វៀតណាមបានត្រៀមខ្លួនជាស្រេចសំរាប់ឆ្នាំ APEC 2017

(VOV)_នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រី អចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ក្នុងពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានអ្នកយកព័ត៌មាន​ស្ដីអំពី​ការងារត្រៀមរៀបចំអោយព្រឹត្តិការណ៍ ឆ្នាំAPEC ២០១៧។ 

វៀតណាមបានត្រៀមខ្លួនជាស្រេចសំរាប់ឆ្នាំ APEC 2017 - ảnh 1
លោក Le Dinh Tho អនុរដ្ឋមន្ត្រីក្រសួងគមនាគមនិងដឹកជញ្ជូនវៀតណាមបានអោយដឹងថា៖ត្រូវជំរុញខ្លាំងការកសាងសំណង់ដើម្បីបំរើ APEC 2017 (VOV)

ក្រោយរយៈពេល១០ឆ្នាំ វៀតណាមជាប្រទេសម្ចាស់ផ្ទះ របស់វេទិកាសេដ្ឋកិច្ច​អាស៊ី-
ប៉ាស៊ីហ្វីក (APEC)លើកដំបូងនាឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ វៀតណាមជាថ្មី​ម្តងទៀត 
ទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចសំខាន់នេះ។ តាមអនុរដ្ឋ​មន្ត្រី លោក
Bui Thanh Son ថា៖​ឆ្នាំ APEC វៀតណាម ២០១៧ នឹងមានឧបស័គ្គផង​និង​ឱកាសផង  សំរាប់វៀតណាម ក្នុងពេលបំពេញតួនាទីជាប្រទេសម្ចាសផ្ទះ។

          ភាពងាយស្រួលច្រើនជាងឧបសគ្គ

        ចំពោះវៀតណាម ភាពងាយស្រួលបំផុតគឺកម្លាំងពលំរបស់វៀតណាមបានលើកកំ
ពស់ជាច្រើន ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ នាបច្ចុប្បន្ន វៀតណាមជាខឿន​សេដ្ឋ
កិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចជួរមុខរបស់ APEC អំពីកំណើន​ និងការតភ្ជាប់។ 
​ក្នុងរយៈពេល៨ខែដើមឆ្នាំ និងឆ្នាំ ២០១៦ទាំងមូល​ទោះបីជាកំណើនសេដ្ឋកិច្ចមាន​
ការថយចុះ​ ទទួលបាន១,៧%តែប៉ុណ្ណោះក្តី​ ប៉ុន្តែវៀតណាមនៅរក្សាបានកំណើននាំ​
ចេញ ៩%។ រដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តកសាងរដ្ឋាភិបាលច្នៃប្រឌិត ផ្លាស់ប្តូរថ្មី និង
​ជំរុញខ្លាំងកំណែទម្រង់ ដោយតភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន។នេះជា
​មូលដ្ឋានសំខាន់ ដើម្បីវៀតណាមបន្តធ្វើសមាហរណកម្ម ជាមួយខឿនសេដ្ឋកិច្ចជា​
សមាជិក APEC។​ម្យ៉ាងវិញទៀត វៀតណាមក៏កំពុងជំរុញខ្លាំងដំណើការធ្វើ​សមាហ​រណ​
កម្មអន្តរជាតិ ចូលរួមរូបសណ្ឋានសេដ្ឋកិច្ចទ្រង់ទ្រាយធំជាច្រើន ដូចជា៖ TPP, កិច្ច​
ព្រមព្រៀងដៃគូលើគ្រប់វិស័យនៅក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ភាព​ជាមួយអឺរ៉ុប​។ នេះជាចំណុចសំខាន់ក្នុងបណ្ដាញសេដ្ឋកិច្ច​ជាមួយដៃគូចំនួន៥៩
​ហើយក្នុងនោះមានសមាជិក APEC ចំនួន១៨។

          វៀតណាមបានត្រៀមខ្លួនយ៉ាងហ្មត់ចត់សំរាប់ APEC ២០១៧

        អាចចាត់ទុក APEC ២០១៧ ជាសកម្មភាពកិច្ចការបរទេសធំបំផុតរបស់វៀត​ណាម ចាប់ពីនាបច្ចុប្បន្នដល់ឆ្នាំ២០២០។ ដោយប្រធានបទ៖បង្កើតកម្លាំងថ្មីពូនជ្រុំ​
អោយអនាគតរួម APEC ២០១៧ មានសកម្មភាពជិត២០០ ដែលបានរៀបចំឡើង
ក្នុង​ទូទាំងប្រទេស។ វៀតណាមបានចាប់ផ្តើមត្រៀបរៀបចំអោយព្រឹត្តិការណ៍សំខាន់
នេះ ចាប់ពីមុននេះ៣ឆ្នាំ។​អនុរដ្ឋមន្ត្រីការបរទេស លោក​ Bui Thanh Son បានលើក
ច្បាស់ថា៖

          “ ចាប់ពីឆ្នាំ ២០១៤ ២០១៥ វៀតណាមបានផ្លាស់ប្តូរជាមួយសមាជិក APEC 
​នា​នា​ អំពីការងារត្រៀមរៀបចំ ខ្លឹមសារ និងគណៈកម្មាធិការជាតិទទួលបន្ទុក APEC
 ​២០១៧​ក៏បានបង្កើតឡើងនាខែកក្កដាឆ្នាំ ២០១៥​ដោយ​ឧបនាយករដ្ឋមន្ត្រី និងជា
​រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ជាប្រធាន។ ដោយមានមូលដ្ឋាន​នេះ​
វៀតណាមបានសម្រេចការងារសំខាន់ជាច្រើន ចាប់ពីការជ្រើសរើសទីកន្លែងរៀប
ចំ​សន្និសីទជាន់ខ្ពស់ ដល់សកម្មភាពស្នូល បណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំ
រាប់ឆ្នាំ APEC ដើម្បីធានា​ប្រព្រឹត្តទៅប្រកបដោយល្អប្រសើរ។”

          តាមអនុរដ្ឋមន្ត្រី លោក Bui Thanh Son ថា៖ មកដល់​បច្ចុប្បន្ន ​ការងារ​ត្រៀម​
រៀបចំសំរាប់ឆ្នាំ APEC បានសម្រេចជាសារវ័ន្ត តាមផែនការដែលបានដាក់ចេញ។
 ​​ លោកបានអោយដឹងថែមទៀតថា៖

          “ បណ្ដាមតិដែលបានវៀតណាមនាំចេញគឺត្រឹមត្រូវ សមស្របជាមួយនិន្នា
ការ ​បង្ហាញបានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ក៏ដូចជារបស់
វៀតណាមនិងអាស៊ាន។ ប្រធានបទ និងមតិរបស់វៀតណាម ទទួលបានការគាំទ្រ
យ៉ាងខ្លាំងក្លាពី​ខឿនសេដ្ឋកិច្ចជាសមាជិកនានា។”

          លើកកំពស់ការងារផ្សព្វផ្សាយអំពីទឹកដីនិងមនុស្សវៀតណាម

        តាមអនុរដ្ឋមន្ត្រី លោក Bui Thanh Son ថា៖ គ្រប់ក្រសួង ស្ថាប័ន និងខេត្ត 
ក្រុង ​បានត្រៀមរៀបចំយ៉ាងហ្មត់ចត់អំពីមូលដ្ឋានសម្ភារះ សន្តិសុខ សុខាភិបាល 
សំរាប់ឆ្នាំ APEC ២០១៧។ ពិសេស បណ្ដាគេហទំព័រជាផ្លូវការរបស់ឆ្នាំ  APEC ២០១៧
 ក៏បាន​ដាក់អោយដំណើការចាប់ពីខែវិច្ឆកាឆ្នាំ២០១៦មក ដើម្បីផ្គត់ផ្គង់ព័ត៌មាន
អំពី APEC ​បង្កលក្ខណះងាយស្រួលសំរាប់សមាជិក អ្នកយកព័ត៌មាន បានចុះឈ្មោះ
 និងចូលរួមសកម្មភាពនានាប្រកបដោយភាពងាយស្រួល។ ការជ្រើសរើសនិមិត្ត
សញ្ញាសំរាប់ឆ្នាំ APEC ២០១៧ ក៏បានសម្រេចរួចរាល់ហើយ។ ស្ថាប័នសារព៌ត៌មាន
ក៏បានម្ចាសការផ្សព្វផ្សាយព័ត៌មានអំពីឆ្នាំ APEC ២០១៧ ចំពោះគ្រប់សហគ្រាស 
ប្រជាជន។​នេះជាកូនសោ​ដើម្បីវៀតណាមទទួលបានជោគជ័យក្នុងឆ្នាំ APEC 
២០១៧នេះដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ