វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាមួយបណ្តាប្រទេសឈូងសមុទ្រ ពែក្ស

(VOVWORLD) - នាថ្ងៃទី ១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាមួយបណ្តាប្រទេសឈូងសមុទ្រ ពែក្ស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh 

ដំណើរទស្សនកិច្ចបានអះអាងពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងការរួមវិភាគទានរបស់វៀតណាមប្រកបដោយការទទួលខុសត្រូវស្មោះត្រង់ គួរឱ្យទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការរវាងប្លុកទាំងពីរ ព្រមទាំងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស។

កិច្ចប្រជុំកំពូលអាស៊ាន - GCC ប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការបានក្លាយទៅជាតម្រូវការចាំបាច់របស់បណ្ដាប្រទេស ជាពិសេសគឺប្រទេសតូច និងមធ្យម។ អាស៊ានមានគោលការណ៍ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយប្រទេសមហាអំណាចផង និងពង្រីកទំនាក់ទំនងជាមួយប្រទេស និងអង្គការក្នុងតំបន់ជុំវិញពិភពលោក ដើម្បីទាញយកប្រភពធនធានកសាងសហគមន៍ ជំរុញការស្ដារឡើងវិញ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh មានអត្ថន័យដ៏សំខាន់ ពោលគឺរួមជាមួយប្រទេសជាសមាជិកអាស៊ានបង្ហាញស្មារតីថ្មី ឯករាជ្យភាព សាមគ្គីភាព អភិវឌ្ឍន៍ផង ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឈូងសមុទ្រពែក្ស។

តួនាទីរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-GCC

ដោយមានប្រជាជនចំនួនជិត ៧០០ លាននាក់នៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ាន និងប្រជាចនចំនួន ៦០ លាននាក់ទៀតនៅតំបន់ឈូងសមុទ្រពែក្ស ហើយប្រមូលផ្ដុំខឿនសេដ្ឋកិច្ចលេចចេញថ្មីជាច្រើន អាស៊ាន និង GCC បាន និងកំពុងជាអង្គការក្នុងតំបន់ដែលអភិវឌ្ឍន៍យ៉ាងស្វាហាប់ និងពោរពេញទៅដោយយថាទស្សន៍ ព្រមទាំងជាចំណុចស្នូលនៃកំណើនរបស់ពិភពលោក។

ដោយមានលក្ខណៈស្រដៀងនឹងអាស៊ាន ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) គឺជាអង្គការថ្នាក់តំបន់ដ៏សំខាន់ជួរមុខនៅមជ្ឈិមបូព៌ា ដែលមានប្រទេសជាសមាជិកចំនួន ៦ នៅតំបន់ឈូងសមុទ្រពែក្សគឺអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម (UAE) កាតា បារ៉ែន គុយវ៉ែត និងអូម៉ង់។ GCC ត្រូវបានបង្កើតឡើងនាខែឧសភា ឆ្នាំ ១៩៨១  ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ បណ្តាប្រទេសជាសមាជិក GCC បានអនុវត្តន៍គោលនយោបាយការបរទេសសុភាពរាបទាប ជំរុញគោលនយោបាយឆ្ពោះទៅទិសខាងកើត ហើយយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយអាស៊ីអាគ្នេយ៍។

ក្នុងនាមជាសមាជិកស្នូលរបស់អាស៊ាន វៀតណាមជានិច្ចកាលពង្រីកស្មារតីម្ចាស់ការ សកម្មប្រកបដោយមានការទទួលខុសត្រូវ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើនទំនាក់ទំនងរវាងអាស៊ាន និង GCC តាមនោះ រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម-GCC និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយប្រទេសជាសមាជិក GCC នីមួយៗ។ នាឆ្នាំ ២០១៨ វៀតណាមបានដើរតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន - GCC ហើយរួមជាមួយគុយវ៉ែត ប្រទេសប្រធាន GCC ឆ្នាំ ២០១៨ ធ្វើជាសហប្រធានរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - GCC ប្រកបដោយជោគជ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាមួយបណ្តាប្រទេសឈូងសមុទ្រ ពែក្ស - ảnh 2នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal Bin Farhan Al Saud។ រូបថត៖ Duong Giang/TTXVN

លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និង GCC

ចំពោះវៀតណាម ប្រទេសជាសមាជិក GCC ទាំង៦សុទ្ធតែជាដៃគូសហប្រតិបត្តិការអាទិភាព ហើយមានទំនាក់ទំនងលាតសន្ធឹងលើគ្រប់វិស័យរួមមាន៖ នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ និងការងារ។ វៀតណាម និងប្រទេសជាសមាជិក GCC ចំនួន៤ (អារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា UAE) បានបើកស្ថានទូតប្រចាំប្រទេសគ្នាទៅវិញទៅមក។ ទំហំពាណិជ្ជកម្មរវាងវៀតណាមជាមួយបណ្ដាប្រទេសក្នុងតំបន់សម្រេចបាន ១២,៥ ពាន់លានដុល្លារអាមេរិក។ ទុនវិនិយោគផ្ទាល់សរុប (FDI) របស់បណ្តាប្រទេស GCC ចូលវៀតណាមនាបច្ចុប្បន្ន សម្រេចបានប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ពលករវៀតណាមប្រមាណ ១១ ០០០ នាក់កំពុងធ្វើការនៅតាមបណ្ដាប្រទេស GCC។ វៀតណាមកំពុងចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយ UAE។

ជាពិសេស ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញបំពេញទស្សនាក្នុងឱកាសនេះ ទំនាក់ទំនងទ្វេភាគីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ភាគីទាំងពីរតែងតែផ្លាស់ប្ដូរគណៈប្រតិភូ និងគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាអន្តរជាតិ។

ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជាង ២,៧ ពាន់លានដុល្លារអាមេរិក កើនជាង ៣២% បើធៀបនឹងឆ្នាំ ២០២១។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងជួយឧបត្ថម្ភគ្នាអភិវឌ្ឍន៍ សម្ព័ន្ធក្រុមហ៊ុនជាច្រើនរបស់អារ៉ាប៊ីសាអូឌីតកំពុងអនុវត្តន៍គម្រោងវិនិយោគនៅវៀតណាម។ លើសពីនេះ មូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត បាននឹងកំពុងផ្តល់ប្រាក់កម្ចីអនុគ្រោះសម្រាប់គម្រោងចំនួន ១៣ ដែលមានតម្លៃសរុបជាង ១៨១ លានដុល្លារអាមេរិក។ វៀតណាមបច្ចុប្បន្នមានពលករប្រមាណពី ៤ ០០០ទៅ៥ ០០០នាក់កំបុងធ្វើការនៅអារ៉ាប៊ីសាអូឌីត។នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-GCC និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏លេចធ្លោរបស់វៀតណាមក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្តអនុវត្តន៍គោលនយោបាយការបរទេសរបស់វៀតណាមស្ដីពីការជំរុញខ្លាំងនិងលើកកំពស់ការទូតពហុភាគីដល់ឆ្នាំ ២០៣០៖ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្ម ពហុភាគីនិយម គីមីសាស្ត្រ ព្រមទាំងបង្ហោះសារអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការរួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមប្រកបដោយ ភាពស្មោះត្រង់ ជឿទុកចិត្ត ត្រៀមខ្លួនជាស្រេចពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា កសាងបរិយាកាសក្នុងតំបន់ និងអន្តរជាតិប្រកបដោយសន្តិភាព ស្ថិរភាពជាមួយប្រទេសដទៃទៀត។ ដំណើរទស្សនកិច្ចក៏បានបង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីត ពង្រីក កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ