វៀតណាមជានិច្ចកាលផ្ដល់អាទិភាពជ្រើសរើសយកការគោរពច្បាប់អន្តរជាតិស្ដីពីសមុទ្រខាងកើត
(VOVWORLD) - ចាប់តាំងពីដើមខែកក្កដា នាវាស្រាវជ្រាវខ្នាត់ធំមួយគ្រឿង របស់ចិន ដែលត្រូវបានអមដំណើរដោយនាវាប្រដាប់អាវុធនានា បានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដោយមិនស្របនឹងច្បាប់ឡើយ។
នាវាស្រាវជ្រាវខ្នាត់ធំមួយគ្រឿង របស់ចិន (រូបថត៖Weibo) |
ចំពោះការវិវឌ្ឍទាំងនេះ វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវរាល់ដំណោះស្រាយការទូត ដោយអំពាវនាវឱ្យចិនគោរពតាមច្បាប់អន្តរជាតិ រក្សាសណ្តាប់ធ្នាប់ សុខសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត រួមជាមួយសហគមន៍អន្តរជាតិឡើងសម្លេងប្រឆាំងជំទាស់នឹងរាល់ទង្វើខុសឆ្គងរបស់ចិន ព្រមទាំងផ្ដល់អាទិភាពជ្រើស រើសយកការគោរពច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពស្របច្បាប់របស់ខ្លួននៅលើសមុទ្រខាងកើត។
រហូតមកដល់បច្ចុប្បន្ននេះ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) គឺជាក្របខ័ណ្ឌគតិយុត្តិ សម្រាប់សកម្មភាពទាំងអស់នៅមហាសមុទ្រ និងដែនសមុទ្រ ដែលត្រូវបាន ទទួលស្គាល់ជាទូទៅនៅក្នុងពិភពលោក។ នៅដែនសមុទ្រខាងកើត ប្រទេសទាំងអស់ ដែលបានប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតរួមមាន ចិន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ គឺសុទ្ធតែបានចុះហត្ថលេខាលើអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ហើយថែមទាំងបានផ្តល់សច្ចាប័នលើអនុសញ្ញានេះផងដែរ។
រំលោភបំពានទាំងកម្រោលលើ UNCLOS ឆ្នាំ ១៩៨២
ដំបូងបង្អស់ គឺត្រូវអះអាងថាចិនគ្មាន"សិទ្ធិជាប្រវត្តិសាស្រ្ត" ចំពោះសមុទ្រខាងកើត និងខ្សែអណ្ដាតគោ ឬ ខ្សែបន្ទាត់ ៩ ត្រេ គូសដោយចិន គឺបានរំលោភបំពានទាំងកម្រោលលើ UNCLOS ឆ្នាំ ១៩៨២។ ការទាមទាអធិបតេយ្យភាពរបស់ចិន ដែលផ្អែកលើរបស់ដែលហៅថា បណ្ដាសិទ្ធិជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់បានចែងក្នុងច្បាប់សមុទ្រអន្តរជាតិឡើយ។ នាឆ្នាំ ២០១៦ រាល់សេចក្ដីប្រកាសអំពីអធិបតេយ្យភាពសុខច្បាប់របស់ចិន ដោយផ្នែកលើ ខ្សែបន្ទាត់ ៩ ត្រេ និងរាល់សិទ្ធិជាប្រវត្តិសាស្ត្រត្រូវបានច្រានចោលដោយតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ ទីក្រុងឡាអេ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនព្រមទទួលស្គាល់សេចក្តីសម្រេចនេះឡើយ ហើយថែមទាំងស្វែងរកវិធីប្រកាសអធិបតេយ្យភាពរបស់ខ្លួនតាមរយៈសកម្មភាពឯកតោភាគី ខុសច្បាប់ និងមានលក្ខណៈបង្ខិតបង្ខំ។
ករណីនៅតំបន់ថ្មប៉ប្រះទឹក Tu Chinh នាពេលថ្មីៗនេះ បានសរឲ្យឃើញនូវមហិច្ឆតារបស់ចិន។ តំបន់ថ្មប៉ប្រះទឹក Tu Chinh គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់វៀតណាម ហើយមាន ចម្ងាយតិចជាង ២០០ ម៉ាយពីឆ្នេរសមុទ្រវៀតណាម ហើយមានចម្ងាយ ៦០០ ម៉ាយពីឆ្នេរសមុទ្រចិន។ ទោះជាយ៉ាងណាក៏ដោយ ចិនបានផ្អែកលើខ្សែបន្ទាត់ ៩ ត្រេ ដើម្បីប្រកាសថា តំបន់ថ្មប៉ប្រះទឹក Tu Chinh គឺស្ថិនៅក្នុង EEZ របស់ខ្លួន។
លើសពីនេះទៅទៀត ចិនថែមទាំងបានដាក់ពង្រាយនាវាស្ទង់ប្រេង Haiyang-8 និងក្រុមនាវាយាមល្បាតប្រដាប់អាវុធជាច្រើននៅឆ្នេរសមុទ្រ សំដៅរាំងស្កាត់សកម្មភាពរុករកប្រែងរ៉ែរបស់វៀតណាម នៅក្នុងដែន អធិបតេយ្យភាពរបស់វៀតណាម។ នាឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ចិនក៏ធ្លាប់ចាប់បង្ខំឲ្យវៀតណាម ត្រូវបញ្ឈប់សកម្មភាពរុករកប្រេងនៅតំបន់នេះផងដែរ។
សកម្មភាពទាំងនេះរបស់ចិនត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ លោក James Borton អ្នកស្រាវជ្រាវ សមុទ្រខាងកើតនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រការទូត នៃសាកលវិទ្យាល័យ Tufts សហរដ្ឋអាមេរិកបានឥឲ្យដឹងថា៖ “ការដែលចិនបានបញ្ជូនក្រុមនាវា ស្ទង់ប្រេង Haiyang-8 ចូលជ្រៅ ទៅក្នុងដែនទឹករបស់វៀតណាម ដែលមានលក្ខណបង្ករឿងហេតុខាងគតិយុត្តិចំពោះអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់ ប្រទេសឆ្នេរសមុទ្រមួយ តាម បទប្បញ្ញត្តិនៃ UNCLOS ១៩៨២ ។គ្រោះថ្នាក់នៃសកម្មភាពនេះគឺថា ទោះបីជាវៀតណាមបានធ្វើអាជីវកម្មប្រេងនៅដែនអធិបតេយ្យភាពរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែចិននៅតែស្វែងរកវិធីប្រែក្លាយតំបន់គ្មានជម្លោះ ទៅជាតំបន់មានជម្លោះ ដោយបន្លំពណ៌សទៅជាខ្មៅ បង្កភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់”។
ប្រាជ្ញាចិត្តការអារ អធិបតេយ្យភាពដោយផ្លូវច្បាប់និងសន្តិភាព
ចំពោះមុខការរំលោភបំពានរបស់ចិន នៅតំបន់ថ្មប៉ប្រះទឹក Tu Chinh នោះ ក្នុងរយៈពេល ៣ ខែកន្លងទៅ វៀតណាមជានិច្ចកាលប្រើច្បាប់អន្តរជាតិជាពិសេសគឺ UNCLOS ឆ្នាំ ១៩៨២ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននៅសមុទ្រខាងកើត។ ស្មារតីគោរពច្បាប់អន្តរជាតិរបស់វៀតណាមក៏ត្រូវបានអះអាងដោយឥតងាករេដែរ តាមរយៈការដែលវៀតណាមបានខិតខំប្រឹងប្រែងដាក់បញ្ចូលគោលការណ៍នៃអនុសញ្ញានេះទៅក្នុងឯកសារនានារបស់អាស៊ាន ដូចជា៖ សេចក្ដីថ្លែងការណ៍រួម ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង (DOC) និង ក្រមប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ជាដើម។ លោក Pham Quang Vinh អតីតអនុរដ្ឋមន្រ្តីការបរទេសវៀតណាមបានមានប្រសាសន៍ថា៖ “ក្នុង យុគសម័យនេះ អ្វីៗដែលសំខាន់បំផុតគឺត្រូវធានានូវច្បាប់អន្តរជាតិ ដែលក្នុងនោះមាន UNCLOS ឆ្នាំ ១៩៨២។ ត្រូវធានានូវសន្តិភាព សន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅសមុទ្រ គោរពដែនសមុទ្រស្របច្បាប់របស់បណ្ដាប្រទេសជាពិសេសគឺ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពងរាបបាតសមុទ្ររបស់បណ្ដាប្រទេស។ សកម្មភាពរបស់ចិននាពេលថ្មីៗនេះគឺខុសឆ្គងណាស់”។
ក្នុងបរិបទដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននៅសមុទ្រខាងកើតនោះ ការគោរព និងប្រតិបត្តិយ៉ាងពេញលេញនូវ UNCLOS ឆ្នាំ ១៩៨២ គឺកាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ក្នុងតំបន់។ ហេតុដូច្នេះហើយ មិនថាប្រទេសណា ដែលប្រើប្រាស់ និងគំរាមកំហែងប្រើប្រាស់អំពើហិង្សា ដើម្បីទន្ទ្រានកាន់កាប់ គាបសង្កត់លើប្រទេសមួយទៀត ប្រើប្រាស់អំពើហឹងសារជាជាងយុត្តិធម៌ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ជម្លោះអន្តរជាតិ គឺជាសកម្មភាពគ្មានអរិយធម៌ ហើយត្រូវកំចាត់ចោលក្នុងជីវភាពរស់នៅអន្តរជាតិ៕