សិក្សារៀនសូត្រតាមលោកប្រធានហូជីមិញអំពីទំនួលខុសត្រូវធ្វើជាគំរូ
(VOVWORLD) -ក្នុងមួយឆាកជីវិត លោកប្រធានហូជីមិញបានធ្វើជាគំរូដ៏ថ្លៃថ្នា ហើយបានបូជាឆាកជិវិតរបស់ខ្លួនដើម្បីបុព្វហេតុបដិវត្ត របស់ប្រជាជនវៀតណាមនិងប្រជាជនពិភពលោក។
ក្នុងមួយឆាកជីវិត លោកប្រធានហូជីមិញបានធ្វើជាគំរូដ៏ថ្លៃថ្នា (រូបថត៖ TTXVN) |
រយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅហើយ រំលឹកអំពីមត៌កសាសន៍របស់លោកប្រធានហូជីមិញ មនុស្សគ្រប់រូប ជាពិសេសគឺកម្មភិបាល បក្ខជនគឺកាន់តែយល់ជ្រួតជ្រាបពាក្យទូន្មានរបស់លោក ខិតខំប្រឹងប្រែង ដើម្បីដុះខាត់ខ្លួនដោយឥតឈប់ឈរ។ ការធ្វើជាគំរូគឺជាការ ហាត់ពត់លត់ដំ ឆ្ពោះទៅរកប្រការដ៏ល្អប្រពៃ ឧត្តុងឧត្តម ក៏ដូចជាបង្ការទប់ស្កាត់រាល់កំហុសឆ្គងរបស់បក្ខជនផងដែរ។
អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញគឺជានិមិត្តរូបដ៏រស់រវើកនៃសេចក្ដីគោរពស្រឡាញ់ និងជំនឿជាក់ទៅលើមាគ៌ា និងបុព្វហេតុបដិវត្តរបស់លោក ដើម្បីប្រជាជនវៀតណាមគ្រប់រូបអាចរស់នៅ និងធ្វើការឲ្យបានល្អប្រើសើរថែមទៀត។
គំរូអំពីសីលធម៌របៀបរស់នៅឬទ្ធានុភាព និងការទទួលខុសត្រូវ
ក្នុងមត៌កសាសន៍របស់ខ្លួនមុនពេលឃ្លាតចាកឆ្ងាយនោះ លោកប្រធានហូជីមិញបានក្រើនរំលឹកថា បន្ទាប់ពីបដិវត្តទទួលបានជោគជ័យនោះ ការងារដែលត្រូវធ្វើដំបូងបង្អស់គឺ កសាង និងរៀបចំការចាត់តាំងបក្សឡើងវិញ។ យោងតាមការណែនាំរបស់លោកថា ក្នុងសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ ៣ នីតិកាលពី ១២ នោះបក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញវិធានការដ៏ទូលំទូលាយ និងព្រមៗគ្នា ដើម្បីបង្កើនការកសាង និងរៀបចំការចាត់តាំងបក្ស ដាក់ពិន័យយ៉ាងតឹងរឹងចំពោះកម្មាភិបាល បក្ខជនណាដែលរំលោភបំពានលើវិន័យបក្ស។ ទន្ទឹមនឹងនេះ បក្សបានចេញផ្សាយឯកសារស្ដីពីការទួលខុសត្រូវក្នុងការធ្វើជាគំរូ ជាពិសេសគឺបានកំណត់យ៉ាងច្បាស់លាស់អំពីភារកិច្ចក្នុងការធ្វើជាគំរូក្នុងសេចក្ដីសម្រេចចិត្តនៃសន្នសីទមជ្ឈឹមលើកទី ៨ នីតិកាលទី ១២។ ការធ្វើជាគំរូរបស់កម្មាភិបាល បក្ខជនគឺត្រូវសម្ដែងការដឹងគុណ មោទនភាព និងស្ម័គ្រចិត្តធ្វើតាមលោកប្រធានហូជីមិញ។ កម្មភិបាល បក្ខជនត្រូវធ្វើជាគំរូសីលធម៌ របៀបរស់នៅស្មោះត្រង់ ឬទ្ធានុភាព ទំនូលខុសត្រូវ និងជំនឿទុកចិត្ត។ លោក Nguyen Manh Hien លេខាគណៈកម្មាធិការបក្សខេត្ត Hai Duong បានមានប្រសាសន៍ថា៖
“ប្រសិនបើចង់ធ្វើជាគំរូនោះ គឺត្រូវនិយាយដើរទន្ទឹមនឹងការងារធ្វើ។ ការត្រេះរិះ និងការធ្វើសកម្មភាពត្រូវផ្ដោតសំខាន់លើផលប្រយោជន៍រួមជាចម្បង ចាប់ពីការងារកម្មាភិបាល រហូតដល់ដំណើរការបញ្ជាណែនាំ អនុវត្តន៍។ ខ្ញុំសង្ឃឹមថា បក្សនឹងកាន់តែខ្លាំងមាំមួន រដ្ឋអំណាចត្រូវធ្វើសកម្មភាពនិយាយដើរទន្ទឹមនឹងការងារធ្វើផងដែរ”។
ការទទួលខុសត្រូវក្នុងការធ្វើជាគំរូត្រូវតែលើកត្រដែតក្នុងបក្ស
ចាប់ពីការសិក្សារៀនសូត្រ ការធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបថហូជីមិញ រហូតដល់ការកំណត់ការទទួលខុសត្រូវក្នុងការធ្វើជាគំរូរបស់កម្មាភិបាលបក្ខជន ជាពិសេសគឺកម្មាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់គឺជាជំហានអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការកសាង រៀបចំការចាត់តាំង បក្សកុម្មុយនិស្តវៀតណាម។ ការធ្វើជាគំរូគឺជាការហាត់ពត់លត់ដំខ្លួនឯង ដោយឆ្ពោះទៅប្រការដ៏ល្អប្រពៃ ឧត្តុងឧត្តម ក៏ដូជាការបង្ការទប់ស្កាត់កំហុសឆ្គងរបស់កម្មាភិបាល បក្ខជនក្នុងបក្សកុម្មុយនិស្តវៀតណាមផងដែរ។ លោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc មកពីបណ្ឌិតសភានយោបាយជាតិហូជីមិញបានអះអាងថា៖
“រំលឹកអំពីមត៌កសាន៍របស់លោកប្រធានហូជីមិញអំពីការទទួលខុសត្រូវក្នុងការធ្វើជាគំរូនោះ ខ្ញុំគិតថា មនុស្សគ្រប់រូបដែលធ្វើតាមមនសិការនិងការទទួលខុសត្រូវរបស់ខ្លួន ប្រាកដជានឹងបង្កើតការវិវឌ្ឍជាវិជ្ជមាន។ប្រសិនបើសបក្ខជនគ្រប់រូបមិនខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការប្រតិបត្តិការងារនោះ គឺមិនអាចដោះស្រាយបានរាល់បញ្ហាជាក់ស្ដែងបានឡើយ។ ខ្ញុំគិតថា អង្គភាពនិមួយៗត្រូវបង្កើតការវិវឌ្ឍចំពោះកម្មភិបាល និងបក្ខជនក្នុងការធ្វើជាគំរូផងដែរ”។
ជីវិត បុព្វហេតុ និងគំរូរបស់លោកប្រធានហូជីមិញជានិច្ចកាលមាន អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ។ សិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញគឺជាបទបញ្ជាពីក្រអៅបេះដូង ក្លាយទៅជាសកម្មភាពភ្ញាក់រលឹកដោយខ្លួនឯងនៅគ្រប់សម័យកាលបដិវត្តន៍ សម្រាប់គ្រប់ការងារធ្វើរបស់កម្មភិបាល បក្ខជន និងប្រជាជនវៀតណាមគ្រប់រូប។ ដោយសេចក្ដីគោរពស្រឡាញ់ចំពោះលោក កម្មាភិបាល បក្ខជនត្រូវខិតខំប្រឹងប្រែងហាត់ពត់លត់ដំ និងលើកត្រដែតស្មារតីធ្វើជាគំរូរបស់កម្មាភិបាលផងដែរ៕