សេចក្តីសំរេចចិត្តសំខាន់របស់សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
NGUYEN DANG TIEN -  
(VOV) /  
|
អ្នកកាសែត Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) |
Vovworld-អំពីខ្លឹមសារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖ តាមអ្នកកាសែត Nguyen
Dang Tien ថា សន្និបាតមជ្ឈឹមលើកនេះបានយកចិត្តទុកដាក់ធ្វើឲ្យច្បាស់រាល់
បញ្ហាដូចជាស្ថិរភាពរបស់ម៉ាក្រូសេដ្ឋកិច្ច អំពីគ្រោះអាសន្នអតិផរណា ស្ថានភាពបំណុលខូចជាដើម។
ការស្ដារល្បឿនកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននិងអនុវត្តផ្នែកលោតផ្លោះយុទ្ធសាស្ត្រ
ចំនួន៣អំពីកិច្ចការធានាសុខុមាលភាពសង្គម ផលប្រយោជន៍សង្គមនិងលើកកំពស់ជីវភាពរស់នៅសំរាប់ប្រជាជនក៏ត្រូវបានសន្និបាតពិភាគ្សាយ៉ាងផុលផុស
ជ្រាលជ្រៅនិងផ្ដល់មតិកំណត់ទិសដៅដើម្បីសម័យប្រជុំរដ្ឋសភាលើកទី៦ខាងមុខពិភាគ្សាសំរេចចិត្ត។
អំពីការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្ដុះបណ្ដាល៖ អ្នកកាសែត Nguyen Dang
Tien បានចាត់ទុកថា នោះគឺជាខ្លឹមសារមួយជាយុទ្ធសាស្ត្រផងនិងចាំបាច់ផង។ សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបានអះអាងថា ការវិនិយោគសំរាប់អប់រំ គឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍ ត្រូវដើរមុនក្នុងបណ្ដាកម្មវិធីផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។ ឆ្លើយតបនឹងតម្រូវការបរិមាណផង យកចិត្តទុកដាក់ដល់ការ
លើកកំពស់គុណភាពផង ប្រព័ន្ធអប់រំមានចរិតលក្ខណៈបើកទូលាយ សកម្ម ធានាការតភ្ជាប់រវាងបណ្ដាសម័ត្ថភាពនិងរបៀបបណ្ដុះបណ្ដាល បង្កលក្ខណៈ
សំរាប់ការរៀនសូត្រអស់មួយជីវិត កសាងសង្គមរៀនសូត្រ។
អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ ជាភារកិច្ចដ៏សែនសំខាន់របស់បក្សរដ្ឋនិងប្រព័ន្ធនយោបាយទាំងមូលផង។ ពីព្រោះរដ្ឋធម្មនុញ្ញជាឯកសារនយោបាយ-កត្តិយុតសារវន្ត ជាច្បាប់ដើមរបស់រដ្ឋសំដៅកែលំអររាល់ទំនាក់ទំនងសង្គមសំខាន់បំផុត។ នៅដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ ដោយឈរលើចំណុច
ពិសេស ស្ថានភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិនោះបក្ស រដ្ឋមានការផ្ដួចផ្ដើមគំនិតស្រាវជ្រាវធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឲ្យសមស្របជាមួយចរិតលក្ខណៈនិងការអភិវឌ្ឍន៍សង្គមនៃដំណាក់កាលប្រវត្តិសាស្ត្រនោះ។ សន្និបាតលើកនេះបន្តប្រមូលផ្ដុំស្រាវជ្រាវ ពិភាគ្សា រួមមតិជាក់ស្ដែងចូលក្នុងជំពូក មាត្រានីមួយៗនិងពង្រាងទាំងមូលដើម្បីគណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មសុក្រិដ្ឋដាក់ជូនសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនិតិកាលទី១៣អនុម័ត។
សន្និបាតលើកទី៨ក៏ពិភាគ្សាអំពីយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាព
ថ្មី។ ទស្សនៈមានចរិតលក្ខណៈគោលការណ៍របស់បក្សទាំងមូលកងទ័ពទាំងមូល
ប្រជាជាតិវៀតណាមទាំងមូលគឺក្នុងគ្រប់ករណី ត្រូវការពាររឹងមាំនូវឯករាជ្យប្រជាធិបតេយ្យបូរណៈភាពដែនដីនៃមាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជននិងរបប ការពារផលប្រយោជន៍ជាតិ ប្រជាជាតិ ការពារសន្តិសុខនយោបាយសណ្ដាប់ធ្នាប់
សុវត្ថិភាពសង្គម។ នៅចំពោះមុខរាល់បំរែបំរួលយ៉ាងលឿនស្មុគស្មាញរបស់នយោបាយសេដ្ឋកិច្ចពិភពលោកនិងដំបន់ពិសេសគឺស្ថានភាពនៅសមុទ្រខាងកើត
នោះ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលរក្សាទស្សនៈនិងដាក់ចេញរាល់គោល
នយោបាយឲ្យសមស្របដើម្បីការពារយ៉ាងរឹងមាំមាតុប្រទេស រក្សារឹងមាំបរិយាកាស
សន្តិភាពស្ថិរភាពឲ្យការអភិវឌ្ឍន៍នៃមាតុប្រទេស។
សន្និបាតលើកទី៨ បានមានបណ្ដាសេចក្ដីសម្រេចចិត្តសំខាន់ៗ និងចាំបាច់។
ប្រទេសទាំងឡាយកំពុងរស់នៅក្នុងពិភពមួយដែលមានការប្រែប្រួលជារាងរាល់ថ្ងៃ
ជាប្រចាំម៉ោង ដោយសារការប្រកួតប្រជែងអំពីសេដ្ឋកិច្ច ការរីកចំរើនអំពីវិទ្យាសាស្ត្រ
បច្ចេកវិទ្យារួមជាមួយបណ្ដាឧបាយកល ខាងយោធាគំរាមគំហែងដល់ស្ថិរភាព ការ
អភិវឌ្ឍន៍និងបរិយាកាសសន្តិភាព។
មិនមែនអ្នកណាផ្សេងទេនោះគឺបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលត្រូវប្តេជ្ញាចិត្តបង្កើនអោយបានកម្លាំងពលំផ្ទៃក្នុង កំលាំងពលំបញ្ញារបស់ប្រជាជាតិទាំងមូល និងគ្រឹះដ្ឋានរឹងមាំរបស់របប។ និងសន្និបាតលើកទី៨
នេះ បានផ្ទុកនៅក្នុងប្រព័ន្ធខ្លឹមសារលេចធ្លោដ៏គ្រប់គ្រាន់ ជ្រាលជ្រៅ ពោពេញទៅនៃ
ស្មារតីនោះ៕
NGUYEN DANG TIEN
-VOV