វៀតណាមចូលរួមយ៉ាងសកម្មនិងម្ជាស់ការក្នុងASEM
VAN -  
(VOV WORLD) /  
(VOVWorld)_ ដោយប្រធានបទ ៖ “មិត្តភក្តិដើម្បីសន្តិភាព-ដៃគូដើម្បីភាពសម្បូ
រុងរឿង” សន្និសីទកំពូល អាស៊ី -អឺរ៉ូប លើកទី ៩ ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ៥ វិច្ឆិកា
នៅ ទីក្រុងវៀងច័ន្ទ (ឡាវ)។ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ បណ្ដាអ្នក
ប្រមុខរដ្ឋ រដ្ឋាភិបាលនៃប្រទេសជាសមាជិក ចំនួន៥០ បានអញ្ចើញចូលរួមសន្និសីទសំ
ខាន់នេះ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung (http://english.vietnamnet.vn) |
ប្រព្រឹត្តទៅ ក្នុងសភាពការណ៍ពិភពលោក កំពុងប្រឈមមុខនឹងការលំបាកសាក
ល្បងជា ច្រើន ពិសេសគឺវិបត្តិសេដ្ឋកិច្ចសកល នៅសន្និសីទ ASEM លើកទី ៩ នេះ
បណ្ដា ថ្នាក់ដឹកនាំបានប្រមូលផ្តុំពិភាក្សា អំពីការ ស្ដារសេដ្ឋកិច្ចឡើងវិញ ផ្ទេរប្តូររូប
សណ្ឋាន កំណើន …ជាដើម។ ក៏ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ ASEM ៩ នឹងបញ្ចូល
សមាជិកថ្មីចំនួន ៣ទៀតគឺ បងក្លាដែស ស្វីស និងន័រវេកផងដែរ។
ជាសមាជិកមួយ ក្នុងចំណោមសមាជិក ចំនួន២៦ បង្កើត ASEM ក្នុងរយះពេល១៦ឆ្នាំកន្លងទៅ វៀតណាមបានមានការរួមវិភាគទានសំខាន់ជាច្រើន លើសរសរសហ
ប្រតិបត្តិការទាំង៣ របស់ ASEM គឺ សន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ក្នុងនោះការរួមវិភាគទានលេចធ្លោបំផុតនិងត្រូវបានកត់សម្គាល់ក្នុងកំណាត់ផ្លូវអភិវឌ្ឍន៍ របស់ ASEM ជាការដែលវៀតណាមការ
រៀបចំសន្និសីទកំពូល ASEM លើកទី៥ ( ឆ្នាំ ២០០៤)ប្រកបដោយជោគជ័យ។ វៀតណាម
ក៏ជាម្ចាស់ផ្ទះរបស់សន្និសីទ ថ្នាក់រដ្ឋមន្ត្រីរបស់ ASEM ជាច្រើន។គិតដល់នាបច្ចុប្បន្ន វៀត
ណាមបានលើកឡើងនូវការផ្តើមគំនិតចំនួន១៦ និងជាសហរួមជាអ្នកនិពន្ធ នៃការផ្តើមគំ
និតថ្មីរាប់សិបទៀតស្ដីពី ការបង្កើនកិច្ចសហប្រតិបត្តិការASEM លើវិស័យ វប្បធ៌ម អប់រំ
សុខាភិបាល គមនាគមនិងដឹកជញ្ជូន និងសុខុមាលភាពសង្គម…ជាដើម។ នៅសន្និសីទ រដ្ឋមន្ត្រី ASEM អំពីពលករ និងការងារធ្វើ លើកទី៤ ដែលទើបនឹងបានប្រព្រឹត្តទៅ នៅទី
ក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី
Pham Thi Hai Chuyen បានចែករំឡែកថា៖
“ រដ្ឋាភិបាលវៀតណាមកំពុងអនុវត្ត គំរោងការណ៍ជាច្រើន ដើម្បី បង្កើតការងារធ្វើ
ក៏ដូចជា កម្មវិធីការងារធ្វើជាតិ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវះ សំរាប់យុវជន កម្មវិធីដោះ ស្រាយបញ្ហាការងារធ្វើ តភ្ជាប់ជាមួយការកាត់បន្ថយភាពក្រីក្រ…។ល។”
ក្នុងក្រខ័ណ្ឌសហប្រតិបត្តិការ ASEM វៀតណាម រួមជាមួយបណ្ដាសមាជិក បាន
អនុម័តលើ ឯកសារ និងសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន ដូចជា៖សេចក្ដីថ្លែងការណ៍
ទីក្រុងហាណូយស្ដីពី ទំនាក៉ទំនង ដៃគូសេដ្ឋកិច្ច ASEM យ់ាងជិតស្និទ្ធជាង និងសេចក្ដី
ថ្លែងការណ៍ ASEM ស្ដីពី ការសន្ទនារវាងបណ្ដាខឿនវប្បធ៌ម អរិយ្យធ៌ម…ជាដើម។ វេទិ
កា ASEM ដើរតួនាទីកាន់តែសំខាន់ចំពោះវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងដំណើការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ដៃគូទាំងលាយ ដែលវៀតណាមបានបង្កើត ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ និងដៃគូលើគ្រប់វិស័យ សុទ្ធតែជាសមាជិក ASEM។ ដូច្នេះ ការចូលរួមយ៉ាងសកម្ម និងម្ជាស់ការក្នុង ASEM មិនគ្រាន់តែ រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណះងាយស្រួល ដើម្បីវៀតណាមជំរុញ
និងធ្វើអោយជ្រាលជ្រៅថែមទៀតទំនាក់ទំនងទ្វេភាគិ ជាមួយបណ្ដាដៃគូនៅទ្វីបទាំងពីរ
ជួយឧបត្ថម្ភយ៉ាងសកម្ម ចំពោះការអនុវត្តគោលនយោបាយកិច្ចការបរទេស របស់បក្ស និងរដ្ឋវៀតណាម។ ផ្អែកទៅលើស្មារតីនោះ គណះប្រតិភូវៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ដែលចូលរួមសន្និសីទ ASEM ៩ លើកនេះ នៅឡាវ នឹងបន្ត
សម្ដែងច្បាស់នូវតួនាទីជាសមាជិកសកម្ម និងមានការទទួលខុខត្រូវ របស់វៀតណាម។ វៀតណាមនឹងបន្តខំប្រឹងប្រែង រួមជាមួយសមាជិកនានា លើកឡើងការផ្តួចផ្តើមគំនិតថ្មី សំដៅ មានការរួមវិភាគទានជាក់ស្ដែង ក្នុងជោគជ័យនៃសន្និសីទ លើកកំពស់តួនាទីរបស់
អាស៊ាន និងរួមចំណែក ជំរុញទំនាក់ទំនង ដៃគូ អាស៊ី -អឺរ៉ូប អភិវឌ្ឍន៍ដោយឥតឈប់ឈរ
រស់រវើកជាក់ស្ដែង និងមានប្រសិទ្ធភាពជាងទៀត៕
VAN
-VOV WORLD