(VOVWORLD) - ក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បឆ្នាំ២០២០-២០២១ វៀតណាមបានកំណត់នឹងផ្ដល់អាទិភាពដល់បញ្ហាគោរព ធម្មនុញ្ញអ.ស.ប ទប់ស្កាត់ជម្លោះ ការពារពលរដ្ឋក្នុងជម្លោះ ជាពិសេសគឺ នារីនិងកុមារ។
នាថ្ងៃទី៣១មករាឆ្នាំ២០២០ វៀតណាមបានបញ្ចប់ខែដំបូងចូលកាន់ តំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិ២០២០-២០២១។ រាល់គំនិត សំណើក៏ដូចជាការប្រតិបត្តិ របស់វៀតណាមក្នុងឋានៈនេះបានបន្សល់ទុកនូវសញ្ញាសម្គាល់ជាច្រើនដែលរួមចំណែកយ៉ាងសកម្មទៅក្នុងសន្តិភាពពិភពលោក។
ក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បឆ្នាំ២០២០-២០២១ វៀតណាមបានកំណត់នឹងផ្ដល់អាទិភាពដល់បញ្ហាគោរព ធម្មនុញ្ញអ.ស.ប ទប់ស្កាត់ជម្លោះ ការពារពលរដ្ឋក្នុងជម្លោះ ជាពិសេសគឺ នារីនិងកុមារ។
ក្រុមនាយទាហានវៀតណាមចូលរួមក្រុមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
ជំរុញកិច្ចសហប្រតិបតិ្តការពហុភាគី រក្សាសន្តិភាព សន្តិសុខអន្តរជាតិ
ក្នុងខែមករាកន្លងទៅ ក្រោមអធិបតីភាពរបស់វៀតណាម ក្រុមប្រឹក្សា សន្តិសុខអ.ស.បបានដំណើរការកិច្ចប្រជុំរាប់សិបលើក ដើម្បីពិភាក្សាអំពី បញ្ហាអន្តរជាតិនិងតំបន់នានាដូចជាស្ថានភាពមនុស្សធម៌នៅស៊ីរី មជ្ឈឹមបូព៌ា យេម៉ែន និងស្ថានភាពនយោបាយសន្តិសុខនៅម៉ាលីជាដើម។ ប្រការនេះ បានរួមចំណែកជំរុញតួនាទីនៃច្បាប់អន្តរជាតិដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព សមភាពនិងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
គួរអោយកត់សម្គាល់ថា វៀតណាមបានលើកសំណើហើយទទួលបាន ការគាំទ្ររបស់ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ អំពីការរៀបចំ កិច្ចពិភាក្សាបើកចំហរស្ដីពីការជំរុញការគោរពធម្មនុញ្ញអ.ស.បកាលពីថ្ងៃទី៩មករាឆ្នាំ២០២០។ ប្រធានបទមានលក្ខណៈព្រឹត្តិការណ៍នេះ បានរួមចំណែក អះអាងសារជាថ្មីម្ដងទៀតនូវសារសំខាន់នៃធម្មនុញ្ញអ.ស.បក៏ដូចជាកិច្ចសហប្រតិបតិ្តការពហុភាគីក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ជា ពិសេសគឺ កិច្ចពិភាក្សានេះបានចេញសេចក្ដីថ្លែងការណ៍ដើមដំបូងក្នុងប្រវត្តិ សាស្ត្ររបស់អ.ស.បដែលពាក់ព័ន្ធដល់ធម្មនុញ្ញរបស់អង្គការនេះ។ លោក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh បានអោយដឹងថា៖
“ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប ត្រឹមប៉ុន្មានថ្ងៃដំបូង តែប៉ុណ្ណោះ វៀតណាមទទួលបានការវាយតម្លៃខ្ពស់ដោយសមត្ថភាពនិងការ ទទួលខុសត្រូវរបស់ខ្លួនផងដែរ។ ប្រការគួរអោយសប្បាយនិងភ្ញាក់ផ្អើលនោះគឺ កិច្ចពិភាក្សាបើកចំហដែលបានរៀបចំឡើងតាមសំណើរបស់វៀតណាមនោះ មានការចូលរួមរបស់ចំនួនប្រទេសជាឯតទគ្គកម្ម គឺ១១០ប្រទេស។ ប្រការនេះសរអោយឃើញថា សំណើរបស់វៀតណាមគឺសមស្របនិងចំ ពេលវេលា ព្រមទាំងបញ្ជាក់ថា វៀតណាមបានកំណត់ត្រឹមត្រូវនូវផល ប្រយោជន៍និងការយកចិត្តទុកដាក់របស់ប្រទេសដទៃផងដែរ”។
លោក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh |
ផ្ដោតសំខាន់ទៅលើការតភ្ជាប់អាស៊ាននិងអ.ស.ប
ចំណុចលេចធ្លោមួយទៀតក្នុងខែមករាកន្លងទៅ គឺការដែលវៀតណាម បានរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអំពីកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងអ.ស.បក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ នេះជា លើកដំបូងហើយដែលប្រធានបទនេះត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃក្រុមប្រឹក្សាសន្តិសុខ ហើយសរអោយឃើញថា វៀតណាមបានផ្សាភ្ជាប់តួ នាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខជាមួយតួនាទីជាប្រធានអាស៊ានយ៉ាងល្អ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអោយដឹងថែមទៀតថា៖
“យើងមានសំណាងល្អដោយចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បក្នុងខែមករាហើយចាប់ផ្ដើមឆ្នាំប្រធានអាស៊ាន២០២០ផងដែរ។ វៀតណាមបានលើកសំណើរៀបចំកិច្ចប្រជុំអំពីអាស៊ានជាមួយនឹងក្រុម ប្រឹក្សាសន្តិសុខ សំដៅបង្កើនទំនាក់ទំនងរវាងអាស៊ានជាមួយអង្គការនេះក៏ ដូចជាអង្គការផ្សេងៗទៀតនៃអ.ស.ប។ នេះជាលើកដំបូងហើយដែលមាន កិច្ចប្រជុំយ៉ាងដូច្នេះត្រូវបានរៀបចំឡើងនៅក្រុមប្រឹក្សាសន្តិសុខ។ ហេតុ ដូច្នេះ បានរួមចំណែកលើកកំពស់តួនាទីនិងឋានៈរបស់អាស៊ាននៅ អ.ស.ប”។
ក្នុងពេលជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត Ngo Quang Xuan ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.បដំណាក់កាលឆ្នាំ១៩៩៣-១៩៩៩បានចាត់ទុកថា៖
“ការងារដែលយើងកំពុងធ្វើបានរួមចំណែកលើកកំពស់កិត្យានុភាពនិងឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក។ ទីពីរ វៀតណាម មានលក្ខណៈដើម្បីរួមជាមួយប្រទេសអាស៊ានផ្សេងៗ និងប្រទេសសមាជិក អ.ស.បផ្សេងៗ នាំមកនូវប្រសិទ្ធភាពខ្ពស់លើវិស័យទាំងអស់របស់មនុស្ស លោក។ នោះគឺសន្តិភាព សន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្មនិងសង្គមកិច្ច”។
វៀតណាមបានសម្រេចរួចរាល់នូវរបៀបវារៈដែលបានដាក់ចេញក្នុងខែ ដំបូងធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១។ ដោយការអនុវត្តយ៉ាងល្អនូវភារកិច្ចរបស់ខ្លួន វៀតណាមបានបង្ហាញខ្លួនជា សមាជិកដ៏សកម្ម មានការទទួលខុសត្រូវ ជានិច្ចកាលគោរពធម្មនុញ្ញ ព្រម ទាំងមានបំណងចង់កសាងពិភពលោកមួយដោយឈរលើសណ្ដាប់ធ្នាប់និងច្បាប់អន្តរជាតិ ដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី ជំរុញកិច្ចសហ ប្រតិបតិ្តការពហុភាគី និងបង្កើតការតភ្ជាប់រវាងអាស៊ានជាមួយអ.ស.បផង ដែរ៕