(VOVworld)-វៀតណាមនិងចិនទើបនឹងបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រម ព្រៀងធ្វើអាជីវកម្មធនធានទេសចរណ៍ល្បាក់ទឹក Ban Gioc និងកិច្ចព្រមព្រៀង ស្តីពីសេរីភាពធ្វើដំណើរទៅវិញទៅមករបស់នាវានៅពាមទន្លេ Bac Luan ។ ដោយ
ការចុះហត្ថលេខាលើឯកសារគតិយុត្តិចំនួន២ដ៏សែនសំខាន់នេះ វៀតណាមនិង
ចិនបានបិទបញ្ចប់ទាំងស្រុងនូវជំលោះដោយប្រវត្តិសាស្ត្របន្យល់ទុកមកហើយ
បើកចេញសម័យកាលសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។
|
ល្បាក់ Ban Gioc (រូបថតៈ Doan Trong Binh) |
តំបន់រវាងល្បាក់ Ban Giac និងពាមទន្លេ Bac Luan ជាតំបន់រសើប ដែលមានជំលោះប្រវត្តសាស្ត្រតាំងពីយូរណាស់មកហើយ និងបានសាធារណ
មតិនៃប្រទេសទាំងពីរវៀតណាមនិងចិនយកចិត្តទុកដាក់ជាពិសេស។ នារយៈ
ពេលច្រើនឆ្នាំកន្លងទៅ តំបន់ទាំងអស់នេះ ត្រូវបាន គណៈកម្មាធិការចំរុះខ័ណ្ឌ
សីម៉ាបោះបង្គោលព្រំដែន វៀតណាម-ចិនលើកយកមកពិភាគ្សាប៉ុន្តែនៅមិន
ទាន់ដោះស្រាយ នៅឡើយ។បន្ទាប់ពីសម្រេចរួចរាល់ខ័ណ្ឌសីម៉ាបោះបង្គោល
ព្រំដែនលើដីគោកនាឆ្នាំ២០០៨ វៀតណាមនិងចិនបានឯកភាពគ្នាដោះស្រាយ
ទាំងស្រុងនូវតំបន់នៅសេសសល់ ក្នុងនោះមានតំបន់រវាងល្បាក់ Ban Giac និង
ពាមទន្លេ Bac Luan ដោយឈរ លើគោលការណ៍យុទ្ធធម៌ គោរពប្រវត្តិសាស្ត្រ
នៃប្រទេសទាំងពីរផងដែរ។
កិច្ចចរចារឈរលើស្មារតីសមភាពនិងគោរពផលប្រយោជន៍របស់
គ្នាទៅវិញ ទៅមក
នារយៈពេល៧ឆ្នាំដែលបានឆ្លងកាត់ការចរចារជាច្រើនលើកច្រើនសារ
មក នាខែសីហាឆ្នាំ ២០១៥ ភាគីទាំងពីរបានបញ្ចប់ជាស្ថាពរនូវកិច្ចចរចារនេះ និងនាថ្ងៃទី៦វិច្ឆិកាកន្លង ទៅ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធាន
រដ្ឋចិនលោក Xi Jinping ភាគី ទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រម
ព្រៀង ស្តីពីសេរីភាពធ្វើដំណើរទៅវិញទៅមករបស់នាវានៅពាមទន្លេ Bac Luan
កិច្ចព្រម ព្រៀងធ្វើអាជីវកម្មធនធានទេសចរណ៍ល្បាក់ទឹក Ban Gioc។ប្រការនេះ បានអះអាងនូវការប្តេជ្ញាចិត្តរួមរបស់ ប្រទេសទាំងពីរក្នុងការកសាងខ្សែព្រំដែន
វៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ។ បណ្ឌិត
Tran Cong Truc ជាអតីតប្រធានគណៈ កម្មាធិការព្រំដែនរដ្ឋាភិបាលវៀតណាម
បានឲ្យដឹងថា៖
“នេះជា សមិទ្ធិផលដ៏ធំធេង ដែលបង្ហាញនូវសុឆ័ន្ទៈនិងកិច្ចសហប្រតិបត្តិ
ការរវាង ភាគីទាំងពីរដែលពោរពេញទៅដោយអត្ថន័យប្រវត្តិសាស្ត្រក្នុងទំនាក់
ទំនងរវាង វៀតណាមជាមួយចិន បន្ទាប់ពីរយៈពេល៦៥ឆ្នាំបង្កើតទំនាក់ទំនង
ការទូតមក។ នេះក៏ជាខ្លឹមសាមានសារៈសំខាន់និងចាំបាច់មួយដែរ សំដៅធានា
នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៅតំបន់ព្រំ
ដែន”។
ទទួលបានលទ្ធផលនេះ ក្នុងដំណើរការចរចារ វៀតណាមនិងចិនបាន
អនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់អន្តរជាតិដោយឆ្ពោះទៅដំណោះស្រាយទូទទៅមួយ
ដើម្បី ផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងពីរ។ ការបង្កើតកិច្ចព្រមព្រៀង
ទាំងពីរ នេះ បានរួមចំណែកក្នុងការបកស្រាយបំភ្លឺរាល់ព័ត៌មានខ្វះមូលដ្ឋានក្នុង
សាធារ ណមតិដោយចាត់ទុកថា ល្បាក់ Ban Gioc ដែលធ្លាប់ជារបស់វៀតណាម
ត្រូវបាត់បង់ ឲ្យចិនឯណោះ។ បណ្ឌិត Tran Cong Truc បានអះអាងថា៖
“នេះជាកិច្ចព្រមព្រៀងត្រឹមត្រូវយុត្តិធម៌និងសមភាព។ ហើយមិនអាច
និយាយថា ជារបស់វៀតណាម ហើយវៀតណាមធ្វើសម្បទានឲ្យចិន ហើយផ្ទុយ
មកវិញ ចិនក៏មិនធ្វើសម្បទានឲ្យវៀតណាមឲ្យសោះ។ តាមខ្ញុំថា លទ្ធផលសំខាន់
បំផុតគឺក្នុងដំណើរការចរចារ ភាគីទាំងពីរបានវិភាគបញ្ហាដោយស្មោះត្រង់និង
សមភាព ហើយលទ្ធផលរបស់វា គឺរក្សាបានបរិយាកាសស្ថិរភាព គោរពអធិប
តេយ្យភាពរបស់ភាគីនីមួយៗ និង គោរពទៅលើខ្សែព្រំដែនសន្តិភាពដែលភាគី
ទាំងពីរមានស្រាប់”។
សហប្រតិបត្តិការដើម្បីផលប្រយោជន៍ទ្វេភាគី
ជាល្បាក់ទឹកដ៍ស្អាតអស្ចារ្សបំផុតមួយលើពិភពលោក ស្ថិតនៅចន្លោះព្រំដែន
នៃប្រទេសទាំងពីរ ដែលពោរពេញទៅដោយសក្តានុភាពធនធានអំពី វារីអគ្គីសនី
និងទេសចរណ៍។ តំបន់ពាមទន្លេមួយដែលនាវាធ្វើដំណើរទៅវិញទៅមកយ៉ាង
ងាយស្រួល។ សក្តានុភាពទាំងអស់នេះកំពុងទន្ទឹងរង់ចាំការវិនិយោគនិងសហ ប្រតិបត្តិការធ្វើអាជីវកម្មផងដែរ។ អាចនិយាយបានថា ការចុះហត្ថលេខាលើ ឯកសារគតិយុត្តិដ៏សែនសំខាន់ទាំងពីរនេះ វៀតណាមនិងចិនបានបិទបញ្ចប់ជា
ផ្លូវការ នូវដំណាក់កាលចរចារអំពីតំបន់ព្រំដែនដីគោក។ នោះក៏ជាមេរៀនធំមួយ សម្រាប់ប្រទេសទាំងពីរបន្តរាល់កិច្ចចរចារសំដៅដោះស្រាយជំលោះផ្សេងៗទៀត នារយៈពេលខាងមុខ។ លោក Qi Jianguo ជាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅ វៀតណាមបានឲ្យដឹងថា៖
“បញ្ហាចំនួនពីរដែលប្រវត្តិសាស្ត្របន្សល់ទុកមកនេះ ឥឡូវក្លាយទៅជាព្រំដែន
សន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍។ ទោះបីជាទំនាក់ទំនងរវាងចិននៅកើតមាន ឡើងបញ្ហាមួយចំនួនក្តី ប៉ុន្តែនៅមានវឌ្ឍន៍ភាពជាច្រើនផងដែរ។ ដើម្បីប្រទេស ទាំងពីរបន្តការអភិវឌ្ឍន៍ល្អ មុនបង្អស់យើងត្រូវបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមកទៀតផង”។
ក្រោយរយៈពេល៦៥បង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងវៀត ណាមនិងចិនកំពុងឈានចូលដំណាក់កាលថ្មី។ ជម្រុញការអនុវត្តន៍រាល់វិធានការ
កសាងជំនឿជាក់ កាត់បន្ថយភាពតានតឹង ទប់ស្កាត់នឹងជំលោះ ស្មោះត្រង់ និងមាន
សុឆន្ទៈ ដូចទស្សនៈដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថ្លែងនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧កន្លងទៅ ជាទិសស្លោកសហប្រតិ បត្តិការដែលថ្នាក់ដឹកនាំរបស់វៀតណាមនិងចិនកំពុងសម្លឹងឆ្ពោះទៅមុខ៕