វៀតណាម-អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc កំពុងបំពេញទស្សនកិច្ចជា ផ្លូវការនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីថ្ងៃទី២៩ដល់ថ្ងៃទី ៣១ឧសភាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅអាមេរិករបស់លោក Nguyen Xuan Phuc ក្នុងនាមជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលគឺជាជំនួបដំបូងរវាងថ្នាក់ដឹកនាំវៀតណាម ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ដំណើរទស្សនកិច្ចនេះគឺមាន អត្ថន័យសំខាន់ពិសេសសម្រាប់អនាគតនៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិក។ 
វៀតណាម-អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 វៀតណាម-អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ចាប់តាំងពីប្រក្រតីទំនាក់ទំនងនាខែកក្កដាឆ្នាំ១៩៩៥មក ទំនាក់ទំនងនយោបាយ កាទូតវៀតណាម-អាមេរិកមានការអភិវឌ្ឍន៍កាន់តែរឹងមាំជាជំហានៗ។នាខែ កក្កដាឆ្នាំ២០១៣ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ឈរ លើមូលដ្ឋាននោះ ទំនាក់ទំនងវៀតណាម-អាមេរិកទទួលបានការវិវឌ្ឍន៍ជាច្រើនលើ គ្រប់វិស័យ ទាំងទ្វេភាគីនិងពហុភាគី។

        ទំនាក់ទំនងដៃគូលើគ្រប់វិស័យអភិវឌ្ឍន៍ដោយឥតឈប់ឈរ

        វៀតណាមនិងអាមេរិកនៅតែរក្សានិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ សំដៅពង្រឹងទំនាក់ទំនងដៃគូលើគ្រប់វិស័យនេះ។នាខែកក្កដាឆ្នាំ ២០១៥ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក គូសសញ្ញា ប្រវត្តិសាស្ត្រក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នាខែឧសភាឆ្នាំ២០១៦ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama បាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។បន្ទាប់មក ដល់ខែមករាឆ្នាំ ២០១៧ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ក៏មកបំពេញទស្សន កិច្ចនៅវៀតណាមផងដែរ។ នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកនិង ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំអាមេរិកមួយចំនួនផងដែរ។

        រួមជាមួយនឹងទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរនោះ សកម្មភាពសហប្រ តិបត្តិការអំពីពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ។ អាមេរិកកំពុងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម ដោយទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៥៣ពាន់លានដុល្លារអាមេ រិកនាឆ្នាំ២០១៦។ស្តីពីវិស័យវិនិយោគ កិតដល់ដំណាចឆ្នាំ២០១៦ អាមេរិកគឺឈរ លំដាប់ថ្នាក់ទី៨ក្នុងចំណោមប្រទេសនិងតំបន់ដែនដី១១២ដែលកំពុងធ្វើការវិនិយោគ នៅវៀតណាមដោយមានគំរោងការចំនួន៨១៥ និងទុនចុះបញ្ជីគឺ១០ពាន់លានដុល្លា អាមេរិក។

វៀតណាម-អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc 

        លើស្ថានភាពតំបន់និងពហុភាគី វៀតណាមនិងអាមេរិកបានបង្កើនកិច្ចសហប្រ តិបត្តិការនៅបណ្តាវេទិកាតំបន់ដូចជា APEC, ARF, ADMM+, LMI, EAS ដែលក្នុង នោះមានបញ្ហាតំបន់ដូចជាសន្តិសុខនាវាចរណ៍ លើកកំពស់តួនាទីមជ្ឈមណ្ឌលរបស់ អាស៊ាន អនុវត្តដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន ក៏ដូចជាបញ្ហាសកលមួយចំនួន ទៀត។ភាគីទាំងពីរក៏បានជួបសន្ទនាស្តីពីបញ្ហាសិទ្ធិមនុស្ស ក្នុងនោះ វៀតណាមនិង អាមេរិកបានរួមសហការរៀបចំជំនួបសន្ទនាសិទ្ធិមនុស្សលើកទី២០នៅទីក្រុងវ៉ាស៊ីង តោននិងវង់សន្ទនាលើកទី២១កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

        បង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី

        ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ពោរពេញទៅដោយអត្ថន័យសំខាន់ពិសេស មានចរិតលក្ខណៈនិមិត្តរូប និងជាឱកាសសម្តែងនូវតួនាទីឈានមុខរបស់វៀតណាមក្នុងអាស៊ាននិងឋានៈរបស់ វៀតណាមដូចជាដៃគូសេដ្ឋកិច្ចនិងសន្តិសុខស្នូលរបស់អាមេរិក។ សារព័ត៌មានជា ច្រើននិងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដូចជា Reuters, Forbes,VOA គឺសុទ្ធតែ ចុះផ្សាយព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅអាមេរិក។

        ដោយទទួលបានជោគជ័យជាច្រើនឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ការជឿទុកចិត្ត ការយល់ដឹងនិងគោរពគ្នាទៅវិញទៅមកនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំណែកជម្រុញថែមទៀត ទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក នាំមកឱកាសថ្មីសម្រាប់ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ ភាពសម្បូរ រុងរឿងរួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ