លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកផ្តល់​សេចក្តីក្លៀវក្លាដល់យុវជនជំនាន់ក្រោយ

(VOVWORLD) - កាលនៅរស់ អគ្គលេខាបក្សលោក Nguyen Phu Trong តែងតែផ្តល់មនោសញ្ជេតនា ការយកចិត្តទុកដាក់ពិសេស សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នា ទៅលើយុវជនជំនាន់ក្រោយ។ លោកអគ្គលេខាបក្សតែងតែបញ្ជាក់ថា យុវជនគឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ ហើយលោកអគ្គលេខាបក្សក៏តែងតែឆ្លៀតពេលជួបសំណេះសំណាល និងលើកទឹកចិត្ត យុវជនឆ្នើមក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេ។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកផ្តល់​សេចក្តីក្លៀវក្លាដល់យុវជនជំនាន់ក្រោយ - ảnh 1យុវជន Pham Duc Anh បានចូលជួប និងរាយការណ៍ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីសមិទ្ធិផលដែលខ្លួនទទួលបានមេដាយមាសលើកទី ២ នៅព្រឹត្តិការណ៍អូឡាំពិកគីមីអន្តរជាតិ ឆ្នាំ ២០១៨ (រូបថត៖ VTV)

ក្តីសង្ឃឹមយកឈ្នះលើការប្រឡងអន្តរជាតិតាំងពីនៅក្មេងរបស់យុវជន Pham Duc Anh បានក្លាយជាការពិត នៅពេលដែលយុវជនរូបនេះបានឈ្នះមេដាយមាសទីពីរ នៅឯព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិឆ្នាំ ២០១៨។ ឆ្នាំនោះ Duc Anh មានអាយុ ១៨ ឆ្នាំ។ ជាមួយនឹងស្នាដៃនេះ យុវជន Duc Anh បានជួបនិងរាយការណ៍ស្នាដៃជូនលោកអគ្គលេខាបក្ស Nguyen Phu Trong។ យុវជន Pham Duc Anh ដែលបច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានរំឭកថា៖ “គ្រាដែលខ្ញុំបានចាប់ដៃលោកអគ្គលេខាបក្សគឺមានអារម្មណ៍កក់ក្តៅខ្លាំងណាស់។ លោកនិយាយមួយឃ្លា ជាប្រយោគដែលខ្ញុំចាំគ្រប់ពាក្យថា 'ប្រទេសរបស់យើងមិនដែលមានទ្រព្យសម្បត្តិ សក្ដានុពល ឋានៈ  និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ”។ ពាក្យមួយឃ្លានេះបានជំរុញឲ្យមានមោទនភាព និងសេចក្តីប្រាថ្នាក្នុងខ្លួនយើង”។

ទោះបីជាទទួលបានឱកាសជាច្រើនទៅសិក្សានៅបរទេសក៏ដោយ ក៏ Duc Anh បានសម្រេចចិត្តស្នាក់នៅប្រទេសវៀតណាម ហើយកំពុងត្រៀមប្រឡងជាវេជ្ជបណ្ឌិតអន្តេវាសិកបន្ទាប់ពីបានសិក្សារយៈពេល ៦ ឆ្នាំនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។

ក្នុងពេលជាមួយគ្នានោះ សម្រាប់ប្អូន Nguyen An Huy សុន្ទរកថាដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅមហាសន្និបាតសម្ព័ន្ធយុវជនជាតិលើកទី ១២ (ឆ្នាំ ២០២២)  បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបប្អូនផ្ទាល់  និងគណៈប្រតិភូដែលចូលរួម។ មានកិត្តិយស ដែលជាអ្នកតំណាងឱ្យកុមារក្នុងការថ្លែងមតិនៅមហាសន្និបាតនៅឆ្នាំនោះ Nguyen An Huy ដែលបច្ចុប្បន្នជាសិស្សនៅវិទ្យាល័យ Nguyen Thi Minh Khai នៃទីក្រុងហាណូយ បានចែករំលែកថា៖ “លោកអគ្គលេខាបក្សធ្លាប់ជានិស្សិតនៅមហាវិទ្យាល័យអក្សរសាស្ត្រ ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ខ្ញុំគិតថាលោកអគ្គលេខាបក្សបានបំផុសគំនិតដល់រូបខ្ញុំច្រើន។ លោកជឿជាក់ថា ការរៀនសូត្រគឺជាកិច្ចការអស់មួយជីវិត ហើយរូបខ្ញុំក៏គិតថា យុវជនដែលមានកម្លាំង មានយុវវ័យ និងភាពក្លៀវក្លា ត្រូវតែអាចធ្វើបានទាំងអស់។ គ្រាន់តែហាត់ពត់លត់ដំ  អ្នកនឹងទទួលបានសមិទ្ធផលដ៏សក្តិសមក្នុងជីវិតជាពុំខាន”។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកផ្តល់​សេចក្តីក្លៀវក្លាដល់យុវជនជំនាន់ក្រោយ - ảnh 2ការណ៍ជូនមហាសន្និបាតសម្ព័ន្ធយុវជនជាតិលើកទី១២ (រូបថត៖ VTV)

ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (២៦ មីនា ១៩៣១-២៦ មីនា ២០២១) និងទទួលគ្រឿងឥសស្សិរយសហូជីមិញ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) លោកអគ្គលេខាបក្ស Nguyen Phu Trong បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ “បើយុវជនរឹងមាំ ប្រជាជាតិទើបខ្លាំងមាំមួន” និងសង្កត់ធ្ងន់ថា៖ “យុវជនជាកម្លាំងស្នូលរបស់ប្រទេសជាតិ ជាម្ចាស់អនាគរបស់ប្រទេសជាតិ និងជាកម្លាំងឈានមុខក្នុងការកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ជាកត្តាមួយក្នុងចំណោមកត្តាកំណត់ជោគជ័យ ឬបរាជ័យនៃបុព្វហេតុផ្លាស់ប្តូរថ្មី និងការកសាងសង្គមនិយម”។

យោងតាមលោកអគ្គលេខាបក្ស ការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍យុវជន គឺជាគោលដៅផង និងជាកម្លាំងចលករផង ដើម្បីធានាបាននូវស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ នាពេលនោះ លោកអគ្គលេខាបក្សបានស្នើដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាព អង្គភាពមហាជន និងសហជីព បន្តយកចិត្តទុកដាក់គាំទ្រ បង្កលក្ខណៈងាយស្រួល និងមានយន្តការអំណោយផលដើម្បីឲ្យអង្គការសម្ព័ន្ធយុវជននិងសមាជិកយុវជនបន្តការងារពង្រឹង និងពង្រីកអង្គការយុវជន  កសាងជួរកម្មាភិបាលវ័យក្មេង ដែលមានភាពស្វាហាប់ក្លៀវក្លា ក្លាហាន និងជាគំរូ។

មនោសញ្ជេតនា និងការយកចិត្តទុកដាក់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះយុវជនវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ យុវជនជាច្រើនរូបបានសម្តែងការប្ដេជ្ញាចិត្តខិតខំអនុវត្តតាមការណែនាំរបស់លោកអគ្គលេខាបក្ស។

“ជីវិតនិងបុគ្គលកលក្ខណៈរបស់លោកអគ្គលេខាបក្ស គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់យុវជន និងនិស្សិត។ សូម្បីតែនៅក្នុងបន្ទប់ពេទ្យក៏ដោយ លោកនៅតែមានតុធ្វើការ ហើយនៅតែដោះស្រាយការងារ។ ខ្ញុំរំជួលចិត្តខ្លាំងណាស់នៅពេលលោកអគ្គលេខាបក្សទទួលមរណភាព។ កាលនៅរស់ លោកអគ្គលេខាបក្សធ្លាប់បានណែនាំឲ្យយុវជនវៀតណាមឱ្យខិតខំសិក្សា ធ្វើការ និងបណ្តុះបណ្តាលឱ្យកាន់តែរីកធំធាត់ មានប្រាថ្នា មានមហិច្ឆតា និងគំនិតភ្លឺស្វាង។ នោះក៏នឹងជាប្រការ ដែលយើងជាសិស្សវ័យក្មេងនៅខេត្ត Dong Nai បានរក្សាទុកក្នុងដួងចិត្តរបស់យើងដោយចាត់ទុកថាជាត្រីវិស័យ និងការលើកទឹកចិត្តក្នុងដំណើរការបណ្តុះបណ្តាល និងធំដឹងក្តី”។

“យុវជនជំនាន់ក្រោយយើងនឹងចងចាំយ៉ាងជ្រាលជ្រៅ នូវការរួមវិភាគទានដ៏ធំធេងដែលលោកអគ្គលេខាបក្សបានធ្វើចំពោះប្រទេសជាតិនិងប្រជាជន។ យើងនឹងចងចាំជានិច្ចនូវអ្វីដែលលោកបានទូន្មានដល់យុវជនជំនាន់ក្រោយត្រូវខិតខំសិក្សារៀនសូត្រ និងដុសខាត់សីលធម៌ជានិច្ច ដើម្បីនៅពេលក្រោយអាចចូលរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែសម្បូររុងរឿង”។

“ឆ្នាំថ្មីមួយគឺបានចាប់ផ្តើមពីនិទាឃរដូវ។ ជីវិតមនុស្សវ័យក្មេងចាប់ផ្តើមពីយុវវ័យ។ យុវជនគឺជានិទាឃរដូវនៃសង្គម” ពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ និងការបណ្តាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជូនចំពោះយុវជនជំនាន់ក្រោយរបស់វៀតណាមកំពុងផ្តល់កម្លាំងចលករដល់ប់ពួកគេ ក្នុងដំណើរការកសាងប្រទេសជាតិកាន់តែរីកចម្រើននិងសម្បូរធូធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ