សង្គ្រាមវៀតណាមក្រោមក្រសែភ្នែករបស់ជនអាមេរិក

(VOVworld)- ៤០ឆ្នាំកន្លងផុតទៅ ប៉ុន្តែការបរាជ័យក្នុងសង្គ្រាមនៅវៀតណាម នៅ
តែដិតជាប់ក្នុងអារម្មណ៍របស់ជនអាមេរិកមួយចំនួន។ ហេតុអ្វី ប្រទេសមហា
អំណាចសេដ្ឋកិច្ចនិងយោធាជួរមុខពិភពលោក គឺមិនឈ្នះ ប្រទេសវៀតណាមដ៏
តូច១ ហើយទើបនឹងឆ្លងកាត់ការតស៊ូប្រឆាំងអាណានិគមបារាំង។ មូលហេតុជា
ច្រើនបាននាំចេញ ប៉ុន្តែមានកត្តា១ដែល ជនអាមេរិកគ្រប់រូបមិនអាចរំលងបាន
នោះគឺឆន្ទៈតស៊ូ ដើម្បីឯករាជ្យ សេរី ភាពរបស់ប្រជាជាតិវៀតណាម។

សង្គ្រាមវៀតណាមក្រោមក្រសែភ្នែករបស់ជនអាមេរិក - ảnh 1
សាស្រ្តាចារ្យ Ronald Spector (រូបថតៈ vov)

       ជនអាមេរិកបានចាត់ទុកថា សង្គ្រាមវៀតណាម ដូចជាការគូសសញ្ញាធំ១ ក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក​ និងជារបត់ធ្វើឲ្យផ្លាស់ប្តូរទំនាក់ទំនងរវាង ប្រ
ជាជនជាមួយរដ្ឋាភិបាលអាមេរិក ក៏ដូចជាទស្សនៈរបស់ប្រជាជនអាមេរិក ចំពោះ
សង្គ្រាមត្រជាក់ ដែលជាមូលហេតុធ្វើឲ្យអាមេរិកដំណើរការសង្គ្រាមនៅវៀត
ណាម។

       ការបរាជ័យបង្កការជជែកផ្ទៃក្នុងប្រទេសអាមេរិក

       សាស្រ្តាចារ្យ Spector ជាអ្នកស្រាវជ្រាវនិងបង្រៀនប្រវត្តិសាស្រ្តយោធា
អាមេរិករាប់សិបឆ្នាំនៅមហាវិទ្យាល័យ George Washington បានឲ្យដឹងថា ការបរាជ័យរបស់អាមេរិកក្នុងសង្គ្រាមវៀតណាមនៅតែជាបញ្ហា ជជែកគ្នានៅ
ផ្ទៃក្នុងរបស់អាមេរិក។

       “ជនខ្លះចាត់ទុកថា អាមេរិកមិនទទួលការបរាជ័យនៅវៀតណាមទេ ប្រធានា
ធិបតី  Nixonគ្រាន់តែដកទ័ព និងបោះបង់ចោលសង្គ្រាមដោយសម្ពាធពីប្រជាជន
និងរដ្ឋសភា អាមេរិក។ ជនខ្លះពិនិត្យថា អាមេរិកទទួលបរាជ័យ ដោយសាររដ្ឋ
អំណាច សាធារណរដ្ឋ វៀតណាម មិនទទួលបានការគាំទ្ររបស់ប្រជាជន សម្បី
តែជនប្រឆាំងកុម្មុយនិស្តនាពេលនោះក៏គ្មានសមាគ្គីភាពផង ”។

       ធ្លាប់ចូលរួមប្រយុទ្ធនៅវៀតណាម មុននឹងផ្ទេទៅការស្រាវជ្រាវ​ ប្រវត្តិសាស្រ្ត
សាស្ត្រាចារ្យ Spector បានមានជំនួបសន្ទនាផ្ទាល់ជាមួយជន ជាច្រើននាក់
ដើម្បីស្វែងយល់អំពីការបរាជ័យរបស់អាមេរិក។

       “ជនជាច្រើននាក់និងមជ្ឈដ្ឋានអ្នកសាព័ត៌មានអាមេរិក សុទ្ធតែរំពឹងទុកថា ការធ្វើអន្តរាគមន៍របស់កងទ័ពអាមេរិកនៅវៀតណាមខាងត្បូង នឹងនាំមកជ័យ ជំនះយ៉ាងឆាប់រហ័ស ឬក៏ធ្វើឲ្យកងទ័ពភាគខាងជើងវៀតណាមថយក្រោយ។
ប៉ុន្តែ ភាគខាងជើងវៀតណាមមិនបោះបង់ចោលឡើយ។ ហើយឆន្ទះតស៊ូ របស់កងទ័ពនិងប្រជាជនភាគខាងជើងវៀតណាមធ្វើឲ្យភាគីអាមេរិកបាក់ទឹក
ចិត្ត”។

សង្គ្រាមវៀតណាមក្រោមក្រសែភ្នែករបស់ជនអាមេរិក - ảnh 2
អតីតវរៈសេនីយ៍ឯកអាមេរិក Andres Sauvageot(រូបថតៈ vov)

       វៀតណាមគ្រាន់តែប្រយុទ្ធដើម្បីឯករាជ្យនិងសេរីភាព

       អតីតទាហានអាមេរិកដែលចូលរូមសង្គ្រាមនៅវៀតណាម ជាអ្នកយល់ដឹង
ច្បាស់អំពីសង្គ្រាមនិងគូប្រជែងជាងនរណាទាំងអស់។ អតីតវរៈសេនីយ៍ឯក
អាមេរិក Andres Sauvageot ធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមរយៈពេល ៩ឆ្នាំ ក្នុងតួនាទីជាប្រឹក្សាឲ្យរដ្ឋអំណាចវៀតណាមសាធារណរដ្ឋ។ លោកចែករំលែក
ថា៖លោកទៅកាន់វៀតណាមតាមការបញ្ជារបស់ថ្នាក់លើ។

       “មុននឹងចេញដំណើរ ខ្ញុំមិនស្គាល់អ្វីអំពីប្រវត្តិសាស្រ្តរបស់វៀតណាម សោះ ហើយខ្ញុំក៏មិនដឹងថា វៀតណាមជាជនរងគ្រោះនៃការឈ្លានពានរបស់ ចិន បារាំង ជប៉ុនហើយអាមេរិកឡើយ។ វៀតណាមគ្រាន់តែតស៊ូប្រយុទ្ធដើម្បី ឯករាជ្យនិង
សេរីភាព។ ហើយនេះជាការពិតជាក់ស្តែង”។

សង្គ្រាមវៀតណាមក្រោមក្រសែភ្នែករបស់ជនអាមេរិក - ảnh 3
លោក David Lamp (រូបថតៈ vov)

       អាមេរិកមិនអាចឈ្នះទេ

       ការដែលអាមេរិកដកទ័ពចេញពីវៀតណាម មានការរួមចំណែកមិនតិច ពីអ្នកយកព័ត៌មានអន្តរជាតិ ជាពិសេសគឺអ្នកកាសែតអាមេរិក។ ដោយអត្ថបទ ជាក់ស្តែងពីតំបន់សឹក ពួកគេបានជួយឲ្យប្រជាជនអាមេរិកនិងសហគមន៍
អន្តរជាតិ យល់ច្បាស់នូវការពិតនៃសង្គ្រាមនៅវៀតណាម និងបង្កសម្ពាធឲ្យ រដ្ឋាភិបាលអាមេរិកបញ្ជប់សង្គ្រាម។ លោក David Lamp អ្នកយកព័ត៌មាន​សមរភូមិរបស់ទីភ្នាក់ងារព័ត៌មានអាមេរិក UPI បានរំលឹកឡើងវិញថា៖

       “មុននឹងទៅកាន់វៀតណាម ខ្ញុំគាំទ្រសង្គ្រាមនៅវៀតណាមជាសារវ័ន្ត។ ប៉ុន្តែឆ្លងតាមរយៈពេល២ឆ្នាំនៅវៀតណាម ទស្សនៈរបស់ខ្ញុំផ្ទុយស្រឡៈទាំង
ស្រុង។​ខ្ញុំសង្កេតឃើញថា នេះជាសង្គ្រាមដែលអាមេរិកមិនអាចយក ឈ្នះ ហើយជាសង្គ្រាមដែលអាមេរិកមិនគួរចូលរួមដែរ”។

       ការពិនិត្យនិងរាល់ទស្សនៈរបស់ជនអាមេរិកអំពីសង្គ្រាមនៅវៀតណាម នៅវេលាដែលវៀតណាមកំពុងរំលឹកខួបលើកទី៤០​នៃទិវារំដោះភាគខាង
ត្បូង វៀតណាម ឯកភាពប្រទេសជាតិ កាន់តែបំភ្លឺច្បាស់លាស់នូវតម្លៃនៃ
ការប្រយុទ្ធ ជាប្រវត្តិសាស្រ្តនេះ៕

      

ប្រតិកម្មទៅវិញ

ផ្សេងៗ