|
វៀតណាមយកចិត្តទុកដាក់ដល់វណ្ណៈកម្មករក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី (VOV) |
(VOVworld) – នាប៉ុន្មានថ្ងៃនេះ សកម្មភាពនៃខែប្រជាកម្មករឆ្នាំ ២០១៧ និងរំលឹកខួបអនុស្សវរីយ៍លើកទី ១៣១ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភាបាន ប្រព្រឹត្តទៅជាច្រើនក្នុងទូទាំងប្រទេសវៀតណាម។ មុននេះ នាថ្ងៃទី ២២ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនា ជាមួយកម្មករនៅបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៅខេត្តនានាភាគ ខាងត្បូងវៀតណាម។ រាល់សកម្មភាពពោលខាងលើបានអះអាងនូវប្រភពធន ធានការរួមចំណែករបស់កម្មករពលករចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ ប្រទេសជាតិ ព្រមទាំង សម្តែងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ស្ថាប័ន គ្រប់ជាន់ថ្នាក់ដល់វណ្ណៈកម្មករក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
កំលាំងកម្មករវៀតណាមបាននិងកំពុងទទួលបានការបោះជំហានលេចធ្លោ ដោយឥតឈប់ឈរទាំងខាងទ្រង់ទ្រាយ គុណភាព ការទាក់ទងជាមួយវិទ្យា សាស្ត្របច្ចេកវិទ្យាទំនើបរ៉ាប់រងធ្វើម្ចាស់ការបច្ចេកទេសនិងបច្ចេកវិទ្យាខ្ពស់ជាជំហានៗ។ នេះគឺជាកំលាំងសំខាន់មួយដែលរួមចំណែកដោយ ផ្ទាល់ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
ចេញផ្សាយគោលនយោបាយស្តីពាក់ព័ន្ធដល់ពលករ
វៀតណាមកំពុងស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានតម្រូវការ កសាងរដ្ឋាភិបាលច្នៃប្រឌិតអភិវឌ្ឍន៍ សច្ចះយុត្តិធម៌ ប្តេជ្ញាធ្វើសកម្មភាពនិងបំរើ ប្រជាពលរដ្ឋ។ ដោយឈរលើស្មារតីនោះ រដ្ឋាភិបាលវៀតណាមបាននិងបន្តចេញ ផ្សាយគោលនយោបាយអភិវឌ្ឍន៍ខ្លាំងក្លាបណ្ដាអង្គភាពអាជីវកម្មគ្រប់ប្រភេទ តភ្ជាប់យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការអនុវត្តការរីកចម្រើនជឿនលឿនសង្គមលើកកំពស់ជីវភាពរស់នៅនិងស្មារតីរបស់កម្មករ។ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអនុម័តលើគំរោងការណ៍ស្តីអំពី «ការវិនិយោគនិងកសាងបណ្ដាយន្តការរបស់សហជីពនៅមជ្ឈមណ្ឌល ឧស្សាហកម្មនិងរោងចក្រ»។ លោក Nguyen Xuan Phuc បានឲ្យដឹងថា៖
«វៀតណាមមានកម្មករចំនួន ២ លាន ៧ សែននាក់ក្នុងទូទាំងប្រទេស ប៉ុន្តែ ១ លាន ២ សែននាក់ គ្មានលំនៅដ្ឋានទេ។ នេះគឺជាបញ្ហាក្កៅគកុកពីយូរយា ណាស់មកហើយ។ ដោយហេតុនេះ រដ្ឋាភិបាលបានពិនិត្យលើសំណូមពររបស់ សហភាពសមាគមពលករវៀតណាម ហើយអនុម័តលើគំរោងការណ៍ស្តីអំពីយន្ត ការសហជីពវៀតណាម ដែលរួមមាន យន្តការស្តីអំពីផ្ទះស្នាក់នៅ (រដ្ឋាភិបាលនឹង ជួយឧបត្ថម្ភមួយផ្នែក) យន្តការអំពីផ្ទះវប្បធម៌ បណ្ណាល័យ មត្ដេយ្យសាលា ជាពិសេសគឺមានយន្តការស្តីពីមជ្ឈមណ្ឌលជួយឧបត្ថម្ភនិងពិគ្រោះយោបល់ខាងច្បាប់សំរាប់កម្មករសំដៅការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករ។»
តាមនោះ សហជីពពលករវៀតណាមនឹងធ្វើជាអធិបតីសហការជាមួយ ក្រសួងផ្នែកទាក់ទិននានាក្នុងការកសាងយន្តការចាំបាច់បំរើឲ្យកម្មករនៅ មជ្ឈមណ្ឌលឧស្សាហកម្មកែច្នៃក្នុងទូទាំងប្រទេស។ បណ្ដាគោលនយោបាយទាន់ ពេលវេលានោះរបស់រដ្ឋាភិបាលវៀតណាមគឺជាកំលាំងពលំដើម្បីប្រជាកម្មករ វៀតណាមបន្តអះអាងជាកំលាំងផលិតកម្មសំខាន់មួយ រួមចំណែកដ៏ធំធេងចូល ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។
យកចិត្តទុកដាក់ដល់ពលករតាមរយៈវិធានការជាក់ស្តែងនាពេលខាងមុខ
បញ្ហាអភិវឌ្ឍន៍ក្នុងសម័យកាលទំនើបបច្ចុប្បន្នទាមទាឲ្យកំលាំងពលករមាន ថ្វីដៃកំរិតជំនាញខ្ពស់។ ពលករម្នាក់ៗគប្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត រៀនសូត្រនិងហ្វឹកហាត់ដោយឥតឈប់ឈរដើម្បីក្លាយទៅជាជាងពូកែ កម្មករមានបច្ចេកទេសឆ្នើម។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុក ថា៖
«កម្មករគប្បីរៀនសូត្រហ្វឹកហាត់ថ្វីដៃដើម្បីឆ្លើយតបនឹងការប្រកួត ប្រជែងលើទីផ្សារពលកម្មនាបច្ចុប្បន្ន។ ពលករនិងកម្មករសុទ្ធតែគប្បីធ្វើ ការងារសកម្ម ស្រាវជ្រាវពីទ្រឹស្ដីដល់ការអនុវត្តក្នុងការពិតជាក់ស្តែងថែមទៀត។»
រីឯស្ថាប័នសមត្ថកិច្ច សហជីពគ្រប់ជាន់ថ្នាក់ជំរុញខ្លាំងកម្មវិធី «លើកកំពស់ កំរិតជំនាញនិងវិជ្ជាជីវៈរបស់សមាជិកសហជីពនិងប្រជាពលករ» តភ្ជាប់នឹង គំរោងការណ៍ «ជំរុញសកម្មភាពរៀនសូត្រអស់មួយជីវិតក្នុងកម្មករពលករនៅ បណ្ដាសហគ្រាសដល់ឆ្នាំ ២០២០»។ សហគ្រាសនានាគប្បីមានកម្មវិធីបណ្តុះ បណ្ដាលរបស់ខ្លួន ហើយសហការជាមួយស្ថាប័នគ្រប់ជាន់ថ្នាក់ដើម្បីអនុវត្ត កម្មវិធីអាហារូបករណ៍សំរាប់កម្មករដើម្បីលើកកំពស់ថ្វីដៃនិងចំណះដឹង។ ដើម្បី កម្មករមានការងារធ្វើចីរភាព រដ្ឋាភិបាលវៀតណាមក៏នឹងពិនិត្យមើល ការលៃទុកមួយផ្នែកនៃមូលនិធិធានារ៉ាប់រងបាត់អាជីពសំរាប់ការបណ្តុះបណ្ដាល កម្មករក្នុងរយៈពេលយូរអង្វែង។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹង ថែមទៀតថា៖ «រដ្ឋាភិបាលនឹងផ្តល់មួយផ្នែកក្នុងមូលនិធិធានារ៉ាប់រងបាត់អាជីពសំរាប់ការ បណ្តុះបញ្ដាលលើកកំពស់គុណភាពប្រភពធនធានមនុស្សជាបច្ចុប្បន្ន។ វៀតណាមមានចំនួនប្រជាជនមាស។ ពលករវៀតណាមឧស្សាហ៍ព្យាយាម ច្នែប្រឌិត ខណៈដែល តម្រូវការអភិវឌ្ឍន៍ឧស្សាហកម្ម ទំនើបភាវូបនីយកម្ម ឧស្សហកម្មសកម្មដោះស្រាយបញ្ហាការងារធ្វើច្រើនណាស់។ ដោយហេតុនេះ មូលនិធិធានារ៉ាប់រងការបាត់អាជីពនេះត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាបណ្តុះបណ្ដាលបំប៉ន់លើកកំពស់ថ្មីដៃគឺចាំបាច់។»
នាពេលខាងមុខ រដ្ឋាភិបាលវៀតណាមនឹងបន្តស្រាវជ្រាវបំពេញបន្ថែមក្នុង កិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករនារី ផងដែរ។ បណ្ដា អង្គការសហជីពគប្បីបន្តស្រាវជ្រាវ រួមជាមួយរដ្ឋាភិបាលកសាងនិងអនុវត្តគោល នយោបាយសំរាប់ពលករនារី។
ដើម្បីទទួលបានគោលដៅកំណើនសេដ្ឋកិច្ចល្បឿននិងនិរន្តរភាព តួនាទី របស់វណ្ណៈកម្មករគឺសែនសំខាន់ណាស់។ ដូច្នេះ ការយកចិត្តទុកដាក់ដល់ការវិនិ យោគចូលក្នុងពលករដើម្បីគេបន្សាំជាមួយដំណើរសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិនឹងរួមចំណែកក្នុងការសម្រេចបណ្ដាគោលដៅសេដ្ឋកិច្ចសង្គមដែលវៀតណាមបានដាក់ចេញ៕