(VOVworld)- ថ្ងៃទី២៣ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានដឹកនាំ
គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេស កម្ពុជា
តាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ច នេះគឺ
សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងជំនឿជាក់គ្នាទៅវិញទៅមករវាងថ្នាក់ ដឹកនាំនៃ
ប្រទេសទាំងពីរ ព្រមទាំងជាកម្លាំងចលករជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យមានការបោះជំហានថ្មីចំពោះ
ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។
|
ទិដ្ឋភាពនៅរាជធានីភ្នំពេញសំដៅទទួលលោកប្រធានរដ្ឋ Truong Tan Sang
(រូបថតៈthanhnien ) |
វៀតណាមនិងកម្ពុជា ជាប្រទេសជិតខាង ដែលបានបង្កើតទំនាក់ទំនងការទូតចាប់ពីថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧។ ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនង ប្រទេស
ទាំងពីរបានឆ្លងផុត ដើម្បីឯករាជ្យជាតិនិងសេរីភាពរបស់ ប្រទេសនីមួយៗ។ទំនាក់ទំនងដ៏ល្អប្រសើនេះ ជាមោទនភាពមិនអាចកាត់ថ្លៃបាន និងរួមចំណែក
រក្សានិងផ្ទេរទៅជំនាន់ក្រោយៗ។
ទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍លើគ្រប់វិស័យតាមរយៈ
ពេលវេលា
ដោយឈរលើមូលដ្ឋានទំទុកចិត្តនិងយល់ដឹងគ្នាទៅវិញទៅមក ទំនាក់
ទំនងនយោបាយ កិច្ចការបរទេសរវាងប្រទេសទាំងពីរត្រូវបានពង្រឹងកាន់តែស៊ី ជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរ បានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ ជួបប្រាស្រ័យជាន់ខ្ពស់ និងរក្សាបណ្តាយន្តការសហប្រតិបត្តិការ
ដែល មានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ថ្នាក់ដឹកនាំ វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា រួមមាន អគ្គ លេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong នាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung ប្រធានរដ្ឋសភា លោក Nguyen Sinh Hung។ ចំពោះកម្ពុជា ព្រះករុ
ណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចនាយករដ្ឋ មន្ត្រី
ហ៊ុនសែន សម្តែចប្រធានរដ្ឋសភាហេង សំរិន ក៏មានដំណើរទស្សនកិច្ចវៀត
ណាម ផងដែរ។ តាមរយៈបណ្តាដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រ
ទេសទាំងពីរ សុទ្ធតែអះអាងនូវការផ្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
ទទួលជួបសន្ទនាជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា
ហេងសំរិននាខែកក្ដដាឆ្នាំ២០១៤នៅទីក្រុងហាណូយ
(រូបថតៈ TTXVN) |
វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាវិស័យទទួលបានអាទិភាពចំបង ក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយកម្ពុជា។ ប្រទេសទាំងពីរកំពុង ខំប្រឹងប្រែងទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៥ពាន់លាន
ដុល្លារ នាឆ្នាំ២០១៥។ លើវិស័យវិនិយោគ រហូតមកដល់ពេលនេះ វៀតណាម
មាន គំរោងការណ៍ចំនួន១២៨ ដែលកំពុងបានវិនិយោគនៅកម្ពុជា ដោយទុន
សរុប មានចំនួន៣,៣៦ពាន់លានដុល្លារអាមេរិក និងឈរលំដាប់ថ្នាក់ទី៥ ក្នុង
ចំណោម ប្រទេសនិងតំបន់ដែនដីចំនួន៥០កំពុងវិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រី
ស្តីទីក្រសួង ពាណិជ្ជកម្មកម្ពុជា លោក គីមស៊ីថល់ បានវាយតម្លៃថា៖
“កម្ពុជាចាត់ទុកវៀតណាមជាដៃគូពាណិជ្ជកម្មទ្វេភាគីសំខាន់ក្នុងតំបន់។ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដោយឥតឈប់ ឈរនាពេលកន្លងទៅ។ ប្រការនេះសរឲ្យឃើញនូវការរឹងមាំក្នុងទំនាក់ទំនង
ពាណិជ្ជកម្ម មិត្តភាពដ៏យូរអង្វែងរវាងវៀតណាមជាមួយកម្ពុជា”។
លើវិស័យសន្តិសុខ-យោធា កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរបន្ត
កិច្ច សហប្រតិបត្តិការក្នុងការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធ
ជនស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជានាគ្រាសង្គ្រាម។ ឧត្តម
សេនីយ៍ត្រី Dang Anh Dung មេបញ្ជការកងពល១៥ ជាអង្គភាព១មានសកម្ម
ភាពវិនិយោគសេដ្ឋ កិច្ចនិងអភិវឌ្ឍន៍សង្គមយ៉ាងច្រើននៅភាគឦសានរបស់
កម្ពុជាបានវាយតម្លៃថា៖
“ប្រជាជនវៀតណាមនិងកម្ពុជាក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរធ្លាប់ប្រ កៀកស្មារជាមួយគ្នាក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ។ នាសព្វថ្ងៃ ប្រទេស ទាំងពីរនៅបន្តរក្សាជាប់ចំណងមិត្តភាពដ៏ស្មោះត្រង់ អ្នកជិតខាងល្អប្រសើ ដើម្បីកសាងនិងការពារមាតុប្រទេសឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។
បង្កើតឱកាសដើម្បីទំនាក់ទំនងទ្វេភាគីពង្រឹងនិងពង្រីកប្រកបដោយ
ប្រសិទ្ធិភាព
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ថា នាពេលខាងមុខ ភាគីទាំង
ពីរ បន្តការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ សំដៅជម្រុញថែមទៀតការយល់
ដឹងគ្នាទៅ វិញទៅមក។ ប្រទេសទាំងពីរក៏បង្កើនកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរណ៍ ទូរគមនាគមន៍ ធនាគា ប្រែង
ឧស្ម័ន្ធ ឧស្សាហកម្មនិងកសិកម្មជាដើម។ ដំបូងបង្អស់គឺសុក្រិដប្រព័ន្ធច្បាប់
បង្កើតឡើងក្របខ័ណ្ឌ គតិយុត្តសម្រាប់សកម្មភាពវិនិយោគធ្វើអាជីវកម្ម។
វៀតណាមនិងកម្ពុជាមានសក្តានុភាពជាច្រើនអាចបំពេញបន្ថែមឲ្យ
គ្នាទៅ វិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍន៍។ ដោយឈរលើមូលដ្ឋានទំនាក់
ទំនងប្រពៃណី ល្អប្រសើ និងឧត្តមភាពនៃប្រទេសនីមួយៗ ជាពិសេសគឺ
ដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅប្រទេសកម្ពុជាលើកនេះរបស់លោកប្រធាន
រដ្ឋ Truong Tan Sang លើកនេះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យនៃប្រទេស ទាំងពីរនឹងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស
នាពេលខាងមុខ៕