វៀតណាមកសាងខឿនសាព័ត៌មានសមស្របនឹងការអភិវឌ្ឍន៍

(VOVworld)-នៅក្នុងសន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្ត
វៀតណាមនីតិកាលទី១១ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គំរោងផែនការ
អភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មានដល់ឆ្នាំ២០២៥ ត្រូវបានយកមកពិភាគ្សា។

វៀតណាមកសាងខឿនសាព័ត៌មានសមស្របនឹងការអភិវឌ្ឍន៍  - ảnh 1
ទិដ្ឋភាពនៃពិធីបើកសន្និបាតមជ្ឈឹមលើកទី១០

        ក្នុងបទថ្លែងសន្ទរកថាប្រារព្វសន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈឹម
បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១ លោកអគ្គលេខា Nguyen Phu Trong
បានឲ្យដឹងថា៖ សន្និបាតលើកនេះ  បានផ្តោតសំខាន់ទៅលើការផ្តល់មតិចំពោះ
បញ្ហានីមួយៗ ជាពិសេសគឺការលើកកំពស់គុណភាព កែទម្រង់ស្ថាប័នសាម៉ី និង
បង្កើនការងារគ្រប់គ្រងសាព័ត៌មានក្នុងស្ថានភាពថ្មី។ ប្រការនេះ បាន ដើមចេញ
អត្ថន័យជាពិសេសរបស់សាព័ត៌មានបដិវត្តក្នុងបុព្វហេតុកសាង និងការពារមាតុ
ប្រទេសនាដំណាក់កាលថ្មី។

        សារព័ត៌មានវៀតណាមមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

  តាមតួរលេខដែលបាននំាចេញនៅសន្និសីទសារព័ត៌មានទូទាំងប្រទេសជាថ្មីៗ
នេះថា នាបច្ចុប្បន្ន នៅទូទាំងប្រទេសវៀតណាមមានស្ថាប័នបោះពុម្ភកាសែតនិង
ទស្សនាវដ្តីចំនួន ៨៤៥កន្លែង ទីភ្នាក់ងាសារព័ត៌មានជាតិ១ ការសែតនិងទស្សាវដ្តី អេឡិកត្រូនិកចំនួន៩៨ និងវិទ្យុសម្លេងទូរទស្សន៍ចំនួន៦៧។ ស្តីពីបញ្ហានេះ
សាស្រ្តាចារ្យរងបណ្ឌិតនិងជាប្រធានផ្នែកសារព័ត៌មាននៃសាលាសភាបណ្ឌិត
សារព័ត៌ មាននិងផ្សព្វផ្សាយវៀតណាមបានចាត់ទុកថា៖

        “ខណៈពេលដែល លើពិភពលោកការបោះពុម្ភការសែតមានការថយចុះ
ឬត្រូវរំសាយនោះ ស្ថាប័នបោះពុម្ភផ្សាយការសែតរបស់វៀតណាមមាន ការកើន
ឡើងជាលំដាប់។​ការកកើតឡើងនូវស្ថាប័នសារព័ត៌មានគឺសុទ្ធតែស្តែង ចេញ
ពីតម្រូវការជាក់ស្តែង”។

        លើកកំពស់គុណភាពនិងរៀបចំរចនាសម្ព័ន្ធសារព័ត៌មាន

        វាយតម្លៃអំពីស្ថានភាពជាក់ស្តែងនៃសកម្មភាពសារព័ត៌មានរបស់វៀតណាម
នាបច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វបផ្សាយវៀតណាម​លោក Nguyen Bac
Son បានចាត់ទុកថា នាពេលកន្លងទៅ ស្ថា​ប័នសាព័ត៌មានជាច្រើន មានការ ផ្លាស់
ប្តូរថ្មីឲ្យសមស្របនឹងយន្តការទីផ្សាតាមទិសដៅសង្គមនិយម។ សកម្មភាពរបស់
សារព័ត៌មាន បណ្តាញវែបសាយសង្គមបាននាំមកឲ្យប្រជាជនព័ត៌មានល្អដ៏សម្បូរ
បែប។ ប៉ុន្តែ សកម្មភាពរបស់បណ្តាស្ថាប័នសារព័ត៌មានក៏បានបង្ហាញនូវការខ្ជះ
ខ្ជាអំពីធនធាន មនុស្សនិងខ្វះអត្តសញ្ញាណដោយឡែករបស់ខ្លួន។ ដោយហេតុ
នេះ ការរៀបចំ ផែនការផ្នែកសារព័ត៌មានឡើងវិញនាបច្ចុប្បន្នគឺចាំបាច់ណាស់។
ក្នុងនាទី “ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ” នាខែមិថុនាឆ្នាំ២០១៤ រដ្ឋមន្ត្រី Nguyen Bac
Son បានអះអាងថា៖

        “រៀបចំផែនការមិនត្រឹមតែជាការពិនិត្យកាត់បន្ថយចំនួនសាព័ត៌មាននោះទេ សំខាន់គឺយើងត្រូវកសាងបានរបៀងគតិយុត្តិ គោលនយោបាយសារព័ត៌មានសម
ស្របអំពីបរិមាណ ជាពិសេសគឺលើក កំពស់គុណភាព”។

   វៀតណាមឆ្ពោះទៅខឿនសារព័ត៌មានឲ្យសមស្របស្ថានភាពជាក់ស្តែង

        ត្រូវកំណត់ច្បាស់សារៈសំខាន់របស់សារព័ត៌មានក្នុងកាលៈទេសៈធ្វើសមា
ហរណកម្ម និងការផ្ទុះព័ត៌មានដូចនាបច្ចុប្បន្ននេះ ដូច្នេះ នៅសន្និបាតមជ្ឈឹមលើក
ទី១០ នេះ បណ្តាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តបានពិនិត្យ និងពិភាគ្សាលើគំរោងផែនការអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មានដល់ឆ្នាំ២០២៥
សំដៅជំនះពុះ​ពារលើបញ្ហានៅសេសសល់ កំណត់ទិសដៅកសាងខឿនសារព័ត៌
មាន មានគុណ ភាព និងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេ
ខាបានលើក ច្បាស់ថា៖

        “ពេលដែលពិនិត្យទៅលើគំរោងការណ៍នេះយើងប្រមូលផ្តុំពិភាគ្សា បង្កើត
ការស្រុះចិត្តគំនិតខ្ពស់អំពីភាពចាំបាច់នៃការកសាង ផ្សព្វផ្សាយ និងលាតត្រដាង
អនុវត្តផែនការអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មានដល់ឆ្នាំ២០២៥។ ត្រូវយកចិត្ត
ទុកដាក់លើគ្រប់ជ្រុងជ្រោយដូចជា បរិមាណគុណភាព ខ្លឹមសារ ធនធានមនុស្ស សកម្មភាពសេដ្ឋកិច្ចរបស់ស្ថាប័នសារព័មាននានា ការដឹកនាំ គ្រប់គ្រង របស់
ក្រសួង ស្ថានប័នទាក់ទិននានាផងដែរ”។

        គំរោងផែនការអភិវឌ្ឍន៍សារព័ត៌មានដល់ឆ្នាំ២០២៥ និងសេច​ក្តីសម្រេច
ចិត្តនៃសន្និបាតលើកនេះ នឹងជាទិសដៅសារវ័ន្តនិងជាក់ស្តែងដើម្បីខឿន សារព័ត៌មានវៀតណាមបន្តការអភិវឌ្ឍន៍ឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ