ល្បិចកលមួយទៀតដែលបំផ្លើសការពិតអំពីស្ថានការណ៍ប្រជាធិបតេយ្យនៅវៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមិថុនាកន្លងមកនេះ អង្គការ Freedom House បានប្រើប្រាស់ឡើងវិញនូវល្បិចចាស់មួយ ដោយបានចេញផ្សាយនូវអ្វីដែលគេហៅថា "របាយការណ៍ស្តីពីការការពារលទ្ធិប្រជាធិបតេយ្យពេលរស់នៅនិរទេស" ជាមួយនឹងព័ត៌មានប្រឌិតនិងព័ត៌មានខុសឆ្គងជាច្រើន អំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសវៀតណាម។ បន្ទាប់នោះមួយរំពេច សារព័ត៌មានបរទេសមួយចំនួនដែលមានគំនិតអរិភាព ឬទស្សនៈខ្វះសុឆន្ទៈចំពោះវៀតណាម និងបណ្តាញសារព័ត៌មានដែលដំណើរការដោយមុខសញ្ញាប្រកិរិយា មុខសញ្ញាប្រឆាំង និងជនឆ្លៀតឱកាសនយោបាយបានកេងប្រវ័ញ្ច និងផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារមិនពិតខាងលើ ដើម្បីបំផ្លើសការពិត ប្រតិបត្តិការសកម្មភាពប្រឆាំងនឹងបក្ស រដ្ឋវៀតណាម។

ល្បិចកលមួយទៀតដែលបំផ្លើសការពិតអំពីស្ថានការណ៍ប្រជាធិបតេយ្យនៅវៀតណាម - ảnh 1គោលនយោបាយអភិវឌ្ឍន៍មនុស្សរបស់វៀតណាមតាំងពីមុនមក បានអនុវត្តន៍ដោយព្រមៗគ្នា និងទូលំទូលាយ ចាប់ពីការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ រហូតដល់ការអប់រំ ការថែទាំសុខភា ។ល។  (រូបថត៖ និស្សិតនៃសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញក្នុងម៉ោងពិសោធន៍វិទ្យាសាស្ត្រ (ប្រភព៖ tapchicongsan.org.vn)

Freedom House គឺជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ បើតាមទ្រឹស្តី សកម្មភាពរបស់ Freedom House គឺដើម្បីគាំទ្រ វឌ្ឍនភាពនិងលើកកម្ពស់ ពង្រីកសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំ អង្គការនេះបានតាក់តែង និងប្រកាសរបាយការណ៍ដូចជា៖ របាយការណ៍អំពីសេរីភាពលើពិភពលោក, របាយការណ៍ស្តីពីសេរីភាពលើបណ្តាញ, របាយការណ៍ស្តីពីសេរីភាពនិងការផ្សព្វផ្សាយជាដើម។ ថ្វីត្បិតដូច្នេះក៏ដោយ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ព័ត៌មានត្រូវបានអង្គការនាំចេញដែលពាក់ព័ន្ធជាមួយប្រទេសជាច្រើន ក្នុងនោះមានវៀតណាមគឺបំភាន់ការពិត និងមានលក្ខណៈអវិជ្ជមានលើនយោបាយ។

អង្គការនេះបន្តចាត់ថ្នាក់វៀតណាមក្នុងក្រុមប្រទេសដែលគ្មានសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់របស់ Freedom House មិនយោងតាមឯកសារផ្លូវការ ហើយក៏មិនយោងតាមស្ថានភាពនៃជីវភាពជាក់ស្តែងរបស់ប្រជាជនវៀតណាមនោះទេ។ ផ្ទុយទៅវិញ អង្គការនេះ បានចាប់ដៃជាមួយនឹងមុខសញ្ញាប្រតិកិរិយា, មុខសញ្ញាប្រឆាំង, ពួកឱកាសនយោបាយដែលជាជនវៀតណាមក្នុងប្រទេស និងក្រៅប្រទេស រួមទាំងបុគ្គល និងអង្គការបរទេសដែលមានការរើសអើងប្រឆាំងនឹងវៀតណាម ដើម្បីធ្វើបទសម្ភាសន៍ ប្រមូលព័ត៌មាន ដោយមូលបង្កាច់បង្ខូចវៀតណាមថា រំលោភបំពានលើសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ សកម្មភាពរបស់ Freedom House បង្ហាញយ៉ាងច្បាស់ពីការរើសអើង និងអរិភាពចំពោះវៀតណាម។ អង្គការនេះតែងតែប្រដូចនិងសន្មត់ថា ក្នុងរបបនយោបាយឯកបក្ស គឺគ្មានសេរីភាព គ្មានប្រជាធិបតេយ្យ គ្មានសិទ្ធិមនុស្ស។ មិនត្រឹមតែវៀតណាមនោះទេ ប្រទេសជាច្រើនទៀតក៏ត្រូវបានអង្គការ Freedom House ចោទប្រកាន់ផងដែរ។

ល្បិចកលមួយទៀតដែលបំផ្លើសការពិតអំពីស្ថានការណ៍ប្រជាធិបតេយ្យនៅវៀតណាម - ảnh 2ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម Yerlan Baizhanov (រូបថត៖ Phan Suong)

គោលដៅរបស់អង្គការនេះគឺតាមរយៈយីហោនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីវាយប្រហារ និងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងៗទៀត។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ VTV លោក Yerlan Baizhanov ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាមបានវាយតម្លៃថា៖ “មានអង្គការសិទ្ធិមនុស្សមួយចំនួនដែលមានគំនិតរឹងទទីង និងមានតែម្ខាងប៉ុណ្ណោះ។ ពួកគេត្រូវបានគ្របដណ្ដប់ដោយមហិច្ឆតានយោបាយ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះភាពខុសគ្នានៅក្នុងកាលៈទេសៈប្រវត្តិសាស្ត្រ និងវប្បធម៌។ នៅពេលធ្វើរបាយការណ៍ ពួកគេតែងតែទទួលឥទ្ធិពលពីនយោបាយ និងការរើសអើង។ យើងរស់នៅ និងធ្វើការមិនមែនដើម្បីផ្គាប់ចិត្តអង្គការដូចជា Freedom House នោះទេ ប៉ុន្តែរដ្ឋវៀតណាមធ្វើការដើម្បីប្រជាជនមានជីវភាពប្រសើរជាង។ នោះជាប្រការសំខាន់បំផុត”។

ត្រូវតែបញ្ជាក់យ៉ាងច្បាស់ថា បក្សនិងរដ្ឋវៀតណាមតែងតែគោរព ការពារ និងធានាសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន។ រដ្ឋសភាវៀតណាមក្នុងសម័យប្រជុំដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ កំពុងពិភាក្សាលើការប្រកាសឱ្យអនុវត្តន៍ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយមយ៉ាងទូលំទូលាយ ដោយពាក្យស្លោក “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល ប្រជាជនទទួលផល” តាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដោយបន្តការបញ្ជាក់អំពីសិទ្ធិរបស់ប្រជាជនក្នុងការធ្វើជាម្ចាស់ សិទ្ធិមនុស្ស  សិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយឈរលើមូលដ្ឋាននោះ រួមចំណែកក្នុងការកសាង និងសុក្រិតនូវនីតិរដ្ឋសង្គមនិយមវៀតណាម គឺ របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

មកដល់បច្ចុប្បន្ននេះ គោលនយោបាយអភិវឌ្ឍន៍មនុស្សរបស់វៀតណាមត្រូវបានអនុវត្តព្រមៗគ្នា និងទូលំទូលាយ ចាប់ពីការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ រហូតដល់ការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍការងារ។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងសង្គម ក្នុងការបន្តទទួលផល និងអនុវត្តន៍សិទ្ធិនយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ និងសង្គមប្រកបដោយគុណភាព ទូលំទូលាយ ស៊ីជម្រៅ មានគុណភាព ជាក់ស្តែងនិងមានប្រសិទ្ធភាពជាង។ មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ប្រទេសទាំងអស់ក្នុងពិភពលោក ប្រសិនបើ ចង់វាយតម្លៃលើសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺប្រាកដជាត្រូវពឹងផ្អែកលើមតិរបស់ប្រជាជនភាគច្រើននៃប្រទេសនោះ។ ការដែលបុគ្គលនិងអង្គការមួយចំនួនដូចជា Freedom House មិនស្ថិតនៅក្នុងប្រទេសវៀតណាម ហើយមិនទទួលស្គាល់តាមរយៈការស្ទាបស្ទង់បរានុម័ត ប៉ុន្តែតែងតែធ្វើការវាយតម្លៃនិងវិនិច្ឆ័យអំពីប្រទេសវៀតណាមដោយពណ៌ប្រផេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទាំងនោះជាល្បិចកលមូលបង្កាច់ ដូច្នេះព័ត៌មានដែលពួកគេផ្តល់គឺគ្មានទំនុកចិត្តគ្រប់គ្រាន់នោះឡើយ។

ជាក់ស្តែង វៀតណាមបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ២០ ដែលមានអត្រាប្រើប្រាស់អ៊ីនធឺណេតខ្ពស់បំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់ប្រហែល ៧០លាននាក់ (ស្មើនឹងជិត ៧០% នៃចំនួនប្រជាជន)។ ដូច្នេះហើយ ការចោទប្រកាន់របស់ Freedom House ថា វៀតណាមគ្មានសេរីភាព ហើយថា រដ្ឋាភិបាលកំពុងធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត “ការបង្ក្រាបអន្តរព្រំដែន” ច្បាស់ណាស់ថា ជាពាក្យសំអាងមិនសមហេតុផល និងជាការមូលបង្កាច់យ៉ាងងងើល។ ច្បាស់លាស់ថា អង្គការ Freedom House និងគូប្រជែងរបស់ខ្លួនបានសំដែង "ល្ខោនប្រជាធិបតេយ្យ" មិនទំនង ក្នុងគោលបំណងវាយប្រហារលើវៀតណាម។ សកម្មភាពរបស់ Freedom House កាន់តែបង្ហាញភាពមិនស្របច្បាប់របស់ពួកគេ ដោយទាញយកផលប្រយោជន៍ពីឈ្មោះនៃការលើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ នេះជាសកម្មភាពឆ្លៀតយកប្រយោជន៍ពីលទ្ធិប្រជាធិបតេយ្យ រំលោភលើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងរំលោភសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនវៀតណាមដោយផ្ទាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ