លោកប្រធានហូជីមិញនិងដំណើរជ្រើសរើសគោលមាគ៌ាឈានឡើងសង្គមនិយមរបស់វៀតណាម
(VOVWORLD) - មុននេះ ១១០ ឆ្នាំ នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩១១ ពីកំពង់ផែ Nha Rong នៃទីក្រុងហូជីមិញ យុវជន Nguyen Tat Thanh (គឺលោកប្រធានហូជីមិញ) បានចាកចេញពីមាតុភូមិឡើងនាវាឈ្មោះឧត្តមនាវីឯក Admiral Latouche-Tréville ដើម្បីចាប់ផ្តើមដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិដែលអូសបន្លាយរយៈពេល ៣០ ឆ្នាំ។
នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩១១ ពីកំពង់ផែ Nha Rong នៃទីក្រុងហូជីមិញ យុវជន Nguyen Tat Thanh (គឺលោកប្រធានហូជីមិញ) បានចាកចេញពីមាតុភូមិឡើងនាវាឈ្មោះឧត្តមនាវីឯក Admiral Latouche-Tréville ដើម្បីចាប់ផ្តើមដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិដែលអូសបន្លាយរយៈពេល ៣០ ឆ្នាំ។ (រូបថតឯកសារ) |
ការជ្រើសរើសមាគ៌ា រំដោះប្រទេសជាតិ ដើម្បីឈានឡើងសង្គមនិយមក្នុង ដំណាក់កាលបដិវត្តន៍ ជាពិសេសក្នុងរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី បានបង្ហាញ ឲ្យឃើញថា រហូតមកដល់ពេលនេះ ការ បូករួមបទពិសោធន៍របស់លោកប្រធានហូជីមិញក្នុង ដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិនៅតែជា “ត្រីវិស័យ” ដែលត្រួសត្រាយផ្លូវដើម្បី ប្រទេសវៀតណាមឈានឡើងរកការអភិវឌ្ឍ។
ចំពោះមុខស្ថាន ភាពដែលប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញ និងមើលឃើញផ្ទាល់ពីការ ជិះជាន់សង្កត់សង្កិនដ៏សាហាវព្រៃផ្សៃរបស់ពួកអាណានិគមនិងពួកសក្ដិភូមិ រួមទាំងការ រងទុក្ខវេទនារបស់ប្រជាជនកម្មករ ធ្វើឲ្យលោកប្រធានហូជីមិញដិតជាប់ក្នុងអារម្មណ៍ នូវបំណងប្រាថ្នាចេញទៅស្វែងរកផ្លូវរំដោះប្រទេសជាតិនិងនាំឯករាជ្យជូនប្រជាជន។ លោក ប្រធានបានប្តេជ្ញាចិត្តចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកមាគ៌ារំដោះប្រទេសជាតិ ដណ្តើមឯករាជ្យ សេរីភាពនិងសុភមង្គលជូនប្រជាជន។ សាស្ត្រាចារ្យរង បណ្ឌិត Ly Viet Quang នាយកវិទ្យាស្ថានហូជីមីញនិងមគ្គុទេសបក្ស បានឲ្យដឹងថា ដោយ សារបានជ្រួតជ្រាបនូវទ្រឹស្តីរបស់លេនីនស្តីពីបញ្ហាជាតិនិងអាណានិគម បានធ្វើឲ្យ លោកប្រធានហូជីមិញបំផុសគោលគំនិតអំពីមាគ៌ាបដ្តិវត្តន៍អធន ឈានទៅរក ឯករាជ្យភាពជាតិនិងសង្គមនិយមនៅវៀតណាម។ “មុនពេលលោកអ៊ំហូបានអានទ្រឹស្តីរបស់លេនីននោះ លោកតែងតែមានកង្វល់ក្នុង ចិត្ត។ លោកមិនទាន់បានកំណត់ច្បាស់ទេថា តើមាគ៌ាដែលប្រជាជនវៀតណាមដើរ នោះ គឺជាមាគ៌ាណា។ ហើយនៅពេលអានទ្រឹស្តីរបស់លេនីន លោកបានដឹងថា នេះ ជាអ្វីដែលលោកកំពុងស្វែងរកជាយូរមកហើយ។ ដោយសារតែទ្រឹស្តីនេះបានបង្ហាញថា មាគ៌ាដែលប្រជាជាតិវៀតណាមនឹងដើរតាមនោះគឺមាគ៌ារំដោះប្រទេសជាតិ ផ្សារ ភ្ជាប់ជាមួយការរំដោះវណ្ណៈនិងការរំដោះមនុស្ស អនុវត្តន៍ឯករាជ្យជាតិនិងសង្គម និយម”។
ចាប់ពីថ្ងៃទី២៥-៣០ ខែធ្នូ ឆ្នាំ១៩២០ យុវជន Nguyen Ai Quoc (ឈ្មោះរបស់លោកប្រធានហូជីមិញក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍នៅបារាំង) បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៨នៃគណៈបក្សសង្គមបារាំង ក្នុងនាមជាអ្នកតំណាងឥណ្ឌូចិន។ (រូបថតឯកសារ) |
ឆ្នាំ ១៩៤១ ជាឆ្នាំដែលលោកប្រធានហូជីមិញបញ្ចប់ដំណើរ ៣០ ឆ្នាំស្វែងរកគោល មាគ៌ាជួយសង្គ្រោះប្រទេសជាតិ ហើយលោកប្រធានហូជីមិញបានបំពេញបេសកកម្ម របស់ខ្លួនជាអ្នកត្រួសត្រាយផ្លូវ ដឹកនាំ ដាស់ស្មារតីរបស់មហាជននិងសាមគ្គីអ្នកទាំង អស់តស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ។ នៅពេលកាលានុវត្តភាពមកដល់ លោកបាន ដឹកនាំបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ ដែលជាព្រឹត្តិការណ៍មួយដែលផ្លាស់ប្តូរ ជោគវាសនារបស់ប្រជាជាតិទាំងមូល និងផ្លាស់ប្តូរជោគវាសនាប្រជាជនវៀតណាម ទាំងមូល។ ក្នុងប៉ុន្មានថ្ងៃដំបូងដែលទើបដណ្តើមឯករាជ្យភាពមក លោកប្រធាន ហូជីមិញបានសម្តែងនូវទស្សនៈយ៉ាងខ្ជាប់ខ្ជួនមួយថា រដ្ឋាភិបាលត្រូវតែគិតគូរដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ លោកបញ្ជាក់លើប្រការ ៤ យ៉ាងដែលត្រូវធ្វើភ្លាម នោះគឺ ធ្វើយ៉ាងម៉េចឲ្យប្រជាជនមានម្ហូបអាហារ មានសំលៀកបំពាក់ មានកន្លែងស្នាក់ នៅ និងទទួលបានការអប់រំ។ សាស្ត្រាចារ្យរងបណ្ឌិត Chu Duc Tinh អតីតប្រធានសារ មន្ទីរហូជីមិញបានឲ្យដឹងថា៖
“លោកអ៊ំហូបានពន្យល់យ៉ាងសាមញ្ញថា បើគ្មានប្រជាជន រដ្ឋាភិបាលក៏គ្មានកម្លាំង ពលំទេ បើគ្មានរដ្ឋាភិបាល ប្រជាជនក៏គ្មានអ្នកណាដឹកនាំដែរ។ ហេតុដូច្នេះ យើងត្រូវ ពឹងផ្អែកលើប្រជាជន។ លោកអ៊ំហូបានប្រៀនប្រដៅកម្មាភិបាល តាំងពីពេលបង្កើត គោលនយោបាយ ហើយក្នុងដំណើរការដឹកនាំអនុវត្តន៍ គឺត្រូវយកបាវចនាថា “អ្វីៗ មានផលប្រយោជន៍សម្រាប់ប្រជាជនយើងត្រូវធ្វើឱ្យអស់ពីសមត្ថភាព អ្វីៗដែលបង្ក គ្រោះថ្នាក់ដល់ប្រជាជន យើងត្រូវតែជៀសឲ្យផុត” ពីព្រោះ នៅទីបំផុតប្រជាជន ជឿជាក់លើភាពជាអ្នកដឹកនាំ តាមរយៈការដែលប្រជាជននឹងទទួលបានផលយ៉ាង ដូចម្ត៉េចពីការដឹកនាំនោះ”។
នៅពេលដែល ភាគខាងជើងវៀតណាម ឈានចូលដំណាក់កាលកសាងសង្គម និយមក្លាយជាសមរភូមិក្រោយធំមួយរបស់សមរភូមិមុខភាគខាងត្បូង ក្នុងការតស៊ូ ប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះប្រទេសជាតិ លោកប្រធានហូជីមិញបាន បញ្ជាក់ថា៖ ថែទាំជីវភាពនិងសេចក្តីសុខរបស់ប្រជាជនជាគោលដៅសំខាន់នៃសង្គម និយមដែលបក្សនិងរដ្ឋវៀតណាមកំពុងឆ្ពោះទៅ។ យោងតាមលោកប្រធានថា សង្គម និយមតែងតែលើកកម្ពស់នូវសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន ដែលដំបូងបង្អស់គឺ ផ្តោតលើវណ្ណៈកម្មករ។ សាស្រ្តាចារ្យបណ្ឌិត Mach Quang Thang សាស្ត្រាចារ្យជាន់ ខ្ពស់នៅវិទ្យាស្ថានប្រវត្តិសាស្រ្តបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញបាន វិភាគថា៖ “លោកប្រធាន ហូជីមិញមានទស្សនៈថា សង្គមនិយមជាសង្គមមួយ ដែលក្នុងនោះគ្មាន មនុស្សជិះជាន់មនុស្សទេ។ សង្គមនិយមធ្វើឱ្យមនុស្សគ្រប់គ្នា មានជីវភាពធូរធារ មានសេរីភាពមានសេចក្តីសុខសប្បាយរីករាយ។ មានន័យថា មានទាំងជីវភាពសម្ភារៈ និងជីវភាពខាងស្មារតីដ៏សម្បូរបែប។ សង្គមនិយមយោងទៅតាមទស្សនៈរបស់លោក ប្រធានហូជីមិញគឺជាសង្គមដែលដោយប្រជាជននិងជនរួមជាតិគ្រប់ទិសទីធ្វើជាម្ចាស់”។
ដើម្បីបំពេញនូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ ទ្រឹស្តីកសាងប្រទេសជាតិ នាសម័យអន្តរកាលឈានឡើងសង្គមនិយម ឆ្នាំ ១៩៩១ របស់បក្ស បានបញ្ជាក់ថា បក្សនិងប្រជាជនទាំងមូល បន្តប្រកាន់ខ្ជាប់នូវមាគ៌ាឯករាជ្យជាតិនិងសង្គមនិយម។ កម្មវិធីនយោបាយស្តីពីការកសាងប្រទេសជាតិក្នុងដំណាក់កាលអន្តរកាលឈានឡើងសង្គម និយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១១) គឺជាសតិអារម្មណ៍ទ្រឹស្តីដែល និងជា “ត្រីវិស័យ” របស់បក្សដើម្បីដឹកនាំប្រទេសជាតិទាំងមូល ឱ្យបន្តរឹងមាំនិងជំរុញកិច្ចការ ផ្លាស់ប្តូរថ្មី ដើម្បីគោលដៅ “ប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិប តេយ្យ យុត្តិធម៌និងអរិយធម៌”។ ដោយសង្កត់ធ្ងន់ទៅលើគោលដៅ “ប្រជាជន មានបាន” សាស្ត្រាចារ្យរងបណ្ឌិត Bui Dinh Phong នៃបណ្ឌិត្យសភានយោបាយជាតិ ហូជីមិញបានសម្តែងថា មាគ៌ាដែលត្រូវបក្សជ្រើសរើស ដំបូងបង្អស់ត្រូវតែនាំមក ជូនប្រជាជនទាំងអស់ជីវភាពកាន់តែប្រសើរជាង៖ “យើងកសាងសង្គមនិយម បុព្វហេតុនោះជាកម្មសិទ្ធិរបស់ប្រជាជន ដោយសារ ប្រជាជននិងដើម្បីប្រជាជន។ អាចនិយាយបានថាជាសមិទ្ធិផលដ៏សន្ធឹកសន្ធាប់ មួយដែរ។ ជាការពិត ក៏អាចមានផ្នែកខាងនេះ ខាងនោះ យើងមិនបានសម្រេចដូច ដែលយើងចង់បានទេ ពីព្រោះយើងស្ថិតក្នុងដំណាក់កាលអន្តរកាល។ យ៉ាងណាមិញ ដំណាក់កាលអន្តរកាលឈានឡើងសង្គមនិយម គឺជាការរួមបញ្ចូលទាំងលក្ខណៈ ចាស់និងលក្ខណៈថ្មី រវាងលក្ខណៈល្អនិងអាក្រក់ ហើយរយៈពេលអន្តរកាលនេះគឺជា ការតស៊ូយូរអង្វែងនិងពោរពេញទៅដោយការលំបាក។ នៅចុងបញ្ចប់យើងត្រូវឆ្ពោះទៅ គោលដៅវឌ្ឍនភាពដើម្បីឈ្នះលើអំពើអាក្រក់និងហួសសម័យ”។
ឈានឡើងសង្គមនិយមគឺជាជម្រើសត្រឹមត្រូវរបស់លោកប្រធានហូជីមិញនិងបក្សកុម្មុយនិស្តវៀត ណាម ស្របតាមនិន្នាការអភិវឌ្ឍន៍នៃប្រវត្តិសាស្ត្រ។ គោលដៅនិង ជម្រើសរបស់លោកប្រធានហូជីមិញក៏ជាសេចក្តីប្រាថ្នារបស់ប្រជាជនទាំងមូលផងដែរ។ ដូច្នេះហើយ តើគោលមាគ៌ាមួយណាដែលនាំឱ្យប្រជាជនក្លាយជាអ្នកមាននិងមាន ជីវភាពកាន់តែប្រសើរឡើងនោះ នឹងជាសង្គមអភិវឌ្ឍន៍ពិតប្រាកដសម្រាប់ប្រជាជន៕