វៀតណាមធានាសិទ្ធិមនុស្សនៅតំបន់ជនជាតិភាគតិច

(VOVWORLD) -  ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ វៀតណាមបានដំណើរការផែនការមេដើម្បីអនុវត្តន៍អនុសាសន៍ចំនួន ១៣ ដែលវៀតណាមទទួលយកក្រោមយន្តការពិនិត្យជាសកលតាមកាលកំណត់ ស្តីពីសិទ្ធិមនុស្សវដ្តទី ៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UPR)។ អនុសាសន៍ទាំងនេះផ្តោតលើការប្រឆាំងការរើសអើង ធានាសិទ្ធិជាមូលដ្ឋានសម្រាប់ជនជាតិភាគតិច ដូចជាការអប់រំ វប្បធម៌ ជំនឿសាសនានិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

វៀតណាមធានាសិទ្ធិមនុស្សនៅតំបន់ជនជាតិភាគតិច - ảnh 1កងកម្លាំងមុខងារយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ជូនប្ជាជននៅភូមិ Pin Tung ឃុំ Pho La ស្រុក Dong Van ខេត្ត Ha Giang (រូបថត៖ baodantoc.com.vn)

ក្នុងចំណោមអនុសាសន៍ទាំង ៥ ក្នុងវិស័យអប់រំ ការធានាសិទ្ធិទទួលបានការអប់រំគឺជាគោល ដៅមូលដ្ឋាននៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ច្បាប់របស់វៀតណាមកំណត់ថា រដ្ឋផ្តល់អាទិភាពដល់ការអភិវឌ្ឍស័យអប់រំនៅតំបន់ព្រៃភ្នំ តំបន់កោះសមុទ្រ តំបន់ជនជាតិ ភាគតិចនិងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពិបាកខ្លាំង។ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ភាសាកំណើត មានជម្រើសក្នុងការប្រាស្រ័យ និងឱកាសសិក្សាស្មើៗគ្នា។ រដ្ឋផ្តល់អាទិភាពក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កុមារជនជាតិភាគតិច កូនចៅគ្រួសារនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកខ្លាំង ដើម្បីអនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចអប់រំរបស់ពួកគេ។ បច្ចុប្បន្ន ខេត្តនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំមួយចំនួនរបស់វៀតណាមត្រូវបានទទួលស្គាល់ថា បំពេញតាមស្តង់ដារសកលកម្មនៃការអប់រំមត្តេយ្យ សម្រាប់កុមារអាយុ ៥ ឆ្នាំ និងបំពេញតាមស្តង់ដារសកលកម្មនៃការអប់រំបឋមនិងមធ្យមសិក្សា។ ភាសាជនជាតិ ភាគតិចចំនួន ៦ គឺ ជនជាតិម៉ុង ចាម ខ្មែរ យ៉ាងរ៉ៃ បាណានិងអេដេ ត្រូវបានបង្រៀនដល់សិស្សវិទ្យាល័យជិត ១៨៥.០០០ នាក់ នៅតាមខេត្ត ក្រុងទូទាំងប្រទេស។ មានភាសាជនជាតិភាគតិចចំនួន ៦ ផ្សេងទៀត ដូចជា Hoa, Thai, Co Tu, Tai Oi, Kako  និង Mnong  ដែលកំពុងត្រូវបានបង្រៀនពិសោធន៍នៅតាមបណ្តាខេត្តក្រុងជាច្រើនទូទាំងប្រទេស ដែលមានរាប់រយថ្នាក់និងសិស្សរាប់ម៉ឺននាក់ចូលរួមផងដែរ។ ការបង្រៀនភាសាជនជាតិភាគតិចសម្រាប់កម្មាភិបាលនិងបុគ្គលិក នៅតំបន់ជនជាតិភាគតិចក៏ត្រូវបានតំបន់ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។  បច្ចុប្បន្នមានជនជាតិភាគតិច ៥១/៥៣ ដែលមានសិស្សនិងនិស្សិតត្រូវបានផ្តល់អាទិភាពក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបម្រើបុព្វហេតុកសាងនិងអភិវឌ្ឍន៍ស្រុកកំណើត។ គោលនយោបាយគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារជនជាតិភាគតិចបានឈានដល់ជាង ១.១ លាននាក់ដែលស្មើនឹងជាង ១៤% នៃចំនួនជនជាតិភាគតិចសរុបជិត ៨ លាននាក់ស្ថិតក្នុងវ័យធ្វើការ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានអនុវត្តន៍កម្មវិធី គោលនយោបាយនិងគម្រោងវិនិយោគជាច្រើនដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ដូចជាកម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាព ដំណាក់កាល ២០១៦-២០២០ និងកម្មវិធីគោលដៅជាតិកសាងជនបទថ្មីជាដើម។ តាមរយៈកម្មវិធីវិនិយោគនិងគម្រោងនានារបស់រដ្ឋាភិបាល បណ្តាញសាលារៀននិងថ្នាក់រៀនក្រោមនៃតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្ទើរតែគ្រប់ឃុំទាំងអស់មានសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ មជ្ឈមណ្ឌលឃុំសង្កាត់ជាច្រើនមានអនុវិទ្យាល័យផងដែរ។

វៀតណាមធានាសិទ្ធិមនុស្សនៅតំបន់ជនជាតិភាគតិច - ảnh 2គណៈកម្មាធិការកិច្ចការជនជាតិខេត្តបានសហការជាមួយសមាគមកាកបាទក្រហមខេត្តចុះទៅសួរសុខទុក្ខនិងផ្តល់អំណោយដល់ជនជាតិដើមភាគតិច Cho Ro នៅស្រុក Trang Bom  (រូបថត៖ កាសែត Dong Nai)

ជាមួយគ្នានោះ វៀតណាមក៏ផ្តោតការយកចិត្តទុកដាក់ក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិភាគតិច តាមអនុសាសន៍នៃយន្តការ UPR។ អាស្រ័យហេតុនេះតំបន់មានជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចទទួលស្គាល់ថាជាសារមន្ទីរជាតិពិសេសចំនួន ៤ និងបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ចំនួន ៨។ លោកប្រធានរដ្ឋក៏បានអញ្ជើញប្រគល់ដល់សិល្បករប្រជាប្រិយនិងសិប្បកឆ្នើមចំនួន ៥៥៩ នាក់ដែលជាជនជាតិភាគតិច។ ការអភិរក្សនិងផ្សព្វផ្សាយសម្លេងនិងភាសាសរសេររបស់ជនជាតិភាគតិចជាច្រើន ត្រូវបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង។ ជារៀងរាល់ឆ្នាំ វៀតណាមបានរៀបចំមហោស្រពវប្បធម៌និងកីឡាជាច្រើនរបស់ជនជាតិភាគតិចប្រចាំតំបន់នីមួយៗ។ រហូតមកដល់បច្ចុប្បន្ន ឃុំចំនួន ៩៥% នៅក្នុងតំបន់ជនជាតិភាគតិចត្រូវបានគ្របដណ្តប់ដោយវិទ្យុនិងទូរទស្សន៍។ កម្មវិធីផ្សាយជាភាសាជនជាតិទទួលបានការយកចិត្តទុកដាក់កាន់តែច្រើនឡើងៗ ទាំងចំនួនភាសានិងពេលវេលាផ្សាយផងដែរ។

បណ្តាញសុខាភិបាលនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនៃប្រទេសវៀតណាមមានការអភិវឌ្ឍគួរសម។ ហេតុដូច្នេះ ជនជាតិភាគតិចមានឱកាសកាន់តែច្រើនឡើង ៗ ក្នុងការទទួលបានសេវាថែទាំសុខភាពមូលដ្ឋាន ហើយជនក្រីក្រទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនិងគោលនយោបាយធានារ៉ាប់រងសុខភាពត្រូវបានអនុវត្តស្របតាមបទប្បញ្ញត្តិជា។ សមិទ្ធផលក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់កុមារយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពនិងកាត់បន្ថយអត្រាមរណភាពមាតានិងកុមាររួមទាំងកុមារនៅតំបន់ជនជាតិ ភាគតិចនិងតំបន់ព្រៃភ្នំ បានធានានូវវឌ្ឍនភាពពិតប្រាកដនៃគោលដៅអភិវឌ្ឍន៍សហសវត្ស។ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនៅឆ្នាំ ២០២១-២០៣០ ក៏បានដាក់ចេញគោលដៅនិងផ្តោតលើការវិនិយោគលើការអភិវឌ្ឍ ការថែទាំសុខភាពនិងការអភិវឌ្ឍធនធានមនុស្សនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំឱ្យបានទូលំទូលាយនៅក្នុងរយៈពេលខាងមុខនេះ។

កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំក្នុងឆ្នាំ ២០២១-២០៣០ បន្តភារកិច្ចរក្សា អភិវឌ្ឍន៍ និងលើកកំពស់ឋានៈរបស់បណ្តាជនជាតិភាគតិច  លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ កែលម្អនិងលើកកំពស់ខាងសម្ភារៈនិងជីវភាពខាងស្មារតីប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងជនជាតិភាគតិចនិងជនជាតិភាគតិចដទៃទៀតនៅក្នុងតំបន់ ដោយកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ដែលជួបការលំបាក រួមចំណែកដល់បុព្វហេតុកសាងនិងការពារជាតិ ពង្រឹងសាមគ្គភាពប្រជាជនទាំងមូលល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ