វៀតណាមសន្យាលើកកំពស់គុណភាពខាងជីវភាពរស់នៅសម្រាប់ប្រជាជន
VAN , HUONG -  
(VOV) /  
(VOVworld)-ឆ្នាំ២០១៤ ជាឆ្នាំដំបូងដែលវៀតណាមរៀបចំទិវាសុភមង្គលអន្តរ
ជាតិ (ថ្ងៃទី២០មិនា) ១ឆ្នាំក្រោយពីអ.ស.បបំផុសព្រឹត្តការណ៍នេះលើពិភព លោក
ទាំងមូល។ ការដែលវៀតណាមបានរៀបចំទិវានេះ សរឲ្យឃើញពីការ ខំប្រឹងប្រែង របស់វៀតណាម ក្នុងការលើកកំពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជនឆ្ពោះ ទៅការអភិវឌ្ឍន៍ដ៏ចីរភាព។
|
បណ្ដាការផ្តួចផ្តើមគំនិត គោលនយោបាយធំៗសុទ្ធតែឆ្ពោះទៅសុភមង្គលរបស់ប្រជាជន(dantri.com) |
ក្រោមប្រធានបទ “ស្រឡាញ់រាប់អាននិងចែករំលែក”ទិវាសុភមង្គលនៅវៀត
ណាម ក្នុងឆ្នាំ២០១៤នេះ ផ្តោតទៅលើសកម្មភាពដូចជា ឃោសនា រៀបចំពិធី
មីទ្ទីង សិក្ខាសាលា និងព្រឹត្តការណ៍វប្បធម៌ កីឡា ទេសចរណ៍នានាជាដើម។ អ្នក
រៀបចំ ទិវាសុភមង្គលមានបំណងចងជនវៀតណាមគ្រប់រូបស្រឡញ់រាប់អាន
ចែករំលែក និងរួមដៃអភិវឌ្ឍន៍សុខុមាលភាពសង្គម។
បណ្ដាការផ្តួចផ្តើមគំនិត គោលនយោបាយធំៗសុទ្ធតែឆ្ពោះទៅសុភ
មង្គលរបស់ប្រជាជន
និយាយពីប្រវត្តិសាស្ត្រ តាំងពីពេលចាប់បដិសន្ឋិនៃសាធារណរដ្ឋប្រជាមានឹត
វៀតណាម និងនាសព្វថ្ងៃគឺសាធារណរដ្ឋ សង្គមនិយមវៀតណាម សុភមង្គល សំ
រាប់ ប្រជាជន ជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសារសំខាន់ចំនួន៣ ដែលតែងតែ ត្រូវ បានផ្តោតយកចិត្តទុកដាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រាល់ការផ្តួចផ្តើម គំនិត គោលនយោបាយធំៗរបស់បក្ស រដ្ឋ ដើម្បីប្រជាជនមានជីវភាពរស់នៅធូធារ សុភមង្គល ធានាសុខុមាលភាពសង្គម សុទ្ធតែទទួលបានលទ្ធផលសកម្មជាច្រើន។ តាមលទ្ធផលស្រាវជ្រាវនៃវិទ្យាស្ថានពិភពលោក នៃមហាវិទ្យាល័យ Columbia
(អាមេរិក) ប្រកាសនាចុងឆ្នាំ ២០១៣ បានសរអោយឃើញថា៖វៀតណាមជាប្រ
ទេស សុភមង្គលទី៦៣ក្នុងចំណោមប្រទេសចំនួន១៥៦លើពិភពលោកដែលត្រូវបានស្រាវជ្រាវ។ រួមជាមួយពេលគ្នានោះតាមការវាយតំលៃរបស់មូលនិធិសេដ្ឋកិច្ចថ្មី
នាឆ្នាំ ២០១២ គឺវៀតណាមឈរលំដាប់ថ្នាក់ទី២ អំពីសន្ទស្សន៍ សុភមង្គល( HIP –
Happy Planet index) លើពិភពលោក។ លោក Tran Huong Duong នាយករងនាយកដ្ឋានគ្រួសារ នៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម វាយតំលៃ
ថា៖
“ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម ក៏ដូចជា
ស្ថាប័នផ្សេងៗទៀត បានយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គម ជួយឧបត្ថម្ភប្រជាជនអោយមានជីវភាពរស់នៅឧបភោគ បរិភោគគ្រប់គ្រាន់ សុភមង្គល។ នេះគឺជាសមិទ្ធិផលច្បាស់លាស់។ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែ ក៏យកចិត្តទុកដាក់ជាច្រើន ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ហេតុនេះហើយ
ពេលដែល អង្គការសហប្រជាជាតិចេញសេចក្ដីប្រកាសអំពីអត្ថន័យ ថ្ងៃទី ២០ មិនា នោះបណ្ដាបទដ្ឋានរបស់អង្គការនេះ ស្ដីពីទិវា សុភមង្គលអន្តរជាតិ ដូចជា៖
សុខភាព ស្មារតី អប់រំ បរិស្ថាន គុណភាពគ្រប់គ្រងនិងកំរិតរស់នៅរបស់ប្រជា ជន គឺសមស្របនឹងបទដ្ឋានស្ដីពីសុខុមាលភាពសង្គមដែលវៀតណាមកំពុងឆ្ពោះ
ទៅ។”
លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនតទៅទៀត
ក្នុងឱកាសបំផុសទិវា សុភមង្គលអន្តរជាតិ ឆ្នាំ ២០១៣ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban ki Moon បានថ្លែងថា៖យើងត្រូវមានរូបសណ្ឋានសេដ្ឋកិច្ចថ្មី១ ទើបអាចឃើញបានសារសំខាន់របស់កត្តាចាំបាច់ចំនយន៣សំរាប់
ការអភិវឌ្ឍន៍ចីរភាព។ កត្តាចំនួន៣នោះគឺ៖សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ប្រសិនបើយើងបំពេញ បានប្រការទាំង៣នេះ យើងនឹងមានពិភពលោក សុភ
មង្គលមួយ។ ដោយមានការសន្យា ទិវា សុភមង្គលអន្តរជាតិ មិនគ្រាន់តែជា១ថ្ងៃសំរាប់បង្គ្រាប់កិច្ចប៉ុណ្ណោះទេ វៀតណាមនិងប្រទេសជាសមាជិកអង្គការសហប្រ
ជាជាតិចំនួន១៩២ បានគាំទ្រទិវានេះ ដោយបណ្ដាការខំប្រឹងប្រែងលើកកំពស់ គុណភាពនៃជីវភាពរស់នៅ កសាង សមភាពសង្គមអភិវឌ្ឍន៍ចីរភាព ដើម្បីនាំ
សុភមង្គលសំរាប់ប្រជាជន។ ប្រការនេះត្រូវបានបញ្ជាក់តាមរយៈបណ្តាគោល
ដៅ និងដំណោះស្រាយគ្រប់ គ្រងសេដ្ឋកិច្ចសង្គម របស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៤ ដែលបាននាយករដ្ឋមន្រ្តី Nguyen Tan Dung លើកឡើងក្នុងកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាល ទី១៣កន្លងទៅ។
“អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់មជ្ឈឹមស្តី
អំពី បញ្ហាគោលនយោបាយសង្គមមួយចំនួន។ អនុវត្តន៍ព្រមៗគ្នាបណ្តាដំណោះ ស្រាយសំដៅដោះស្រាយការងារធ្វើ លើកកំពស់ចំណូលរបស់ពលករ ជាពិសេស គឺពលករនៅជនបទ។ជម្រុញការអនុវត្តន៍កម្មវិធីគោលដៅជាតិកាត់ បន្ថយភាព
ក្រីក្រជាចីរភាព។ រៀបចំអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេច ចិត្តរបស់រដ្ឋាភិបាលអំពីបញ្ហាចាំបាចមួយចំនួនលើវិស័យការពារបរិស្ថានជាដើម”។
រួមជាមួយការអភិវឌ្ឍន៍អំពីសេដ្ឋកិច្ចនោះ វៀតណាមក៏បានខំប្រឹងប្រែងយកចិត្ត
ទុកដាក់ និងធានាសុខុមាលភាពសង្គមដើម្បីប្រជាជនមានជីវភាពរស់នៅប្រកប
ដោយសុភមង្គល រួមចំណែកសំខាន់ក្នុងការធានាអភិវឌ្ឍន៍ជាចីរភាពរបស់សង្គម៕
VAN , HUONG
-VOV