វៀតណាមនិងម៉ូសំប៊ិករឹតបន្តឹងកិច្ចសហប្រតិបត្តិការ
(VOVWORLD) -នាថ្ងៃទី៣១កក្កដា នាយករដ្ឋមន្ត្រីសាធារណរដ្ឋម៉ូសំប៊ិក លោក Calos Agostinho do Rosario បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចនេះ សំដៅបង្កើនកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម ជាមួយម៉ូសំប៊ិក ជាពិសេសគឺផ្លាស់ប្តូរនូវវិធានការមួយចំនួនដើម្បីជម្រុញកិច្ចសហប្រ តិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគក៏ដូចជាលើវិស័យដែលភាគីទាំងពីរមាន ការយកចិត្តទុកដាក់ដូចគ្នា។
កម្មាភិបាល Viettel កំពុងណែនាំសហការីម៉ូសំប៊ិកការជុសជុលខ្សែកាប
|
ស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក វៀតណាមនិងម៉ូសំប៊ិកបានបង្កើតទំ នាក់ទំនង ការទូតនាថ្ងៃទី២៥ឧសភាឆ្នាំ១៩៧៥ ចំទៅនឹងថ្ងៃដែលម៉ូសំប៊ិកប្រ កាសឯករាជ្យ។ ប្រ ទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកទាំងនាគ្រាសង្គ្រាម ដណ្តើមឯករាជ្យ ហើយ រហូតមកដល់បច្ចុប្បន្ន គឺក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍ ន៍សេដ្ឋកិច្ចនៅប្រទេសនីមួយៗ។
ដៃគូសំខាន់របស់វៀតណាមនៅទ្វីបអាហ្វ្រិក
ម៉ូសំប៊ិកជាដៃគូសំខាន់របស់វៀតណាមនៅទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនង លើគ្រប់វិស័យជាមួយវៀតណាម ទាំងការណាល់បក្ស រដ្ឋនិងទាំងជួបប្រា ស្រ័យ ប្រជាជនទៀតផង។ បក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្សចលនារំដោះម៉ូសំប៊ិក (FRELIMO) បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលកម្មាភិបាល និងស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ វៀតណាមបានជួយនិងចែករំលែកបទពិសោធន៍ ក្នុងការកសាង គ្រប់គ្រងនិងលើកកំពស់គុណភាពកម្មាភិបាល ជាពិសេសគឺកម្មាភិ បាលគ្រប់គ្រង។
លើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមជាមួយ ម៉ូសំប៊ិក នាប៉ុន្មានឆ្នាំកន្លងទៅគឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។ ចាប់ ពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១០ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើន៣ដង (ពោលគឺ ពី១៣,៨ ឡើងដល់៤៥,៣លានដុល្លារអាមេរិក)។ នាឆ្នាំ២០១៦ តម្លៃប្រាក់ពាណិជ្ជ កម្មទទួល បានជាង១០០លានដុល្លាអាមេរិក។ បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនទូរគម នាគមន៍យោធា Viettel និង Hapro កំពុងធ្វើការវិនិយោគនៅម៉ូសំប៊ិកលើវិស័យទូរគមនាគន៍និង ពាណិជ្ជកម្ម។ បណ្តាញទំនាក់ទំនងចល័ត Movitel របស់ Viettel នៅម៉ូសំប៊ិកគឺជា គំរោងការប្រកបដោយប្រសិទ្ធិភាពសម្រាប់ទំនាក់ទំនងទ្វេភាគី ជួយម៉ូសំប៊ិកបង្កើត ឡើងការបដិវត្តន៍មួយអំពីព័ត៌មាន។ បណ្តាញចល័ត Movitel ចាប់ផ្តើមដំណើរសកម្ម ភាពពីខែឧសភាឆ្នាំ២០១២រហូតមកដល់ពេលនេះ បានក្លាយទៅជាបណ្តាញទូរគមនា គមន៍ដែលមានអតិថិជនជាច្រើនរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ម៉ូសំប៊ិកផងដែរ។
នៅមានសក្កានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន៍
ដំណើរការកែទម្រង់សេដ្ឋកិច្ចរបស់ម៉ូសំប៊ិកកំពុងបើកចេញឱកាសសហប្រតិ បត្តិការវិនិយោគជាមួយវៀតណាម លើបណ្តាវិស័យកសិកម្ម ជុលផល ធនធានរ៉ែ ឧស្សាហកម្មសំណង់ ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ កសិកម្មជា វិស័យសហប្រតិបត្តិការសំខាន់បំផុតដែលភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់។ តាមនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ (វៀតណាម) បានជួយឧបត្ថម្ភម៉ូសំ ប៊ិកអនុវត្តនូវគំរោងការ “សហប្រតិបត្តិការស្រាវជ្រាវអភិវឌ្ឍន៍ដំណាំអាហារនៅម៉ូសំ ប៊ិក ដំណាក់កាល២០១៣-២០១៧”។ ក្រោយរយៈពេល៣ឆ្នាំអនុវត្ត គំរោងការនេះ ទទួលបានលទ្ធផលគួឲ្យកត់សម្គាល់ក្នុងការបង្កើតសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ ដំណាំអាហារ ជាពិសេសក្នុងការប្រើប្រាស់គ្រឿងយន្តប្បនីយកម្មក្នុងផ្នែកកសិកម្ម។
ម៉ូសំប៊ិកមានធនធានដីធំល្វឹងល្វើយ មានប្រៀបខ្លាំងក្នុងការអភិវឌ្ឍន៍ដើម ឈើឧស្សាហកម្ម រុក្ខកម្មដូចជាដើមដូង សណ្តែកសៀងជាដើម។ នោះជាផលិត ផល វៀតណាមកំពុងមានតម្រូវការ។ ក្នុងពេលជាមួយគ្នានោះ វៀតណាមមាន ពួជស្រូវ ពោត ដំឡូងជ្វា ដែលអាចចែករំលែកជាមួយម៉ូសំប៊ិកបានសម្រាប់ជម្រុញផលិតកម្ម។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរនៅមានគំរោងការសហប្រតិបត្តិការជាច្រើនទៀត ដែរ។
ទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរក៏ត្រូវបានពូនជ្រំទាំងក្នុងអតីតកាលនិង បច្ចុប្បន្នកាល ប៉ុន្តែ ទំនាក់ទំនងអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅមិនទាន់ឆ្លើយតបទៅ នឹងសក្កានុភាពនិងការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរនៅឡើយ។ នាពេលខាងមុខ ភាគីទាំងពីរ នៅបន្ត បង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើបណ្តាវិស័យគមនាគមន៍ សុខាភិបាល ជាពិសេស បង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសវៀតណមមកធ្វើ ការវិនិយោគលើវិស័យកសិកម្ម។ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិសម្រាប់កិច្ចសហប្រ តិបត្តិការទ្វេភាគីនោះ វៀត ណាមនិងម៉ូសំប៊ិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការមួយ លើវិស័យលើស្ទួយ គាំពាវិនិយោគ ពាណិជ្ជកម្ម កសិកម្ម អប់រំ និង ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែន ផ្លូវការ។ កិច្ចព្រមព្រៀងទាំងអស់នេះជាមូលដ្ឋានងាយស្រួលសម្រាប់ជម្រុញខ្លាំងកិច្ច សហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ូសំប៊ិក លោក Carlos Agostinho Rosario លើកនេះ ជាការបង្កើត សន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពជា ប្រពៃណីវៀតណាម-ម៉ូសំប៊ិកបន្តការអភិវឌ្ឍន៍និងជម្រុញទំនាក់ទំនងពាណិជ្ជកម្មនិង វិនិយោគកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕