វៀតណាម-រុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ

 (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្តី្ររដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung នាថ្ងៃទី៦មេស នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry
Medvedev បានចាប់ផ្តើមបណ្តាសកម្មភាពសំខាន់ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃ៥ដល់ថ្ងៃទី៧មេសាឆ្នាំ២០១៥។
ក្នុង កាលៈទេសៈដែល ទំនាក់ទំងនងនយោបាយរវាងប្រទេសទាំងពីរវៀត
ណាមជាមួយរុស្ស៊ីនាពេលកន្លងទៅទទួលបានទំនុកទុកចិត្តខ្ពស់ និងបាន
ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។  ដំណើរទស្សនកិច្ចរបស់លោក Dmitry
Medvedev ជារបត់សំខាន់ បង្កើតឡើងនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់
ការអភិវឌ្ឍន៍ ទំនាក់ ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

វៀតណាម-រុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev អញ្ជើញ
មកទស្សនកិច្ចវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧មេសា
ឆ្នាំ២០១៥(រូបថតៈ VGP)

        ទំនាក់ទំនងវៀតណាម-រុស្ស៊ីជាទំនាក់ទំនងស្មោះស១

        ក្នុងគោលនយោបាយកិច្ចការបទេសឯករាជ ម្ចាស់ការ សន្តិភាព សហប្រតិ
បត្តិការ និងអភិវឌ្ឍន៍របស់ខ្លួន វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូ សំ
ខាន់ និងមានទំនុកទុកចិត្តចម្បង។ ចំណែកខាងរុស្ស៊ីវិញ រុស្ស៊ីជានិច្ចកាល ក៏ផ្តល់
អាទិភាពសម្រាប់វៀតណាមនូវការជួយឧបត្ថម្ភដ៏ធំធេង ទាំងខាងសំភារៈនិងស្មារតី ទាំងក្នុងកិច្ចការតស៊ូដណ្តើមឯករាជមុននេះ ក៏ដូចជាក្នុងកិច្ចការកសាងអភិវឌ្ឍន៍ ប្រទេសជាតិនាបច្ចុប្បន្ន។ ក្នុងបទឆ្លើយសំភាសន៍ជាមួយសាព័ត៌មានវៀតណាម មុននឹងដំណើរទស្សនកិច្ចនៅវៀតណាម  លោក Dmitry Medvedev បានអះអាងថា៖

        “ប្រទេសយើងទាំងពីរពិតជាមានទំនាក់ទំនងមួយយ៉ាងស្មោះសរ។ ខ្ញុំធ្លាប់
ចែករំលែក ចំណាប់អារម្មណ៍របស់ខ្លួនអំពីអនុស្សាវរីយ៍ដែលធ្វើស្គាល់ជាមួយមិត្ត
វៀតណាមជាលើកដំបូង​ជាមួយបណ្តាសមមិត្តដែលធ្លាប់ធ្វើការនៅទីក្រុង
Leningrad។ តាំងពីនោះមក គ្មានអ្វី ផ្លាស់ប្តូរទេ។ ជំនួបទាំងអស់នេះ សុទ្ធតែ
ជាការជួបសំណេះសំណាលជាមួយមិត្ត ដ៏រួសរាយរាក់ទាក់ ដោយបន្សល់ទុក្នុង
ដួងចិត្តរបស់ខ្ញុំ នូវចំណាប់អារម្មណ៍ដ៏ល្អអស្ចារ្យ។ ខ្ញុំជឿជាក់ថា នាពេលខាងមុខ
ក៏ដូច្នេះដែរ”។

        ដោយទំនុកទុកចិត្តនយោបាយខ្ពស់ដូច្នេះ បានរួមចំណែកជម្រុញកិច្ចសហ
ប្រតិបត្តិការរវាងវៀតណាមជាមួយរុស្ស៊ីយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ និងទទួលបាន
លទ្ធផលគួរឲ្យគត់សម្គាល់ជាច្រើន។

វៀតណាម-រុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ - ảnh 2
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev (រូបថតៈ Itar-Tass)

        កិច្ចសហប្រតិបត្តិការទ្វេភាគីទទួលបានការវិវឌ្ឍន៍ជាច្រើន

         តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាមរុស្ស៊ីនាឆ្នាំ២០១៤ ទទួលបានជិត ៤ពាន់លានដុល្លារអាមេរិក ខ្ពស់ច្រើនដង បើប្រៀបនឹងកម្រិតប្រាក់៤រយលានដុល្លារ
កាលពីអំឡុងទសវត្សទី៩០។ នាបច្ចុប្បន្ន រុស្ស៊ីឈរលំដាប់ថ្នាក់ទី១៧ក្នុងចំណោម
ប្រទេសនិង តំបន់ដែនដីចំនួន១០១ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាម ដោយមានគំរោង ការចំនួន១០៦គំរោង និងទុនចុះបញ្ជិកាគឺជិត២ពាន់លានដុល្លារ
អាមេរិក។ រួម ជាមួយគ្នានោះ ការវិនិយោគរបស់វៀតណាមទៅកាន់រុស្ស៊ី ក៏មានការ
កើនឡើងនាប៉ុន្មានឆ្នាំកន្លងទៅ។ នាសព្វថ្ងៃ វៀតណាមមានគំរោងការណ៍ចំនួន១៩
នៅរុស្ស៊ី ដោយចំនួនទុនសរុបជិត២,៥ពាន់លានដុល្លារ អាមេរិក។ វៀតណាមនិង
បណ្តាប្រទេសសម្ព័ន្ធភាពសេដ្ឋកិច្ចទ្វីបអាស៊ី-អឺរ៉ុប រួមមានប្រទេសរុស្សី បេឡារុស
និង Kazashtan បានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍រួមជាសារវ័ន្តស្តីពីការបញ្ចប់
ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាចុងឆ្នាំ២០១៤ ហើយគ្រោងនឹងចុះហត្ថ
លេខាជាផ្លូវការក្នុងឆ្នាំ២០១៥នេះ។

        ថាមពលជាវិស័យសហប្រតិបត្តិការមុខព្រួញក្នុងទំនាក់ទំនងវៀតណាម-
រុស្ស៊ី។ ក៏ក្នុងបទឆ្លើយសំភាសន៍នេះដែរ លោក Medvedev បានសង្កត់ធ្ងន់ថា៖

        “ប្រទេសយើងទាំងពីរ មានកម្រាស់ប្រវត្តិសាស្រ្តក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យរុករកនៅតំបន់ខ្ពង់រាបបាតសមុទ្រ” ។ ជាពិសេសគឺសាជីវកម្មប្រេងឧស្ម័ន្ធ
“Vietsovpetro-ជាអង្គភាពអាជីវកម្មដែលធ្វើសកម្មភាពពីយូលងមកហើយ ដោយកិច្ច
ព្រមព្រៀង ដែលមានការចុះហត្ថលេខាពីសម័យសហភាពសូវៀត។ ក្រៅពីក្រុមហ៊ុន
“Zarubezhneft” នៅមានសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនជាច្រើនរបស់រុស្ស៊ី បណ្តាអង្គភាព
អាជីវកម្មរដ្ឋធំៗដូចជា “Rosneft” និង “Gazprom”ក៏មានដៃគូនៅវៀតណាមផងដែរ”។

        សហប្រតិបត្តិការលើបណ្តាវេទិការពហភាគី

        មិនត្រឹមតែមានទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ វៀតណាមនិងរុស្ស៊ីនៅមាន
គោលជំហរស្រដៀងគ្នា ក្នុងការដោះស្រាយរាល់បញ្ហាអន្តរជាតិនិងតំបន់ទៀតផង
ជាពិសេស មានទស្សនប្រហាក់ប្រហែលក្នុងការដោះស្រាយជំលោះដែនដី បរិយ៉ាកាសនៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងកាលៈទេសៈដែលប្រទេសរុស្ស៊ី កំពុង
បង្វែការយកចិត្តទុកដាក់ទៅកាន់លោកខាងកើត និងបង្កើនតួនាទីនៅតំបន់ អាស៊ី
-ប៉ាស៊ីហ្វិក រុស្ស៊ីបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់​អាស៊ាន និងចាត់ទុកវៀតណាមជាកត្តាសំខាន់ក្នុងការបង្កើនទំនាក់ទំនងជាមួយ បណ្តាប្រ
ទេសអាស៊ាម។

        ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី
រុស្ស៊ីលោក Dmitry Medvedev ជាឱកាសដើម្បីភាគីទាំងពីរ ពិនិត្យឡើងវិញ ស្ថានភាពអនុវត្តបណ្តាភារកិច្ចអាទិភាពនាឆ្នាំ២០១៤ និងអនុវត្តបណ្តា កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលទទួលបានមុននេះ។ ដំណើរទស្សនកិច្ចនេះ ក៏សំ
ដៅរួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ រវាងវៀតណាមជាមួយរុស្ស៊ី ព្រមទាំងបង្កើននូវការយល់ដឹងនិងជឿជាក់គ្នាទៅ
វិញ ទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ