សំណួរដេញដោលដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេស
(VOVWORLD) - នារសៀលថ្ងៃទី ៧ មិថុនា សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានចាប់ផ្តើមសម័យសួរដេញដោលរយៈពេល ២ថ្ងៃកន្លះ។ នេះគឺជាសកម្មភាពឃ្លាំមើលកំពូលរបស់រដ្ឋសភាវៀតណាម ហើយជាខ្លឹមសារដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធារណជននៅតាមសម័យប្រជុំរដ្ឋសភានីមួយៗ។ តាមរយៈការសួរដេញដោលនិងឆ្លើយសំណួរដេញដោល រដ្ឋាភិ បាល ក្រសួង ស្ថាប័ននានា បានធ្វើការបំភ្លឺពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងអ្នកបោះឆ្នោត រកឃើញនូវវិធានការ និងដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ពីឆ្វេង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc, ទេសាភិបាលធនាគាររដ្ឋវៀតណាម Nguyen Thi Hong, រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Van The ជាតំណាងដើម្បីឆ្លើយសំណួរលើក្រុមបញ្ហាចំនួន ៤ (ប្រភព៖ VOV)
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn) |
តាមរយៈការសំយោគមតិរបស់សមាជិករដ្ឋសភា ក្រុមបញ្ហាដែលត្រូវបានជ្រើសរើសសម្រាប់សួរដេញដោលក្នុងកិច្ចប្រជុំនេះរួមមាន៖ ហិរញ្ញវត្ថុ; ធនាគារ; ការដឹកជញ្ជូន; កសិកម្ម និងអភិវឌ្ឍជនបទ។ នៅចុងបញ្ចប់នៃសម័យសួរដេញដោល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh នឹងអញ្ជើញថ្លែងមតិក៏ដូចជាបកស្រាយនូវបញ្ហានានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងឆ្លើយសំណួរដេញដោលដោយផ្ទាល់របស់សមាជិករដ្ឋសភា។
ជ្រើសរើសបញ្ហាដោយប្រុងប្រយ័ត្នសម្រាប់សួរដេញដោល
សម័យសួរដេញដោលនៅក្នុងកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ ដោយលើកមកក្រុមបញ្ហាជា គោល។ ដើម្បីរៀបចំសម័យប្រជុំសួរដេញដោល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដឹកនាំការសំយោគសំណួររបស់គណៈប្រតិភូរដ្ឋសភា; សំណួរជាលាយលក្ខណ៍អក្សររបស់សមាជិកសភា មតិ និងអនុសាសន៍របស់អ្នកបោះឆ្នោតបានផ្ញើទៅសម័យប្រជុំលើកទី៣; បញ្ហាដែលលេចចេញតាមរយៈរបាយការណ៍របស់រដ្ឋាភិបាល របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា និងការពិភាក្សារបស់សមាជិកសភាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម។ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា ខ្លឹមសារដែលបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកឡើងដើម្បីពិគ្រោះជាមួយសមាជិករដ្ឋសភាត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ចងក្រងពីប្រភពជាច្រើន នៃព័ត៌មាន ធានាបាននូវភាពប្រាកដនិយមបំផុត ច្បាមជាប់ស្ថានភាពជាក់ស្តែង ជាមួយនឹងបំណងប្រាថ្នា សេចក្តីប្រាថ្នា និងបញ្ហាកង្វល់របស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ។
“ការសួរដេញដោលនឹងឆ្លុះបញ្ចាំងពីបំណងប្រាថ្នាត្រឹមត្រូវ ដង្ហើមនៃជីវភាព និងបញ្ហាសង្គមនិងសមាជិក សភាផ្តោតការយកចិត្តទុកដាក់ពិសេស។ តាមច្បាប់ ខ្លឹមសារនៃសម័យសួរដេញដោលត្រូវបញ្ជូនទៅពិគ្រោះយោបល់តាមស្ថាប័ននានា ជាពិសេសគណៈប្រតិភូរដ្ឋសភា។ ទី២ គឺត្រូវពិគ្រោះយោបល់ជាមួយសមាជិករដ្ឋសភា បន្ទាប់ពីធ្វើការសំយោគទាំងអស់ហើយ ចាប់ផ្ដើមពិគ្រោះជាមួយក្រុមប្រឹក្សាជាតិ និងគណៈ កម្មាធិការនានាដើម្បីពិនិត្យនិងជ្រើសរើស។ ស្ថាប័ននានានៃរដ្ឋសភា ស្ថាប័ននានានៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងធ្វើការពិចារណា គ្រប់ជ្រុងជ្រោយនិងវាយតម្លៃ ដើម្បីបោះឆ្នោតជ្រើសរើសលើបញ្ហាមួយចំនួន”។
រួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ការអភិវឌ្ឍ
អ្នកបោះឆ្នោត និងប្រជាជនតែងតែទន្ទឹងរង់ចាំសម័យសួរដេញដោល ព្រោះគេចង់ដឹងថា តើសមាជិករដ្ឋសភានិងប្រមុខក្រសួងស្ថាប័ន អាចដោះស្រាយយ៉ាងដូចម្តេចនូវបញ្ហាដែលគេកំពុងយកចិត្តទុកដាក់? ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំរចនាសម្ព័ន្ធស្ថាប័នឥណទានឡើងវិញ ការដោះស្រាយធនាគារពាណិជ្ជដែលទន់ខ្សោយពាក់ព័ន្ធនឹងការដោះស្រាយបំណុលអាក្រក់ ការគ្រប់គ្រងឥណទាន និងការត្រួតពិនិត្យនៅក្នុងតំបន់ដែលមានហានិភ័យ ពិសេសការផ្តល់ប្រាក់កម្ចីមូលបត្រ អចលនទ្រព្យ និងការចេញសញ្ញាប័ណ្ណសាជីវកម្ម... សុទ្ធតែគឺជាបញ្ហាដែលអ្នកបោះឆ្នោតនិងសមាជិកសភាផ្តោតការយកចិត្តទុកដាក់ពិសេស។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn) |
ដើម្បីបកស្រាយបំភ្លឺច្បាស់នូវខ្លឹមសារសួរដេញដោល រួមជាមួយប្រមុខផ្នែកនានា មានសមាជិករដ្ឋាភិបាលជាច្រើនរូបដែលត្រៀមរួចជាស្រេចដើម្បីជួយផ្តល់ចម្លើយ ដូចជាឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai, រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សំណង់ នគរបាល អធិការកិច្ចរដ្ឋាភិបាល , អគ្គសវនកររដ្ឋ, ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល, អគ្គព្រះរាជអាជ្ញានៃអយ្យការប្រជាជនកំពូល។ ទាំងអស់នេះគឺជាការអះអាងជាក់ស្តែងរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៖
“រដ្ឋសភាចំណាយពេល ២ថ្ងៃកន្លះ សម្រាប់ដំណើរការសម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោល។ ហេតុដូច្នេះ សូមស្នើឲ្យតំណាងទាំងអស់ ត្រូវពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដោយស្មោះត្រង់ មានលក្ខណៈស្ថាបនា បញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃសកម្មភាពសួរសំណួរដេញដោលនិងរួមចំណែកបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងផ្នែកនិងវិស័យដែលត្រូវលើកមកសួរដេញដោល ឆ្លើយតបតាមបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេស”។
សំណួរដេញដោលមិនត្រឹមតែសម្រាប់កំណត់ទំនួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺត្រូវស្វែងរកវិធានការ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងការអនុវត្ត និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាមួយនឹងផ្នត់គំនិតបែបនេះ អ្នកបោះឆ្នោតជឿជាក់ថា រយៈពេលពីរថ្ងៃកន្លះដែលបានចំណាយលើសកម្មភាពសួរសំណួរដេញដោល នៅក្នុងសម័យប្រជុំនេះ នឹងត្រូវបានសមាជិកសភាប្រើប្រាស់ជាអតិបរមាដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត៕