វៀតណាមអាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកម៉ីនក្រោយសង្គ្រាម

(VOVworld)-ឆ្នាំ២០១៥ ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាមអាមេរិក គូស សញ្ញាកំណាត់ផ្លូវ២០ឆ្នាំ នៃការប្រក្រតីទំនាក់ទំនងការទូតនិង៤០ឆ្នាំ ក្រោយពី
សង្គ្រាមនៅវៀតណាមបញ្ឈប់។ ជម្រុញខ្លាំងការលាតត្រដាងអនុវត្តការ ជំនះពុះ
ពារលើផលវិបាកនៃសង្គ្រាម ក្នុងការរាវរកនិងបំផ្លាញ់ចោល គ្រាប់បែកមីននិង
យុទ្ធភ័ណ្ឌ ផ្ទុះ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការយោធារវាងវៀតណាម
ជាមួយអាមេរិកក្នុងឆ្នាំ២០១៥។

វៀតណាមអាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកម៉ីនក្រោយសង្គ្រាម - ảnh 1
ថ្នាក់ដឹកនាំខេត្ត Quang Tri ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក

        នាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់
បែកមីនក្រោយសង្គ្រាមរវាងវៀតណាមជាមួយអាមេរិកបានអនុវត្តយ៉ាងសកម្ម។
ប្រទេសទាំងពីរ បានបង្កើតរូបសណ្ឋានសកម្មភាពនាំមកនូវប្រសិទ្ធិភាពខ្ពស់។
ប៉ុន្តែការងារនេះ​ត្រូវការប្រភពទុនច្រើននិងធនធានមនុស្សដ៏ធំនិង ទាមទារឲ្យ
មានការខំប្រឹងប្រែងសហប្រតិបត្តិការយូរអង្វែង។

        ជម្រុញល្បឿនសហប្រតិបត្តិការក្នុងការរាវរកបំផ្លាញ់គ្រាប់បែកម៉ីន        នាដើមខែមិនាឆ្នាំ២០១៥ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម
អនុ រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការត្រួតពិនិត្យអាវុធនិងសន្តិសុខ
អន្តរ ជាតិលោកស្រី Rose Gottemoeller បានមានដំណើរទស្សនកិច្ចផ្ទាល់នៅ
ខេត្ត Quang Tri ភាគកណ្តាលវៀតណាមជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត
ដោយគ្រាប់បែកម៉ីននៅសេសសល់ ក្រោយសង្គ្រាម។ លោកស្រីបានចែក
រំលែកថា៖

        “ខ្ញុំបានទៅទស្សនាទីកន្លែងដំណើរការរាវរកបំផ្លាញចោល គ្រាប់បែក
ម៉ីននិងបានចុចកុងតាក់បំផ្ទុះអាវុធដ៏គ្រោះថ្នាក់នេះ។ ខ្ញុំមានឱកាសជួបជាមួយ
ជនរងគ្រោះដោយគ្រាប់ម៉ីន សំណេះសំណាលនិងយល់ច្បាស់នូវការបាត់បង់ និងកម្លាំងពលំក្នុងការកសាង ជីវភាពប្រចាំថ្ងៃរបស់ពួកគេ”។

        ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Rose Gottemoeller បានឲ្យដឹងថា
ក្នុងឆ្នាំ២០១៥នេះ រដ្ឋាភិបាលអាមេរិកនិងផ្តល់ប្រាក់ចំនួន១០លានដុល្លារ ក្នុង
នោះខេត្ត Quang Tri ដោយឡែកទទួលបានប្រាក់ចំនួន៨លានដុល្លារសម្រាប់ការ អនុវត្តគំរោងការណ៍ថ្មី។

វៀតណាមអាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃគ្រាប់បែកម៉ីនក្រោយសង្គ្រាម - ảnh 2
លោកស្រូីRose.E. Gottemoellerនៅកន្លែងរាវរកគ្រាប់បែកម៉ិននៅស្រុក
Trieu Phong

        ប្រមូលផ្តុំប្រភពកម្លាំងសម្រាប់ការងាររាវរកបំផ្លាញចោលគ្រាប់
បែកម៉ីន
       
       សង្គ្រាមបានបញ្ចប់ វៀតណាមចាប់ផ្តើមដំណើរការរាវរកបំផ្លាញចោល
គ្រាប់បែកម៉ីន។ ដោយការខំប្រឹងប្រែងរបស់រដ្ឋ រដ្ឋអំណាចតំបន់និងបណ្តា
អង្គ ការក្រៅរដ្ឋាភិបាល ជាពិសេសបណ្តាអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក
តួរលេខ គ្រោះថ្នាក់ដោយគ្រាប់បែកម៉ីនមានការថយចុះគួរឲ្យកត់សម្គាល់។
ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅ  បណ្តាអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក
បានផ្តល់ប្រាក់ជាង៨០ លានដុល្លារ ដើម្បីដោះស្រាយផលវិបាកនៃគ្រាប់បែក
ម៉ីន។ ប្រការនេះ ក៏រួមចំណែក កែលំអរជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
លោក Bob Stokes នាយកអង្គ ការ Peace Trees វៀតណាម ជាអង្គការក្រៅរដ្ឋា
ភិបាលដំបូងរបស់អាមេរិកដែលធ្វើសកម្មភាពដំបូងក្នុងការរាវរកបំផ្លាញចោល
គ្រាប់បែកម៉ីននៅខេត្ត Quang Tri កាលពីឆ្នាំ ១៩៩៥ ឲ្យដឹងថា៖

        “យើងខ្ញុំឃើញថា នៅមានបញ្ហានៃសង្គ្រាមជាច្រើន ហើយមិន ទាន់មាន
សកម្មភាពណាមួយដើម្បីដោះស្រាយដាច់ខាតបញ្ហានេះ។ ដោយហេតុ នេះ យើងខ្ញុំកំពុងមានសកម្មភាពជួយឧត្ថម្ភប្រជាជនខេត្ត Quang Tri ក្នុងបំណង ជួយឲ្យកុមារបានទៅសាលា ហើយយើងខ្ញុំក៏មានសកម្មភាពដើម្បីជួយជន
ក្រីក្រ នៅខេត្ត Quang Tri ផងដែរ”។

        ត្រូវមានការខំប្រឹងប្រែងសហប្រតិបត្តិការយូរអង្វែង

        តាមការប៉ាន់ស្មាន ថា ប្រហែលជាវៀតណាមត្រូវចំណាយពេលវេលា
៣រយ ឆ្នាំទៀតទើបនឹងរាវរកបំផ្លាញចោល គ្រាប់បែកម៉ីនទាំងស្រុងបាន។
ដោយហេតុនេះ វៀតណាម ត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ
នេះ ជាពិសេសគឺបណ្តាការសន្យា ជួយឧបត្ថម្ភយូអង្វែងពីរដ្ឋាភិបាល
អាមេរិក។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅ អាមេរិកនាខែមិនាកន្លង
ទៅ ភាគីវៀតណាមបាននាំចេញគំរោងសហប្រតិបត្តិការជាក់ ស្តែងជាច្រើន សំដៅជម្រុញខ្លាំងល្បឿនរាវរកបំផ្លាញចោលគ្រាប់បែកម៉ីនហើយសំណើរ
របស់ វៀតណាមទទួលបានការគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលអាមេរិក។
ចូលរួមដំណើរ ទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
លោក Nguyen Chi Vinh បានឲ្យដឹងថា៖

        “វៀតណាមបាននាំចេញគំរោងការណ៍ជាក់ស្តែងចំនួន៣។ ទី១គឺគំរោង
ការណ៍បំផ្លាញចោល គ្រាប់បែកម៉ីននៅតំបន់មួយចំនួនដែលមានអត្រាបំពុល
ដោយគ្រាប់ម៉ីន ធ្ងន់ធ្ងរបំផុត។​ទី២ វៀតណាមស្នើរឲ្យអាមេរិកជួយឧបត្ថម្ភ
កសាងមជ្ឈមណ្ឌល វិភាគទិន្នន័យអំពីគ្រាប់ម៉ីននិងជនរងគ្រោះដោយគ្រាប់
ម៉ីន។ គំរោងមួយ​ទៀតគឺកសាងរោងចក្រផលិតអវយវ សិប្បនិម្មិតនៅខេត្ត
នីមួយៗដើម្បីជួយជនរងគ្រោះសម្របខ្លួនក្នុងសង្គមឡើងវិញ”។

        ផលវិបាកដែលសង្គ្រាមបន្សល់ទុកគឺធ្ងន់ធ្ងរណាស់។ កិច្ចសហប្រតិបត្តិ
ការជំនះ ពុះពារលើផលវិបាកនៃសង្គ្រាម មិនត្រឹមតែជំនះពុះពារផលវិបាកនៅ
អតីតកាលប៉ុណ្ណោះទេ ថែមទាំងបើក ទ្វាសម្រាប់អនាគត១គ្មានគំនុំគុំគន់
និងជា​ អនាគតសហប្រតិបត្តិការគ្នាទៅវិញទៅមក។ ៤០ឆ្នាំក្រោយសង្គ្រាម និង២០ឆ្នាំប្រក្រតីទំនាក់ទំនងការទូតឡើងវិញ វៀតណាមនិងអាមេរិកកំពុង ខំប្រឹងប្រែងដើរតាមទិសនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ