លើកកម្ពស់តួនាទីនាំមុខនៃការទូតដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) -  ជាមួយនឹងប្រធានបទ "លើកកម្ពស់តួនាទីត្រួសត្រាយផ្លូវ កសាងខឿនការទូតគ្រប់ជ្រុងជ្រោយ ទំនើប រឹងមាំ អនុវត្តន៍ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣
របស់បក្ស" សន្និសីទការទូតលើកទី ៣២ និងសន្និសីទពាក់ព័ន្ធ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៧-១៩ ខែធ្នូ។ នៅក្នុងបរិបទថ្មីនៃពិភពលោកដែលមានការប្រែប្រួលជាច្រើន ខណៈដែលនៅក្នុងប្រទេសមានឱកាសនិងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានោះ សន្និសីទបានស្នើឡើងបេសកកម្មកិច្ចការបរទេសសំខាន់ៗក្នុងដំណាក់កាលខាងមុខ បន្តបញ្ជាក់ពីតួនាទីត្រួសត្រាយផ្លូវនៃផ្នែកការទូត ដើម្បីបម្រើភារកិច្ចអភិវឌ្ឍប្រទេសជាតិ។

លើកកម្ពស់តួនាទីនាំមុខនៃការទូតដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ - ảnh 1ប្រតិភូដែលអញ្ជើញចូលរួមសន្និសីទជាតិអំពីកិច្ចការបរទេសលើកទី២១នៅថ្ងៃទី១៨ ខែធ្នូ នៅរដ្ឋធានីហាណូយ។ (រូបថត៖ baoquocte.vn)

សញ្ញាសម្គាល់នៃជោគជ័យ

នៅឆ្នាំ ២០២៣ កិច្ចការបរទេសនិងការទូត បានបញ្ជាក់យ៉ាងច្បាស់ពីអត្តសញ្ញាណ "ការទូតដើមឫស្សីរបស់វៀតណាម" ដែលជា "ចំណុចដ៏លេចធ្លោមួយ” នៅក្នុងសមិទ្ធិផលទូទៅរបស់ប្រទេសជាតិ។

គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្ស ត្រូវបានរៀបចំ ជ្រួតជ្រាប និងអនុវត្តន៍ប្រកបដោយសមាកាលកម្ម ស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាព។ ការទូតក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិនិងការពារមាតុភូមិនៅក្នុងដំណាក់កាលថ្មីផងដែរ។ ឆ្នាំ ២០២៣ ក៏ជាឆ្នាំការទូតដ៏ផុលផុស ជាមួយ

នឹងកិច្ចសន្ទនាតាមទូរស័ព្ទរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់ប្រទេសនានា។ ក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំបណ្ដាប្រទេសក៏បំពេញដំណើរទស្សនកិច្ចជិត ៥០ មកវៀតណាមផងដែរ ក្នុងនោះមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដូចជាដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា៖

“ភាពជោគជ័យនៃដំណើរទស្សនកិច្ចទាំងនេះបានបង្កើតឡើងជំហានអភិវឌ្ឍថ្មីខាងគុណភាព ក្នុងកិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក្របខ័ណ្ឌនៃទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើនត្រូវបានលើកឡើងកម្ពស់ថ្មីទំនុកចិត្តនយោបាយជាមួយប្រទេសជាច្រើនត្រូវបានពង្រឹងយ៉ាងរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែបើកទូលាយ ជាក់ស្ដែងនិងមានប្រសិទ្ធភាព”។

តាមរយៈសកម្មភាពការទូតទ្វេភាគីនិងពហុភាគីនានា វៀតណាមក៏បានកៀរគរធនធានខាងក្រៅ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ វៀតណាមពង្រីកបានល្អនូវគុណប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និន្នាការអភិវឌ្ឍន៍ថ្មីដើម្បីជំរុញខ្លាំងការនាំចូលនាំចេញ ទាក់ទាញការវិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់កំណើនសេដ្ឋកិច្ច។

លើកកម្ពស់តួនាទីនាំមុខនៃការទូតដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ - ảnh 2រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។

ឋានៈនិងកិត្យានុភាពអន្តរជាតិរបស់វៀតណាម បន្តត្រូវបានលើកកំពស់។ វៀតណាម ត្រូវបានគេជឿទុកចិត្តបោះឆ្នោតឲ្យចូលកាន់មុខតំណែងនិងទំនួលខុសត្រូវអន្តរជាតិដ៏សំខាន់ៗជាច្រើន ជាពិសេសនៅក្នុងអាស៊ាននិងអង្គការសហប្រជាជាតិ ដូចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អនុប្រធានមហាសន្និបាតរបស់អង្គការសហប្រជាជាតិនីតិកាលទី ៧៧ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០២៣-២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងគណៈកម្មាធិការច្បាប់អន្តរជាតិ។ អាចនិយាយបានថា នាបច្ចុប្បន្ន ឋានៈ កិត្យានុភាពនិងរូបភាពប្រទេសវៀតណាមឯករាជ្យ ម្ចាស់ការ អភិវឌ្ឍន៍យ៉ាងស្វាហាប់ ជាមិត្តដ៏ស្មោះត្រង់ ជាដៃគូដែលអាចទុកចិត្តបាននិងជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវ កំពុងមានភាពលេចធ្លោលើឆាកអន្តរជាតិជាងពេលណាៗទាំងអស់។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son មានប្រសាសន៍ថា៖

“សមិទ្ធិផលទាំងនោះ គឺជាលទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះមានការចូលរួមចំណែកដ៏សំខាន់នៃទីភ្នាក់ងារកិច្ចការបរទេសនិងផ្នែកការទូត។ លទ្ធផលទាំងនោះក៏បានបញ្ជាក់ពីអត្តសញ្ញាណពិសេសនៃការទូតវៀតណាម ដោយផ្អែកលើមូលដ្ឋានក្រឹះនៃសតិអារម្មណ៍ការទូតហូជីមិញដ៏ពោរពេញទៅដោយអត្តចរិត ស្មារតី និងប្រពៃណីការទូតសុខសន្តិភាពរបស់ប្រជាជាតិ ព្រមទាំងមានការទទួលយកសតិអារម្មណ៍ល្អប្រសើររបស់មនុស្សជាតិផងដែរ”។

ប្តេជ្ញាចិត្តកសាងខឿនការទូតគ្រប់ជ្រុងជ្រោយនិងទំនើប

ក្នុងបរិបទនោះ សន្និសីទការទូតលើកទី ៣២ ក្រោមប្រធានបទ "លើកកម្ពស់តួនាទីត្រួសត្រាយផ្លូវ កសាងខឿនការទូតគ្រប់ជ្រុងជ្រោយ ទំនើប រឹងមាំ អនុវត្តន៍ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស” គឺជាឱកាសដើម្បីកម្មាភិបាលផ្នែកកិច្ចការបរទេស វាយតម្លៃអំពីលទ្ធផលក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ ក្នុងរយៈពេល២ឆ្នាំនិងពាក់កណ្ដាលអាណត្តិកន្លងទៅ។ តាមនោះ ដក មេរៀន បទពិសោធន៍ ស្នើភារកិច្ចសំខាន់ និងវិធានការដែលត្រូវការផ្តោតលើការដាក់ពង្រាយនាពេលខាងមុខនេះ។ តាមនោះ ប្ដេជ្ញាចិត្តកសាងខឿនការទូតឲ្យកាន់តែរឹងមាំ វិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយនិងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ