វៀតណាម-ឆែក-Azerbaijan ពង្រឹងទំនាក់ទំនងដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍
(VOVworld)-សាធារណរដ្ឋឆែកនិងAzerbaijan ជាប្រទេសពីរមានទំនាក់ទំនងមិត្ត
ភាព ប្រពៃណីជាមួយវៀតណាម ។ មុននឹងប្រកាសឯករាជ្យនាថ្ងៃទី៣០សីហា
Azerbaijan ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង បង្កើតទំនាក់ទំនងការទូត ជាមួយវៀតណាមនាឆ្នាំ១៩៥០។ ជាច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀត ណាមជាមួយប្រទេសទាំងពីរនេះ ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង
បី ពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
|
តំណាងនៃស្ថាប័ននានារបស់ឆែករាក់ទាក់រួសរាយទទួលលោក
ប្រធានរដ្ឋវៀតណាម Truong Tan Sang (រូបថតៈ vov) |
នំាទំនាក់ទំនងវៀតណាម- ឆែកឡើងកំពស់ថ្មី
ដោយមានទីតាំងយុទ្ធសាស្ត្រនៅអឺរ៉ុបខាងកណ្តាល-កើត សាធារណរដ្ឋ
ឆែកនាបច្ចុប្បន្ន ជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងអង្គការអន្តរជាតិធំៗ
ជា ច្រើន។ ក្នុងគោលនយោបាយកិច្ចការបទេសរបស់ខ្លួន ឆែកយកចិត្តទុកដាក់
ដល់ការធ្វើតុល្យភាពទំនាក់ទំនងខាងកើត-លិច តាមរយៈការអភិវឌ្ឍន៍ទំនាក់
ទំនងជាមួយបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ក្នុងនោះអាទិភាពសម្រាប់ទំនាក់ទំនង
ជាមួយវៀតណាម។
នាច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម - ឆែកមានការអភិវឌ្ឍន៍យ៉ាង សកម្មលើគ្រប់វិស័យ។ ភាគីទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូជារឿយៗ និង គាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិការអន្តរជាតិ។ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាមជាមួយឆែកនាឆ្នាំ២០១៤ទទួលបានកំណើនខ្ពស់គឺ៣០០លាន
ដុល្លារអាមេរិក។ ឆ្នាំ២០១២ ឆេកបានប្រកាសយុទ្ធសាស្រ្តនាំចេញជាតិដំណាក់ កាល២០១២-២០២០ ក្នុងនោះ វៀតណាមជាប្រទេសតែមួយគត់មានឈ្មោះក្នុង បញ្ជីឈ្មោះទីផ្សារអាទិភាពចំនួន១២របស់ឆែក។រហូតមកដល់ពេលនេះ ឆែកមាន
គំរោងការវិនិយោគនៅវៀតណាមចំនួន៣៦គំរោង ដោយមានទុនចុះឈ្មោះឡើង
ដល់ ៦៤ លានដុល្លារអាមេរិក។ វិស័យវិនិយោគរបស់ឆែកគឺផ្តោតសំខាន់ទៅលើ
អចលនវត្ថុ សំភារឧករណ៍អគ្គិសនី ឬសំណងជាដើម។ ឆែកក៏បានចូលរួមការ ផ្តល់ជំនួយឥតសំណង់សម្រាប់គំរោងការសុខុមាលភាពសង្គមជាច្រើននៅវៀត
ណាមផងដែរ។ នាបច្ចុប្បន្ន រដ្ឋាភិបាលឆែក បានបន្តផ្តល់អាហារូបករណ៍ សម្រាប់ និស្សិតនិងសិក្ខាកាមវៀតណាម និងផ្លាស់ប្តូរពង្រាងអនុស្សារណៈយោយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍វៀតណាម ជាមួយក្រសួងអភិវឌ្ឍន៍តំបន់របស់ឆែក។
វៀតណាមពង្រីកទំនាក់ទំនងជាមួយ Azerbaijan
ចំពោះសាធារណរដ្ឋ Azerbaijanវិញ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ ពលរដ្ឋកាន់លិខិឆ្លងដែនការទូតនិង លិខិតឆ្លងដែនផ្លូវការ ដែលបានចុះហត្ថលេខានាខែតុលឆ្នាំ២០១០ និងពិធីការសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃ ប្រទេសទាំងពីរនាខែមេសាឆ្នាំ២០១០។ល។ភាគីទាំងពីរ ក៏បានផ្លាស់ប្តួរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ នឹងរួមសហការសកម្មភាពនៅអ.ស.ប និងបណ្តាវេទិការ អន្តរជាតិផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងវាងប្រទេសទាំងពីរទទួលបាន៤២២លានដុល្លារក្នុងឆ្នាំ២០១៤។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់លោក Truong Tan Sang ទៅកាន់សាធារណ
រដ្ឋឆែកនិង Azerbaijan លើកនេះ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងពីរនេះ។ ដំណើរ
ទស្សនកិច្ចនេះ ពិតប្រាកដជានឹងបើកចេញទំព័ថ្មី ក្នុងទំនាក់ទំនងសហប្រតិបត្តិ
ការមិត្តភាពរវាងវៀតណាម ជាមួយសាធារណរដ្ឋឆែកនិងAzerbaijan ថែមទៀត៕