របត់ហូជីមិញក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ
ANH HUYEN -  
|
របត់ហូជីមិញក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ (ឯកសារ) |
Vovworld-“ក្នុងដួងចិត្ត ប្រសិនបើមិត្តសួរថា ខ្ញុំគិតអ្វីអំពីលោកប្រធានហូជីមិញ
នោះ ចម្លើយគឺសាមញ្ញណាស់។ នេះជាមនុស្សម្នាក់មនុស្សសាស្ត្រនិងប្តេជ្ញារក
ឃើញដំណោះស្រាយនិងប្តេជ្ញាចិត្តធ្វើដល់ទីចុងបញ្ចប់រាល់គោលដៅដែលបាន
ដាក់ចេញ។”
នេះជាការចែករំលែករបស់អ្នកប្រវត្តិសាស្ត្របារាំងលោក Pierre Brocheux អ្នក
និពន្ធសៀវភៅចំនួន២ស្ដីពីលោកប្រធានហូជីមិញនិងសៀវភៅជាច្រើនស្ដីពីប្រវត្តិសាស្ត្រទំនើបវៀតណាមដែលមានកេរ៌្តឈ្មោះក្នុងមជ្ឈដ្ឋានអ្នកស្រាវជ្រាវ។ ក្នុងរយៈពេល
ស្រាវជ្រាវអំពីប្រវត្តិសាស្ត្រវៀតណាមនិងលោកប្រធានហូជីមិញ លោកបានរកឃើញ
រឿងមួយរបស់ជនបារាំងម្នាក់ជាមិត្តរបស់លោកប្រធានហូជីមិញខណៈដែលលោក
ទើបនឹងមកដល់ប្រទេសបារាំង រឿងនេះជាភ័ស្តុតាងនៃចរិតមនុស្សសាស្ត្ររបស់លោកប្រធានហូជីមិញ។ លោកបានសំណេះសំណាលអំពីរឿងនេះថា៖
“មានរឿងមួយរបស់ជនបារាំងម្នាក់រួមគណបក្សសង្គមជាមួយលោកប្រធានហូជីមិញ
នោះជាអ្នករាបពុម្ភអក្សរនៅកាសែត Humanite។ ក្រោយនេះនៅការបោះឆ្នោតបង្កើត
គណបក្សកុម្មុយនីស្តបារាំង អ្នកទាំងពីរនេះបានបោះឆ្នោតបញ្ច្រាស់គ្នា។ ប៉ុន្តែគេនៅតែ
ជាមិត្តភក្តិជាមួយគ្នា។ គេនៅតែទាក់ទងជាមួយគ្នានិងបន្ទាប់ពីលោកប្រធានហូជីមិញ
លាចាកលោក មិត្តបារាំងនេះបានថ្លែងថា នេះជាមនុស្សស្មោះត្រង់ជាមួយមិត្តភក្តិ
ពិសេសដែលខ្ញុំបានស្គាល់ក្នុងជីវិតរបស់ខ្ញុំ។”
ចំពោះអ្នកណាដែលធ្លាប់សកម្មប្រឆាំងជំទាស់សង្គ្រាមនៅវៀតណាមនិងមាន
សំណាងបានជួបសន្ទនាជាមួយលោកប្រធានហូជីមិញដូចជាលោកស្រី Raymond Dien
នោះគឺលោកប្រធានហូជីមិញស្និទ្ធស្នាលនិងមនោសញ្ចេតនាណាស់។ លោកស្រី
Raymond Dien រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកខណៈរំលឹកអំពីថ្ងៃទី២៣តុលាឆ្នាំ១៩៥៦
ខណៈដែលលោកស្រីរួមជាមួយលោក Henri Martin ឆ្លងកាត់កំណាត់ផ្លូវឡើងដល់១៥ថ្ងៃហោះទៅប៉េកាំងហើយជិះរទេះភ្លើងទៅកាន់ទីក្រុងហាណូយចូលរួមមហាសន្និបាតយុវជនទូទាំងប្រទេស។
“មុននឹងពេលប្រារព្ធមហាសន្និបាត ខ្ញុំបានឃើញលោកប្រធានហូជីមិញមកដល់។
លោកបានហៅខ្ញុំមកអង្គុយក្បែរលោក ខ្ញុំភ្ញាក់ខ្លួន ខ្ញុំមិនគិតថាជនបារាំងតូចតាចម្នាក់
ដូចរូបខ្ញុំបានអង្គុយក្បែរ លោកប្រធានដ៏មហិមារដែលខ្ញុំបានស្គាល់ដល់ហើយលោកជិតស្និទ្ធសាមញ្ញនិងស្និទ្ធស្នាលដូច្នេះ។ លោកបានជូនឲ្យខ្ញុំកងដៃមួយ។ថ្ងៃក្រោយនោះលោក
បានអញ្ចើញយើងខ្ញុំមកផ្ទះលេងនិងសំណេះសំណាលហើយថ្ងៃនោះខ្ញុំមិនអាចបំភ្លេចបាន
ក្នុងជីវិតរបស់ខ្ញុំឡើយ។”
មានសំណង់ស្រាវជ្រាវនិងសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិជាច្រើនស្ដីអំពីលោកប្រធាន
ហូជីមិញ មានមនុស្សជាច្រើនបានលៃទុកពេញបុព្វហេតុស្រាវជ្រាវរបស់ខ្លួនដើម្បីស្វែង
យល់អំពីលោក។ William Duiker អ្នកប្រវត្តិសាស្ត្រអាមេរិកម្នាក់ជាមនុស្សក្នុងចំណោម
មនុស្សដូច្នេះ។ ដើម្បីបញ្ជាក់អំពីរូបឆាយាល័ក្សលោកប្រធានហូជីមិញ លោកបាន
ចំណាយពេលវេលាជិត៣៥ឆ្នាំស្រាវជ្រាវនិងនិពន្ធសៀវភៅមាន៣០០ទំព័រក្រោមចំណង
ជើងថា ហូជីមិញ-ជីវិតមួយ។ លោក Duiker បានសំណេះសំណាលថា ការចាប់អារម្មណ៍
ដ៏ជ្រាលជ្រៅបំផុតដែលលោកប្រធានហូជីមិញបានបន្សល់ទុកមកក្នុងលោកគឺរបៀប
បង្ហាញរូបឆាយាល័ក្សរបស់ខ្លួនជាអ្នកបដិវត្តន៍ទំនើបដោយគោលដៅដ៏ធំធេងសំដៅ
ផ្លាស់ប្តូរប្រទេសជាតិ។ ប៉ុន្តែលោកប្រធានហូជីមិញក៏បានបង្ហាញជាពលរដ្ឋវៀតណាម
ម្នាក់ដោយមានកត្តាដ៏ពេញលេញនៃវប្បធម៍វៀតណាម។
“ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតដែលខ្ញុំបានឃើញនៅលោកប្រធានហូជីមិញគឺ
លោកជាមនុស្សម្នាក់ពិសេសមានសមត្ថភាពដឹកនាំ។ លោកបានគួបផ្សំនិន្នាការថ្មីជាមួយ
រាល់ការផ្លាស់ប្តូរក្នុងបដិវត្តន៍។ លោកមានគុណធម៍របស់ជនស៊ីវិលវៀតណាម។ ប្រជាជន
វៀតណាមហៅលោកជាលោកអ៊ុំហូ បីតានៃប្រទេសជាតិ។”
ដើម្បីរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ ស្ថាប័នផ្សព្វផ្សាយ
អន្តរជាតិជាច្រើនបានចុះផ្សាយអត្ថបទសសេរក៏ដូចជាវណ្ណកម្មបោះពុម្ភផ្សាយពិសេស
ដើម្បីសម្ដែងនូវការគោរពរាប់អាននិងស្ងើចសសើរចំពោះលោកប្រធានហូជីមិញ។ នេះ
ក៏ជាឱកាសដើម្បីមិត្តភក្តិអន្តរជាតិបង្ហាញការស្ងើចសសើរទន្ទឹមនឹងនោះអះអាងនូវរាល់
តំលៃសតិអារម្មណ៍ហូជីមិញក្នុងសម័យកាលថ្មី៕
ANH HUYEN