វៀតណាមនិងអឺរ៉ុបរួមគ្នាឆ្ពោះទៅអនាគត

(VOVworld)-សហភាពអឺរ៉ុប EU រួមមានប្រទេសជាសមាជិកចំនួន២៨ដោយមានរបប
សេដ្ឋកិច្ច​ នយោបាយពិសេស។ វៀតណាមនិង EU បាន​បង្កើតទំនាក់ទំនងការទូត
នាខែវិច្ឆិការឆ្នាំ១៩៩០។ នាឆ្នាំ១៩៩៦ EU​បានបើកស្ថាប័នតំណាងអចិន្រ្តៃយ៍ ប្រចាំ
នៅទីក្រុងហាណូយ (វៀតណាម)។ រហូតមកដល់ពេលនេះ ទំនាក់ទំនងនៃ ភាគី
ទាំងពីរ កាន់តែស៊ីជម្រៅ និងមានការផ្លាស់ប្តូគណៈប្រតិភូជាប្រចាំ។ នាបច្ចុប្បន្ន EUបានក្លាយទៅជាដៃគូចម្បង របស់វៀតណាមលើគ្រប់វិស័យ ជាពិសេសគឺវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ និងរួមចំណែកយ៉ាងសកម្មចូលក្នុងដំណើរការធ្វើ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម។

វៀតណាមនិងអឺរ៉ុបរួមគ្នាឆ្ពោះទៅអនាគត - ảnh 1
ប្រធានគណៈកម្មការ អឺរ៉ុប(EC)លោក Jose Manuel Baroso (TTXVN)

        ជំហានលោតផ្លោះក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយ EU

        ចាប់តាំងពី EU បានអនុម័តលើកិច្ចសន្ធិសញ្ញាក្រុង Lisbon ស្តីអំពីការកំណែ
ទម្រង់ ប្រព័ន្ធសិទ្ធិអំណាចរបស់ខ្លួន EU​បានលាតត្រដាងអនុវត្ត គោលមាគ៌ាកិច្ច
ការបរទេសសកម្ម ​ ជាពិសេសគឺយកចិត្តទុកដាក់ដល់ភូមិសាស្រ្តទ្វីបអាស៊ី និង
អាស៊ាន ក្នុងនោះមានប្រទេសវៀតណាមផង។ ក្នុងកាលៈទេសៈនោះ វៀតណាម
បានជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ EU។ ជាពិសេស ភាគីទាំង
ពីរវៀតណាមនិង EU​ បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីអំពី
ដៃគូរនិងសហប្រតិបត្តិការទូលំទូលាយ (PCA)នាឆ្នាំ២០១២ និងដំណើការចរចា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមជាមួយ EU។ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅបែលហ្ស៊ីកនិងនៅក្បែ EU  លោក Pham Sanh Chau បានអះអាងថា ៖

        “នេះជាលើកដំបូងដែលវៀតណាម បានចុះហត្ថលេខាលើ PCA ធ្វើជាមូលដ្ឋាន​ សម្រាប់កិច្ចសហប្រតិបត្តិការវៀតណាមនិង EU ឲ្យអភិវឌ្ឍន៍លើគ្រប់វិស័យ។ សព្វ
ថ្ងៃ យើងកំពុងចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA។ FTA នេះ នឹងជួយ ឲ្យទំនិញវៀតណាមជ្រៀតចូលទីផ្សារអឺរ៉ុបដោយមិនបង់ពន្ធឡើយ”។

        អាចអះអាងថា ពាណិជ្ជកម្ម វិនិយោគជាសរសរសំខាន់ ក្នុងទំនាក់ទំនងរវាង
វៀតណាមជាមួយ EU។ នាឆ្នាំ២០១២ ជាលើកដំបូងដែល EUបានវ៉ាដាច់អាមេរិក
ក្លាយ ទៅជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ ចំណុចពិសេសនៃទំនាក់
ទំនង ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមជាមួយ EUគឺ មានលក្ខណៈបំពេញ
បន្ថែមខ្ពស់ មិនសូវមានការប្រគួតប្រជែង និងវៀតណាមជានិច្ចកាលនាំចេញ
ទៅ EUហួសកំរិត។ ចំពោះវិស័យវិនិយោគ គិតដល់ខែមិថុនាឆ្នាំ២០១៤ មានប្រ
ទេសជាសមាជិក EU ចំនួន២៣/២៨ប្រទេសមានការវិនិយោគចូលវៀតណាម
ដោយគំរោងការចំនួន ១.៤៧១ មានទុនចុះបញ្ជីសរុប១៨ពាន់លានដុល្លារអាមេ
រិក។ គំរោងការទាំងអស់​នេះរបស់ EU បានអនុវត្តនៅខេត្ត​ក្រុងរបស់វៀតណាម
ស្ទើតែទាំងស្រុង  ដោយផ្តោត ទៅលើវិស័យឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត ផលិត
និងចែកចាយ អគ្គិសនីជាដើម។ ដោយហេតុនេះ កិច្ចព្រមព្រៀងFTA ១រវាងវៀត
ណាមជាមួយ EUដែលកំពុងបាន​ភាគីទាំងពីរជម្រុញ សំដៅឆ្លៀតយកឱកាស
ពាណិជ្ជកម្ម វិនិយោគ។ ក្នុងដំណើរ ទស្សនកិច្ចវៀតណាមនាថ្ងៃទី១១និង១២សី
ហាកន្លងទៅ អនុប្រធាន EC លោកស្រី Catherine Ashton បានសង្កត់ធ្ងន់ថា ៖

        “ពេលដែលវៀតណាមនិង EUសម្រេចបានកិច្ចព្រមព្រៀង FTA នឹងបើក
ចេញ ឱកាសសម្រាប់បណ្តាអង្គភាពអាជីវកម្មនៃភាគីទាំងពីរ ដោយនាំមកផល
ប្រយោជន៍ ជាក់ស្តែងសម្រប់ EUផងនិងវៀតណាមផង។ នាសព្វថ្ងៃ ដំណើការ
ចរចារ FTA រវាងវៀតណាមជាមួយ EUកំពុងមានការវិវឌ្ឍនន៍យ៉ាងសកម្ម។
យើងខ្ញុំសង្ឃឹមថា នឹងបញ្ចប់កិច្ចចរចារនេះនាចុងឆ្នាំ២០១៤”។

        រួមគ្នាសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើ
ពិភពលោក

        រួមជាមួយទំនាក់ទំនងទ្វេភាគី វៀតណាមនិង EU​ ក៏បានសហប្រតិបត្តិការ លើបណ្តាវេទិការពហុភាគីនិងអង្គការអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការអាស៊ាននិង EU សហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និង
អ.ស.ប លើគ្រប់វិស័យ។ នាបច្ចុប្បន្ន វៀតណាមប្រទេសសម្របសម្រួលទំនាក់
ទំនងសន្ទនា វៀតណាម EU។​លោក​Pham Sanh Chauឲ្យដឹងថែមទៀតថា៖

        “ចំណុចថ្មីគួរឲ្យគត់សម្គាល់ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយ EU​ ទាក់ ទិនដល់បញ្ហាសន្តិសុខរបស់វៀតណាម នោះគឺ EU ជាដៃគូបរទេស១ ដែលមាន
ការ ដោះសារអំពីស្ថានភាពនៅសមុទ្រខាងកើតនៅសភាអឺរ៉ុប។ សភាអឺរ៉ុបក៏
បានអនុម័ត​ទៅលើសេចក្តីសម្រេចអំពីការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រ
ទេសអាស៊ាន ក្នុង នោះនិយាយដល់គោលជំហរជាសារវ័នស្តីពីបញ្ហារក្សា
សន្តិភាពនៅសមុទ្រខាងកើត។ ទាំងអស់នេះជាចំណុចវិជ្ជមានក្នុងទំនាក់ទំនង
រវាងវៀតណាមជាមួយ EU”។

        ក្នុងរយៈពេល២ថ្ងៃស្នាក់នៅវៀតណាម  លោកប្រធាន EC Jose Manuel
 Baroso នឹងមានការផ្លាស់ប្តូរមតិជាមួយថ្នាក់ដឹកនាំវៀតណាម អំពីរាល់វិធានការ​ដំដៅជម្រុញទំនាក់ទំនងទ្វេភាគី ជាពិសេសគឺអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពិ
ភាគ្សា អំពីរាល់បញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុក
ដាក់ដូចគ្នា។ ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់លោក Manuel ពិតជា
នឹងបើកចេញ យថាទស្សន៍ថ្មីជាច្រើន សម្រាប់ទំនាក់ទំនងរវាងវៀតណាម
ជាមួយ EU។ ប្រការនេះ នឹងនាំមកនូវផលប្រយោជន៍ធំធេងជាងទៀតសម្រាប់
ភាគីទាំងពីរ ក៏ដូចជាដើម្បីសន្តិ​ភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់
និងលើពិភពលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ