វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងតម្លៃមនុស្សលោកអំពីសិទ្ធិមនុស្ស

(VOVWORLD) - នាថ្ងៃទី១០ ខែធ្នូ ពិភពលោកបានរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំទិវា មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីប្រកាសសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ 
វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងតម្លៃមនុស្សលោកអំពីសិទ្ធិមនុស្ស - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមលោក Duong Chi Dung ចូលរួមសម័យប្រជុំលើកទី៤០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែមីនាឆ្នាំ២០១៩ (រូបថត៖ TTXVN) 

  ការប្រសូត្រឡើងនៃសេចក្ដីប្រកាសសិទ្ធិ មនុស្សអន្តរជាតិនោះបានបង្ហាញនូវគោលបំណងរបស់សហគមន៍អន្តរជាតិឆ្ពោះទៅរករាល់តម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស ព្រមទាំងបង្កើតឡើងមូល ដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រសូត្រឡើងនៃអនុសញ្ញាអន្តរជាតិជាសារវ័ន្តស្ដីពីសិទ្ធិមនុស្សផ្សេងៗទៀតដូចជា អនុសញ្ញាស្ដីពីបណ្ដាសិទ្ធិស៊ីវិល នយោបាយ អនុ សញ្ញាស្ដីពីបណ្ដាសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអនុសញ្ញាស្ដីពីសិទ្ធិកុមារ នារីនិងជនពិការ ជាដើម ផងដែរ។ ក្នុងអំឡុងពេលជាង៧០ឆ្នាំកន្លងទៅ  វៀត ណាមជានិច្ចកាលបានរួមវិភាគទានយ៉ាងសកម្មក្នុងការពង្រីកតម្លៃរួមរបស់មនុស្ស លោកអំពីសិទ្ធិមនុស្ស។

        កិច្ចខិតខំប្រឹងប្រែងតស៊ូដណ្ដើមឯករាជ្យ ឯកភាពជាតិក្នុងរយៈពេលច្រើនទសវត្សរបស់វៀត ណាម មិនសំដៅទៅលើគោលដៅផ្សេងណាមួយ ក្រៅពីគោល ដៅធានាអោយប្រជាជនវៀតណាមគ្រប់រូបអាចទទួលបានអំណោយផលដ៏គ្រប់គ្រាន់ពីសិទ្ធិមនុស្ស ក្នុងនោះមានសិទ្ធិរស់នៅក្នុងសន្តិភាព ឯករាជ្យ សេរីភាព និងសិទ្ធិសម្រេចលើជោគវាសនានិងមាគ៌ាអភិវឌ្ឍរបស់ខ្លួន។ ទទួលបានសន្តិភាព ក្រោយពីសង្គ្រាមជាច្រើន វៀតណាមបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីកសាងរដ្ឋមួយរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ដែលដំបូង បង្អស់គឺកសាងនីតិរដ្ឋសង្គមនិយម ព្រមទាំងកែលម្អ លើកកំពស់ប្រព័ន្ធច្បាប់ស្ដីពី សិទ្ធិមនុស្សផងដែរ។

        ខិតខំប្រឹងប្រែងជំរុញសិទ្ធិរបស់ពលរដ្ឋគ្រប់រូប

        ការអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ដោយមានជំពូកដោយឡែកមួយស្ដីពី “សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ” ហើយត្រឹមតែក្នុងរង្វង់តែ៤ឆ្នាំក្រោយមកនោះ មាន ឯកសារច្បាប់ជាង៩០០ ទាក់ទិនដល់សិទ្ធិមនុស្សត្រូវបានវៀតណាមកសាងឡើងនោះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យជាច្រើន សំដៅបង្កើតឡើងក្របខ័ណ្ឌ គតិយុត្តដ៏សំខាន់សម្រាប់ការធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋក្នុងការពិតជាក់ស្ដែង ។ យុទ្ធសាស្ត្រ កម្មវិធី និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងអស់របស់វៀត ណាម សុទ្ធតែត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការយកប្រជាជន ធ្វើជាស្នូល និងឆ្ពោះទៅការបម្រើប្រជាជន។

        រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមបាននាំមកនូវលទ្ធផលជាវិជ្ជមាន ក្នុងការធានាសិទ្ធិមនុស្ស។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តប្រកប ដោយជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហសវត្សជាច្រើនរបស់ អង្គការសហប្រជាជាតិ (MDG) ហើយកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) ទៀតផង។ ក្នុងរយៈពេលច្រើន ឆ្នាំជាបន្តបន្ទាប់ វៀតណាមរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៦% កាត់បន្ថយ អត្រាក្រីក្របានថយចុះនៅត្រឹម៥,៣៥%ក្នុងឆ្នាំ២០១៨។ សិទ្ធិអប់រំ សុខាភិបាល និងផ្ទះ សម្បែងត្រូវបានកែលម្អយ៉ាងខ្លាំងក្លា ក្នុងនោះខេត្តក្រុងទាំង៦៣លើទូទាំងប្រទេស បានសម្រេចយ៉ាងពេញលេញនូវការអប់រំថ្នាក់មត្តេយ្យសិក្សានិងថ្នាក់បឋមសិក្សា។ សិទ្ធិសមភាពភេទក៏មានការរីកចម្រើនដែរ ដោយអត្រាសមាជិកាក្នុងរដ្ឋសភានិង ក្រុមប្រឹក្សាប្រជាជនសម្រេចបានប្រមាណ២៧% ដែលជាអត្រាខ្ពស់បង្គួរបើធៀប នឹងប្រទេសនានាក្នុងតំបន់។ ជីវភាពខាងជំនឿសាសនាកាន់តែអភិវឌ្ឍយ៉ាង សម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានពិធីបុណ្យជំនឿសាសនារាប់ពាន់ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ វៀតណាមក៏ជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានអត្រាអ្នកប្រើប្រាស់អ៊ីនធឺណែតខ្ពស់បំផុតលើពិភពលោកផងដែរ។

វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងតម្លៃមនុស្សលោកអំពីសិទ្ធិមនុស្ស - ảnh 2 ការធានាសិទ្ធិរបស់ជនរួមជាតិភាគតិចជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលខាងសិទ្ធិមនុស្សរបស់វៀតណាម

       រួមវិភាគទានយ៉ាងសកម្មក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស  

       រួមជាមួយសមិទ្ធិពោលខាងលើ វៀតណាមថែមទាំងខិតខំប្រឹងប្រែងរួមវិភាគ ទានក្នុងតម្លៃរួម ភាពជឿនលឿនរបស់មនុស្សលោកអំពីសិទ្ធិមនុស្សទៀតផង។ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកាទាក់ទិនដល់សិទ្ធិមនុស្សរបស់អង្គ ការសហប្រជាជាតិ អាស៊ាននិងយន្តការផ្សេងៗ។ នៅបណ្ដាវេទិកានេះ វៀត ណាមបានលើកឡើងនូវគំនិតផ្ដួចផ្ដើមស្ដីពីសិទ្ធិមនុស្សជាច្រើន ហើយត្រូវបានសហ គមន៍អន្តរជាតិទទួលស្វាគមន៍ ជាពិសេសគឺខ្លឹមសារទាក់ទិនដល់ការធានាសិទ្ធិ នារី កុមារ ជនពិការ និងអ្នកទទួលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាស ធាតុ ជាដើម។ នាឆ្នាំ២០១៦និងឆ្នាំ២០១៨ វៀតណាមបានធ្វើជាអធិបតីដាក់ជូន ក្រុមប្រឹក្សាសិទ្ធិមនុស្សនូវសេចក្ដីសម្រេចចិត្តចំនួន២ស្ដីពីផល ប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុទៅលើសិទ្ធិកុមារនិងសិទ្ធិនារី ហើយត្រូវបានអនុម័ត។

        ក្រៅពីនោះវៀតណាមជានិច្ចកាលអនុវត្តយ៉ាងម៉ឺងម៉ាត់ការសន្យាអន្តរជាតិ នានាស្ដីពីសិទ្ធិមនុស្ស ក្នុងនោះមានការអនុវត្តអនុសញ្ញាអន្តរជាតិចំនួន៧ក្នុង ចំណោមអនុសញ្ញាអន្តរជាតិជាសារវ័ន្តស្ដីពីសិទ្ធិមនុស្សទាំង៩ ដែលវៀតណាមជា សមាជិក ក៏ដូចជាការសន្យាក្នុងយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិផងដែរ។

        ដើម្បីធានាសិទ្ធិពលរដ្ឋអោយបានល្អបំផុត វៀតណាមបានខិតខំប្រឹងប្រែង សុក្រិតនីតិរដ្ឋ ពង្រឹងមូលដ្ឋានគ្រឹះគតិយុត្តនិងគោលនយោបាយទាក់ទិនដល់ កិច្ចការពារនិងជំរុញសិទ្ធិមនុស្ស។ ក្នុងនោះ វៀតណាមជំរុញខ្លាំងការអនុវត្ត “រដ្ឋាភិបាលស្ថាបនាដើម្បីប្រជាជន” កែទម្រង់រដ្ឋបាល លើកកំពស់គុណភាពនៃ សេវាកម្មសាធារណៈ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងពង្រីកប្រជាធិបតេយ្យ។

        ក្នុងឱកាសរំលឹកខួបទិវាសិទ្ធិមនុស្សអន្តរជាតិ វៀតណាមសន្យាបន្តគាំទ្រកិច្ច សន្ទនានិងកិច្ចសហប្រតិបតិ្តការលើវិស័យសិទ្ធិមនុស្ស រួមជាមួយប្រទេសនានា លើពិភពលោករួមវិភាគទានហើយពង្រីករាល់តម្លៃរួមរបស់មុស្សលោកស្ដីពីសិទ្ធិ មនុស្ស ធ្វើអោយស្មារតីនៃសេចក្ដីប្រកាសសិទ្ធិមនុស្សអន្តរជាតិកាន់តែរស់រវើក ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ