វៀតណាមបន្តជំរុញការអភិវឌ្ឍនិរន្តរភាពទន្លេមេគង្គ
(VOVWORLD) - សន្និសីទជាន់ខ្ពស់គណៈកម្មការទន្លេមេគង្គលើកទី ៣ (MRC-៣) ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី ៥ មេសា នៅទីក្រុង សៀម រាប កម្ពុជា។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួមជាមួយបណ្ដាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកគណៈកម្មការ នានា ប្រទេសជាដៃគូសន្ទនាចំនួន ២ ដៃគូអភិវឌ្ឍន៍ មជ្ឈដ្ឋានអ្នកធ្វើហិរញ្ញវប្បទានបណ្តាអង្គការអន្តរជាតិបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ គោលដៅជាគោលនៃសន្និសីទលើកនេះជាបង្កើនការខំប្រឹងប្រែងរួមនិងទំនាក់ទំនងដៃគូសំដៅទទួលឲ្យបានបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់ អ.ស.ប. ក្នុងនោះ ផ្តោតសំខាន់ទៅលើគោលដៅសម្របសម្រួលការងារគ្រប់គ្រងប្រភពធនធានទឹកប្រកបដោយនិរន្តរភាព។
វៀតណាមបន្តជំរុញការអភិវឌ្ឍនិរន្តរភាពទន្លេមេគង្គ |
បន្តសន្និសីទជាន់ខ្ពស់លើកទី ២ ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) កាលពីឆ្នាំ ២០១៤ នោះ សន្និសីទលើកនេះនឹងបន្តឆ្លុះបញ្ចាំងសុឆ័ន្ទៈនិងកិច្ចសន្យានយោបាយនៃមជ្ឈដ្ឋានថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក MRC ក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើការលំបាកសាកល្បងឆ្ពោះទៅការអភិវឌ្ឍអាងទន្លេមេគង្គនិរន្តរភាព។
រួមទន្លេតែមួយ - រួមឆោគវាសនាតែមួយ
ទន្លេងមេគង្គមានប្រវែង ៤៨០០ គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ប្រទេសទាំង ៦ គឺ ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជានិងវៀតណាម។ រួមជាមួយប្រភពធនធានសម្បូរ បែប ប្រជាពលរដ្ឋចំនួន ៦៥ លាននាក់នៅមហាអនុតំបន់ទន្លេមេគង្គបាននិង កំពុងរួមវិភាគទានជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងតំបន់។
គណៈកម្មការទន្លេមេគង្គ (MRC) ជាអង្គការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហ ប្រតិបត្តិការនិងការសន្ទនាក្នុងអាងទន្លេមេគង្គដែលត្រូវបានចាប់បដិសន្ធិកាលពីឆ្នាំ ១៩៩៥ ដោយឈរលើកិច្ចព្រមព្រៀងទន្លេមេគង្គរវាងកម្ពុជាឡាវថៃនិងវៀតណាម។ MRC មានតួនាទីដូចវេទិកាតំបន់ខាងការទូតប្រភពធនធានទឹក ក៏ដូចជាជាស្ថាប័នសម្របសម្រួលការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ប្រភពធនធានទឹកប្រកបដោយនិរន្តរភាព។
ក្រោយរយៈពេល ២០ ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ MRC ទទួលបានលទ្ធផល វិជ្ជមានជាច្រើនរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុងអាងទន្លេមេគង្គ ដូចជា ការកសាងយន្តការប្រើប្រាស់ទឹក សម្របសម្រួលបរិស្ថាន ការងារនេសាទ ការត ភ្ជាប់នាវាចរណ៍ បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនៅក្នុងនិង ក្រៅប្រទេស។ ប៉ុន្តែ តំបន់ទន្លេមេគង្គនាបច្ចុបន្នកំពុងប្រឈមមុខនឹងការសាក ល្បងដ៏ធំធេងពាក់ព័ន្ធដល់បញ្ហាប្រភពធនធានទឹកដូចជាស្ថានភាពជ្រាបចូលនៃទឹកប្រៃនិងការរងឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុ។ ឥឡូវនេះ ទន្លេងមេគង្គជាអាងទន្លេមួយក្នុងចំណោមអាងទន្លេធំចំនួន ៥ លើពិភពលោកដែលមាន ចរន្តលំហូរទឹកកំពុងខ្សោយចុះច្រើនបំផុតដោយការរាំងស្ងួតនិងការជះឥទ្ធពលពី សំណងវារីអគ្គិសនីយ៍លើទន្លេនេះ។ ដោយហេតុនេះ សន្និសីទលើកនេះអះអាង នូវកិច្ចសន្យារួមកំលាំងរបស់បណ្ដាប្រទេសតំបន់ដៃគូនានាមជ្ឈដ្ឋានអ្នកធ្វើហិរញ្ញវប្បទានក្នុងការធានាសន្តិសុខប្រភពទឹកបង្កើនការងារសម្របសម្រួលនិងអភិវឌ្ឍន៍និរន្តរភាពអាងទន្លេមេគង្គ។ ប្រធានខុទ្ទកាល័យអចិន្ត្រៃយ៍គណៈកម្មការទន្លេមេគង្គ ប្រចាំនៅវៀតណាម លោក Le Duc Trung បានអះអាងថា៖ «គណៈកម្មការទន្លេមេគង្គអន្តរជាតិបានដោះស្រាយបញ្ហាជាច្រើនដែលមានចរិតលក្ខណៈយុទ្ធសាស្ត្រក្នុងតំបន់។ ទីមួយគឺអនុម័តលើផែនការតំបន់និង ផែនការជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេដោយឈរលើការ សម្របសម្រួលប្រភពធនធានទឹក។ សន្និសីទជាន់ខ្ពស់លើកនេះមានអត្ថន័យដ៏ សែនសំខាន់ដែលអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាខ្ពស់បំផុតនៃប្រទេសជា សមាជិកទាំងបួនក្នុងការធានាអភិវឌ្ឍន៍និរន្តរភាពអាងទន្លេមេគង្គ ព្រមទាំង កំណត់ឲ្យបានទិសដៅអាទិភាពនិងទិសដៅនាពេលខាងមុខ។»
ផលប្រយផជន៍របស់វៀតណាមតភ្ជាប់នឹងទន្លេមេគង្គ
ចំពោះវៀតណាម ទន្លេមេគង្គដើរតួនាទីសំខាន់ពិសេសចំពោះការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចស្នូលចំនួន ២ គឺវាលសណ្តទន្លេ Cuu Long និង Tay Nguyen ដែលរួមចំណែកជិតនឹង ៦០% ចរន្តលំហូរទឹកសុរបប្រចាំឆ្នាំរបស់វៀតណាម ហើយស្រូបយក ២៣% ចំនួនប្រជាជន។ ដូច្នេះ វៀតណាមជានិច្ចកាលចូលរួម យ៉ាងសកម្មសហប្រតិបត្តិការនៅបណ្តាអង្គការតំបន់និងអន្តរជាតិស្តីពីប្រភពទឹក ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសតាមដងទន្លេមេគង្គ ជាមួយដៃគូនានាដូចជា ធនាគារពិភពលោក ធនគារអភិវឌ្ឍន៍ទ្វីបអាស៊ី។
នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Nguyen Xuan Phuc |
នាឆ្នាំ ២០១៤ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) វៀតណាម បានទទួលរៀបចំសន្និសីទជាន់ខ្ពស់លើកទី ២ របស់ MRC ដោយប្រធានបទ «សន្តិសុខប្រភពទឹក ថាមពល ស្បៀងអាហារក្នុងកាលៈទេសៈបំរ៉ែបំរួលអាកាស ធាតុនៅអាងទន្លេមេគង្គ»។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ-ឡានឆាង វៀតណាមបានម្ចាស់ការនាំចេញខ្លឹមសារសហប្រតិបត្តិការស្តីពីប្រភពទឹកទៅជា វិស័យអាទិភាពមួយនៅអង្គការសហប្រតិបត្តិការនេះ ព្រមទាំង ជំរុញយ៉ាងខ្លាំង សកម្មភាពនៃក្រុមការងារសម្របសម្រួលប្រភពទឹក ហើយបង្កើតមជ្ឈដ្ឋាន សហប្រតិបត្តិការប្រភពធនធានទឹកមេគង្គ-ឡានឆាង។ ពិសេស នៅសន្និសីទ កំពូលមហាអនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី ៦ (GMS ៦) ដែលទើបនឹង ប្រារព្ធនាពេលថ្មីៗនេះនៅទីក្រុងហាណូយ បញ្ហាប្រើប្រាស់ប្រភពទឹកចីរភាព ទទួលបានស្រុះចិត្តគំនិតខ្ពស់នៃប្រទេសជាសមាជិកនិងប្រទេសដៃគូនានាដោយ កិច្ចសន្យាសហប្រតិបត្តិការជាមួយគ្នានាំតំបន់ទន្លេមេគង្គក្លាយទៅជាតំបន់អភិវឌ្ឍ ន៍និរន្តរភាពតាមការផ្តើមគំនិតរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Nguyen Xuan Phuc៖
«បង្កើនការចែករំលែកព័ត៌មាន អនុវត្តស្រាវជ្រាវរួមអំពីការសម្របសម្រួល គ្រប់គ្រង ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងចីរភាពប្រភពទឹក ទន្លេមេគង្គ។ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការខាងការអភិវឌ្ឍ និរន្តរភាពនិងការពារបរិស្ថាន។ រួមផ្សំយុទ្ធសាស្ត្រកំណើនបៃតងចូលក្នុងគោល នយោបាយអភិវឌ្ឍន៍ជាតិនៃប្រទេសនិមួយៗ។ ជំរុញការព្យាករណ៍តំលៃសេវា កម្មប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើឲ្យបានច្បាស់លាស់នូវផលប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ីល្អសំរាប់ការអភិវឌ្ឍនិរន្តរភាព ហើយភារកិច្ចរបស់យើងគឺការពារបរិស្ថានជា មួយគ្នា។»
ក្នុងកាលៈទេសៈ វៀតណាមធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេ មេគង្គអន្តរជាតិឆ្នាំ ២០១៨ ការដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ MRC លើកទី ៣ បានអះអាងនូវ ការយកចិត្តទុកដាក់និងកិច្ចសន្យារបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ។ នេះក៏ជាឱកាសដើម្បីវៀតណាមបន្ត អះអាងនូវកិច្ចសន្យារបស់ខ្លួនរួមកំលាំងជាមួយប្រទេសដៃគូអ្នកធ្វើហិរញ្ញវប្បទាននានាសំដៅទទួលឲ្យបានគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់ អ.ស.ប. ក្នុងនោះ ផ្តោតសំខាន់ទៅលើគោលដៅសម្របសម្រួលការងារគ្រប់គ្រងប្រភពទឹក ប្រកបដោយនិរន្តរភាព៕