រឹតបណ្តឹងថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី

 (VOV)_ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung កំពុង​មានបណ្ដា
សកម្មភាព​នៅបែឡារូស ក្នុងក្របខ័ណ្ឌនៃដំណើរ​បំពេញ​ទស្សន​កិច្ចជាផ្លូវការនៅរុស្ស៊ី
 និង បែឡារូសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ឧសភា។​ដំណើរទស្សនកិច្ចលើកនេះបាន គូសសញ្ញាថ្មីក្នុងទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជា
មួយប្រទេសមិត្តប្រពៃណី អះអាងជាថ្មីម្តងទៀតនូវការយកចិត្តទុកដាក់របស់វៀត
ណាមក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរុស្ស៊ី បង្កើតគ្រិះដ្ឋានរឹងមាំ បើក
ទូលាយថែមទៀត​ទំនាក់ទំនងសហប្រតិបត្តិការក្នុងបណ្ដាវិស័យ សេដ្ឋកិច្ចពាណិជ្ជ កម្ម សន្តិសុខ ការពារប្រទេស…ជាដើម។

          ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ នាយករដ្ឋមន្ត្រីវៀតណា​មលោក ​Nguyen​ Tan Dung ជាប្រធានបទស្នូល ទាក់ទាញការយកចិត្តទុកដាក់​ជា​ច្រើន ​មិនគ្រាន់តែសារព័ត៍ មានវៀតណាមនិងរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជា​ប្រធានបទសំខាន់ៗនៃមធ្យោបាយ
ឃោស នានានាលើទូទាំងពិភពលោកទៀតផង។ ការជោកជ័យជាច្រើនក្នុងដំណើរ
ទស្សនកិច្ចលើក នេះរបស់ នាយក​រដ្ឋមន្ត្រី​ Nguyen Tan Dung ត្រូវបានបណ្ដាទីភ្នាក់
ងារសារព័ត៍មាន ធំៗ​ប្រមូលផ្តុំឆ្លុះបញ្ជាំង។ ប្រការនេះត្រូវបានអះអាងក្នុងបទថ្លែង
មតិ នៅក្នុង​សន្និសីទ​កាសែត បន្ទាប់ពីជំនួបសន្ទនារវាង នាយករដ្ឋមន្ត្រីវៀតណាម​
លោក ​Nguyen Tan Dung ជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Dimitri Medvedev។ តាម​នោះ​​នាយករដ្ឋមន្ត្រី Dimitri Medvedev បានសង្កត់ធ្ងន់ថា÷​ទំនាក់ទំនងរុស្ស៊ីនិង​វៀតណាម ទទួលបានទំនុកទុកចិត្តដ៏ខ្ពស់ ដោយសារប្រជាជាតិទាំងពីរមានមនោ​សញ្ជេតនាពិ
សេស ​ទាំងក្នុងអតិតកាល និង​បច្ចុប្បន្នកាល។ ​

          ដូច្នេះ ក្នុងដំណើរទស្សនកិច្ច ក្នុងបណ្ដាជំនួបសម្ដែងការគួសម ​ជាមួយបណ្ដា
ថ្នាក់ដឹកនាំរុស្ស៊ី  ភាគីទាំងពីរសុទ្ធតែអះអាងថា÷​ការដែល​ប្រទេសទាំងពីរលើកកំ ពស់ទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យបានបង្កកម្លាំងចលករខ្លាំងក្លា ​ជំរុញទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ វៀត
ណាមនិងរុស្ស៊ី ​បានឯកភាពយ៉ាងឆាប់ៗ នូវបញ្ជីរាយនាមបណ្ដាគំរោងការណ៍វិនិ
យោគអាទិភាព រួម​មានបណ្ដាគំរោងការណ៍សំខាន់នៅដែនដីរបស់​ប្រទេសនិមួយៗ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនយន៧ ត្រូវបានចំហត្ថលេខាលើច្រើនវិស័យ 
ក្នុង​ដំណើរទស្សនកិច្ចលើកនេះ រួមមាន÷ វប្បធម) កីឡា ទេសចរណ៍ …ល។

   អាចអះអាងថា÷ ជោគជ័យនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី លើកនេះរបស់ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានរួម​ចំណែក​រឹតបណ្តឹងទំនាក់ ទំនងមិត្តភាព យល់ដឹងនិងទំនុកទុកចិត្តគ្នា​ទៅ​វិញ​ទៅមក ជាកម្លាំងចលករដើម្បី ប្រទេសទាំងពីរខំប្រឹងប្រែង ធ្វើអោយ​ស៊ី​ជំរៅថែមទៀតទមនាក់ទំនង យុទ្ធសាស្ត្រ
លើ គ្រប់វិស័យរវាងវៀតណាមនិង​រុស្ស៊ី ក្នុងរយះពេលខាងមុខ​។ ​

ចាកចេញពីសហព័ន្ឋរុស្ស៊ី  ​បែឡារូសជាប្រទេសចុង​ក្រោយក្នុងដំណើរទស្សន
កិច្ចលើកនេះរបស់ នាយករដ្ឋមន្ត្រី​Nguyen Tan Dung។ទោះបីប្រព្រិត្តទៅក្នុងរយះ
ពេល៣ថ្ងៃ​ (ពីថ្ងៃទី១៥ដល់១៧ឧសភា) ប៉ុន្តែដំណើរទស្សនកិច្ចបានបើកចេញទំព័រ
ថ្មី១ ក្នុងទំនាក់ទំនងមិត្តភាព​មិត្តភក្តិប្រពៃណីនិងបង្កើតគ្រឹះស្ថានពង្រឹង ពង្រីកនិង
ជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីលើច្រើនវិស័យជាពិសេសគឺកម្មវិធីសហប្រតិបត្តិ ការខាងសេដ្ឋកិច្ចក្នុដំណាក់កាល​២០១៣-២០១៥ដោយមានគោលដៅ បង្កើនតំលៃ
ប្រាក់ពា ណិជ្ជកកម្មទ្វេភាគីឡើង១ពាន់លានដុល្លារអាមេរិកនិងជំរុញការចរចារអំពី
កិច្ច ព្រមព្រៀងពាណិជ្ជកម្ម សេរី(FTA)រវាងវៀតណាមជាមួយសម្ព័ន្ឋគយនិងរដ្ឋាការ
រុស្ស៊ី -បែឡារូស-Kazakhstan។ដំណើរទស្សនកិច្ចជាការបន្តទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែល​មានស្រាប់កាលពីសម័យកាល​អតីតសហភាពសូវៀតមុននេះ។វៀតណាមនិងបែឡារូសបាននិងកំពុងមានទំនាក់ ទំនងដ៍ល្អប្រសើរលើគ្រប់វិស័យដូចជា​នយោបាយ-ការទូត-សេដ្ឋកិច្ច​-ពាណិជ្ជកម្មនិង
អប់រំជាដើម។ទន្ទឹមនឹងនោះថ្នាក់ដឹកនាំបែឡារូសក៍បានអះអាងដែរថា៖ជានិច្ចកាល
ចាត់ ទុកវៀតណាម​ជាដៃគូអាទិភាព១នៅក្នុងដំប​ន់អាស៊ីអគ្នេយ៍និងមានគោលបំ
ណងថា៖រួមជាមយយវៀតណាម​ជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី អោយខ្លាំងក្លាថែមទៀត។

រឹតបណ្តឹងថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ​និងនាយករដ្ឋមន្ត្រីបែឡារូស (vov.vn)


ចាតទុកការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសជាភាតរះប្រពៃណី
ជាគោលនយោបាយមុនក៍ដូចជាក្រោយរបស់វៀតណាម។ដំណើរទស្សនកិច្ច រុស្ស៊ីនិងបែឡារូសលើកនេះមិនត្រឹមតែអះអាងនូវការប្តេជ្ញាចិត្តពោលខាងលើ
ប៉ុណ្ណោះទេថែមទាំងរួមចំណែកបើកទូលាយជាងទៀតនូវទំនាក់ទំនងសហប្រ
តិបត្តិការជាមួយប្រទេសទាំង២​កំណត់ទិសដៅសំរាប់ទំនាក់ទំនងជាមួយរុស្ស៊ីនិង បែឡារូសនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ