រដ្ឋអំណាចនគរថ្មីសំរាប់ទីក្រុងហូជីមិញ។

រដ្ឋអំណាចនគរថ្មីសំរាប់ទីក្រុងហូជីមិញ។ - ảnh 1
គំរោងការរដ្ឋអំណាចនគរទីក្រុងហូជីមិញ៖សមស្របទៅនឹងលក្ខណៈពិសេសសេដ្ឋកិច្ចសង្គម (saigonnews.vn)

        Vovworld-តាមរយៈស្ថានភាពជាក់ស្ដែងនៅទីក្រុងហូជីមិញ រូបសណ្ឋាន​រៀបចំក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនតាមច្បាប់នាបច្ចុប្បន្នមិន
ទាន់មានការបែងចែកច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលរដ្ឋនៅនគរជាមួយ​
ជនបទនៅឡើយ។ ជាសារវន្ត សមត្ថកិច្ចរូបសណ្ឋានរៀបចំរដ្ឋអំណាចនៅនគរ
និង​ជនបទ​នៅទីក្រុងហូជីមិញមិនខុសពីគ្នា។

ផ្លាស់ប្តូរថ្មីការចាត់តាំងក្បាលម៉ាស៊ីនឲ្យសមស្របនឹងនិន្នាការអភិវឌ្ឍន៍

  តាមគំរោងរដ្ឋអំណាចនគរទីក្រុងហូជីមិញជារបៀបរដ្ឋអំណាចដំបន់នៅនគរ
ពិសេស ដែលត្រូវបានរៀបចំឡើងឲ្យសមស្របនឹងលក្ខណៈពិសេសអភិវឌ្ឍន៍និង សំណូមពរនៃដំបន់នីមួយៗ។ រដ្ឋអំណាចទីក្រុងហូជីមិញមានក្រុម​ប្រឹក្សា​ប្រជាជន
និងគណៈកម្មាធិការប្រជាជនត្រូវបានរៀបចំជា២ថ្នាក់ (តាមការ​កំណត់​នាបច្ចុប្បន្ន
គឺ៣ថ្នាក់) រួមមានថ្នាក់ទីក្រុងក្រោមឧវាទមជ្ឈឹមនិងថ្នាក់មូលដ្ឋាន។

         រីឯខ័ណ្ឌចំនួន១៣ក្នុងទីក្រុងមិនបង្កើតរដ្ឋអំណាចទេតែនោះទីនោះគឺត្រឹមតែ
មានស្ថាប័នដំណាងរដ្ឋបាលរបស់ថ្នាក់លើ។ នៅទីក្រុងថ្មីចំនួន៤ និងដំបន់ជនបទ នៅសេសសល់នឹងរៀបចំជាឃុំទីរួមស្រុកដោយមានរដ្ឋអំណាចមូលដ្ឋាននឹងរដ្ឋ
អំណាចទីក្រុងផ្កាយរណបចំនួន៤។

        ប្រសិនបើគំរោងត្រូវបានលាតត្រដាងអនុវត្ត ប្រការងាយឃើញបំផុតគឺ​ក្បាល់​ម៉ាស៊ីននឹងបានបន្ធូជាច្រើន កំណែទម្រង់រដ្ឋបាលច្រើនជាង។ លោកស្រី Nguyen
Thi Quyet Tam លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “ខណៈដែលប្រជាជនចូលមករដ្ឋអំណាចនឹងដោះស្រាយតែម្ដងមិនចាំបាច់
បញ្ជូនឯកសារសូមមតិថ្នាក់នីមួយៗទៀត។ មិនដូចជាបច្ចុប្បន្នគឺរដ្ឋអំណាច៣ថ្នាក់
ទៅ​សង្កាត់ឡើង​ខ័ណ្ឌ ឡើងទីក្រុង ប្រជាជនត្រូវរងចាំ។ ឥឡូវនេះរដ្ឋអំណាច១ថ្នាក់ មានស្ថាប័នដំណាង ជួបស្ថាប័នដំណាងចាត់ទុកគឺរដ្ឋអំណាចបាន​ដោះ​ស្រាយ។”

        ទីក្រុងហូជីមិញបានស្នើរមជ្ឈឹមបែងចែកថ្នាក់យ៉ាងខ្លាំងដើម្បីបង្កើនចរិត​លក្ខណៈម្ចាស់ការទទួលខុសត្រូវដោយខ្លួនឯងក្នុងក្របខ័ណ្ឌប្រគល់សិទ្ធិជាមួយ
រាល់សំណូមពរអនុវត្តអភិវឌ្ឍន៍នគរ។ លោក Nguyen Duy Thang អនុរដ្ឋមន្ត្រីក្រសួង​
មហាផ្ទៃ អនុប្រធានគណៈកម្មាធិការបញ្ជាមជ្ឈឹមកសាងគំរោងពិសោធន៍រូប​សណ្ឋាន​រៀបចំរដ្ឋអំណាចនគរបានឲ្យដឹងថា៖

        “បណ្ដាបញ្ហាបែងចែកថ្នាក់កំណត់ច្បាស់ការងារអ្វីរបស់មជ្ឈឹម ការងារអ្វី​មជ្ឈឹម​និងដំបន់ធ្វើការរួមរឺមជ្ឈឹមប្រគល់សិទ្ធិឲ្យដំបន់។ ដំបន់មានសិទ្ធិដោយ​ឡែក​អ្វី​លើ
មូលដ្ឋានវិស័យហិរញ្ញវត្ថុ ថវិការ សេដ្ឋកិច្ច វិនិយោគជាដើម។ ប្រការនេះ​ដើម្បី​រួម​ចំណែករៀបចំសមស្របរដ្ឋអំណាចដំបន់។”

ដាក់ផលប្រយោជន៍របស់ប្រជាជនជួរមុខ

        តាមគំរោង ដោយសារខ័ណ្ឌចាស់ចំនួន១៣មិនរៀបចំក្រុមប្រឹក្សាប្រជាជន ដោយហេតុនេះទីក្រុងស្នើរមជ្ឈឹមអនុញាត្តឲ្យបង្កើនបរិមាណដំណាងក្រុមប្រឹក្សា​ប្រជាជនទីក្រុងពី៩៥ឡើង២០០នាក់ (ក្នុងនោះមានដំណាងឯកទេសប្រមាណ
​៣៥%)។ សំណើរនេះសំដៅបង្កើនតួនាទីប្រជាធិបតេយ្យដំណាងរបស់​ប្រជាជន​និងតួនាទីឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជននៅដំបន់មិនរៀបចំក្រុមប្រឹក្សា​
ប្រជាជន។

        រួមជាមួយនោះ កសាងរដ្ឋអំណាចនគរត្រូវនឹងអត្តចរិតនៃរដ្ឋអំណាចមួយ
​របស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន។

        ទីក្រុងហូជីមិញជានគរពិសេសមានតួនាទីសំខាន់ចំពោះដំបន់ភាគខាងត្បូង​
និងទូទាំងប្រទេស ដោយហេតុនេះ ការរៀបចំរដ្ឋអំណាចនគរសមស្រប​នឹង​និន្នាការ​រួមនៃសម័យកាលជាការបោះជំហានសំខាន់។ គំរោងនេះក្នុងពេល​ដែល​បានរដ្ឋ
សភាអនុម័តនឹងបង្កើតកំលាំងពលំសំរាប់ទីក្រុងអភិវឌ្ឍន៍យ៉ាងលឿន ពង្រឹង​មូលដ្ឋានចាំបាច់ឲ្យរដ្ឋអំណាចមួយពិតប្រាកដរបស់ប្រជាជនដោយប្រជាជនដើម្បី
ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ