជកម្ម ក្រសួង​អប់រំនិងបណ្ដុះបណ្ដាលវៀតណាមផងដែរ។

          កិច្ចសហប្រិតបត្តិការប្រកបដោយប្រសិទ្ធភាពនៅលើវិស័យជាច្រើន

        វៀតណាមនិងស្វីសបានបង្កើតទំនាក់ទំនងនាថ្ងៃទី១១តុលាឆ្នាំ១៩៧១។ ក្នុងរយៈ
ពេលកន្លងទៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍ខ្លាំងក្លានិង
កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព លើច្រើនវិស័យ។

          លើមាគា៍អភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមជានិច្ចកាល​
ទទួលបានការគាំទ្រ ជួយឧបត្ថម្ភ ពីស្វីស។ ទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បានមានជំហានអភិវឌ្ឍន៍
ខ្លាំង។ ស្វីសជាដៃគូសេដ្ឋកិច្ចសំខាន់របស់វៀតណាម នៅអឺរ៉ុប។ ប្រទេសនេះ​នឹងលៃ
ទុកអោយវៀតណាមនូវក្របខ័ណ្ឌអាទិភាពជាច្រើន អំពីពាណិជ្ជកម្ម។ ​ប្រទេសទាំង
ពីរកំពុងសកម្មជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ក្នុងរយៈពេល៧ខែដើមឆ្នាំ 
២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៧៣១លានដុល្លារអាមេ​រិក (កើន៨៥% 
បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ ២០១៥)។​ នាបច្ចុប្បន្ន ស្វីស​មាន​គំរោងការណ៍
វិនិយោគជាង១០០ នៅវៀតណាម ដោយមានទុនសរុបចំនួន​ជាងពីរពាន់លាន
ដុល្លារអាមេរិក។ ការវិនិយោគរបស់ស្វីសបានប្រមូលផ្តុំទៅ​លើ​ផ្នែកឧស្សាហកម្មកែច្នៃ ផលិតកម្ម អគ្គីសនី និងទឹក។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេស
ចំនួន៨ ដែលបានស្វីសផ្តល់ជំនួយអភិវឌ្ឍន៍អាទិភាព ដោយមានទឹកប្រាក់ចំនួន 
៩០លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៦​ដល់ឆ្នាំ២០២០។

          កិច្ចសហប្រតិបត្តិការអប់រំក៏ចាចំណុចភ្លឺមួយ ក្នុងទំនាក់ទំនងរវាងប្រទេស​
ទាំងពីរ ។ស្វីសបានជួយឧបត្ថម្ភវៀតណាម អនុវត្តបណ្ដាគំរោងការណ៍អប់រំអំពី​បរិ
ស្ថាន គ្រប់គ្រង និងបណ្ដុះបណ្ដាថ្នាក់ក្រោយថ្នាក់ឧត្តមសិក្សា។

          ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀត​
ណាមនិងស្វីស កំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ ឆ្នាំ ២០១៤ អតីត ប្រធានរដ្ឋសភា​វៀតណាម លោក Nguyen Sinh Hung បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវ​
ការ​នៅស្វីស និងនាពេលថ្មីៗនេះ ជាដំណើរទស្សនកិច្ចជាផ្លូវការរបស់​អនុប្រធាន​
រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong (ខែតុលាឆ្នាំ២០១៦)។ ក្នុង​ដំណើរ
ទស្សនកិច្ចលើកនេះ រដ្ឋសភាវៀតណាម និងស្វីសបានឯកភាពបង្កើនការចែករំ
លែកបទពិសោធន៍ ពិគ្រោះយោបល់រវាងរដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសទាំងពីរ
 ក៏ដូជជាបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅវេទិកាអន្តរជាតិនា
នា។ នាបច្ចុប្បន្ន វៀតណាមនិងស្វីសសុទ្ធតែបានបង្កើតក្រុមសមាជិកសភាមិត្ត
ភាពទ្វេភាគី​។

          យថាទស្សន៍សហប្រតិបត្តិការថ្មី

        ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់ប្រធានក្រុមប្រឹក្សារដ្ឋស្វីស លោក​ Ivo Bischofberger បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែលទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម និងស្វីស បានអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកពង្រឹងនិង​ពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ​រវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ទន្ទឹមនឹងនោះ​ ពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការ​រដ្ឋសភា ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពរបស់រដ្ឋសភា និងបញ្ហាអន្តរជាតិនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

          ដំណើរទស្សនកិច្ចលើកនេះរបស់លោក Ivo Bischofberger ជាដំណើរ​ទស្សនកិច្ចលើកដំបូងរបស់ប្រធានក្រុមប្រឹក្សារដ្ឋស្វីសនៅវៀតណាម ចាប់ពីឆ្នាំ​ ១៩៩៩។ សង្ឃឹមថា ដោយមានមូលដ្ឋានល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញឱកាសសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ រួមចំណែកអះអាងថា៖វៀតណាមជាដៃគូមួយ ក្នុងចំណោមដៃគូសំខាន់បំផុតចំនួន២ របស់ស្វីសនៅអាស៊ីអាគ្នេយ៍៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ