(VOV)_វង់ចរចារដោយបានអន្តរជាតិជាអាជ្ញាកណ្ដាល រវាងរដ្ឋាភិបាលស៊ីរី ជា
មួយភាគីប្រឆាំងគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥មករា នៅទីក្រុង Geneva ស្វីស ត្រូវ
បានផ្អាក់ដល់ថ្ងៃទី២៩ មករា ដោយសារបញ្ហាមួយចំនួនមិនទាន់ដោះស្រាយអោយ
បានរួចរាល់។ ប៉ុន្តែមុននឹងការចរចារប្រព្រឹត្តទៅនោះ បណ្ដាការខ្វែងគំនិតរវាងភាគី
នានាត្រូវបានថមថយចុះឡើងវិញដែលនិងប្រការនេះ បានបង្កើតឡើងសេចក្ដី
សង្ឃឹមថ្មី អំពីការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយក្នុងរយៈពេល៥ឆ្នាំកន្លង
ទៅនៅស៊ីរី។
|
សេចក្តីសង្ឃឹមអំពីសន្តិភាពនៅស៊ីរីត្រូវបានកើតមានឡើង? |
មុននឹងការចរចារសន្តិភាព កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមបានឧត្តមភាពជាច្រើន
ក្នុងសភាពការណ៍ការចរចារ ស្វែងរកសន្តិភាពសំរាប់ស៊ីរីដោយអង្គការសហ
ប្រជាជាតិគាំពារ នឹងប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីសនេះកងទ័ពរដ្ឋាភិបាល រួម
ជាមួយកងកម្លាំងសេនាជនតំបន់ដណ្ដើមបានទីរួមស្រុក Rabia ពីក្រុមជនបះបោរ។
នេះគឺជាជ័យជំនះមានអត្ថន័យយុទ្ធសាស្ត្រ របស់កងកម្លាំងគាំទ្រប្រធានាធិបតី
Bashar Al – Assad ក្នុងរយៈពេលជិត២សប្ដាហ៍ បន្ទាប់ពីពេលដណ្ដើមបានទីរួម
ស្រុក Salma ពីពួកឧទ្ទាម នាថ្ងៃទី១២មករាកន្លងទៅ។ តាមមជ្ឈដ្ឋានអ្នកវិភាគថា៖
ទីរួមស្រុក Rabia មានទីតាំងយុទ្ធសាស្ត្រ ក្នុងខ្សែផ្លូវដឹកជញ្ជូនស្នូលក្នុងតំបន់។
បានជា កងទ័ពរដ្ឋាភិបាលអាចប្រើប្រាស់ Rabia ដើម្បីបើកយុទ្ធនាការវាយប្រហារ
ទៅលើតំបន់នានានៅភាគខាងកើតខេត្ត Idlib ដែរ។
នាពេលនោះ ក្នុងរបាយការណ៍របស់វិទ្យុឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានទី
ស្នាក់ការនៅអង់គ្លេសបានអោយដឹងថា៖ ជ័យជំនះនេះរបស់រដ្ឋាភិបាល មានការ
ជួយឧបត្ថម្ភជាច្រើនពីភាគីរុស្ស៊ី។ ចាប់ពីថ្ងៃទី៣០កញ្ញាឆ្នាំ២០១៥មក រុស្ស៊ីបាន
ចាប់ផ្តើមយុទ្ធនាការវាយប្រហារដោយជើងអាកាសទៅលើមូលដ្ឋាននានារបស់
កងកម្លាំងភេរវកម្មនៅស៊ីរី តាមសំណូមពររបស់រដ្ឋអំណាចប្រធានាធិបតីស៊ីរី
លោកBashar Al Assad ។ ដោយមានការធ្វើអន្តរាគមន៍នេះរបស់រុស្ស៊ី កងទ័ព
ស៊ីរីមានបន្ថែមឧត្តមភាពជាច្រើន តាមនោះលើកកំពស់តួនាទីរបស់ប្រធានាធិ
បតី Assad។
នៅមានការខ្វែងគំនិត
ការចរចារសន្តិភាពស៊ីរី គ្រោងបានរៀបចំឡើងនាថ្ងៃទី២៥មករាហើយក្តី ប៉ុន្តែ
ដោយការខ្វែងគំនិតរបស់ភាគីនានា អំពីការជ្រើសតាំងគណៈប្រតិភូប្រឆាំងចូល
រួមការចរចារនេះ។ តាមទស្សនះរបស់អាល្លឺម៉ង់ ការចរចារនេះត្រូវមានការចូលរួម
របស់ពួកឧទ្ទាមឥស្លាម ប៉ុន្តែគេមិនមែនជាភារវករទេ។ នាពេលនោះ គណៈកម្មាធិ
ការចរចារជាន់ខ្ពស់ របស់សម្ព័ន្ធមិត្ត ដោយ អារ៉ាប់ប៊ីសាអ៊ូឌីដ បានផ្ញើបញ្ជីរាយ
នាមដំណាងចំនួន៣ចូលរួមការចរចារ។ ប៉ុន្តែ ក្នុងបញ្ជីរាយនាមនេះ មានឈ្មោះ
Mohamed Alloush ថ្នាក់ដឹកនាំរបស់ក្រុមបះបោរ កងទ័ពឥស្លាម ជាប្រធាន។ រដ្ឋា
ភិបាលស៊ីរីនៅចាត់ទុកកងទ័ពឥស្លាម និងក្រុមជនប្រដាប់អាវុធផ្សេងៗទៀត ជា
ភេរវករ ជាកងកម្លាំងដែលគេមិនអាចចរចារជាមួយគ្នាបានឡើយ។ ទន្ទឹមនឹងនោះ
រដ្ឋាភិបាលស៊ីរីក៏បានអំពាវនាវអោយបង្កើនបន្ថែមសមាជិកចូលរួម ដំណាង
អោយភាគីប្រឆាំង គឺបណ្ដាក្រុមជនប្រដាប់អាវុធ Kurd។
សេចក្ដីសង្ឃឹមមានតែតិចតួចប៉ុណ្ណោះ
រហូតមកដល់ពេលនេះ គ្រាន់តែមិនទាន់មានការព្រមព្រៀងណាមួយឡើយ
តាមនោះ គណៈប្រតិភូប្រឆាំងអាចចូលរួមសន្និសីទសន្តិភាពនេះនៅទីក្រុង Geneva
ស្វីស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកJohn Kerry បានអះអាងថា៖ រហូតមក
ដល់ពេលនេះ បណ្ដាភាគីទទួលបានការឯកភាពជាច្រើនថា៖ បន្ទាប់ពីវង់ចរចារ
ដើមដំបូង នៃការចរចារនេះ ក្រុមជួយឧបត្ថម្ភអន្តរជាតិស៊ីរី ត្រូវបានកោះអញ្ជើញ
ដោយសារគ្មានអ្នកណាចង់អោយដំណើការនេះត្រូវផ្អាក់ទៀតទេ។ ប៉ុន្តែ លោក
Kerry ក៏បានទទួលស្គាល់ថា៖នៅមានឧបសគ្គជាច្រើននៅខាងមុខនេះ។
បញ្ហាមួយទៀតក៏បានជះឥទ្ធិពលជាច្រើនដល់ដំណើរសន្តិភាពរបស់ស៊ីរី នោះ
គឺអនាគតរបស់ប្រធានាធិបតី Assad។ នេះមិនមែនជាបញ្ហាថ្មីក្តី ប៉ុន្តែបន្តជាបញ្ហា
ដែលអាមេរិកនិងរុស្ស៊ីជជែកជាច្រើនលើកផងដែរ។ ប៉ុន្តែ ក្នុងការខំប្រឹងប្រែងមួយ
ដែលបានចាត់ទុកជាកាយវិការស្វែងរកដំណោះស្រាយមួយ អាមេរិកបានមិន
បង្ខំលោក Assad ត្រូវលាលែងពីដំណែង ដូចជាលក្ខណះសម្រេចសំខាន់ ក្នុងដំ
ណើការផ្លាស់ប្តូរនយោបាយនៅស៊ីរីោឡើយ។
បណ្ដាព្រឹត្តិការណ៍នានាពោលខាងលើអាចជាក្តីសង្ឃឹម រួមជាមួយការខំប្រឹង
ប្រែងដោយឥតឈប់ឈរ របស់សហគមន៍អន្តរជាតិដើម្បីដោះស្រាយជំលោះនៅ
ស៊ីរី។ជាងពេលណាទាំងអស់ ប្រជាជនស៊ីរីជាមនុស្សកំពុងរង់ចាំអំពីសន្តិភាពនៅ
លើប្រទេសនេះ ក្រោយរយៈពេល៥ឆ្នាំ ត្រូវគ្រប់ដណ្ដប់ដោយរាត្រីងងឹតរបស់សង្គ្រាម៕