វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់មហាសន្និបាតសហភាពអន្តរសភា១៣២

(VOVworld)-មហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU
១៣២) នឹងបានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងហាណូយ (វៀតណាម)​ក្នុងរយៈ
ពេលពីរសប្តាហ៍ខាងមុខ។ នេះជាព្រឹត្តការណ៍ការទូតអន្តរសភាដ៏ធំ១ ដោយ
មានការចូលរួមរបស់តំណាងជិត២ពាន់នាក់ និងជាឱកាសដើម្បីវៀតណាម
អាចរួមចំណែកចូលក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍ចីរភាពរបស់ពិភពលោក
ក្រោយឆ្នាំ២០១៥ ព្រមទាំងគូសសញ្ញានៃដំណើរការធ្វើសមាហរណកម្មអន្តរ
ជាតិ ដ៏ជ្រាលជ្រៅរបស់វៀតណាម។ នាបច្ចុប្បន្ន វៀតណាមបានត្រៀមខ្លួនជា
ស្រេច ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។

        ដើម្បីត្រៀមរៀបចំសម្រាប់ IPU ១៣២ វៀតណាមបានស្រាវជ្រាវ ពិគ្រោះ
យោបល់ពីលេខាធិការដ្ឋាន IPU ដោយស្នើរបណ្តាប្រធានបទពិភាគ្សា និង ចេញ
សេចក្តីសម្រេចចិត្តនៅ IPU ១៣២។ រួមជាមួយនោះ វៀតណាមបាន ត្រៀមរាល់
លក្ខណៈចាំបាច់អំពីមូលដ្ឋានសំភារៈបច្ចេកទេស ការស្នាក់នៅ  ជួរកម្មាភិបាល
បំរើព្រឹត្តិការណ៍កិច្ចការបរទេសដ៏សែនសំខាន់នេះ។

វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់មហាសន្និបាតសហភាពអន្តរសភា១៣២ - ảnh 1
ទីក្រុងហាណូយត្រៀមជាស្រេចរាល់វិធានការ ការពារសុវត្ថភាព
សម្រាប់ IPU 132

       របៀបវារៈដ៏សម្បូបែប

       បញ្ហាសំខាន់បំផុតដើម្បីធានាការជោគជ័យរបស់ IPU ១៣២ គឺខ្លឹមសា
នៃរបៀបវារៈ។​ តាមគំរោង នៅ IPU ១៣២នេះនឹងមានកិច្ចប្រជុំចំនួន ៦៧​
ជំនួបជួបប្រាស្រ័យទ្វេភាគីចំនួន៦៦ ក្នុងនោះមានសម័យប្រជុំពេញអង្គ
សម័យ ប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម័យប្រជុំរបស់សមាជិការ
សភា និង សម័យប្រជុំរបស់សមាជិក សមាជិការសភាវ័យក្មេង។ ក្រោមប្រ
ធានបទ “គោលដៅអភិវឌ្ឍន៍ចីរភាព៖ ពីពាក្យពេជ្រទៅដល់សកម្មភាព” IPU
១៣២ នៅ ក្រុងហាណូយបានផ្ទុកនូវ សារសំខាន់ៗជាច្រើន ស្តីពីសន្តិភាព
ប្រជាធិបតេយ្យ  វឌ្ឍនភាព និងសមភាព សង្គម។ ដើម្បីត្រៀមរៀបចំសម្រាប់
ខ្លឹមសារទាំងអស់ នេះ វៀតណាមបានមានសំណើរ និងរួមមតិចូលក្នុង
ពង្រាងសេចក្តីសម្រេច ចិត្ត ដែលនឹងបានអនុម័តនៅ IPU ១៣២ និងសេចក្តី
ថ្លែងការក្រុងហាណូយ ជាឯកសារត្រូវបានប្រើប្រាស់ជាឯកសារផ្លូវការនៃ IPU
សំដៅដាក់ជូន សន្និ សីទកំពូលនៃបណ្តាប្រមុខស្ថាប័ននីតិបញ្ញត្តិនាខែសីហា
២០១៥និងជាឯសារ សំខាន់ដាក់ជូនមហាសន្និបាតអ.ស.បនាខែកញ្ញាខាង
មុខ។ អនុប្រធានរដ្ឋ សភាវៀតណាម លោកស្រី Tong Thi Phong ប្រធាន
គណៈចាត់តាំង IPU-១៣២ បានឲ្យដឹងថា៖

       “ឆ្នាំ២០១៥ជាឆ្នាំគូសសញ្ញាសំខាន់ក្នុងកាលៈទេសៈដែលសហគមន៍
អន្តរជាតិបូកសរុប ដំណើរការអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍ សហសវត្ស
របស់អ.ស.ប និងត្រៀមចូលដំណាក់កាលលាតត្រដាងអនុវត្តបណ្តាគោល
ដៅអភិវឌ្ឍន៍ចីរភាព។ នេះក៏ជាពេលវេលាសមស្រប ដើម្បីសមាជិកសមា
ជិការ អាចសម្តែងចេញច្បាស់នូវតួនាទីនិងទស្សនៈរបស់ខ្លួន។ ដោយហេតុ
នេះវៀតណាមនាំចេញប្រធានបទរួមនៃ IPU ១៣២នៅទីក្រុងហាណូយ”។

វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់មហាសន្និបាតសហភាពអន្តរសភា១៣២ - ảnh 2
ប្រធានរដ្ឋសភាNguyen Sinh Hung

       មហាសន្និបាត IPU ១៣២ ជាព្រឹត្តិការណ៍កិច្ចការបរទេសធំបំផុតរបស់
វៀតណាមតាំងពី មុនមកទាំងអំពីទ្រង់ទ្រាយនិងចំនួនអ្នកតំណាងអន្តរជាតិ។
ហេតុនេះហើយបាន ជា វៀតណាមយកចិត្តទុកដាក់ជាពិសេសលើវិស័យសន្តិ
សុខ សុវត្ថិភាព សំដៅធានាជោគជ័យនៃព្រឹត្តិការណ៍នេះ។ ស្តីអំពីការងារធានា
សន្តិសុខ សុវត្ថិភាពសម្រាប់ IPU ១៣២ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បាន​សង្កត់ធ្ងន់ថា៖

       “ទន្ទឹមនឹងរូបភាពជាប្រទេសស្និទ្ធស្នាល អរិយ្យធម៌ វប្បធម៌ នោះគឺវៀតណាម
ត្រូវខំប្រឹងប្រែងឲ្យខ្លាំងក្លារថែមទៀត ក្នុងការងារសន្តិសុខ សុវត្ថិភាព និងបង្កើត
ឡើងបរិយាកាសសន្តិភាព មិត្តភាព ទាំងមុនសន្និសីទ ក្នុងសន្និសីទ​និងក្រោយ
សន្និសីទផងដែរ”។

       រួមជាមួយការងាធានាសន្តិសុខ គណៈចាត់តាំងក៏បានជ្រើសរើសនិស្សិត
ស្ម័គ្រចិត្តរាប់រយនាក់ ដែលនិយាយដោយស្ទាត់ជំនាញមានលទ្ធភាព ភាសារ
បរទេស និងបទពិសោធន៍ក្នុង សកម្មភាពស្ម័គ្រចិត្តចូលរួមបំរើ IPU-១៣២។
 Nguyen Danh  Tuyen ជនស្ម័គ្រចិត្ត១នាក់បានឲ្យដឹងថា៖

       “ដើម្បីត្រៀមរៀបចំសម្រាប់ IPU លើកនេះ យើងខ្ញុំត្រូវបានហ្វឹកហាត់
ជាច្រើនវគ្គ​ និងបានចែកឯកសារជាច្រើនទាក់ទិនដល់ IPU-១៣២​ក៏ដូចជា
ការហ្វឹតហាត់ផ្ទាល់នៅព្រលានយន្តហោះ សណ្ឋាគារជាដើម។យើងខ្ញុំបាន
ខំប្រឹងប្រែងបំប៉នបន្ថែមចំណេះដឹងអំពីវប្បធម៌និងប្រវត្តិសាស្រ្តរបស់
វៀតណាម និងភាសាបរទេស ដើម្បីអាចជួបសំណេះសំណាលជាមួយមិត្ត
ភក្តិអន្តរជាតិ ជួយគេយល់បន្ថែំអំពីទឹកដីនិងមនុស្សវៀតណាម”។

       ការដែលរដ្ឋសភាវៀតណាមត្រៀមរៀបចំ IPU លើកទី១៣២យ៉ាងសកម្ម
នេះ បានសរឲ្យឃើញនូវការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ក្នុង
បណ្តាសកម្មភាពរបស់ IPU និងសកម្មភាពរបស់សហគមន៍អន្តរជាតិ។
លោក Nguyen Sinh Hung បានអះអាងថា៖

       “រដ្ឋាសភាវៀតណាមត្រូវបានសហភាពអន្តរសភាពិភពលោកមានទំនុក
ទុកចិត្តប្រគល់សិទ្ធិរៀបចំ មហាសន្និបាតអន្តរសភាលើកទី១៣២នៅទីក្រុង
ហាណូយ។រដ្ឋសភានិងរដ្ឋាភិបាលវៀតណាម បានសកម្មលាតត្រដាងអនុវត្ត
ព្រមៗគ្នា ការងារត្រៀមរៀបចំ។ ខ្ញុំជឿជាក់ថា IPU ១៣២នឹងទទួលបាន
ជោគជ័យ”។

       ការរៀបចំប្រកបដោយជោគជ័យ IPU ១៣២ នឹងធ្វើឲ្យជ្រាលជ្រៅ នូវតួ
នាទីនិងឋានៈរបស់វៀតណាមចំពោះសហគមអន្តរជាតិ។ នេះក៏ជាឱកាស
 ដើម្បីវៀតណាមបង្ហាញច្បាស់តួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាម
ជាមួយសភានៃបណ្តាប្រទេសនៅពិភពលោក អំពីជីវភាពនយោបាយរបស់
ខ្លួន ជារដ្ឋសភាច្នៃប្រឌិតនិងមានការផ្លាស់ប្តូរដោយឥតឈប់ឈរពីមួយថ្ងៃ
ទៅមួយ ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ