សក្ខីភាពបដិសេធរាល់ពាក្យសម្តីមូលបង្កាច់អំពីសិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - សេចក្តីសម្រេចលើកលែងទោសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រាប់អ្នកទោសចំនួន ២.៤៣៤ នាក់ ដែលបានកែប្រែអប់រំខ្លួនបានល្អ ក្នុងឱកាសទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់ជាថ្មីម្តងទៀត នូវគោលនយោបាយសណ្តោសប្រណីរបស់បក្ស រដ្ឋនិងប្រពៃណីមនុស្សធម៌របស់ជនជាតិវៀតណាម។ នេះជាសក្ខីភាពរស់រវើក ដើម្បីបដិសេធរាល់ពាក្យសម្តីចោទប្រកាន់ មូលបង្កាច់អំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម របស់កម្លាំងអរិភាពនិងពួកប្រតិកិរិយាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

សក្ខីភាពបដិសេធរាល់ពាក្យសម្តីមូលបង្កាច់អំពីសិទ្ធិមនុស្សនៅវៀតណាម - ảnh 1ឆ្មាំពន្ធនាគានគរបាលខេត្ត Binh Duong ប្រគល់សេចក្តីសម្រេចលើកលែងទោសក្នុងឆ្នាំ ២០២២ ដល់ទណ្ឌិត ១១ នាក់ ដោយមានដំណើរការអប់រំខ្លួនបានល្អ (រូបថត៖ Chinhphu.vn)

ក្នុងឱកាសនៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ២០២២) ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការដោះលែងអ្នកទោសមុនកាលកំណត់សម្រាប់អ្នកទោសចំនួន  ២.៤៣៤ នាក់ ដែលបំពេញតាមគ្រប់លក្ខខ័ណ្ឌលើកលែងទោស។ សេចក្តីសម្រេចនេះបានអះអាងជាថ្មីម្តងទៀតនូវគោលនយោបាយសណ្តោសប្រណីរបស់បក្ស រដ្ឋ និងប្រពៃណីមនុស្សធម៌របស់ប្រជាជនវៀតណាម ចំពោះអ្នកទោស ហើយលើកទឹកចិត្តពួកគេឱ្យប្រែចិត្ត អប់រំខ្លួនឲ្យក្លាយជាមនុស្សមានប្រយោជន៍ដល់សង្គម។ ការលើកលែងទោសឆ្នាំនេះ បន្តឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវអាទិភាពនៃការធានា និងលើកកម្ពស់សិទ្ធិមនុស្សក្នុងរាល់កិច្ចការនិងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ទន្ទឹមនឹងនោះ បដិសេធរាល់ការចោទប្រកាន់ ការបង្កាច់បង្ខូច របស់កម្លាំងអរិភាព និងពួកប្រតិកិយា ដែលអ្នកទាំងនេះចាត់ទុកថា  វៀតណាមមិនធានាសិទ្ធិមនុស្សទេ។

យ៉ាងណាមិញ នៅប្រទេសវៀតណាម សិទ្ធិមនុស្សត្រូវបានយល់ជ្រាបថា ជាគុណតម្លៃ មូលដ្ឋានដែលប្រជាជនដណ្តើមបានក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីកែលំអរធម្មជាតិ និងសង្គម សំដៅបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងច្បាប់របស់ខ្លួន។ ទាំងអស់នោះជាការបូករសុបទាំងតម្រូវការ សមត្ថភាព សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជាសហគមន៍សង្គម ដែលត្រូវបានទទួលស្គាល់ និងធានាអនុវត្តន៍នៅក្នុងប្រព័ន្ធច្បាប់ជាតិ និងអន្តរជាតិ។ ការពារនិងលើកកម្ពស់សិទ្ធិមនុស្ស គឺជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាម។ វៀតណាមជានិច្ចកាលចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល ជាកម្លាំងចលករនៃដំណើរការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយតែងតែខិតខំដើម្បីគោលដៅលើកកម្ពស់ជីវភាពរស់នៅ និងសិទ្ធិសុខសាន្តរបស់ប្រជាជន ដោយមិនបន្សល់ទុកនរណាម្នាក់នៅពីក្រោយឡើយ។ សិទ្ធិជាមូលដ្ឋានរបស់មនុស្សនៅវៀតណាម ត្រូវបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ ហើយត្រូវបានការពារ និងផ្សព្វផ្សាយនៅក្នុងឯកសារច្បាប់ជាលាយលក័្សអក្សរហើយត្រូវបានអនុវត្តន៍ជាក់ស្តែង។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានអះអាងថា៖ “គោរព ធានា និងការពារសិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣; ភ្ជាប់សិទ្ធិពលរដ្ឋ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ពលរដ្ឋចំពោះសង្គម”។ សេចក្តីសម្រេចចិត្តក៏បានសង្កត់ធ្ងន់ថា៖ “ប្រជាជនគឺជាមជ្ឈមណ្ឌល និងជាកម្មវត្ថុនៃការផ្លាស់ប្តូរថ្មី ការកសាងនិងការពារមាតុភូមិ; រាល់កិច្ចការ និងគោលនយោបាយ ត្រូវតែកើតចេញពីជីវភាពរបស់ប្រជាពលរដ្ឋ សេចក្តីប្រាថ្នា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោយយកសេចក្តីសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅសម្រាប់កិច្ចខិតខំ”។ ដូច្នេះ គោលនយោបាយខ្ជាប់ខ្ជូនរបស់បក្ស និងរដ្ឋវៀតណាម គឺការពារ និងលើកកម្ពស់សិទ្ធិមនុស្សដោយយុត្តិធម៌ និងស្មើភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ រួមទាំងអ្នកជាប់ពន្ធនាគារផងដែរ។ ប្រការនេះត្រូវបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣  ក្នុងប្រព័ន្ធនៃច្បាប់ដូចជាក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០១៥ ច្បាប់ស្តីពីការអនុវត្តទោសនិងឃុំឃាំងបណ្តោះអាសន្នឆ្នាំ ២០១៥ ជាដើម។

នៅវៀតណាម ការបំពានច្បាប់ទាំងអស់ត្រូវបានដោះស្រាយត្រឹមត្រូវតាមច្បាប់វៀតណាម។ ដូច្នេះហើយ ទណ្ឌិតទាំងអស់ ដែលត្រូវបានលើកលែងទោសក្នុងឆ្នាំនេះ គឺជាអ្នកដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ហើយត្រូវបានតុលាការប្រជាជនគ្រប់កម្រិតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ផ្ដន្ទាទោស  តាមបទប្បញ្ញត្តិចែងក្នុងក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ អ្នកទោសទាំងនេះ មានគ្រប់លក្ខខ័ណ្ឌសម្រាប់ទទទួលបានការលើកលែងទោស។ ដូច្នេះ ការលើកលែងទោសគឺគ្មានការរើសអើង ឬការរឹតត្បិតណាមួយឡើយ ទោះបីជាទណ្ឌិតនោះជាជនជាតិវៀតណាម ឬបរទេសក៏ដោយ ប្រសិនបើបំពេញលក្ខខណ្ឌដែលកំណត់ដោយច្បាប់គឺសុទ្ធតែទទួលបានការលើកលែងទោស។ ការងារលើកលែងទោសនៅឆ្នាំនេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិដ៏តឹងរ៉ឹង ដោយឈរលើគោលការណ៍មួយចំនួន ពោលគឺការលើកលែងទោសត្រូវតែធ្វើឡើងយ៉ាងត្រឹមត្រូវ  បើកចំហរ តាមបែបប្រជាធិបតេយ្យ និងធានាដោយយុត្តិធម៌ ចំមុខសញ្ញា និងត្រឹមត្រូវតាមលក្ខខណ្ឌ ដើម្បីឲ្យអ្នកទោសដែលបំពេញគ្រប់លក្ខខ័ណ្ឌសុទ្ធតែទទួលបានការពិចារណា ហើយមិនទុកឲ្យអ្នកទោសណាដែលមិនបំពេញលក្ខខណ្ឌដែលបានកំណត់ប៉ុន្តែទទួលបានការលើកលែងទោសជាដាច់ខាត។

ការដែលបក្ស និងរដ្ឋវៀតណាមលើកលែងទោសទណ្ឌិតដែលកំពុងអនុវត្តន៍ទោសពន្ធនាគារមុនកាលកំណត់ និងអ្នកទោសដែលបានពន្យារពេល ឬព្យួរការប្រតិបត្តិទោស គឺជាគោលនយោបាយមនុស្សធម៌របស់បក្ស និងរដ្ឋ។ គោលនយោបាយមនុស្សធម៌នោះមិនឈប់នៅត្រឹមការលើកលែងទោសមុនកាលកំណត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់អ្នកទោសដែលត្រូវបានដោះលែងសម្របខ្លួនជាមួយសហគមន៍ឡើងវិញ។ ប្រការនោះត្រូវបានលោកប្រធានរដ្ឋ Nguyen Xuan Phuc បញ្ជាក់ជាថ្មីម្តងទៀត  ក្នុងសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រឹក្សាសម្រាប់ការលើកលែងទោសឆ្នាំ ២០២២ នៅពេលដែល លោកប្រធានរដ្ឋបានស្នើឱ្យគណៈកម្មាធិការបក្សមូលដ្ឋាន អាជ្ញាធរ និងសហគមន៍បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ដើម្បីអនុញ្ញាតឱ្យបុគ្គលដែលត្រូវបានលើកលែងទោសមុនកាលកំណត់ បានសម្របខ្លួនជាមួយសហគមន៍។

សក្ខីភាពបដិសេធរាល់ពាក្យសម្តីមូលបង្កាច់អំពីសិទ្ធិមនុស្សនៅវៀតណាម - ảnh 2អ្នកទោសស្រីនៅក្នុងរោងចក្រកាត់ដេរនៅពន្ធនាគារលេខ ៥ ខេត្ត Thanh Hoa ខែសីហា ឆ្នាំ២០២២ (រូបថត៖ Ngoc Thanh/vnexpress)

ការងារលើកលែងទោសនៅឆ្នាំ ២០២២ ត្រូវបានបញ្ចប់ ដែលជាសក្ខីភាពច្បាស់លាស់បំផុតដើម្បីបដិសេធរាល់ការចោទប្រកាន់ និងមូលបង្កាច់សិទ្ធិមនុស្សក្នុងប្រទេសវៀតណាមរបស់កម្លាំងអរិភាព និងពួកប្រតិកិរិយា។ លើសពីនេះ គោលនយោបាយលើកលែងទោស និងការដោះលេងទោសពីពន្ធនាគារមុនកាលកំណត់ ក៏មានអត្ថន័យលើកទឹកចិត្តអ្នកជាប់ពន្ធនាគារដែលកំពុងអនុវត្តន៍ទោសនៅពន្ធនាគារឱ្យសកម្មក្នុងការសិក្សា អប់រំខ្លួន និងគោរពតាមបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុង ដើម្បីអាចវិលត្រឡប់មកជាមួយក្រុមគ្រួសារនិងសហគមន៍យ៉ាងឆាប់ៗ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះគោលនយោបាយ ទំនួលខុសត្រូវ និងមនុស្សធម៌របស់បក្ស និងរដ្ឋ បង្ហាញពីចរិតលក្ខណៈល្អនៃរបបរដ្ឋសង្គមនិយមវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ