វៀតណាម-អាមេរិកសន្យាឆ្ពោះទៅអនាគត
ក្រសួងការបរទេសវៀតណាម -  
(VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី ២៥ ឧសភាបាន បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល៣ថ្ងៃ។ ដំណើរទស្សន កិច្ចនេះទទួលបានលទ្ធផលវិជ្ជមានលើគ្រប់វិស័យ ក្នុងនោះមាន វិស័យនយោបាយ
សេដ្ឋកិច្ច សន្តិសុខ-ការពារជាតិ អប់រំបណ្តុះបណ្តាលនិង បញ្ហាសកលលោកមួយ
ចំនួន បើកចេញដំណាក់កាលសហប្រតិបត្តិការថ្មីក្នុង ទំនាក់ទំនងរវាងវៀតណាម-
អាមេរិករួមដៃគ្នាឆ្ពោះទៅអនាគត។
|
ប្រធានរដ្ឋវៀតណាមលោកTran Dai Quang ថតរូបអនុស្សាវរីយ៍ជាមួយ
ប្រធានាធិបតីអាមេរិក លោក Barack Obama |
ដំណើរទស្សនកិច្ចរបស់ប្រមុខសេតវិមាន ក៏ជាដំណើរទស្សនកិច្ចនៅវៀត ណាមចំនួន៣លើករបស់ប្រធានាធិបតីអាមេរិក បន្ទាប់ពីប្រទេសទាំងពីរវៀតណាម អាមេរិកបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតនោះ ជាសក្ខីភាពឲ្យការអភិវឌ្ឍន៍គួរ ឲ្យកត់សម្គាល់រវាងប្រទេសទាំងពីរដែលពីមុននេះធ្លាប់ជាសត្រូវនឹងគ្នា។
រឹតបន្តឹងទំនាក់ទំនងដៃគូរលើគ្រប់វិស័យ
ក្នុងដំណើរទស្សកិច្ចវៀតណាមលើកនេះ សេចក្តីសម្រេចចិត្តមួយត្រូវបាន សាធារណមតិនៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិគាំទ្រជានិច្ច នោះគឺការ
ដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាស លុបចោល ទាំងស្រុងបទហាមលក់អាវុធសម្រាប់វៀតណាម។ ព្រឹត្តិការណ៍នេះ ជាការបោះ ជំហានសំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក ដែលយោង តាមសម្តីរបស់លោក Obama ក្នុងការជួបសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាម
នោះជាការ “អភិវឌ្ឍន៍តាមបែបធម្មជាតិ”។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតីអាមេរិក Barack Obama ពិភាក្សាលើវិធានការបង្កើនទំនាក់ទំនងដៃគូរលើគ្រប់វិស័យវៀតណាម-អាមេរិក |
ចំពោះវៀតណាមវិញ សេចក្តីសម្រេចចិត្តនេះ ពោរពេញទៅដោយអត្ថន័យ ។ ជាច្រើនលើកហើយ វៀតណាមតែងតែអះអាងនូវគោលនយោបាយមុនក៏ដូច
ជាក្រោយរបស់ខ្លួន ដោះស្រាយជំលោះដោយសន្តិវិធី ការទូតនិងច្បាប់។ គោល ដៅបង្កើនសមត្ថភាពយោធាគឺដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងបូរណ
ភាពដែនដី។ការដែលអាមេរិកលុបចោលទាំងស្រុងបទហាមលក់អាវុធសម្រាប់ វៀតណាមនោះមិនត្រឹមតែជួយវៀតណាមទទួលបានប្រភពអាវុធដោយសម្បូរ
បែបប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនសមត្ថភាពការពាររបស់ខ្លួនទៀតផង។
ដំណើរទស្សនកិច្ចនេះក៏ទទួលបានលទ្ធផលលេចធ្លោលើវិស័យសេដ្ឋកិច្ច
និងអប់រំ។តាមសេចក្តីថ្លែងការណ៍រួមដែលទទួលបានរវាងប្រធានាធិបតីលោក
Obama ជាមួយប្រធានរដ្ឋលោក Tran Dai Quang នោះ ពោលគឺប្រទេសទាំងពីរ នឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ
បច្ចេកវិទ្យា បណ្តុះបណ្តាលប្រភពធនធានមនុស្ស នឹងបង្កាប្រឆាំងបម្រែបម្រួល
អាកាសធាតុ។ គោលគំនិតនេះត្រូវបានបញ្ជាក់ដោយកិច្ចព្រមព្រៀងសេដ្ឋកិច្ចធំៗ មានតម្លៃឡើងដល់ ១៦,៣ពាន់លានដុល្លារអាមេរិកដែលបានចុះហត្ថលេខាក្នុង ដំណើរទស្សនកិច្ចនេះដែរ។ ប្រធានាធិបតីលោក Obama ក៏បានអះអាងនូវការ ប្តេជ្ញាចិត្តជម្រុញរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៦នេះ។ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ មហាវិទ្យា
ល័យ Fullbright វៀតណាមបានបើកឲ្យដំណើរការដោយគោលដៅកសាងបរិ យាកាសអប់រំគុណភាពខ្ពស់និងទទួលបានបទដ្ឋានអន្តរជាតិនៅវៀតណាម។ ប្រការគួរឲ្យកតសម្គាល់គឺលោក Obama បានអះអាងថា ទោះបីជារដ្ឋអំណាចថ្មី ជារបស់គណៈបក្សណាក៏ដោយ ប៉ុន្តែគោលនយោបាយចំពោះវៀតណាមគឺនៅ
តែបានបន្តជានិច្ច។
ឆ្ពោះទៅអនាគត
រាល់ការអភិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម អាមេរិកជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ហើយគោលដៅ របស់វៀតណាមអំពីការ “ទុកអតីតកាលមួយអន្លើ ឆ្លងកាត់ភាពខុសប្លែកគ្នា ពង្រីក លក្ខណៈស្រដៀងគ្នា ឆ្ពោះទៅអនាគត់” ដូចជាអគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមបានពោលក្នុងការជួបពិភាគ្សាការងារជាមួយ លោក Obama នៅសេត វិមាននៃខែកក្កដាឆ្នាំទៅមិញ។ ដំណើរទស្សនកិច្ចវៀតណាមរបស់លោក Obama ជាថ្មីម្តងទៀតបានកត់សម្គាល់រាល់ការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរតាមស្មារតី
នោះ។ ហើយដំណើរទស្សនកិច្ចនេះក៏ជាការគូសសញ្ញាថ្មីលើកំណាត់ផ្លូវដែល ប្រទេសទាំងពីរអនុវត្តទស្សនវិស័យរួមនាខែកក្កដាឆ្នាំ២០១៥ ក្នុងឱកាសដំណើរ ទស្សនកិច្ចអាមេរិករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu
Trong ។នោះគឺការគោរពយន្តការ នយោបាយរបស់វៀតណាម។រូបភាពដែលលោក
Obama ដាក់ដៃរបស់គាត់នៅ លើបេះដូងហើយមានប្រសាសន៍ថា “ខ្ញុំរំភើបចិត្តយ៉ាង
ក្រៃលែង។មនោសញ្ចេត នារបស់ប្រជាជនវៀតណាមបានអង្រួនបេះដូងរបស់ខ្ញុំ”
ជាការបញ្ជាក់ ច្បាស់នូវទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកដែលប្រែក្លាយអតីត
សត្រូវទៅជា ដៃគូរលើគ្រប់វិស័យ៕
ក្រសួងការបរទេសវៀតណាម