វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីសមុទ្រដើម្បីអនុវត្ត UNCLOS

(VOVWORLD) - នាថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តំណាងវៀតណាមបានថ្លែងនៅសម័យប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី៧៤ ក្រោមប្រធានបទ “មហាសាគរនិង ច្បាប់សមុទ្រ” ដោយអះអាងនូវតួនាទីដ៏សំខាន់នៃអនុសញ្ញាអ.ស.បស្ដីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ 
វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីសមុទ្រដើម្បីអនុវត្ត UNCLOS - ảnh 1ទិដ្ឋភាពនៅពិធីរំលឹកខួបលើកទី២៥ឆ្នាំទិវាអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ចូលជាធរមាន ត្រូវបានរៀបចំឡើងនៅវៀតណាម (រូបថត៖VOV) 

  ក្នុងអំឡុងពេល២៥ឆ្នាំជាសមាជិកនៃ UNCLOS កន្លងមកនេះ វៀតណាមជានិច្ចកាលគោរពបណ្ដាគោលដៅ គោលការណ៍និងបទបញ្ញត្តិរបស់ UNCLOS ខិតខំប្រឹងប្រែងចាត់វិធានការ អនុវត្ត UNCLOS ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីអនុវត្ត UNCLOS ផងដែរ។

        ចាប់ពីពេលក្លាយទៅជាសមាជិក UNCLOS កាលពីឆ្នាំ១៩៩៤មក វៀតណាមបានធ្វើសកម្មភាពយ៉ាងសកម្មនៅយន្តការនានាដែលត្រូវបាន បង្កើតឡើងដោយ UNCLOS។ ទិសស្លោក “ម្ចាស់ការបង្កើននិងបើកទូលាយ ទំនាក់ទំនងកិច្ចការបរទេស កិច្ចសហប្រតិបតិ្តការអន្តរជាតិ” ជាស្មារតីនៃ សេចក្ដីសម្រេចចិត្តលេខ៣៦-NQ/TW របស់គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១២ឆ្នាំ២០១៨។ ការបង្កើនកិច្ចសហប្រតិ បតិ្តការអន្តរជាតិស្ដីពីសមុទ្រ គឺសំដៅទាញយកជាអតិបរមាបណ្ដាសក្ដានុ ពលដែលសមុទ្រនាំមកជូន ក៏ដូចជាដើម្បីដោះស្រាយការសាកល្បង បង្កើត បរិយាកាសសុខសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត បម្រើបុព្វហេតុ កសាងនិងអភិវឌ្ឍប្រទេសជាតិផងដែរ។

        បង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិស្ដីពីសមុទ្រ  

       វៀតណាមជានិច្ចកាលអភិវឌ្ឍយ៉ាងសកម្មទំនាក់ទំនងជាមួយប្រទេសដទៃលើពិភពលោក ក្នុងនោះមានកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីសមុទ្រ ទៀតផង។ រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតទំនាក់ទំនងការ ទូតជាមួយប្រទេសចំនួន១៨៩ ក្នុងនោះមានទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយចំនួន៣ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចំនួន ១៣និងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយចំនួន១២។ ក្នុងនោះ គួរ អោយកត់សម្គាល់គឺទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសជាច្រើន លើ វិស័យនានាទាក់ទិនដល់សមុទ្រ តាមរយៈនោះបង្កើតឡើងមូលដ្ឋានដ៏ល្អសម្រាប់ កិច្ចសហប្រតិបតិ្តការ ក៏ដូចជាទាញយកការជួយឧបត្ថម្ភដើម្បីអភិវឌ្ឍសេដ្ឋ កិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យានិងការពារបរិស្ថានសមុទ្រផងដែរ។ ទន្ទឹមនឹង នោះ វៀតណាម បានចូលរួមសន្ធិសញ្ញាអន្តរជាតិទ្វេភាគីនិងសន្ធិសញ្ញាអន្តរ ជាតិពហុភាគីជាច្រើនទាក់ទិនដល់សមុទ្រផងដែរ។ ក្រៅពីនោះ វៀតណាម ក៏បានរៀបចំនិងចូលរួមយ៉ាងសកម្មក្នុងបណ្ដាកិច្ចប្រជុំ សិក្ខាសាលាវិទ្យា សាស្ត្រអន្តរជាតិ វេទិកានានាដែលទាក់ទិនដល់សមុទ្រនិងមហាសាគរទៀត ផង។ លេចធ្លោបំផុតគឺនៅអង្គការសហប្រជាជាតិ វៀតណាមបានចូលរួម និងអនុម័តលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ក្នុងនោះមាន គោលដៅលេខ១៤ស្ដីពីការអភិរក្សនិងប្រើប្រាស់សមុទ្រនិងមហាសាគរ ប្រកបដោយចីរភាព។ វៀតណាមបានលើកឡើងគំនិតផ្ដួចផ្ដើមស្ដីពីការ បង្កើតវេទិកាប្រតិបតិ្តការបើកទូលាយរវាងក្រុម G7 ជាមួយបណ្ដាប្រទេស ឆ្នេរសមុទ្រ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការកើននីវ៉ូទឹក សមុទ្រនិងកិច្ចការពារបរិស្ថានអេកូឡូស៊ីសមុទ្រ។

វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីសមុទ្រដើម្បីអនុវត្ត UNCLOS - ảnh 2 យុទ្ធជនទ័ពជើងទឹកវៀតណាមណែនាំទូកដឹកជញ្ជូនក្រុមការងារទៅកាន់កោះ Da Lat ប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖ TTXVN)

       កិច្ចសហប្រតិបតិ្តការអន្តរជាតិកាន់តែស៊ីជំរៅនិងសម្បូរបែប

       កិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីសមុទ្ររបស់វៀតណាម កាន់តែ ស៊ីជំរៅនិងសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ដែលលាតសន្ធឹងពីវិស័យធ្វើ អាជីវកម្មធនធានសមុទ្រនិងសេដ្ឋកិច្ចសមុទ្រដូចជាប្រេងឧស្ម័ន ជលផល ទេសចរណ៍កោះ សមុទ្រ ដឹកជញ្ជូននាវាចរណ៍ កំពង់ផែសមុទ្រ រហូតដល់ វិស័យអភិរក្សធនធាន បរិស្ថានសមុទ្រ អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា សមុទ្រ ទាក់ទាញប្រភពទុនឧបត្ថម្ភ ODA និងប្រភពទុនផ្សេងៗទៀតដើម្បី វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សំណង់បង្ការទប់ទល់នឹងគ្រោះធម្មជាតិនៅ តាមតំបន់ឆ្នេរសមុទ្រ ក៏ដូចជាបង្កើនសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុផងដែរ។ លើវិស័យជលផល វៀតណាមបាន សហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសផ្សេងៗលើវិស័យនេះ ជា ពិសេសគឺអំពីការប្រឆាំងនឹង IUU។ វៀតណាមបានចុះហត្ថលេខាលើសន្ធិ សញ្ញាអន្តរជាតិចំនួន៤និងកិច្ចព្រមព្រៀងអន្តរជាតិចំនួន១៧ស្ដីពីវិស័យនានាទាក់ទិនដល់របរនេសាទនិងកិច្ចសហប្រតិបតិ្តការនៅសមុទ្រ ជាមួយ ប្រទេសនៅក្នុងនិងក្រៅតំបន់ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អេហ្ស៊ីប រុស្ស៊ី ជាដើម។ តំបន់នានារបស់វៀតណាមបានសហប្រតិបតិ្តការអនុវត្តគម្រោង ការណ៍ជាមួយដៃគូបរទេសជាច្រើនសំដៅលើកកំពស់សមត្ថភាព គុណភាព នៃការធ្វើអាជីវកម្ម ចិញ្ចឹម ប្រមូលទិញនិងកែច្នៃជលផល។

        សកម្មភាពសហប្រតិបតិ្តការអំពីសមុទ្ររបស់វៀតណាមក្នុងប៉ុន្មានឆ្នាំ កន្លងទៅ បានរួមចំណែកកៀរគរប្រភពកម្លាំង ចំណេះដឹងចាំបាច់ដើម្បី អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ បម្រើបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម ប្រទេសជាតិ ព្រមទាំងបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តរបស់វៀតណាម ក្នុងការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញា UNCLOS ផងដែរ។ ក្នុង ដំណើរការអនុវត្ត UNCLOS ជាពិសេសនាពេលថ្មីៗនេះ វៀតណាមបាន តស៊ូឥតឈបឈរ ដោយសន្តិវិធីនឹងអំពើរំលោភបំពានទៅលើ UNCLOS របស់ចិននៅសមុទ្រខាងកើត។ ស្មារតីទទួលខុសត្រូវនេះរបស់វៀតណាម បានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តនយោបាយ ទំនាក់ទំនង នយោបាយ បង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗក្នុងការដោះ ស្រាយជម្លោះនៅសមុទ្រ ហើយស្ថាបនាបរិយាកាសសមុទ្រប្រកបដោយ សុខសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ