លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិបាលកិច្ចជាតិ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមមានគោលបំណងបង្កើតការលោតផ្លោះក្នុងកំណែទម្រង់រដ្ឋបាលនៅឆ្នាំ ២០២២ ជាពិសេសការកែទម្រង់បែបបទរដ្ឋបាលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ គឺការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងអភិបាលកិច្ចរបស់ប្រទេសជាតិ ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ដើម្បីជំរុញនិងកៀងគរប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលបានធ្វើជាប្រធានកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំ (រូបថត៖ VGP) |
ក្នុងឆ្នាំ ២០២១ ការងារកសាង សុក្រិដ្ឋស្ថាប័ន និងច្បាប់ស្តីពីកំណែទម្រង់រដ្ឋបាល ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីរដ្ឋាភិបាលវៀតណាម ជាមួយនឹងការច្នៃប្រឌិតជាច្រើន។ ក្នុងអំឡុងពេលឆ្នាំនេះ សន្និសីទជាតិចំនួនពីរស្តីពីការកសាងនិងសុក្រិតស្ថាប័ន និងលើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានប្រារព្ធឡើង។ រដ្ឋាភិបាលបានបើកសម័យប្រជុំលើប្រធានបទចំនួន៣ ស្តីពីការបង្កើតច្បាប់ ដាក់ជូនទៅរដ្ឋសភាអនុម័តច្បាប់ចំនួន ២ ពិនិត្យនិងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ៦ អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២៣, ចេញផ្សាយសេចក្តីសម្រេចចំនួន ២០០ និងសេចក្តីសម្រេចចំនួន ១៣៩ ទាក់ទងនឹងកំណែទម្រង់រដ្ឋបាល។ ក៏ក្នុងអំឡុងឆ្នាំនេះ ប្រទេសទាំងមូលបានកាត់បន្ថយនិងសម្រួលបទប្បញ្ញត្តិអាជីវកម្មចំនួន ១.១០១; អនុម័តលើផែនការកាត់បន្ថយនិងសម្រួលបទប្បញ្ញត្តិចំនួន ៩២៤ និងធ្វើវិសោធនកម្ម បំពេញបន្ថែមឯកសារច្បាប់ចំនួន ១៦៦ ក្រោមការគ្រប់គ្រងរបស់រដ្ឋ។ រចនាសម្ព័ន្ធនិងក្បាលម៉ាស៊ីនដឹកនាំរបស់ស្ថាប័ននៅតាមក្រសួងនិងស្ថាប័ននានាត្រូវបានបង្រួបបង្រួម រៀបចំក្នុងទិសដៅយ៉ាងរលូន ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ប្រការគួរកត់សម្គាល់ថា ការងារនៃការផ្លាស់ប្តូរឌីជីថល ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលមានការរីកចម្រើនជាច្រើន។ ក្នុងនោះ បានបង្ហើយនិងដាក់ឱ្យដំណើរការប្រព័ន្ធទិន្នន័យជាតិ ស្តីពីចំនួនប្រជាជននិងប្រព័ន្ធផលិតកម្ម ការផ្តល់និងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ជាមួយនឹងបន្ទះឈីបអេឡិចត្រូនិច សម្រាប់បម្រើឱ្យការងារគ្រប់គ្រងសង្គមប្រកបដោយប្រសិទ្ធភាព ជាពិសេសបម្រើការបោះឆ្នោត ការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩។ អ័ក្សទំនាក់ទំនងអន្តរឯកសារជាតិ ច្រកទ្វារបម្រើសេវាសាធារណៈជាតិ ប្រព័ន្ធព័ត៌មានរបាយការណ៍ជាតិ និងមជ្ឈមណ្ឌលព័ត៌មាន ណែនាំ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី សុទ្ធតែទទួលបានការយកចិត្តទុកដាក់ក្នុងការរៀបចំ និងដំណើរការឱ្យបានល្អ ពង្រីកបានលទ្ធផលវិជ្ជមានជាច្រើន។
ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល ដែលប្រព្រឹត្តទៅនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចង្អុលបង្ហាញអំពីភារកិច្ចជាក់ស្តែងនៃកំណែទម្រង់រដ្ឋបាលឆ្នាំ២០២២។ នោះគឺ៖ ពង្រឹងតួនាទីជាប្រមុខ; ការអនុវត្តយ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាពនៃកម្មវិធីមេស្តីពីកំណែទម្រង់រដ្ឋបាលរដ្ឋសម្រាប់ដំណាក់កាល ២០២១-២០៣០; កែលម្អយ៉ាងរឹងមាំនូវវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងកំណែទម្រង់រដ្ឋបាលឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាព ការពង្រឹងវិន័យរដ្ឋបាលក្នុងការផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអង្គភាពអនុវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកសាងនិងធ្វើឱ្យប្រព័ន្ធស្ថាប័ននៃការគ្រប់គ្រងរដ្ឋមានភាពស៊ីសង្វាក់គ្នានិងទំនើប ប្រមុខរដ្ឋាភិបាលរូបនេះក៏បានស្នើឱ្យពន្លឿនការកែទម្រង់បែបបទរដ្ឋបាល សម្រួលរាល់នីតិវិធីរដ្ឋបាល ជាពិសេសនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម។ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តីពីការកាត់បន្ថយ និងសម្រួលបទប្បញ្ញត្តិទាក់ទងនឹងសកម្មភាពធុរកិច្ចក្នុងដំណាក់កាល ២០២០-២០២៥; កាត់ផ្តាច់ឈ្មួញកណ្តាល និងលើកកំពស់គុណភាពធនធានមនុស្ស។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យធ្វើទំនើបកម្ម និងធ្វើឱ្យប្រព័ន្ធព័ត៌មានច្រកចេញចូលតែមួយអេឡិចត្រូនិក នៅគ្រប់កម្រិតក្នុងទិសដៅសមកាលកម្ម ដោយមានចំណុចស្នូលនៃការគ្រប់គ្រង ឯកភាព និងអន្តរទំនាក់ទំនង។ លើកកម្ពស់ការតភ្ជាប់និងការចែករំលែកទិន្នន័យរវាងច្រកទ្វារអេឡិចត្រូនិកបម្រើសេវាសាធារណៈជាតិ ប្រព័ន្ធអេឡិចត្រូនិកតែមួយរបស់ក្រសួង និងខេត្ត និងប្រព័ន្ធទិន្នន័យជាតិ មូលដ្ឋានទិន្នន័យឯកទេស និងប្រព័ន្ធព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ការកំណត់អត្តសញ្ញាណ និងការដោះស្រាយនីតិវិធីរដ្ឋបាល។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តល់អាទិភាពលើប្រភពធនធាន ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចកសាងរដ្ឋាភិបាលអេឡិចត្រូនិក; ពន្លឿនការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថលជាតិ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ គោលដៅខ្ពស់បំផុតគឺបង្កើតឱ្យមានការលោតផ្លោះនៃកំណែទម្រង់រដ្ឋបាល ជាពិសេសនីតិវិធីរដ្ឋបាលសម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័នក្នុងមូលដ្ឋាន ជម្រុញនិងកៀងគរប្រភពធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕