សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២១៖ ស្តារឡើងវិញជាមួយនឹងបញ្ហាប្រឈម

(VOVWORLD) - ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២១ បានរួចផុតពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ហើយបានស្តារយ៉ាងឆាប់រហ័សនិងទទួលបានសន្ទុះកំណើនឡើងវិញ។ ថ្វីត្បិតដូច្នេះក៏ដោយ ដោយសារការលេចចេញជាបន្តបន្ទាប់នូវវីរុសបំប្លែងថ្មីដូចជា Delta, Omicron... រួមជាមួយផលវិបាកមួយចំនួនផ្សេងទៀត ដូចជាការខកខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពអតិផរណា... ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាធំ ខ្វះខាតស្ថិរភាពក៏ដូចជាលក្ខណៈស្មើភាពគ្នា។

សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២១៖ ស្តារឡើងវិញជាមួយនឹងបញ្ហាប្រឈម - ảnh 1ស្ថានភាពអតិផរណានៅសហរដ្ឋអាមេរិក (ពណ៌ខៀវ) តំបន់អឺរ៉ូ (ពណ៌ប្រផេះ) G20 (ពណ៌ទឹកក្រូច) និងប្រេស៊ីល (បៃតង) (ប្រភព៖ WSJ)

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំរដូវស្លឹកឈើជ្រុះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅពាក់កណ្តាលខែតុលាឆ្នាំ ២០២១នេះ IMF បានព្យាករណ៍ថា កំណើនពិភពលោកនៅឆ្នាំនេះឈានដល់ ៥.៩%។ ទោះបីជាទាបជាងនឹងកម្រិត ៦% ដែលព្យាករណ៍ក្នុងកក្កដាក៏ដោយ ប៉ុន្តែអត្រាកំណើនដែលរំពឹងទុក ៥.៩% ក្នុងឆ្នាំ ២០២១នៅតែត្រូវបានចាត់ទុកថាជាជំហានវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ជាពិសេសបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ដែលមានកំណើនអវិជ្ជមាន ៤.៤%។

បម្រែបម្រួលវិជ្ជមាន

កម្លាំងចលករដ៏ធំបំផុតនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២១ គឺជារយៈពេលដើមឆ្នាំ នៅពេលដែលប្រទេសមួយចំនួនបានសម្រេចចិត្តបើកទ្វារនិងស្តារសកម្មភាពសេដ្ឋកិច្ចភាគច្រើនឡើងវិញ យោងទៅតាមយុទ្ធសាស្ត្របង្ការការរីករាលដាលថ្មី នៃ “ការសម្របខ្លួនដែលអាចបត់បែនបាន” ដោយផ្អែកលើការគ្របដណ្តប់អត្រាចាក់វ៉ាក់សាំងកម្រិតខ្ពស់។ យោងតាមទិន្នន័យពី IHS Markit (ជាក្រុមហ៊ុនអន្តរជាតិដែលមានឯកទេសក្នុងការប្រមូលសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI)) លទ្ធផលស្ទង់មតិ GDP ពិតប្រាកដរបស់ពិភពលោកក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ បានលើសពីត្រីមាសទី ៤នៃឆ្នាំ ២០១៩ពោលគឺរយៈពេលមុនជំងឺរាតត្បាត។ ប្រការនេះមានន័យថា សេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរពីការស្ទុះងើបឡើងវិញទៅជាកំណើនសារជាថ្មី។ រីឯនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលបានដាក់ចេញកាលពីខែកក្កដា ទាំង IMF និង WB សុទ្ធតែវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចក្នុង “ល្បឿនលឿនបំផុតក្នុងរយៈពេល ៨០ ឆ្នាំ” កន្លងមកនេះ។

ស្ទុះងើបឡើងវិញនិងកំណើនសេដ្ឋកិច្ចពិភពលោក ភាគច្រើនគឺដោយសារប្រទេសឈានមុខគេដូចជាសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប។ ជាក់ស្តែងគឺ ជាមួយនឹងការអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ចដ៏ធំនិងការគ្របដណ្តប់ការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចលំដាប់លេខមួយរបស់ពិភពលោកគឺសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជា “រឺស័រ” ដែលបានវិលត្រលប់មកវិញយ៉ាងខ្លាំង ជាមួយនឹងកំណើន GDP ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២១ ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលដូចគ្នា នាពេល ៧០ ឆ្នាំកន្លងមក។ យោងតាមអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សហរដ្ឋអាមេរិកអាចកើនឡើង ៦% នៅឆ្នាំ ២០២១។ បណ្តាប្រទេសសហភាពអឺរ៉ុប (EU) ក៏ត្រូវបានវាយតម្លៃថា នឹងងើបឡើងវិញលឿនជាងការរំពឹងទុកដែលអាចសម្រេចបាននូវកំណើន ៥%  ផងដែរ។ ដូចគ្នានេះដែរ ដោយសារការគ្រប់គ្រងជំងឺរាតត្បាត ប្រទេសចិននៅតែមានកំណើនស្ថិរភាព ហើយ រដ្ឋាភិបាលនៃប្រទេសនេះព្យាករណ៍ថាកំណើន GDP នៅឆ្នាំ ២០២១ នឹងលើសពីគោលដៅ ៦% ខណៈដែល OECD ចាត់ទុកថា សន្ទស្សន៍នេះនៃសេដ្ឋកិច្ចទីពីរនៅលើពិភពលោកនឹងមាន ៨.៥%។

សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២១៖ ស្តារឡើងវិញជាមួយនឹងបញ្ហាប្រឈម - ảnh 2នៅខែមីនា ឆ្នាំ ២០២១  កប៉ាល់ Ever Given បានជាប់គាំងនៅលើប្រឡាយ Suez (ប្រទេសអេហ្ស៊ីប) អស់រយៈពេលជិតមួយសប្តាហ៍។ កប៉ាល់ជាង ៣៦០ ត្រូវបានជាប់គាំងជាមួយនឹងទំនិញដែលមានតម្លៃ ៣-៩.៦ ពាន់លានដុល្លារ (រូបថត៖ AP)

បញ្ហាប្រឈមនិងយថាទស្សន៍

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការលេចឡើងនៃវីរុសបំប្លែងថ្មីនៃវីរុស Sars-CoV-2 ជាពិសេសគឺ Omicron នៅចុងឆ្នាំ ២០២១ ក៏ដូចជាការខកខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងយ៉ាងខ្លាំងនៃអតិផរណា ការស្តារនិងកំណើនសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាធំជាច្រើន។

ដំបូងបង្អស់ នោះជាការមិនស្មើគ្នានៃល្បឿនស្តារឡើងវិញនិងកំណើនរបស់បណ្តា ប្រទេសនិងតំបន់។ លោក Bruce Kasman ប្រធានសេដ្ឋវិទូនៃ JPMorgan (សហរដ្ឋអាមេរិក) បាននិយាយថា នេះគឺជា "”ភាពខុសគ្នាដ៏ធំបំផុតមិនធ្លាប់មាន” ក្នុងរយៈពេល ២០-២៥ ឆ្នាំកន្លងមកនេះ។ របាយការណ៍របស់អង្គការអន្តរជាតិទាំងអស់សង្កត់ធ្ងន់ថា ភាពខុសគ្នានៃល្បឿនស្តារឡើងវិញគឺទាក់ទងជាចម្បងទៅនឹងកម្រិតនៃការគ្របដណ្តប់ការចាក់វ៉ាក់សាំង។ យោងតាមស្ថិតិពីគេហទំព័រ Our World in Data គិតត្រឹមដើមខែធ្នូ ចំនួន ៥៥% នៃចំនួនប្រជាជនពិភពលោកបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ប៉ុន្តែអត្រានេះនៅក្នុងប្រទេសដែលមានចំណូលទាបមានត្រឹមតែ ៦.២% ប៉ុណ្ណោះដែលបង្កើតហានិភ័យនៃផ្ទុះរាលដាលថ្មី។

នៅចំពោះមុខរាល់បញ្ហាប្រឈម ស្ថាប័នហិរញ្ញវត្ថុពិភពលោកជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២២ នឹងរីកចម្រើន។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៨ ខែធ្នូ លោក Marko Kolanovic ប្រធានក្រុមយុទ្ធសាស្រ្តទីផ្សារសកលនៃធនាគារ PMorgan បានវាយតម្លៃថា “ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំនៃការងើបឡើងវិញជាសកល ជំងឺកូវីដ ១៩  នឹងត្រូវបានទប់ស្កាត់ ហើយសេដ្ឋកិច្ចនឹងស្ថិតក្រោមការគ្រប់គ្រង ហើយសេដ្ឋកិច្ចនឹងសម្របខ្លួនដោយមានភាពបតបែនជាក់ស្តែង។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែធ្នូ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងធុរកិច្ច (CEBR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានវាយតម្លៃថា  ទោះបីជាមានរងប៉ះពាល់ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែ GDP សកលនៅឆ្នាំ ២០២២ នឹងខ្ពស់ជាងកម្រិតមុនផ្ទុះជំងឺរាតត្បាត និងឈានដល់ ១០០ ពាន់ពាន់លានដុល្លារជាលើកដំបូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ